• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដូស្វឹងត្វៀង៖ គប្បីត្រូវវាយតម្លៃកម្រិតគ្រោះថ្នាក់ ដើម្បីដាក់ចេញវិធីសាស្ត្រសមស្រប

06/08/2021 08:02

កាលពីថ្ងៃទី ០៣ សីហា សមមិត្ត ដូស្វឹងត្វៀង អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល អនុប្រធានគណៈចង្អុលការជាតិបង្ការទប់ស្កាត់អាសន្ន​រោគជំងឺកូវីដ-១៩ ធ្វើជាប្រធានក្រុមប្រតិភូការងារ អញ្ជើញមកធ្វើការជាមួយនឹងគណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ខេត្តត្រាវិញ។

   ទទួលបដិសណ្ឋារកិច្ច និងធ្វើការជាមួយនឹង ក្រុមប្រតិភូការងារមានសមមិត្ត ឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការ​ប្រជាជនខេត្ត ប្រធានគណៈចង្អុលការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ខេត្តត្រាវិញ និងបណ្តាសមាជិកគណៈចង្អុលការខេត្ត។
     របាយការណ៍ជូនក្រុមប្រតិភូការងាររបស់ក្រសួងសុខាភិបាល គណៈចង្អុលការបង្ការទប់ ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ខេត្តត្រាវិញ បានឱ្យដឹងថា៖ ចាប់ពីថ្ងៃទី ២៧ មេសា រហូតដល់ថ្ងៃទី ០៣ សីហា នៅលើភូមិសាស្ត្រខេត្ត កត់ត្រាបាន ៤២៨ ករណីវិជ្ជមានជាមួយនឹងវីរុស SARS-CoV-២ និងមានមនុស្សស្លាប់ ០៤ ករណី។ អំពីការងារព្យាបាលខេត្ត បានបង្កើតបន្ថែមមន្ទីរពេទ្យបណ្តោះអាសន្ន ០២ កន្លែងទៀត ជាមួយនឹងទំហំ ២០០ គ្រែ អនុវត្ត សម្រាំងសម្រិតប្រមូល និងព្យាបាលអ្នកជំងឺ កូវីដ-១៩។ គិតមកដល់សព្វថ្ងៃនេះ ចំនួនអ្នកជំងឺដែលបានព្យាបាលជាសះស្បើយនៅនឹងបណ្តាមន្ទីរពេទ្យបណ្តោះអាសន្នលើភូមិសាស្ត្រខេត្តសរុបរួមគឺ ៤១ នាក់។
     អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដូស្វឹងត្វៀង សំណូមពរមូលដ្ឋាន គប្បីត្រូវចាត់កម្លាំង ដើម្បីសហការជាមួយនឹងក្រុមពួក ០៣ យ៉ាងដូចជា៖ ក្រុមឧបត្ថម្ភការងារបង្ការទប់ស្កាត់ជំងឺនៅ នឹងសហគមន៍ និងអាជីវកម្ម ក្រុមព្យាបាល-ធ្វើតេស្ត និងក្រុមភ័ស្តុភា-បច្ចេកវិទ្យាព័ត៌មាន និងឃោសនាការបង្ការរោគជំងឺ។ គប្បីយកចិត្តទុកដាក់ដល់រវាងក្រុមការងារ និងមូលដ្ឋាន ត្រូវមានការឯកភាពក្នុងរបបធ្វើរបាយការណ៍ ទន្ទឹមនឹងនោះ ពេលដែលក្រុមការងារនេះចុះ មកធ្វើការ បណ្តាមន្ទីរ គណៈ ផ្នែក និងមូលដ្ឋានគប្បីរៀបចំកាលបរិច្ឆេទធ្វើការ និងត្រូវមានថ្នាក់ដឹកនាំអង្គភាពចូលរួមដើម្បីទុកឱ្យការងារបង្ការរោគជំងឺសម្រេចលទ្ធផលខ្ពស់បំផុត ។
     អំពីការងារបង្ការរោគជំងឺក្នុងពេលខាងមុខនេះ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដូស្វឹងត្វៀងសំណូមពរខេត្តត្រាវិញគប្បីយកចិត្តទុក ដាក់ដល់ការវាយតម្លៃកម្រិតគ្រោះថ្នាក់នៅនឹង បណ្តាមូលដ្ឋាន ដើម្បីផ្តើមពីនោះអាចនឹងដាក់ចេញវិធីសាស្ត្រសមស្រប ជាក់ស្តែងក្នុងការ អនុវត្តន៍គម្លាតសង្គម និងផ្សព្វផ្សាយផែនការ​ធ្វើតេស្ត។ល។ គណៈចង្អុលការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ គ្រប់ថ្នាក់នៅលើភូមិសាស្ត្រខេត្តត្រាវិញ ត្រូវយោងលើបណ្តា ឯកសារណែនាំរបស់ក្រសួងសុខាភិបាល ក្នុងនោះ យកចិត្កទុកដាក់ដល់ការវាយតម្លៃគ្រោះ ថ្នាក់រោគជំងឺនៅថ្នាក់ឃុំ ស្រុក (កម្រិតធម្មតា គ្រោះថ្នាក់ និងគ្រោះថ្នាក់ខ្ពស់) ផ្តើមពីនោះ ដាក់ចេញវិធីសាស្ត្រសមស្រប។ល។ ការងារធ្វើតេស្តត្រូវមានផែនការលម្អិតជាក់ស្តែង និងបណ្តាមូលដ្ឋានសុខាភិបាលត្រូវធានាលទ្ធភាពធ្វើតេស្ត។
     ចំណុចផ្សេងទៀតគឺមូលដ្ឋាន គប្បីត្រូវកសាងនាដកថាសម្រាប់ពេលមានករណីជំងឺកើនខ្ពស់ ធានាមិនទុកឱ្យកងជួរសុខាភិបាល ត្រូវជ្រាបជំងឺឆ្វេងគ្នា។ ចំពោះបណ្តាតំបន់បង្ខាំងខ្ទប់ បណ្តាមូលដ្ឋានគប្បីរវាសរវៃជាងទៀត ជំហានដំបូងធ្វើបង្ខាំងខ្ទប់ទូលាយ ប៉ុន្តែក្រោយពីនោះ ត្រួតពិនិត្យវាយតម្លៃអាសន្នរោគ យកគំរូតេស្តបង្រួញតូចវិញបណ្តាលឱ្យជះឥទ្ធិពល រួម។ ពិសេសគឺ គប្បីយកចិត្តទុកដាក់ដល់ស្ថានភាពបង្ខាំងខ្ទប់ខាងក្រៅជិតដិត ប៉ុន្តែខាងក្នុងបែជាប្រហែសធ្វេសងាយ នឹងជំងឺរាលដាលខ្វែងគ្នានៅក្នុងបណ្តាតំបន់បង្ខាំងខ្ទប់។
     ចំពោះបណ្តាសមាជិកក្រុមការងាររបស់ក្រសួងសុខាភិបាល អនុរដ្ឋមន្ត្រីដូស្វឹងត្វៀងចង្អុលការ ពេលដែលចាប់ផ្តើមការងារឧបត្ថម្ភ គប្បីមានការសិក្សាស្រាវជ្រាវនូវបណ្តាករណីជាក់ស្តែងឱ្យបានទាន់ពេល ដើម្បីទុកឱ្យការងារបង្ការរោគជំងឺសម្រេចលទ្ធផលខ្ពស់បំផុត។ គប្បីស្វែងរកនូវបណ្តាវិធីសាស្ត្រក្នុងកិច្ចការជំនាញ ពិសេសគឺចំពោះក្រុមព្យាបាលជំងឺកូវីដ- ១៩ សហការជាមួយនឹងការពិនិត្យឡើងវិញ និងសម្រាំងសម្រិតមុខសញ្ញាត្រូវជ្រាបមេរោគ៕         ប្រែសម្រួល៖   រតនា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.