• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 11/05/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

អនុស្សាវរីយ៍ឆ្នាំទី ១១០ ទិវាខួបកំណើតនាយឧត្តមសេនីយឯក អគ្គមេបញ្ជាការដ្ឋានវ៉ង្វៀងយ៉ាប (២៥/៨/១៩១១-២៥/៨/២០២១)

30/08/2021 09:04

អ្នករួមចំណែកនាំយកសតិអារម្មណ៍ហូជីមិញបញ្ចូលទៅក្នុងគ្រឹះធារសតិអារម្មណ៍របស់បក្ស

ឧត្តមសេនីយ៍ឯក អគ្គមេបញ្ជាការដ្ឋាន វ៉ង្វៀងយ៉ាបជាអ្នកដឹកនាំក្នុងចំណោមអ្នកដឹកនាំបដិវត្តន៍ព្រឹទ្ធាចារ្យ មួយរូប ជាសិស្សដ៏ចំណាន និងស្និទ្ធស្នាលរបស់លោកប្រធានហូជីមិញ មានការបរិច្ចាគដ៏ឆ្នើមពិសេសចំ ពោះបុព្វហេតុតស៊ូរំដោះជនជាតិ កសាងប្រទេសជាតិ និងការប្រសូត្រចេញ កសាង ប្រយុទ្ធ ជ័យជម្នះ និងរីកចម្រើនរបស់កងទ័ពប្រជាជនវៀតណាម។ ឧត្តមសេនីយឯកនៅទាំងជាបុគ្គលមួយក្នុង ចំណោមបុគ្គលដែលឈានមុខក្នុងការសិក្សាស្រាវជ្រាវសតិអារម្មណ៍ហូជីមិញ និងរួមចំណែកនាំយកស តិអារម្មណ៍ហូជីមិញរួមជាមួយលទ្ធិម៉ាក-ឡេនីនឲ្យក្លាយជាគ្រឹះធារនៃសតិអារម្មណ៍របស់បក្ស។

ជាពិសេស ទស្សនៈ “ពិភពលោកនឹងមានផ្លាស់ប្ដូរ ប៉ុន្តែសតិអារម្មណ៍ហូជីមិញនៅតែរស់រានមានជីវិតជានិច្ច” របស់ឧត្ត មសេនីយ៍ឯក វ៉ង្វៀងយ៉ាបបានក្លាយជាបេតិកភ័ណ្ឌដ៏ប្រណីត មានអត្ថន័យជាក់ស្ដែងជ្រាលជ្រៅចំពោះកា រជំរុញមាំការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញក្នុងដំណាក់កាល នាពេលបច្ចុប្បន្ននេះ។

ជាសិស្សស្មោះស្ម័គ្រ ឆ្នើមរបស់លោកប្រធានហូជីមិញ

ផ្ដើមពីយុវជនស្នេហាជាតិម្នាក់ និងជាគ្រូបង្រៀនវិញ្ញាសាប្រវត្តិសាស្រ្តមួយរូប វ៉ង្វៀងយ៉ាបចូលរួមធ្វើស កម្មភាពបដិវត្តន៍ហើយបានក្លាយជាសិស្សឆ្នើម និងស្និទ្ធស្នាលមួយរូបរបស់លោកប្រធានហូជីមិញ។ ឧត្ត មសេនីយ៍ឯក វ៉ង្វៀងយ៉ាបមិនបង្អង់ខិតខំលត់ដំ រៀនសូត្រអំពីឆន្ទៈ សតិអារម្មណ៍ សីលធម៌ ឥរិយាបថហូ ជីមិញ។ ជាពិសេស ជ្រួតជ្រាបសតិអារម្មណ៍ហូជីមិញអំពីការកសាងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍ ឧត្តមសេនីយ៍ឯក វ៉ង្វៀងយ៉ាបបានដឹកនាំ ចង្អុលការផ្ទាល់ រួមចំណែកបញ្ជូនកងទ័ពវៀតណាមផ្សព្វផ្សាយ ពង្រីកកងទ័ពជាមួយនឹងយុទ្ធជនត្រឹមតែ ៣៤ នាក់នៅក្នុងបណ្ដាថ្ងៃដែលទើបបង្កើត (១២/១៩៤៤) ដល់ឆ្នាំ ១៩៧៥ កងទ័ពប្រជាជនវៀតណាមបានក្លាយជាកងទ័ពមួយដ៏អស្ចារ្យ ក្លាហាន មានគ្រប់ប្រភេទទ័ព ក្នុង នោះមានអង្គភាពទ័ពចល័តយុទ្ធសាស្រ្ត មានគ្រប់កម្លាំងប្រយុទ្ធឯកទេសលើគ្រប់ទិសដៅយុទ្ធសាស្រ្ត។ មិនតែ ប៉ុណ្ណោះ ជ្រួតជ្រាបសតិអារម្មណ៍ហូជីមិញអំពីសីលធម៌របស់អ៊ំធ្វើជាឧត្តមសេនីយ៍ឯក វ៉ង្វៀងយ៉ាបមានបច្ចវេក្ខណញ្ញាណគ្រប់គុណធម៌ ចរិយា និងអនុវត្តឆ្នើមភារកិច្ចរបស់អ្នកឧត្តមសេនីយ៍ឯក។ នៅពេលប្រទានតំ ណែងជាឧត្តមសេនីយ៍ឯកជូនវ៉ង្វៀងយ៉ាប លោកប្រធានហូជីមិញបានសង្កត់ធ្ងន់ថា៖ “អ៊ំប្រទានតំណែង ជាឧត្តមសេនីយ៍ឯកដើម្បីពូឯងបញ្ជាទ័ពបំពេញភារកិច្ចដ៍ឧត្តុងឧត្តមដែលប្រជាជនយើងប្រគល់ឲ្យយ៉ាងទុក ចិត្ត”។

នៅក្នុងសន្និបាតកងទ័ពលើកទី ៥ (១៩៤៨) លោកប្រធានហូជីមិញដាក់ចេញសំណូមពរអំពីគុណធម៌ ចរិយាសម្បត្តិ ភារកិច្ចរបស់ឧត្តមសេនីយ៍ជាមួយអក្ខរា ៦ តួ “បញ្ញា មោះមុត មេត្តា សច្ចៈ ទៀងត្រង់ ស្មោះស្ម័គ្រ”។ ដូច្នោះហើយ ទោះបីនៅក្នុងកាលៈទេសៈណាក៏ដោយ នាយឧត្តមសេនីយ៍ឯកវ៉ង្វៀងយ៉ាប តែងជ្រួតជ្រាបរួចធ្វើតាមសតិអារម្មណ៍ហូជីមិញ ឆ្លងតាមរយៈនោះ អនុវត្តសម្រេចឆ្នើមភារកិច្ចបក្ស រដ្ឋ យោធា និងប្រជាជនប្រគល់ឲ្យ ស័ក្ដិសមជា “រាមច្បង” របស់កងទ័ពប្រជាជនវៀតណាមដូចការអះអាង របស់លោកប្រធានហូជីមិញ៖ “កងទ័ពយើងធ្លាប់ហៅឧត្តមសេនីយ៍ឯកថាអគ្គមេបញ្ជាការដ្ឋានវ៉ង្វៀងយ៉ាប ជារាមច្បង។ របៀបហៅប្រកបដោយភាពស្និទ្ធស្នាលនោះត្រូវតាមស្មារតី និងប្រវត្តិសាស្រ្តរបស់កងទ័ព យើង”។ ជាពិសេស ក្នុងមួយឆាកជីវិត ឧត្តមសេនីយ៍ឯកវ៉ង្វៀងយ៉ាបតែងកំណត់ត្រា និងអនុវត្តតាមបណ្ដាំ របស់លោកប្រធានហូជីមិញ៖ ធ្វើបដិវត្តន៍គឺត្រូវ “ឃើញផលប្រយោជន៍រួមជាសំខាន់” គឺត្រូវដាក់ផលប្រ យោជន៍របស់មាតុភូមិ របស់បក្ស របស់ប្រជាជន ផលប្រយោជន៍រួមជាចម្បង។ នៅក្នុងអង្គសិក្ខាសា លាអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវាខួមកំណើតរបស់លោកប្រធានហូជីមិញ (២០០៥) នាយឧត្តមសេនីយ៍ ឯកវ៉ង្វៀងយ៉ាបមានបទអន្តរគមន៍ជាមួយចំណងជើង “ធ្វើតាមបណ្ដាំអ៊ំ ឃើញផលប្រយោជន៍រួមជាសំខា ន់”។ នាយឧត្តមសេនីយ៍ឯកបានសង្កត់ធ្ងន់ថា៖ “អស់រយៈកាលជាង ៦០ ឆ្នាំកន្លង ពាក្យបណ្ដាំនោះនៅតែដិតជាប់ក្នុង សោតាខ្ញុំជានិច្ច។ អ៊ំបាននិយាយដោយសង្ខេបតែបួនពាក្យដូច្នោះ ប៉ុន្តែខ្ញុំចាំជានិច្ចហើយខិតខំធ្វើតាម បណ្ដាំរបស់អ៊ំរហូតមកទល់ពេលនេះ”។ អាចនិយាយបានថា សតិអារម្មណ៍ហូជីមិញបាននាយឧត្តមសេ នីយ៍ឯកវ៉ង្វៀងយ៉ាបជ្រួតជ្រាប និងអនុវត្តក្នុងឆាកជីវិតធ្វើសកម្មភាពបដិវត្តន៍ ធ្វើឲ្យគាត់ក្លាយជាឧត្តមសេនីយ៍ឯករបស់ប្រជាជន ក្លាយជារាមច្បងកងទ័ពប្រជាជនវៀតណាម។ ដោយបានធ្វើផ្ទាល់នៅក្បែរលោក ប្រធាហូជីមិញ ទោះជានៅកន្លែងណា កាលៈទេសៈណាក៏ដោយ នាយឧត្តមសេនីយ៍ឯកវ៉ង្វៀងយ៉ាបតែង រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ហូជីមិញជានិច្ច។ ហេតុដូច្នោះហើយ ឆាកជីវិតរបស់ឧត្តមសេនីយ៍ឯក​វ៉ង្វៀងយ៉ាបតែងផ្សារភ្ជាប់ជាមួយបុព្វហេតុបដិវត្តន៍របស់បក្ស និងជនជាតិ ដូចឧត្តមសេនីយ៍ឯក​ដែលធ្លាប់បានអះអាង៖ “ខ្ញុំនៅមានឆាកជីវិតដល់ថ្ងៃណាគឺដើម្បីប្រទេសជាតិដល់ថ្ងៃនោះ”។

អ្នកឈានមុខក្នុងការសិក្សាស្រាវជ្រាវ និងនាំសតិអារម្មណ៍ហូជីមិញឲ្យក្លាយជាគ្រឹះធារសតិអារម្មណ៍របស់បក្ស

មិនត្រឹមតែយកតម្រាបតាមគ្រូដ៏ឆ្នើមរបស់បដិវត្តន៍វៀតណាម ហូជីមិញក្នុងដំណាក់កាលធ្វើសកម្មភាព បដិវត្តន៍នាយឧត្តមសេនីយ៍ឯកវ៉ង្វៀងយ៉ាបតែងបូកសរុបលទ្ធផលក្នុងភាពជាក់ស្ដែងហើយផ្ដើមពីនោះឧត្តមសេនីយ៍ឯក​កាន់តែ យល់ជ្រៅជាងទៀតអំពីសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ។ នាយឧត្តមសេនីយ៍ឯកជាមនុស្សម្នាក់ ក្នុងចំណោមអ្នកឆាប់សិក្សាស្រាវជ្រាវអំពីសតិអារម្មណ៍ហូជីមិញហើយមានការគបវាល់បំពេញចំណុចសំខាន់ៗ ជាច្រើនក្នុងការនាំយកសតិអារម្មណ៍ហូជីមិញរួមជាមួយលទ្ធិម៉ាក-ឡេនីនឲ្យក្លាយជាគ្រឹះធារសតិអារម្មណ៍ របស់បក្ស។

កាលពីថ្ងៃទី ១៤ មករា ឆ្នាំ ១៩៩១ អង្គសន្និបាតអន្តជាតិស្ដីពី “ហូជីមិញ វៀតណាម សន្តិភាពពិភពលោក” បានចាត់នៅ Calcutta (ប្រទេសឥណ្ឌា) ឧត្តមសេនីយ៍ឯកវ៉ង្វៀងយ៉ាបបានអញ្ជើញចូលរួមហើយមាន បទអន្តរគមន៍ជាមួយបធានបទ “ពិភពលោកនឹងមានផ្លាស់ប្ដូរ ប៉ុន្តែសតិអារម្មណ៍ហូជីមិញនៅតែរស់រានជានិ ច្ច” បញ្ជាក់ពី “សតិអារម្មណ៍ហូជីមិញគឺជាការអនុវត្តន៍ច្នៃប្រតិដ្ឋ និងសម្រេចជោគជ័យទ្រឹះស្ដីដើមរបស់លទ្ធិ ម៉ាក-ឡេនីនទៅក្នុងភាពជាក់ស្ដែងពិសេសរបស់សង្គមវៀតណាម”។ នាយឧត្តមសេនីយ៍ឯកបានសង្កត់ ធ្ងន់ថា៖ “ចំពោះប្រជាជនវៀតណាម សតិអារម្មណ៍ហូជីមិញមិនត្រឹមតែនាំឲ្យការតស៊ូរំដោះជនជាតិ សម្រេចជោគជ័យដោយឆ្លងកាត់ការប្រយុទ្ធក្នុងរយៈកាល ៣០ ឆ្នាំ នាពេលបច្ចុប្បន្ននេះ​ស្ថិតក្រោមការដឹកនាំរបស់ បក្សយើងខ្ញុំ នៅតែបន្តរីកចម្រើនដើម្បីស្វែងរកមាគ៌ាផ្លាស់ថ្មីឈានឡើងលទ្ធិសង្គមនិយម កសាងជីវភាព សន្តិភាព អារ្យធម៌ និងសុភមង្គលសម្រាប់ប្រជាជនវៀតណាមទាំងមូល សម្រាប់ប្រជាជនវៀតណាមគ្រប់រូប”។

ឆ្នាំ ១៩៩៦ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ៨ របស់បក្សបានចាត់តាំង។ នេះជាមហាសន្និ បាតមានអត្ថន័យសំខាន់ចំពោះបុព្វហេតុផ្លាស់ប្ដូរថ្មីរបស់ប្រទេសជាតិ។ ក្នុងឆ្នាំនោះ នាយឧត្តមសេនីយ៍ ឯកវ៉ង្វៀងយ៉ាបបានសរសេរអត្ថបទសំខាន់ពីរអត្ថបទស្ដីពីសតិអារម្មណ៍ហូជីមិញចុះផ្សាយលើទស្សនាវដ្ដី បក្សកុម្មុយនិស្ត។ ក្នុងអត្ថបទ “សតិអារម្មណ៍ហូជីមិញ បណ្ដាទ្រឹស្ដីច្នៃប្រតិដ្ឋធំៗ” (ទស្សនាវដ្ដី លេខ ១៩/១៩៩៦) ឧត្តមសេនីយ៍ឯកដាក់បញ្ហា៖ សតិអារម្មណ៍ហូជីមិញគឺជាអ្វី? ចំណែកផូរផង់នៃសតិអារម្ម ណ៍ហូជីមិញរួមចំណែកទៅក្នុងជង្រុកសតិអារម្មណ៍នយោបាយ សង្គម វប្បធម៌នៃមនុស្សជាតិរបស់សម័យកាល? សតិអារម្មណ៍ហូជីមិញស្ថិតក្នុងប្រព័ន្ធសតិអារម្មណ៍ម៉ាក់-ឡេនីន ជាកំពូលនៃសតិអារម្មណ៍របស់វប្បធម៌នៃមនុស្សជាតិ ប៉ុន្តែបានពង្រីកច្នៃប្រតិដ្ឋ និងធ្វើឲ្យសម្បូរបែបបន្ថែមលទ្ធិម៉ាក-ឡេនីននៅត្រង់បញ្ហាណា។ល ។”

យោងលើមូលដ្ឋាននោះ ឧត្តមសេនីយ៍ឯកវ៉ង្វៀងយ៉ាបបានលើកឡើងនិយមន័យ៖ “សតិអារម្មណ៍ហូជី មិញគឺជាអនុវត្តការច្នៃប្រតិដ្ឋ និងជំហានរីកចម្រើនថ្មីរបស់លទ្ធិម៉ាក-ឡេនីនទៅក្នុងលក្ខណៈជាក់ស្ដែង របស់បដិវត្តន៍វៀតណាម ជាផលិតផលលទ្ធផលនៃការវេញបញ្ចូលលទ្ធិ ប្រវេណីវប្បធម៌វៀតណាម ភាពប្រសើរវប្បធម៌បូព៌ាទិស បស្ចិមទិសជាមួយលទ្ធិម៉ាក-ឡេនីនបានស្រង់យកពីភាពជាក់ស្ដែងក្នុង ការតស៊ូបដិវត្តន៍វៀតណាម និងពិភពលោកនៅចុងសតវត្សទី ១៩ ពាក់កណ្ដាលសតវត្សទី ២០”។ ឧត្តមសេនីយ៍ឯកវ៉ង្វៀងយ៉ាបបានអះអាងថា៖ “សតិអារម្មណ៍ហូជីមិញជាដួងព្រលឹង ជាទង់ជ័យរបស់បដិវត្តន៍ វៀតណាមក្នុងរយៈពេលជិតកន្លះសតវត្សកន្លង។ រួមជាមួយលទ្ធិម៉ាក-ឡេនីន សតិអារម្មណ៍ហូជីមិញជា គ្រឹះធារសតិអារម្មណ៍ ជាទ្រនិចសម្រាប់ចង្អុលបង្ហាញសកម្មភាពរបស់បក្សយើង ប្រជាជនយើង”។ (នៅមានតពីលេខក្រោយទៀត)

រួមចណែកធ្វើឱ្យជាក់ច្បាស់ដើមប្រភពសតិអារម្មណ៍ហូជីមិញ

        ក៏ស្ថិតក្នុងឆ្នាំ ១៩៩៦ ជាមួយអត្ថបទ “ដើមប្រភពសតិអារម្មណ៍ហូជីមិញ” (ទស្សនាវដ្តីបក្សកុម្មុយនិស្តលេខ ២៣) នាយឧត្តមសេនីយ៍ឯក វ៉ង្វៀងយ៉ាប បានរួមចំណែកធ្វើជាក់​ច្បាស់ដើមប្រភព រួមចំណែកកកើតសតិអារម្មណ៍ហូជីមិញ។ លោកឧត្តមសេនីយ៍ឯក វ៉ង្វៀយ៉ាប ផ្តល់ប្រសាសន៍ថា៖ “គប្បីសិក្សាស្រាវជ្រាវដើមប្រភពសតិអារម្មណ៍ហូជីមិញដោយររៀបមួយគ្រប់ជ្រុងជ្រោយ៖ ក្រៅពីដើមប្រភពអំពីទ្រឹស្តី‑សតិ​អារម្មណ៍ គប្បីយកចិត្តទុកដាក់ដល់ដើមប្រភពជាក់ស្តែង ដល់បុគ្គលិកលក្ខណៈហូជីមិញ”។ អំពីដើមប្រភពទ្រឹស្តី‑សតិអារម្មណ៍ ដំបូងបង្អស់គប្បីពណ៌នាដល់ស្នេហា​ជាតិនិយម ប្រពៃណីវប្បធម៌ សប្បុរសចិត្តវៀតណាម។ បន្ទាប់មកទៀតគឺ​ ភាពផូរផង់ខាង​ទស្សនវិទ្យា និងវប្បធម៌បូព៌ាទិស បស្ចិមទិស។ ដើមប្រភពទ្រឹស្តីសម្រេចសារធាតុនៃសតិអារ​ម្មណ៍ហូជីមិញ និងលទ្ធិម៉ាក‑ឡេនីន។

        ទោះជាដូច្នោះក៏ដោយ តាមប្រសាសន៍របស់លោកឧត្តមសេនីយ៍ឯក វ៉ង្វៀងយ៉ាប៖ ក្រៅពីដើមប្រភពទ្រឹស្តីនៅទាំងរៀបរាប់ដល់មូលដ្ឋានជាក់ស្តែង ការជះឥទ្ធិពលនៃភាពជាក់ស្តែងដល់ការកកើត​ និងការរីកចម្រើននៃសតិអារម្មណ៍ហូជីមិញ។ ពីព្រោះ ផ្តើមពីក្នុងសកម្មភាពជាក់ស្តែងដែលហូជីមិញបានរកឃើញក្រឹត្យក្រមកំណត់តាមជំហាននីមួយៗ គំនិតទូទៅក្លាយជាទ្រឹស្តី។ ទ្រឹស្តីនោះបែរជាបានហូជីមិញប្រើប្រាស់ពិនិត្យពិសោធក្នុងភាពជាក់ស្តែង។ ភាពជាក់ស្តែងសម្បូរបែបរបស់សម័យកាល និងរបស់ជីវភាពខ្លួនដែលហូជីមិញធ្លាប់​បានឆ្លងកាត់ជាដើមប្រភពមួយ ជាមូលដ្ឋានមួយមានអត្ថន័យសម្រេចចំពោះការកកើត  រីកចម្រើន និងពេញលេញជាសតិអារម្មណ៍ហូជីមិញ ធ្វើឱ្យសតិអារម្មណ៍នោះ កាន់តែលើកកម្ពស់លក្ខណៈបដិវត្តន៍ផង វិទ្យាសាស្រ្តផង។ នៅទីបំផុត នាយឧត្តមសេនីយ៍ឯក វ៉ង្វៀងយ៉ាបផ្តល់ប្រសាសន៍ បុគ្គលិកលក្ខណៈ និងអត្តចរិតឯកជនហូជីមិញមានការជះឥទ្ធិពលដល់​ការកកើត រីកចម្រើនសតិអារម្មណ៍របស់លោក។

        នេះជាការសិក្សាស្រាវជ្រាវយ៉ាងសំខាន់របស់នាយឧត្តមសេនីយ៍ឯក វ៉ង្វៀងយ៉ាប រួមចំណែកធ្វើឱ្យជាក់ច្បាស់ជាងដើមប្រភពសតិអារម្មណ៍ហូជីមិញ និងការរួមចំណែកជាមូលដ្ឋានទ្រឹស្តី និងភាពជាក់ស្តែងសម្រាប់បក្ស។

        ទន្ទឹមនឹងនោះ បណ្តាអត្ថបទ នាយឧត្តមសេនីយ៍ វ៉ង្វៀងយ៉ាប នៅទាំងមានស្នាដៃជា​ច្រើន រួមចំណែកសិក្សាស្រាវជ្រាវសតិអារម្មណ៍ហូជីមិញ ដូចជា៖ ប្រធានហូជីមិញ‑ជាអ្នកយុទ្ធសាស្រ្តមានទេពកោសល្យ លោកឪពុកជាទីស្រឡាញ់របស់កងកម្លាំងប្រដាប់អាវុធប្រជាជនវៀតណាម តាមបណ្តា(អាគារបោះពុម្ពផ្សាយ កងទ័បប្រជាជន ហាណូយ ១៩៧០)។ សតិអារម្មណ៍ហូជីមិញ ឆ្លុះបំភ្លឺបុព្វហេតុផ្លាស់ថ្មីរបស់ពួកយើង (អាគារបោះពុម្ពផ្សាយ សឺថឹក ហាណូយ ១៩៩០)។​ សតិអារ​ម្មណ៍​​ហូជីមិញ‑ដំណាក់កាលកកើត និងរីកចម្រើន (អាគារបោះពុម្ពផ្សាយ សឺថឹក ហាណូយ  ១៩៩៣)។ បញ្ហាមួយចំនួនអំពីការសិក្សាស្រាវជ្រាវសតិអារម្មណ៍ហូជី​មិញ (អាគារបោះពុម្ពផ្សាយ កងទ័ពប្រជាជន ហាណូយ ២០០៤)។ សិក្សាស្រាវជ្រាវ រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ហូជីមិញ (អាគារបោះពុម្ពផ្សាយ នគរបាលប្រជាជន ហាណូយ ២០០៦)។ល។ ជាពិសេស សៀវភៅ “សតិអារម្មណ៍ហូជីមិញ និងមាគ៌ាបដិវត្តន៍វៀត​ណាម​” បានចាប់កំណើតលើមូលដ្ឋានសមិទ្ធផលរបស់ប្រធានបទសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តថ្នាក់រដ្ឋ “សតិអារម្មណ៍ហូជីមិញ និងមាគ៌ាបដិវត្តន៍វៀតណាម” ស្ថិតក្នុងកម្មវិធីវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាថ្នាក់រដ្ឋ។ នេះជាប្រធានបទមានទ្រង់ទ្រាយធំ ខ្លឹមសារសម្បូរបែប អាស្រ័យនាយ​ឧត្តមសេនីយ៍ឯក​ វ៉ង្វៀងយ៉ាបធ្វើជាអធិការ។ ក្នុង “អារម្ភបទ”បោះពុម្ពផ្សាយលើកទីបី (២០០៣) នាយឧត្តមសេនីយ៍ឯក វ៉ង្វៀងយ៉ាប សរសេរថា៖ “សតិអារម្មណ៍ហូជីមិញជាជំនឿ ជាផ្ទាំងទង់ជ័យជម្នះរបស់បដិវត្តន៍វៀតណាម ជាកេរមរតកស្មារតីមានតម្លៃជាទីបំផុតដែល​លោកបានបន្សល់ទុកសម្រាប់បក្សយើង ជនជាតិយើង។ ពិភពលោកនៅមានការផ្លាស់ប្តូរ សតិអារម្មណ៍ហូជីមិញនៅរស់រានជានិច្ច។ល។​​ យើងគប្បីបន្តសិក្សាស្រាវជ្រាវជ្រាលជ្រៅជាងទៀត គ្រប់សព្វជាងអំពីហូជីមិញ ទាំងអំពីសតិអារម្មណ៍ និងទាំងបុព្វហេតុរបស់លោកចំពោះបដិវត្តន៍ប្រទេសយើង”។

        ដូច្នេះ នាយឧត្តមសេនីយ៍ឯក វ៉ង្វៀងយ៉ាប មិនត្រឹមតែជាអ្នក ជ្រួតជ្រាបជ្រាលជ្រៅ​សតិអារម្មណ៍ ហូជីមិញក្នុងឆាកជីវិតធ្វើសកម្មភាពបដិវត្តន៍ប៉ុណ្ណោះឡើយ នៅទាំងជាអ្នករួម​ចំណែកយ៉ាងធំធេងក្នុងការសិក្សាស្រាវជ្រាវសតិអារម្មណ៍ហូជីមិញ និងនាំយកសតិអារម្មណ៍របស់អ៊ំ រួមជាមួយលទ្ធិម៉ាក‑ឡេនីន ក្លាយជាគ្រឹះធាររបស់បក្ស។ យោងលើមូលដ្ឋានសរុបលទ្ធផលរួបរួមអំពីផ្នែកទ្រឹស្តី និងភាពជាក់ស្តែង នៅមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ៧ (ខែមិថុនា ឆ្នាំ ១៩៩១) របស់បក្ស បក្សយើងបានសង្កត់ធ្ងន់៖ “ជ្រោងខ្ពស់សតិអារម្មណ៍ហូជីមិញ” ទន្ទឹម​នឹងនោះអះអាងសតិអារម្មណ៍ហូជីមិញជាលទ្ធផលនៃការប្រើប្រាស់ច្នៃប្រតិដ្ឋលទ្ធិម៉ាក‑ឡេនីន ក្នុងលក្ខណៈជាក់ស្តែងរបស់វៀតណាម និងសតិអារម្មណ៍របស់អ៊ំ បានក្លាយជាទ្រព្យមរតកមួយដ៏វិសេសវិសាលរបស់បក្ស និងរបស់ជនជាតិយើង។ មហាសន្និបាតអនុម័តឆ្លង​កម្មវិធីនយោបាយកសាងប្រទេសជាតិក្នុងដំណាក់កាលអន្តរកាលឈានឡើងកាន់សង្គមនិយម (កម្មវិធីនយោបាយឆ្នាំ ១៩៩១) ក្នុងនោះអះអាង៖ “បក្សយកលទ្ធិម៉ាក‑ឡេនីន និងសតិអា​រម្មណ៍ហូជីមិញធ្វើជាខឿនគ្រឹះធារសតិអារម្មណ៍ ត្រីវិស័យសម្រាប់ធ្វើសកម្មភាព ក្រេបយកប្រាជ្ញា​ផូរផង់របស់ជនជាតិ និងវប្បធម៌នៃមនុស្សជាតិ ក្តាប់ខ្ជាប់ក្រឹត្យក្រមកំណត់សត្យានុម័ត និងភាពជាក់ស្តែងនៃប្រទេសជាតិដើម្បីដាក់ចេញកម្មវិធីនយោបាយត្រឹមត្រូវ និងសមស្របជាមួយបំណងបា្រថ្នា​របស់ប្រជាជន”។​ បន្តទៀតនោះ កម្មវិធីនយោបាយកសាងប្រទេសជាតិក្នុងសម័យអន្តរ​កាល​ឡើងកាន់សង្គមនិយម(បំពេញបន្ថែម ពង្រីកឆ្នាំ ២០១១)​ បានអះអាងថា៖ “បក្សយកលទ្ធិម៉ាក‑ឡេនីន និងសតិអារម្មណ៍ហូជីមិញធ្វើជាខឿនគ្រឹះធារសតិអារម្មណ៍ ត្រីវិស័យសម្រាប់ធ្វើសកម្មភាព”។ល។  

        សេចក្តីសម្រេចចិត្តមហាសន្និបាត​លើកទី ១៣​ របស់បក្ស កន្លងហើយបន្តចង្អុល​ការថា៖ ក្នុងស្ថានភាពពិភពលោកមានការប្រែប្រួលឆាប់រហ័ស ស្មុគស្មាញ កម្មវិធី​នយោបាយរបស់បក្សបន្តក្លាយជាផ្ទាំងទង់សតិអារម្មណ៍ ផ្ទាំងទង់ប្រយុទ្ធ ផ្ទាំងទង់បង្រួបបង្រួមកម្លាំងរឹងមាំមហាសាមគ្គីទូទាំងជនជាតិ ពុះពារដើម្បីបុព្វហេតុទេសវៀតណាមមួយ “ប្រជាជនសម្បូរ ប្រទេសរឹងមាំ ប្រជាធិបតេយ្យ សមភាព អារ្យធម៌”។ ផ្តើមពីនោះ បក្សកំណត់យក​ទស្សនៈចង្អុលការគឺ៖ រឹងប៉ឹង និងប្រើប្រាស់ ពង្រីកការច្នៃប្រតិដ្ឋលទ្ធិម៉ាក‑ឡេនីន សតិអារម្មណ៍​ហូជីមិញ ប្រាកដជាក់ជាមួយគោលដៅឯករាជ្យជនជាតិ និងសង្គមនិយម រឹងប៉ឹងជាមួយមាគ៌ាផ្លាស់ថ្មីរបស់បក្ស រឹងប៉ឹងជាមួយបណ្តាល័ក្ខការណ៍កសាងបក្សដើម្បីកសាង និងការពារមាតុប្រទេសវៀតណាមសង្គមនិយមរឹងមាំ។

        អនុស្សាវរីយ៍ឆ្នាំទី ១១០ ទិវាខួបកំណើតនាយឧត្តមសេនីយ៍ឯក អគ្គមេបញ្ជាការដ្ឋាន វ៉ង្វៀងយ៉ាប រួមជាមួយការគោរពតម្កើងបណ្តាការបូជាដ៏ឆ្នើមរបស់នាយឧត្តមសេនីយ៍ឯក ចំពោះបុព្វហេតុបដិវត្តន៍របស់បក្ស និងជនជាតិវៀតណាម ការធ្វើឱ្យជាក់ច្បាស់បណ្តាការរួមចំណែក ការបូជារបស់នាយឧត្តមសេនីយ៍ឯកក្នុងការរួមចំណែកសិក្សាស្រាវជ្រាវ និងនាំយកសតិអារម្មណ៍ហូជីមិញក្លាយជាខឿនគ្រឹះធារសតិអារម្មណ៍របស់បក្សគឺជាភាពសំខាន់ពិសេស។ ប្រការនោះ កាន់តែសំខាន់ជាង ពេលដែលទូទាំងបក្ស ទូទាំងកងទ័ព និងទូទាំងប្រជាជនជំរុញមាំការ​រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ រួមកម្លាំង ស្ម័គ្រស្មោះចិត្តគំនិតអនុវត្តសម្រេចជោគជ័យសេចក្តីសម្រេចចិត្តមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្ស ខិតខំកសាងប្រទេសវៀតណាមមួយ​ប្រជាជនសម្បូរ ប្រទេសជាតិរឹងមាំ ប្រជាធិ​បតេយ្យ សមភាព អារ្យធម៌ ឈានឡើងប្រៀបផ្ទឹមជាមួយបណ្តាប្រទេសមហាអំណាចនៃទ្វីបទាំងប្រាំដូចដែលអ៊ំហូទន្ទឹងរង់ចាំកាលនៅមានជន្មាយុ៕

                     (តាមគណៈឃោសនាអប់រំមជ្ឈិម‑អគ្គនាយកដ្ឋាននយោបាយវៀតណាម)

 

TIN CÙNG MỤC

ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ

ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥

  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
  • គណៈកម្មាធិការប្រជាជនខេត្តចាត់តាំងពិធីជួបជុំអាជីវកម្មដើមឆ្នាំ ២០២៥
  • ប្រកាសសេចក្តីសម្រេចចិត្តរបស់គណៈលេខាមជ្ឈិមបក្ស និងសេចក្តីសម្រេចចិត្តរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត
Tin Nổi Bật

30 học sinh đạt giải cao Hội thi viết bài giới thiệu sách

Ban Trị sự GHPG Việt Nam tỉnh Trà Vinh tổ chức Đại lễ Phật đản, Phật lịch 2569

Hội thao Quỹ tín dụng nhân dân 02 tỉnh Trà Vinh và Vĩnh Long

Hội thi Rung chuông vàng tại Trường Dân tộc nội trú THCS huyện Càng Long

120 vận động viên dự giải Pickleball các câu lạc bộ tỉnh Trà Vinh

Nhu cầu lao động cao trong mùa vụ

Kim ngạch xuất nhập khẩu chuyển biến tăng khá

Giáo hội Phật giáo huyện Càng Long tổ chức đại lễ Phật đản Phật lịch 2569

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.