• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 11/05/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

អំណរអនុស្សាវរីយ៍ឆ្នាំទី ៧៤ ទិវាយុទ្ធជនពិការ-យុទ្ធជនពលី (២៧ កក្កដាឆ្នាំ ១៩៤៧-២៧ កក្កដាឆ្នាំ ២០២១)

30/07/2021 08:17

*ថ្នាក់ដឹកនាំខេត្តអញ្ជើញទៅដាក់កម្រងផ្កាអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធអ៊ំហូ និងបណ្តាវីរយុទ្ធជនពលី *ថ្នាក់ដឹកនាំខេត្ត ស្រុកអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារស្ថិតក្នុងក្របខ័ណ្ឌគោលនយោបាយ

 

ថ្នាក់ដឹកនាំខេត្តអញ្ជើញទៅដាក់កម្រងផ្កាអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធអ៊ំហូនៅទីសក្ការបូជាឃុំឡុងឌឹក ។ រូបថត៖ បាធី

     ព្រឹកថ្ងៃទី ២៦ កក្កដា គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ បង្កើនក្រុមប្រតិភូអញ្ជើញទៅដាក់កម្រងផ្កាអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធអ៊ំហូនៅនឹងទីសក្ការបូជារបស់អ៊ំ និងបណ្តាវីរយុទ្ធជនពលីនៅបូជនីយដ្ឋានរបស់ខេត្តនៅភូមិវិញហោយ ឃុំឡុងឌឹក ទីក្រុងត្រាវិញ នាអនុស្សាវរីយ៍ឆ្នាំទី ៧៤ ទិវាយុទ្ធជនពិការ-យុទ្ធជនពលី (២៧ កក្កដា ឆ្នាំ ១៩៤៧-២៧ កក្កដា ឆ្នាំ ២០២១)។
     ក្រុមប្រតិភូអាស្រ័យដោយសមមិត្ត គឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តធ្វើជាប្រធាន រួមជាមួយនឹងបណ្តាសមមិត្ត ឡឹមមិញដាំង អនុលេខាបក្សខេត្ត សមមិត្ត ឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជន សមមិត្ត ង្វៀងវុាំងត្រៀក សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មា ធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ និង​បណ្តាសមមិត្តជាសមាជិកអចិន្ត្រៃយ៍នៃគណៈ​កម្មាធិការបក្សខេត្ត សមាជិកគណៈប្រតិបត្តិការបក្សខេត្ត។     ស្ថិតនៅនឹងបណ្តាកន្លែងគោរព ថ្នាក់ដឹក​នាំខេត្តត្រាវិញ បានដាក់កម្រងផ្កាអុជធូបរំលឹក​វិញ្ញាណក្ខ័ន្ធ និងសម្តែងក្តីដឹងគុណដល់លោកប្រធានហូជីមិញ និងបណ្តាវីរយុទ្ធជនពលីដែលបានពលីជីវិតបរិច្ចាគអស់មួយជីវិត ដើម្បីបុព្វហេតុបដិវត្តន៍៕
     * ប្រទានជូនផ្ទះឧបការគុណ ១០ ខ្នង ដល់គ្រួសារស្ថិតក្នុងក្របខ័ណ្ឌគោល​នយោបាយនៅស្រុកចូវថាញ់

កាលពីរសៀលថ្ងៃទី ២៦ កក្កដា ស្ថិតនៅ​នឹងឃុំដាឡុក ស្រុកចូវថាញ់ សមមិត្តឡឹម​មិញដាំង អនុលេខាបក្សខេត្តបានប្រគល់ជូន​ទឹកប្រាក់ ០៥​​ពាន់លានដុងសម្រាប់កសាង​ផ្ទះឧបការគុណ ១០០ ខ្នង (ក្នុងមួយខ្នងៗមាន តម្លៃ ៥០ លានដុង) ជូនដល់គ្រួសារស្ថិតក្នុងក្របខ័ណ្ឌគោលនយោបាយនៅស្រុកចូវថាញ់។

សមមិត្ត ឡឹម​មិញដាំង ប្រគល់ជូន​ទឹកប្រាក់កសាង​ផ្ទះឧបការគុណដល់គ្រួសារគោលនយោបាយ ។ រូបថត៖ ផាងត្វឹង
     ថ្លែងយោបល់ក្នុងពិធីប្រគល់ជូនផ្ទះ សមមិត្ត ឡឹមមិញដាំងបានឱ្យដឹងថា៖ ដើម្បីអនុវត្តល្អកម្មវិធីគោលដៅជាតិកសាងជនបទថ្មី ពិសេស គឺការឧបត្ថម្ភឱ្យស្រុកចូវថាញ់ សម្រេចបានលក្ខឋានកសាងជនបទថ្មីនៅចុងឆ្នាំ ២០២១ នេះ។ ជាមួយនឹងប្រភពថវិកាតបស្នងសងគុណ និងចលនាបណ្តាអង្គការចាត់តាំង បុគ្គល សប្បុរសធម៌ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស ខេត្តឧបត្ថម្ភ ០៥ ពាន់លានដុងសម្រាប់កសាងផ្ទះឧបការគុណ ១០០ ខ្នង ជូនដល់គ្រួសារស្ថិតក្នុងក្របខ័ណ្ឌគោលនយោបាយនៅលើភូមិសាស្ត្រស្រុកចូវថាញ់។ ក្រោយពិធីនេះ ថ្នាក់ដឹកនាំមូលដ្ឋាន បណ្តាអង្គការនយោបាយ -សង្គម គប្បីចាត់តាំងប្រគល់ជូនទឹកប្រាក់នេះ ដល់បណ្តាគ្រួសារគោលនយោបាយដែលបានឧបត្ថម្ភកសាងផ្ទះឧបការគុណឆាប់បានសម្រេច ដើម្បីបណ្តាគ្រួសារឆ្លងកាតការទុក្ខលំបាកឈានឡើងក្នុងជីវភាព។ នាអនុស្សាវរីយ៍ឆ្នាំទី ៧៤ ទិវាយុទ្ធជនពិការ-យុទ្ធជនពលី តំណាង ឱ្យគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញសូមប្រសិទ្ធពរដល់បណ្តាគ្រួសារគោលនយោ បាយនៅលើភូមិសាស្ត្រស្រុកចូវថាញ់​ ប្រកប​ដោយ សុខភាពបរិបូរណ៍ សុភមង្គល រួមកម្លាំង ទៅក្នុងការកសាងមាតុភូមិពីមួយថ្ងៃទៅមួយថ្ងៃកាន់តែសម្បូរណ៍ប្រពៃ៕
     *ជាមួយនឹងគុណធម៌ “ផឹកទឹកនឹងប្រភព ហូបផ្លែនឹងដល់អ្នកដាំ” នាអនុស្សាវរីយ៍ឆ្នាំទី ៧៤ ទិវាយុទ្ធជនពិការ-យុទ្ធជនពលី។

ថ្នាក់ដឹកនាំខេត្ត ស្រុកសួរសុខទុក្ខគ្រួសារគោលនយោបាយ ។ រូបថត៖ ថាញ់ក្វាង

​​     កាលពីថ្ងៃទី ២៤ កក្កដា សមមិត្តយឿងធីង៉ុកធើ សមាជិកាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជន សមមិត្ត ង្វៀងវុាំងភឿង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត លេខាបក្សស្រុកទីវកឹង សមមិត្ត ស៊ើងសាផល អនុប្រធាន​ គណៈកម្មាធិការប្រជាជនស្រុកទីវកឹង បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់មុខសញ្ញាស្ថិតក្នុងក្របខ័ណ្ឌគោលនយោបាយឆ្នើមចំនួន ៩២ គ្រួសាររបស់ ១១/១១ ឃុំ ទីប្រជុំជន ក្នុងស្រុក ទីវកឹង។ ក្នុងមុខសញ្ញា និងគ្រួសារគោលនយោបាយបានទទួលអំណោយមួយចំណែកគិតជាតម្លៃពី ៥០០.០០០-១.០០០.០០០ ដុង។ ស្ថិនៅបណ្តាកន្លែងអញ្ជើញទៅដល់តំណាងថ្នាក់ដឹកនាំខេត្ត ស្រុកបានសួរសុខទុក្ខ អំពីសុខភាព ជីវភាព ស្មារតី សម្ភារដល់មុខសញ្ញា ទន្ទឹមនឹងនោះមានក្តីសង្ឃឹមថាគ្រួសារ​ គប្បីបន្តរក្សា និងពង្រីកប្រវេណីបដិវត្តន៍របស់ខ្លួន និងគ្រួសារមាតុភូមិ ជានិច្ចកាលក្រើនរំលឹកអប់រំដាស់តឿន ជម្រុញទឹកចិត្តកូនចៅចេញកម្លាំងរៀនសូត្រ ពលកម្ម និងសកម្មចូល​រួមបណ្តាចលនាបដិវត្តន៍នៅមូលដ្ឋាន៕

 

TIN CÙNG MỤC

ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ

ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥

  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
  • គណៈកម្មាធិការប្រជាជនខេត្តចាត់តាំងពិធីជួបជុំអាជីវកម្មដើមឆ្នាំ ២០២៥
  • ប្រកាសសេចក្តីសម្រេចចិត្តរបស់គណៈលេខាមជ្ឈិមបក្ស និងសេចក្តីសម្រេចចិត្តរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត
Tin Nổi Bật

30 học sinh đạt giải cao Hội thi viết bài giới thiệu sách

Ban Trị sự GHPG Việt Nam tỉnh Trà Vinh tổ chức Đại lễ Phật đản, Phật lịch 2569

Hội thao Quỹ tín dụng nhân dân 02 tỉnh Trà Vinh và Vĩnh Long

Hội thi Rung chuông vàng tại Trường Dân tộc nội trú THCS huyện Càng Long

120 vận động viên dự giải Pickleball các câu lạc bộ tỉnh Trà Vinh

Nhu cầu lao động cao trong mùa vụ

Kim ngạch xuất nhập khẩu chuyển biến tăng khá

Giáo hội Phật giáo huyện Càng Long tổ chức đại lễ Phật đản Phật lịch 2569

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.