• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 17/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

អគ្គបញ្ជាការដ្ឋានតម្រួតសមុទ្រតំបន់លេខ ៣ មកសួរសុខទុក្ខ ប្រសិទ្ធពរបុណ្យតេតដល់អចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្តត្រាវិញ

17/01/2025 10:06

នាឱកាសនិទាឃរដូវអឹកទីឆ្នាំ ២០២៥ កាលពីថ្ងៃទី ១៣ ខែមករា សមមិត្តវរសេនីយ៍ឯកកាវស្វឹងក្វឹង ស្នងការនយោបាយរងកងតម្រួតសមុទ្រតំបន់លេខ ៣ អញ្ជើញមកសួរសុខទុក្ខ ប្រសិទ្ធពរបុណ្យតេតដល់ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្តត្រាវិញ។

សមមិត្តវរសេនីយ៍ឯក  កាវស្វឹងក្វឹង ប្រសិទ្ធពរបុណ្យតេតថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្តត្រាវិញ។ រូបថត៖ បាធី

ទទួល និងធ្វើការជាមួយថ្នាក់ដឹកនាំកងតម្រួតសមុទ្រតំបន់លេខ ៣ មានសមមិត្ត គឹមង៉ុកថាយ អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ។ រួមជាមួយនោះ មានថ្នាក់ដឹកនាំគណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្ត (អានតទៅទំព័រទី ៨) គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ ការិយាល័យគណៈកម្មាធិការបក្សខេត្ត និងគណៈបញ្ជាការដ្ឋានកងទ័ពការពារប្រំដែនខេត្តត្រាវិញ។
វរសេនីយ៍ឯកកាវស្វឹងក្វឹង ជូនជាព័ត៌មានដល់ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្តត្រាវិញ​អំពីបណ្តាលទ្ធផលលេចធ្លោរបស់កងតម្រួតសមុទ្រតំបន់លេខ ៣ សម្រេចបានក្នុងរយៈពេល​កន្លងក៏ដូចជាក្នុងឆ្នាំ ២០២៤។ បណ្តាលទ្ធផលដែលសម្រេចបានក្នុងការងារសហការរវាងកង​តម្រួតសមុទ្រតំបន់លេខ៣ និងគណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្តត្រាវិញក្នុងឆ្នាំ  ២០២៤ ដូចជា៖ បណ្តាសកម្មភាពផ្សព្វផ្សាយការងារសួរសុខទុក្ខ ជូនអំណោយដល់សិស្ស  គ្រួសារនេសាទករតំបន់សមុទ្រលើភូមិសាស្រ្តខេត្ត ជាពិសេសគឺ អង្គភាពទាំងពីរបានសហការចាត់តាំងសម្រេចជោគជ័យពិធីប្រឡងស្វែងយល់អំពីសមុទ្រ កោះជាមួយបធានបទ “ខ្ញុំស្នេហាសមុទ្រ កោះមាតុភូមិខ្ញុំ”។ល។

សមមិត្ត គឹមង៉ុកថាយ អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ ធ្វើបដិសណ្ឋារ់កិច្ច សមមិត្តវរសេនីយ៍ឯក  កាវស្វឹងក្វឹង។ រូបដត៖ បាធី
ស្នងការនយោបាយរងកងតម្រួតសមុទ្រតំបន់លេខ ៣ កាវស្វឹងក្វឹង សង្ឃឹមថា ថ្នាក់ដឹកនាំ គណៈកម្មាធិការបក្សខេត្តត្រាវិញបន្តយកចិត្តទុកដាក់ ចង្អុលការទាន់ពេលដល់បណ្តាគណៈ ផ្នែក មូលដ្ឋានក្នុងខេត្តបន្តអនុវត្តល្អការងារសមុទ្រ កោះលើភូមិសាស្រ្តខេត្ត។ ក្នុងនោះ មានកិច្ចសហការជាមួយកងតម្រួតសមុទ្រតំបន់ ៣ ជួយអង្គភាពអនុវត្តល្អភារកិច្ចបានប្រគល់ឲ្យ រួមចំណែកការពាររឹងមាំអធិបតេយ្យសមុទ្រ កោះវៀតណាម។
ក្នុងឱកាសនិទាឃរដូវអឹកទីឆ្នាំ ២០២៥ វរសេនីយ៍ឯក កាវស្វឹងក្វឹង ប្រសិទ្ធពរដល់ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្តត្រាវិញ និងកម្មាភិបាល បុគ្គលិកគណៈកម្មាធិការបក្សខេត្តគ្រប់រូបឆ្នាំថ្មីរីករាយ សុខភាពបរិបូរ ដឹកនាំអនុវត្តសម្រេចជោគជ័យភារកិច្ចឆ្នាំ ២០២៥។
សម្តែងឡើងនូវក្តីរីករាយ និងអំណរគុណថ្នាក់ដឹកនាំកងតម្រួតសមុទ្រតំបន់លេខ ៣ បានអញ្ជើញ មកសួរសុខទុក្ខ ប្រសិទ្ធពរបុណ្យតេត សមមិត្ត គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តអះអាងថា ត្រាវិញបានវាយតម្លៃខ្ពស់ និងតែងយកចិត្តទុកដាក់ដល់ការងារកោះសមុទ្រ។ ជាក់ស្តែងដូចជាក្នុងរយៈពេលកន្លង គណៈកម្មាធិការបក្សខេត្តបានចង្អុលការបណ្តាអង្គភាព មូលដ្ឋានជំរុញមាំការងារផ្សព្វផ្សាយ យកចិត្តទុកដាក់ដល់ជីវភាពរបស់កម្មាភិបាល យុទ្ធជន និងនេសាទករនៅតំបន់សមុទ្រ។ល។ ទន្ទឹមនឹងនោះ សមមិត្ត គឹមង៉ុកថាយ ក៏ជូនជាព័ត៌មានរហ័សស្ដីពីបណ្តាលទ្ធផលដែលសម្រេចបានរបស់ខេត្តលើគ្រប់វិស័យក្នុងឆ្នាំ ២០២៤។
ឆ្លងតាមរយៈវរសេនីយ៍ឯកកាវស្វឹងក្វឹង សមមិត្តអនុសេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តត្រាវិញ គីមង៉ុកថាយសូមផ្ញើវាចាជូនពរដល់កម្មាភិបាល យុទ្ធជនកងតម្រួតសមុទ្រតំបន់លេខ ៣ គ្រប់រូបឆ្នាំថ្មីសម្រេចបានដូចបំណងប្រាថ្នា៕   សុខា

 

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.