• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្ត៖ ត្រួតពិនិត្យសើុបអង្កេតការងារត្រៀមបម្រុងបោះឆ្នោតតំណាងក្រុមប្រឹក្សា ប្រជាជនថា្នក់ស្រុក ថា្នក់ឃុំ អាណត្តិកាល ២០២១-២០២៦

23/02/2021 07:33

កាលពីថ្ងៃទី ១៧ កុម្ភៈ​ ក្រុមប្រតិភូត្រួត ពិនិត្យស៊ើបអង្កេតរបស់អចិន្ត្រៃយ៍ក្រុមប្រឹក្សា​ប្រ​ជាជនខេត្ត អាស្រ័យដោយសមមិត្ត គឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ប្រធានគណៈកម្មការបោះឆ្នោត តំណាងរដ្ឋសភា នីតិកាលទី ១៥ និង តំណាងក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦ ធ្វើជាប្រ ធានក្រុមប្រតិភូ អញ្ជើញទៅធ្វើការត្រួតពិនិត្យស៊ើបអង្កេតការងារត្រៀមបម្រុងបោះឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនថា្នក់ស្រុក ថា្នក់ឃុំ អាណត្តិកាល ២០២១-២០២៦ នៅនឹងទីក្រុងត្រាវិញ និងស្រុកកាងឡុង។

អចិន្ត្រៃយ៍ក្រុមប្រឹក្សា​ប្រ​ជាជនខេត្ត ត្រួតពិនិត្យការងារត្រៀមបម្រុងបោះឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនទីក្រុងត្រាវិញ ។ រូបថត៖ គីមឡង

  ស្ថិតនៅនឹងបណ្តាកន្លែងដែលបានទៅដល់ក្រុមប្រតិភូការងារត្រួតពិនិត្យផ្ទាល់សំណុំលិខិត បណ្តាឯកសារការងារបោះឆ្នោត ត្រួតពិនិត្យការបង្កើតបណ្តាក្រុមបោះឆ្នោតនៅមូលដ្ឋាន  (ស្រុក ទីក្រុង ឃុំ សង្គាត់ ទីប្រជុំជន) គិតមកដល់ពេលត្រួតពិនិត្យស៊ើបអង្កេត ការត្រៀម បម្រុងរចនា សមភាព និងបត់បែងចំនួនអ្នកដែលបានឧទ្ទេសនាមចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជន ការផ្សព្វផ្សាយត្រៀមបម្រុង ចាត់តាំងសន្និបាតម្ចាស់ឆ្នោតនៅនឹងកន្លែង ដើម្បីឧទ្ទេសនាមអ្នកចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជន ការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិតភាព សង្គមក្នុងការបោះឆ្នោតនៅមូលដ្ឋាន ការងារព័ត៌មានផ្សព្វផ្សាយ បម្រើការបោះឆ្នោត។ល។
    គិតមកដល់ពេលនេះ អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនទីក្រុងត្រាវិញ និងអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនស្រុកកាងឡុង ធ្វើជាអធិបតីអង្គប្រជុំ ព្រមព្រៀងយោបល់ជាមួយនឹងគណៈកម្មាធិការរណសិរ្សមាតុភូមិ និងគណៈកម្មាធិការប្រជាជនរួមថ្នាក់អំពីការត្រៀមបម្រុងរចនា សមភាព និងបត់បែងចំនួនអ្នកដែលបានឧទ្ទេសនាមចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជា ជនទីក្រុងត្រាវិញ និងតំណាងក្រុមប្រឹក្សាប្រជាជនស្រុកកាងឡុងអាណត្តិកាល ២០២១ -២០២៦។ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងត្រាវិញ និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុក កាងឡុង បានចាត់តាំងសន្និបាតពិភាក្សាលើកទីមួយ ឯកភាព ការរចនា សមភាព ចំនួនអ្នកចេញឈរឆ្នោត គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម បណ្តាសង្កាត់ ឃុំ លើភូមិ សាស្ត្រទីក្រុងត្រាវិញ និងគណៈអចិន្ត្រៃយ៍នៃ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម បណ្តាឃុំទីប្រជុំជនលើភូមិសាស្ត្រស្រុកកាងឡុងក៏អនុវត្តសម្រេចសន្និបាតពិភាក្សា លើកទីមួយដែរ។
    មានយោបល់ក្នុងបណ្តាកន្លែងត្រួតពិនិត្យស៊ើបអង្កេត សមមិត្ត គឹមង៉ុកថាយ បានវាយតម្លៃខ្ពស់ការងារត្រៀមបម្រុងការងារបោះឆ្នោត របស់អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនទីក្រុងត្រាវិញ និងអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនស្រុកកាងឡុង។ សំ ណូមពរក្នុងពេលខាងមុខនេះ អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនទីក្រុងត្រាវិញ និងអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនស្រុកកាងឡុង គប្បីចាត់តាំងត្រួតពិនិត្យស៊ើបអង្កេតថ្នាក់ មូលដ្ឋានដើម្បីជួយមូលដ្ឋានដោះស្រាយការជួបលំបាក ក្នុងការងារបោះឆ្នោតបានទាន់ពេល បង្កើនព័ត៌មានផ្សព្វផ្សាយការងារបោះឆ្នោតដល់បណ្តាផ្នែក បណ្តាថ្នាក់ និងប្រជាជនបាន ជ្រួតជ្រាប អំពីការងារបោះឆ្នោតតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ ដើម្បីតាមដានស៊ើបអង្កេត។ បន្ត អនុវត្តការងារបោះឆ្នោតត្រឹមត្រូវតាមផែនការ របស់គណៈកម្មការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដែលបានដាក់ចេញធានាត្រឹមត្រូវតាមពេលវេលាល្បឿនរបស់សេចក្តីកំណត់។ ការងារ បេក្ខភាពគឺជាចំណុចសំខាន់ ប្តេជ្ញាគុណភាព លទ្ធភាព ប្រសិទ្ធភាពធ្វើសកម្មភាពរបស់ក្រុមប្រឹក្សាប្រជាជនទូទាំងអាណត្តិកាល ហេតុនោះ ហើយគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ គណៈ ចង្អុលការបោះឆ្នោតគ្រប់ថ្នាក់គប្បីយក ចិត្តទុកដាក់ចង្អុលការការងារត្រៀមបម្រុងបេក្ខភាព តំណាងក្រុមប្រឹក្សាប្រជាជនបានត្រឹមត្រូវ ជិតដិតគុណភាព។
    ស្ថិតក្នុងស្ថានភាពអាសន្នរោគជំងឺកូវីដ-១៩ កំពុងប្រែប្រួលយ៉ាងស្មុគស្មាញ គណៈចង្អុល​ការ គណៈកម្មការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ គប្បីម្ចាស់ការកសាងផែនការបង្ការទប់ស្កាត់អាសន្នរោគជំងឺក្នុងការងារបោះឆ្នោត ពេលដែលមានឯកសារណែ នាំរបស់ថា្នក់លើទើបដំណើរ ការផ្សព្វផ្សាយអនុវត្ត។
    *តាមផែនការលេខ ២១/KH-HĐND ចុះថ្ងៃ ទី ០៤ កុម្ភៈឆ្នាំ ២០២១ របស់អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តស្តីអំពីការត្រួតពិនិត្យស៊ើបអង្កេតការងារត្រៀមបម្រុងបោះឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ស្រុក ថ្នាក់ឃុំអាណត្តិកាល ២០២១-២០២៦ លើភូមិសាស្ត្រខេត្ត អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តចាត់តាំងក្រុមប្រតិភូ ០២ ក្រុម ក្នុងនោះក្រុមទី ០១ អា ស្រ័យដោយសមមិត្ត គឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ប្រធានគណៈកម្មការបោះ ឆ្នោត តំណាងរដ្ឋសភា នីតិកាលទី ១៥ និង តំណាងក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦ ធ្វើជាប្រធាន។ ក្រុមទី ០២ អាស្រ័យដោយសមមិត្ត យឿងធីង៉ុកធើ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្តធ្វើប្រធានអញ្ជើញទៅធ្វើការត្រួតពិនិត្យស៊ើបអង្កេតការងារត្រៀមបម្រុងបោះឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ស្រុក ទីផ្សាររួមខេត្ត ទីក្រុង ថ្នាក់ឃុំ សង្កាត់ ទីប្រជុំជនអាណត្តិកាល ២០២១-២០២៦ លើភូមិសាស្ត្រ ០៩ ស្រុក ទីផ្សាររួមខេត្ត ទីក្រុង ពេលវេលាត្រួត​ពិនិត្យសើុបអង្កេតចាប់ពីថ្ងៃទី ១៧-១៩ កុម្ភៈ ឆ្នាំ ២០២១៕   
                                     

 ប្រែសម្រួល៖  រតនា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.