• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងក្វិញទៀង៖ អញ្ជើញទៅសួរសុខទុក្ខ ប្រសិទ្ធពរឆ្នាំថ្មី ដល់បណ្ដាវត្តខ្មែរនិងអ្នកម្ដាយវៀតណាម វីរភាពនៅស្រុកយ្វៀងហាយ

09/04/2021 12:54

*ត្រាវិញបង្កើត ០៤ ក្រុមប្រតិភូអញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២១

លោក ង្វៀងក្វិញទៀង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត សួរសុខទុក្ខនិងប្រគេនអំណោយ ព្រះចៅអធិការវត្តប្រខុប ឃុំង៉ូវឡាក ។​ រូបថត៖ ទ្រឿងង្វៀង

     ​នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ ២០២១ របស់ជនរួមជាតិខ្មែរ កាលពីថ្ងៃទី ០៦ ខែមេសា លោក ង្វៀងក្វិញទៀង សមាជិក គណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានគណៈ កម្មាធិការប្រជាជនខេត្តរួមជាមួយថ្នាក់ដឹកនាំ បណ្ដាមន្ទីរ ផ្នែកខេត្ត ស្រុកយ្វៀងហាយ អញ្ជើញទៅសួរសុខទុក្ខនិងប្រគេនអំណោយ ដល់ព្រះឧបជ្ឈាយ៍យ៉ីបតឺយ ព្រះចៅអធិការ វត្តបាយ៉ាម ឃុំដូងស្វឹង ព្រះតេជគុណថាច់រ៉ឿន ព្រះចៅអធិការវត្តប្រខុប ឃុំង៉ូវឡាក ស្រុកយ្វៀងហាយ។ ព្រមទាំងសួរសុខទុក្ខ ជូនអំណោយអ្នកម្ដាយវៀតណាមវីរភាពថាច់ធីគុម  នៅភូមិបាយ៉ាម (អា) អ្នកម្ដាយគាងធីហង នៅភូមិផ្នោរត្នោត ឃុំដូងស្វឹង ស្រុកយ្វៀងហាយ។
    នៅបណ្ដាកន្លែង ដែលអញ្ជើញទៅដល់ លោកង្វៀងក្វិញទៀងបានធ្វើការសួរសុខទុក្ខ យ៉ាងស្និទ្ធស្នាលដល់ព្រះឧបជ្ឈាយ៍ ព្រះចៅអធិការនិងផ្ញើវាចាសួរសុខទុក្ខដល់ព្រះសង្ឃ ពុទ្ធបរិស័ទខ្មែរទាំងមូល ព្រមទាំងអ្នកម្ដាយវៀតណាមវីរភាពមានសុខភាពបរិបូរណ៍ ទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រកបដោយភាពរីករាយ កក់ក្ដៅ សុភមង្គល៕
     *អនុវត្តតាមសារលិខិតលេខ ៩០៦/UBND-KGVX ចុះថ្ងៃទី ១៥ មីនាឆ្នាំ ២០២១ របស់គណៈកម្មាធិការប្រជាជនខេត្តស្តីអំពីការចាត់តាំងទៅសួរសុខទុក្ខប្រគេន -ជូនអំ ណោយ និងប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មី ឆ្នាំ ២០២១ ប្រពៃណីជនរួមជាតិខ្មែរ។
    ខេត្តត្រាវិញបង្កើត ០៤ ក្រុមប្រតិភូ រួម មានគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សា ប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអញ្ជើញទៅសួរសុខទុក្ខ ជូនអំណោយ និងប្រសិទ្ធពរដល់គ្រួសារគោលនយោបាយ កម្មាភិបាលស្នូលចំនួន ១៤០ គ្រួ ក្នុងគ្រួសារនីមួយៗបានជូនអំណោយជាសាច់ប្រាក់ ០១ លានដុង និងសួរសុខទុក្ខ ប្រគេនអំណោយ ដល់ ១៤៣ វត្តខ្មែរ វត្តនីមួយៗបានប្រគេន អំណោយ ០២ លានដុង (អំណោយ ០១ លានដុង និងសាច់ប្រាក់ ០១ លានដុង)។ ក្រៅពីនោះ ខេត្តឧបត្ថម្ភដល់ ០៨ អង្គភាព សាលាជនជាតិអន្តេវាសិក ផ្នែកអនុវទ្យាល័យវិជ្ជាជីវៈអន្តេវាសិកជនជាតិរបស់សាលាឧត្តមវិជ្ជាជីវៈខេត្ត សាលាមធ្យមសិក្សាបាលីខ្មែរ ត្រាវិញ ក្រុមសិល្បៈរស្មីប្រទីប ផ្នែកភាសា-វប្បធម៌-សិល្បៈណាមបូរបស់សាលាមហាវិទ្យាល័យត្រាវិញ ក្នុងអង្គភាពនីមួយៗបានឧបត្ថម្ភសាច់ប្រាក់ ០៥ លានដុង ដោយអស់ ថវិកាសរុបរួម ៩៣១ លានដុង៕    ប្រែសម្រួល៖ រតនា-ថាច់ហ្វាង

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.