• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 25/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

សាលាមធ្យមសិក្សាបាលី-ខ្មែរត្រាវិញ៖ បូកសរុបលទ្ធផលឆ្នាំសិក្សា ២០២១-២០២២

09/06/2022 15:07

កាលពីថ្ងៃទី ០៦ ខែមិថុនា សាលាមធ្យមសិក្សាបាលី-ខ្មែរត្រាវិញ ចាត់តាំងពិធីបូកសរុបលទ្ធផលឆ្នាំសិក្សា ២០២១-២០២២ ប្រគេន និងជូនសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបាលី-ខ្មែរ និងមធ្យមសិក្សាបឋមភូមិបាលី-ខ្មែរ ដល់សមណសិស្ស និងយុវសិស្ស។

ព្រះតេជគុណ ថាច់សុខសាន្ត ជូនអំណោយដល់យុវតីសិស្ស។
     និមន្ត និងអញ្ជើញចូលរួមពិធីនេះ មានព្រះតេជព្រះ គុណថាច់សុខសាន្ត ប្រធានសមាគមព្រះ សង្ឃសាមគ្គីស្នេហាជាតិខេត្ត លោកឡេថាញ់បិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងថ្នាក់ដឹកនាំបណ្តាមន្ទីរស្ថាប័នខេត្ត រួមជាមួយនឹងអតីតថ្នាក់ដឹកនាំខេត្តជាច្រើនជំនាន់។

លោកឡេថាញ់ប៊ិញ ប្រគេនសញ្ញាប័ត្រដល់សមណសិស្ស។
     សាលាមធ្យមសិក្សាបាលី-ខ្មែរត្រាវិញមានកម្មាភិបាលគ្រូបង្រៀន និងបុគ្គលិក ២៤ អង្គ និងរូប។ ឆ្នាំសិក្សា ២០២១-២០២២ សាលា មានសមណសិស្ស និងយុវសិស្ស ១០៥ អង្គ និងរូប (កម្រិតវិទ្យាល័យ)។ លទ្ធផលនៃការសិក្សារួមគឺ៖ មានសមណសិស្ស និងយុវសិស្ស រួម ២២ អង្គនិងរូប សមេ្រចនិទេ្ទសពូកែ (ស្រូបយកអត្រា ២០,៩៥%) សមណសិស្ស និងយុវសិស្ស ៦១ អង្គនិងរូប សមេ្រចនិទេ្ទសគ្រាន់បើ (ស្រូបយកអត្រា ៦៧,៨៣% សមណសិស្ស និងយុវសិស្ស ២២ អង្គ និងរូបសមេ្រចនិទេ្ទស មធ្យម ស្រូបយកអត្រា ២០,៩៥%។ 

ព្រះតេជគុណថាច់សុខសាន្ត និងលោកឡេថាញ់ប៊ិញ ប្រគេនសញ្ញាប័ត្រដល់សមណសិស្សវគ្គទី ៦ (ឆ្នាំសិក្សា ២០១៩‑២០២២)។
     ឆ្នាំសិក្សា ២០២១-២០២២ សាលាមធ្យមសិក្សាបានលី-ខ្មែរត្រាវិញ មានសមណសិស្ស និងយុវសិស្ស ៤០ អង្គ និងរូបប្រឡងទទួលសញ្ញាបត្រប្រព័ន្ធបាលី-ខ្មែរ វគ្គទី ៦ (ឆ្នាំសិក្សា ២០១៩-២០២២) ។ លទ្ធផលប្រឡងជាប់ ១០០% និងបានសាលាប្រគេន និងជូនសញ្ញាបត្រ។ ក្នុងនោះ ប្រគេន និងជូនសញ្ញាបត្រមធ្យម សិក្សាបឋមភូមិបាលី-ខ្មែរ ដល់សមណសិស្ស និងយុវសិស្ស ១៦ អង្គ និងរូប ប្រគេន និងជូនសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបាលី-ខ្មែរ ដល់សមណសិស្សនិងយុវសិស្ស ២៤ អង្គ  និងរូប ។ 
​តំណាងឲ្យថ្នាក់ដឹកនាំខេត្ត លោកឡេថាញ់ បិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានកំណត់ត្រា និងស្ងើចសរសើរស្នាដៃដែលគ្រូបង្រៀន និងសិស្សសាលាសម្រេចបានក្នុង ឆ្នាំសិក្សាកន្លង ។ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បញ្ជាក់ថា៖ ទន្ទឹមនឹងស្នាដៃដែល សម្រេចបាន សាលាមធ្យមសិក្សាបាលី-ខ្មែរ នៅមានបញ្ហាមួយចំនួនគប្បីជម្នះ៖ អត្រាសិស្ស ឈប់រៀននៅមានច្រើន (សិស្សឈប់រៀន ០៩ អង្គ និងរូប) នៅខ្វះបុគ្គលិកខ្វះគ្រូបង្រៀនទទួល បន្ទុកជំនាញក្នុងការគ្រប់គ្រងសិស្ស ខ្វះបុគ្គលិក សុខាភិបាល ខ្វះចុងភៅ ។ល។ បណ្តាបញ្ហា ដូចពោលមកខាងលើ អនុប្រធានគណៈកម្មា ធិការប្រជាជនខេត្ត បានចង្អុលការមន្ទីរអប់រំ-បណ្តុះបណ្តាល គប្បីកំណត់ត្រាយោបល់ ដែលសាលាបានស្នើ រួចពិនិត្យដោះស្រាយសមស្រប តាមសមត្ថកិច្ចរបស់ខ្លួនរួចរាយការណ៍ ជូនគណៈកម្មាធិការប្រជាជនខេត្ត ធ្វើជាអធិបតីសហការជាមួយបណ្តាមន្ទីរ ស្ថាប័នពាក់ព័ន្ធ ដើម្បីបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់សាលាធ្វើ សកម្មភាពមានប្រសិទ្ធភាព។ អនុប្រធានគណៈកម្មាធិ ការប្រជាជនខេត្ត សង្ឃឹមថា ដោយបានការឯកភាព និងការប្តេជ្ញាចិត្តរបស់សមូហភាពសាលា កិច្ចសហការរបស់មន្ទីរ ស្ថាប័នខេត្ត ការយកព្រះទ័យទុកដាក់ពីសំណាក់ព្រះមេគណ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត សាលាប្រាកដជាជម្នះបានការលំបាក អនុវត្តសម្រេច ជោគជ័យផែនការឆ្នាំសិក្សាថ្មី ២0២២-២0២៣ បានកំណត់៕  ​ដំណឹង-រូបថត៖ សុជា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.