• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 18/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

អតីតឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍នៃរដ្ឋាភិបាល ទ្រឿងហ្វាបិញជូនអំណោយនៅខេត្តត្រាវិញ

19/07/2022 13:48

ជូនទោចក្រយាន និងអាហារូបករណ៍ដល់សិស្សក្រីក្រក្នុងខេត្ត។ រូបថត៖ ង៉ុកស្វង

     កាលពីថ្ងៃទី ១៤ ខែកក្កដា សមាគមជំរុញ​ការសិក្សាខេត្តត្រាវិញសហការជាមួយនឹងសមាគមជំរុញការសិក្សាស្រុកចូវថាញ់ចាត់តាំងពិធីជូនទោចក្រយាន និងអាហារូបករណ៍ដល់សិស្សក្រីក្រសង្វាតរៀនសូត្រក្នុងខេត្ត។ 
     អញ្ជើញចូលរួមមានលោកទ្រឿងហ្វា​បិញ   អតីតសមាជិកការិយាល័យនយោបាយ អតីតឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍នៃរដ្ឋាភិបាល លោក តូឌិញត្វឹង អគ្គនិពន្ធនាយកកាសែតឡៅដុង លោកឡេថាញ់បិញ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថ្នាក់ដឹកនាំគណៈកម្មាធិការ រណសិរ្សមាតុភូមិវៀតណាមខេត្ត នគរបាលខេត្ត អង្គភាពឧបត្ថម្ភ និងសិស្សានុសិស្ស ប្រជាជនដែលបានទទួលអំណោយ។ ដើម្បីឧបត្ថម្ភដល់សិស្សក្រីក្រលំបាកក្នុងខេត្តមានលក្ខណៈត្រៀមបម្រុងឆ្នាំសិក្សាថ្មី ២០២២-២០២៣ ក្រុមប្រតិភូបានជូនទោចក្រយាន ៥០ គ្រឿង (ក្នុងមួយគ្រឿងតម្លៃ ២,៧ លានដុង) អាហារូបករណ៍ ១៥០ ចំណែក (ក្នុងមួយចំណែក ០១ លានដុង) ដល់ សិស្សក្រីក្រលំបាកក្នុងខេត្ត។ 

ជូនទោចក្រយានដល់សិស្សក្រីក្រ។
មានយោបល់ក្នុងពិធីជូនអាហារូបករណ៍ លោក តូឌិញត្វឹងបានជំរុញទឹកចិត្តប្អូនៗសិស្សានុសិស្សខិតខំឆ្លងកាត់ការទុក្ខលំបាក បន្តការសិក្សាបានល្អ។ សង្ឃឹមថា បណ្តាប្រភពឧបត្ថម្ភនេះបានជូនឱ្យប្អូនៗបន្ថែមក្តីរីករាយក្តីជំនឿ ជាថាមពលឆ្លងកាត់ការលំបាកសិក្សាបានល្អ ក្លាយជាកូនលុះក្នុងដំបូន្មាន សិស្សពូកែ និងជាពលរដ្ឋមានប្រយោជន៍សម្រាប់សង្គម។
នាឱកាសនេះដែរ អនុវត្តកម្មវិធី “មួយលានទង់ជាតិរួមដំណើរជាមួយនឹងប្រជាជនច្បាមសមុទ្រ” គណៈរៀបរៀង កាសែតឡៅដុងបានជូនខេត្តត្រាវិញទង់ជាតិចំនួន ១០.០០០ ផ្ទាំង សម្រាប់ជូននេសាទក្នុងខេត្តត្រាវិញ។
​​​​ក៏ស្ថិតក្នុងសកម្មភាពអនុស្សាវរីយ៍ឆ្នាំទី ៧៥ ទិវាយុទ្ធជនពិការ-ពលី (២៧ ខែកក្កដា ឆ្នាំ ១៩៤៧ -២៧ ខែកក្កដា ឆ្នាំ ២០២២) លោកទ្រឿងហ្វាបិញ អតីតសមាជិកការិយាល័យនយោបាយ អតីតឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍នៃរដ្ឋាភិបាល ព្រមទាំងក្រុមប្រតិភូការងារបានអញ្ជើញទៅជូនអំណោយ ២៥០ ចំណែកដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រចំនួន ២៥០ គ្រួ នៅលើភូមិសាស្រ្តស្រុកថ្កូវ អំណោយមួយចំ ណែកៗមានតម្លៃ ៨០០.០០០ ដុង រួមមាន អង្ករ ១០ គីឡូក្រាម បណ្តាវត្ថុប្រើប្រាស់ចាំបាច់មានតម្លៃ ៣០០.០០០ ដុង និង សាច់ប្រាក់ ៥០០.០០០ ដុង ជាមួយនឹងទឹកប្រាក់សរុបរួមទាំងអស់ជិត ៤៥០ លានដុង អាស្រ័យដោយលោកទ្រឿងហ្វាបិញ អតីតសមាជិកការិយាល័យនយោបាយ អតីតឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍នៃរដ្ឋាភិបាល ចលនាកាសែតឡៅដុង ការសែតនគរបាលប្រជាជនស្ថិតនៅវាលទំនាបទន្លេគឺវឡុង ក្រុមហ៊ុនភាគហ៊ុនមាសប្រាក់ត្បូងថ្មបេនថាញ់ឧបត្ថម្ភ៕                        ប្រែសម្រួល៖  រតនា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.