• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តនិងបណ្តាស្ថាប័ន អង្គភាពនានាបានអញ្ជើញមក សួរសុខទុក្ខ និងប្រសិទ្ធពរទិវាបង្កើតកងទ័ពប្រជាជនវៀតណាម ២២ ធ្នូ ឆ្នាំ ២០២០

25/12/2020 07:57

                                          សមមិត្ត ឡឹមមិញដាំង សួរសុខទុក្ខនិងប្រសិទ្ធពរកម្មាភិបាលយុទ្ធជន។ រូបថត៖ ហឺវហុីប

នាឱកាសអំណរអនុស្សាវរីយ៍ឆ្នាំទី ៧៦ ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម ២២ ធ្នូ ឆ្នាំ ១៩៤៤-២២ ធ្នូឆ្នាំ ២០២០) និងឆ្នាំទី ៣១ ទិវាទូទាំងប្រជាជាតិការពារជាតិ (២២ ធ្នូឆ្នាំ ១៩៨៩ - ២២ ធ្នូឆ្នាំ ២០២០) ។ កាលពីថ្ងៃទី ២២ ធ្នូ ក្រុមប្រតិភូរបស់គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត អាស្រ័យដោយសមមិត្ត ឡឹមមិញដាំង អនុលេខាបក្សខេត្តធ្វើជាប្រធានអញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរកម្មាភិបាលយុទ្ធជនគណៈបញ្ជាការដ្ឋានយោធាខេត្ត។
    ស្ថិតនៅទីនេះសមមិត្តអនុលេខាបក្សខេត្ត មានប្រសាសន៍ប្រសិទ្ធពរនឹងបញ្ជាក់ថា៖ កន្លងហើយគណៈបញ្ជាការដ្ឋានយោធាខេត្ត មានការផ្លាស់ប្តូរថ្មីជាច្រើនក្នុងការងារ ពិសេសគឺអនុវត្តល្អសមត្ថកិច្ចធ្វើសេនាធិការជូនគណៈកម្មាធិការបក្សខេត្តគណៈកម្មាធិការប្រជាជនខេត្តក្នុងការដឹកនាំចង្អុលការអនុវត្តការងារការពារជាតិ យោធាមូលដ្ឋាន ម្ចាស់ការសហការជាមួយនឹងបណ្តាកងកម្លាំងនគរបាលកងទ័ពការពារព្រំដែនខេត្តក្តាប់ខ្ជាប់ និងធ្វើម្ចាស់ការស្ថានការណ៍ផ្លាស់ប្តូរថ្មី ក្នុងការងារហ្វឹក ហាត់ត្រៀមលក្ខណៈតស៊ូ។ ថ្វីត្បិតតែអាសន្នរោគជំងឺកូវីដ-១៩មានកើតឡើងតាំងពីដើមឆ្នាំបណ្តាលឲ្យជះឥទ្ធិពលផ្ទាល់ដល់រាល់សកម្ម ភាពនិយាយរួម ប៉ុន្តែគណៈកម្មាធិការបក្ស-គណៈបញ្ជាការដ្ឋានយោធាខេត្តតែងធ្វើសេនាធិការជូនគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនដឹកនាំចង្អុលការជម្នះការលំបាកក្នុងការហ្វឹកហាត់ការងារជម្រើសទ័ព និងបណ្តាសកម្មភាពត្រៀមលក្ខណៈនិងចាត់តាំងមហាសន្និបាតបក្ខភាគយោធាគ្រប់លំដាប់ថ្នាក់ និងសហការការពារសុវត្ថិភាព រួមចំណែកអនុវត្តសម្រេចជោគជ័យមហាសន្និបាតបក្ខភាគខេត្តលើកទី ១១ អាណត្តិកាល ២០២០ -២០២៥។ លេចធ្លោនោះគឺធ្វើសេនាធិការជូនគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការ ប្រជាជនខេត្តដឹកនាំចង្អុលការ និងសហការជាមួយនឹងបណ្តាស្ថាប័នក្នុងការងារ​បង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ អនុ​វត្តល្អការ ទទួល និងជម្លៀសពលរដ្ឋវៀតណាម​វិលមកពីក្រៅប្រទេសដាច់អហំការមិនទុកឲ្យរាលដាលទូលំទូលាយចេញសហគមន៍អនុវត្តល្អការងារ ធ្វើសេនាធិការបង្ការជម្នះគ្រោះធម្មជាតិសង្គ្រោះ រួមចំណែករក្សាលំ​នឹងសន្តិសុខនយោបាយសណ្តាប់ធ្នាប់សង្គមលើភូមិសាស្ត្រខេត្ត។ សម​មិត្ត​សង្ឃឹមថាក្នុងពេលខាងមុខនេះ សមូហភាពថ្នាក់ដឹកនាំ គណៈមេបញ្ជាការកម្មាភិបាលយុទ្ធជនរបស់គណៈបញ្ជាការដ្ឋានយោធាខេត្ត មិនបពា្ឈប់ពង្រីកប្រវេណីកងទ័ពអ៊ំហូបន្ត មានបណ្តាការរួមវិភាគទានយ៉ាងសកម្មក្នុងបុព្វហេតុអភិវឌ្ឍរួមរបស់ខេត្ត។
      *មុននោះ​ ក្រុមប្រតិភូសវនកម្មរដ្ឋតំបន់​លេខ ៤  នគរបាលខេត្ត និងក្រុមប្រតិភូកាសែត ត្រាវិញបានអញ្ជើញមកសួរសុខទុក្ខ និងប្រសិទ្ធ ពរកម្មាភិបាល យុទ្ធជនគណៈបញ្ជាការដ្ឋានយោធាខេត្តផងដែរ៕                    ហឺវហ៊ីប-រតនា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.