• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

សាលានយោបាយខេត្តត្រាវិញ៖ ប្រគល់ជូនលិខិតបញ្ជាក់ដល់សិក្ខាកាម ៥៣១ រូប

04/07/2023 13:27

កាលពីថ្ងៃទី ៣០ ខែមិថុនា នៅសាលានយោ​បាយខេត្តត្រាវិញ បានចាត់តាំងពិធីបិទវគ្គសិក្សា វគ្គបំពាក់បំប៉នកម្មាភិបាល បម្រុងគណៈប្រតិ បត្តិការបក្សថ្នាក់ស្រុកនិងប្រហាក់ប្រហែល អាណត្តិកាល ២០២៥-២០២៣ (ពីវគ្គទី ១ ដល់វគ្គទី ៥) ដែលអា ស្រ័យដោយគណៈចាត់តាំងនៃគណៈកម្មាធិការបក្សខេត្តសហការជាមួយគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្ត និងសាលានយោបាយចាត់តាំង។

បណ្ឌិតផាមក្វឹកថើយជូនលិខិតបញ្ជាក់ដល់បណ្ដាសិក្ខាកាម។ រូបថត៖ ស៊ើងត្វៀង

អញ្ជើញចូលរួមពិធីបិទវគ្គ មានបណ្ដាសមមិត្ត៖ បណ្ឌិតផាមក្វឹកថើយ សមាជិកគណៈប្រតិបត្តិការបក្សខេត្ត ចាងហ្វាងសាលានយោបាយខេត្ត ផាមវុាំងកឿង អនុប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការបក្សខេត្ត យឿងមីផា អនុប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្ត។
វគ្គបំពាក់បំប៉ននេះបានប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ២៣ ខែឧសភាដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៣។ សិក្ខាកាមទាំងអស់បានអ្នករបាយការណ៍ កថិកាចារ្យផ្ទេរជូននូវខ្លឹមសារបធានបទ ១៥ យ៉ាងដែលបានគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្តឯកភាពជ្រើសរើស។ តាមការវាយតម្លៃរបស់គណៈចាត់តាំងសាលាវគ្គបំពាក់បំប៉នទទួលបានការយកចិត្តទុកដាក់ ចង្អុលការពីសំណាក់គណៈចាត់តាំងនៃគណៈ កម្មាធិការបក្សខេត្ត គណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្ត សាលានយោបាយខេត្ត និងគណៈគ្រប់គ្រងថ្នាក់។ ពិនិត្យទូទៅ បណ្ដាសិក្ខាកាមបានចូលរួមសិក្សាគ្រប់សព្វ សម្រេចតាមបណ្ដាជំហាននីតិវិធីបណ្ដុះបណ្ដាលបំពាក់បំប៉នប្រកបដោយស្មារតីទទួលបន្ទុកខ្ពស់។
ថ្លែងយោបល់ក្នុងពិធីបិទវគ្គ បណ្ឌិតផាមក្វឹកថើយ ប្រសិទ្ធពរនិងវាយតម្លៃខ្ពស់ចំពោះស្មារតី អាកប្បកិរិយារៀនសូត្ររបស់សិក្ខាកាមទាំងអស់ដែលធានាបណ្ដាខ្លឹមសារត្រូវតាមផែន ការដាក់ចេញ។ នៅពេលខាងមុខ សមមិត្តស្នើ៖ សិក្ខាកាមម្នាក់ៗត្រូវធ្វើជាគំរូ លើកកម្ពស់ស្មារតីទទួលបន្ទុករបស់ខ្លួន ពង្រីកចំណេះដឹងដែលបានរៀនសូត្រ យកមកអនុវត្តក្នុងដំណាក់កាល ដឹកនាំចង្អុលការអនុវត្តភារកិច្ចនយោបាយរបស់ស្ថាប័ន អង្គភាព មូលដ្ឋានរបស់ខ្លួន រួមចំណែកអនុវត្តជោគជ័យយុទ្ធសាស្រ្តពង្រីកសេដ្ឋកិច្ចសង្គមរបស់ខេត្តប្រកបដោយស្មារតី  “សាមគ្គី ក្រឹត្យវិន័យ ធ្ចើសកម្មភាព ច្នៃប្រតិដ្ឋ ទម្លុះទម្លាយទៅមុខ អភិវឌ្ឍន៍” ជួយឲ្យខេត្តត្រាវិញកាន់តែរីកចម្រើន អារ្យធម៌ សម្បូរស្អាត។
នៅក្នុងពិធីបិទវគ្គ មានសិក្ខាកាម ៥៣១ រូប បានផ្ដល់ជូនលិខិតបញ្ជាក់សម្រេចកម្មវិធីបំពាក់បំប៉នកម្មាភិបាលបម្រុងគណៈប្រតិបត្តិការបក្សថ្នាក់ស្រុក និងប្រហាក់ប្រហែលអាណត្តិកាល ២០២៥-២០៣០។ ក្នុងនោះ មានសិក្ខាកាម ០៥ រូបបានសាលាន យោបាយខេត្តជូនលិខិតសរសើរព្រោះមានស្នាដៃក្នុងចលនារៀនសូត្រនិងគ្រប់គ្រងថ្នាក់៕ ប្រែសម្រួល៖ ថាច់ហ្វាង

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

Báo chí và các nhà báo tỉnh Trà Vinh giữ vững và phát huy vai trò của báo chí và người làm báo cách mạng

Bảo hiểm xã hội Khu vực XXXI chúc mừng ngày Báo chí Cách mạng Việt Nam tại Báo Trà Vinh

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.