17/09/2021 09:10
លោក ឡឹមមិញដាំង អនុលេខាបក្សខេត្តត្រួតពិនិត្យស្ថានភាពអាសន្នរោគជំងឺរលាកពកស្បែកលើសត្វគោនៅ
ស្រុកកូវង៉ាង។ រូបថត៖ ម៉ីញ៉ឹង
បច្ចុប្បន្នស្រុកកូវង៉ាងមាន ១៧.៥២៧ គ្រួសារចិញ្ចឹមគោចំនួន ៤៨.៦៥៦ ក្បាល គិតដល់ថ្ងៃទី ១៣ កញ្ញាឆ្នាំ ២០២១ នៅលើភូមិសាស្រ្តស្រុកកូវង៉ាង មាន ៥៨ គ្រួសារមានគោកើតជំងឺរលាកពកស្បែកនៅ ០៨/១៥ ឃុំ ទីប្រជុំជនដោយមានចំនួនគោ ៣១៩ ក្បាល ក្នុងនោះ គោមានជំងឺ ១០៤ ក្បាល ងាប់ដោយសារជំងឺ ០៥ ក្បាល ព្យាបាលជាសះស្បើយ ៥១ ក្បាល និងមានគោ ៤៨ ក្បាល កំពុងស្ថិតក្នុងដំណាក់កាលព្យាបាល។ ស្រុកបានបំផុសចលនាអ្នកចិញ្ចឹមគោឲ្យចាក់វ៉ាក់សាំងបង្ការជំងឺឲ្យគោបាន ៣១.១៦៥ ក្បាលរបស់ ៧.៨២០ គ្រួសារ ក្នុងនោះ ចាក់វ៉ាក់សាំងបង្ការជំងឺរលាកពកស្បែកតាមរូបភាពសង្គមូបនីយកម្មប្រមាណ ៨.១៧២ ក្បាល។
នៅពេលខាងមុខ ខិតខំចាត់តាំងចាក់វ៉ាក់សាំងឲ្យគោចិញ្ចឹមសម្រេច ៩០% ពិនិត្យអង្កេតឆាប់រកឃើញ ប្រកាសព្រមានរួចវិនិច្ឆ័យទាន់ពេលសំបុកមេរោគដែលទើបកើតឡើង មិនទុកឲ្យរាលដាល ពាសពេញ ណែនាំគ្រួសារអ្នកចិញ្ចឹមឲ្យបង្កើនការអនុវត្តបណ្ដាវិធានការម្ចាស់ការបង្ការជំងឺប្រមូល បណ្ដាប្រភពកម្លាំង ដើម្បីចាត់តាំងផ្សព្វផ្សាយព្រមៗគ្នាបណ្ដាវិធីសាស្រ្តត្រួតពិនិត្យបណ្ដាសំបុកមេរោគលើភូមិសាស្រ្តសស្រុក។
នៅពេលត្រួតពិនិត្យ លោកឡឹមមិញដាំងបានសង្កត់ធ្ងន់ថា ស្រុកកូវង៉ាងជាស្រុកកសិកម្ម ក្រៅពីចិញ្ចឹម ជលផល គោក៏ជាសត្វចិញ្ចឹមមួយក្នុងចំណោមសត្វចិញ្ចឹមមានតម្លាភាពរីកចម្រើនមានប្រសិទ្ធភាព។ មុនពេលជំងឺរលាកពកស្បែកលើសត្វគោកើតឡើងស្មុគស្មាញ និងមាននិន្នាការឆ្លងរាលដាលខ្ពស់ ស្រុកគប្បីផ្ដុំឲ្យការងារផ្សព្វផ្សាយអំពីស្ថានភាពជំងឺរលាកពកស្បែកលើហ្វូងសត្វគោ ដើម្បីគ្រួសារអ្នកចិញ្ចឹមមានវិធានការម្ចាស់ការបង្ការជំងឺក្នុងការចិញ្ចឹម ពិនិត្យឡើងវិញឲ្យម៉ត់ចត់ការងារចាក់វ៉ាក់សាំងបង្ការជំងឺ បំផុតគឺត្រួតពិនិត្យគុណភាពវ៉ាក់សាំងរបស់បណ្ដាគ្រួសារអ្នកចិញ្ចឹមដោយរូបភាពសង្គមូបនីយកម្ម ដើម្បីធានាហ្វូងគោចិញ្ចឹម បង្កើនប្រមូលផ្ដុំកម្លាំងឲ្យបណ្ដាមូលដ្ឋាន ដែលកើត អាសន្នរោគ ដំណើរការចាក់វ៉ាក់ សាំងឲ្យបានទាន់ពេល។ ចំពោះហ្វូងគោដែលជ្រាបជំងឺ គប្បីស្រាវ ជ្រាវបណ្ដាវិធីសាស្រ្តព្យាបាល និង ជម្លៀសឲ្យនៅដោយឡែកចំពោះគោដែលមិនទាន់មានជំងឺ៕ ប្រែសម្រួល៖ ថាច់ហ្វាង