23/01/2024 08:38
បណ្ដាបេក្ខសិស្សថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ១ សម្រេចបានលទ្ធផលខ្ពស់ក្នុងសម័យប្រឡង។
ក្នុងរយៈពេល ២ ថ្ងៃ ២០ និង ២១ ខែមករា សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវង៉ាង បានចាត់តាំងមណ្ឌលប្រឡងថ្នាក់ពុទ្ធិកធ្យមសិក្សាបឋមភូមិឆ្នាំទី ១ ទី ២ និងទី ៣ នាវត្តត្រពាំងវែង(ឃុំញីទ្រឿង)។ សម័យប្រឡងមានសបេក្ខសិស្ស ១៩៥ អង្គ-រូបនៃ ១៦ បន្ទប់(ពុទ្ធិកមធ្យមសិក្សាឋមភូមិឆ្នាំទី ១ ចំនួន ៨ បន្ទប់ ទី ២ ចំនួន ៥ បន្ទប់ ទី ៣ ចំនួន ៣ បន្ទប់)។ បេក្ខសិស្សថ្នាក់ពុទ្ធិកមធម្យមសិក្សាបឋមភូមិឆ្នាំ ទី ១ប្រឡង ១២ វិញ្ញាសា ឆ្នាំទី ២ និងទី ៣ ប្រឡង ១៣ វិញ្ញាសា។ លទ្ធផលសិស្សប្រឡងជាប់ ១០០%។ ក្នុងនោះ ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ១៖ សាមណែរ ថាច់ភុក សិក្សាវត្តចុងមីសថ្មីជាប់លេខមួយ យុវតី គាងធីសោភា សិក្សាវត្តផ្នោររាំង ជាប់លេខពីរ និងសមណេ ង្វៀងថាញ់ហូវ សិក្សាវត្តចុងមីសថ្មីជាប់លេខបី។ ថ្នាក់ពុទ្ធិកមធ្យមសិក្សាឆ្នាំទី ២៖ ភិក្ខុសឺនធនញ៉ឹក សិក្សាវត្តមេរងថ្មីជាប់លេខមួយ សាមណេរ ថាច់ម៉ិញយ៉ី សិក្សាវត្តកោះសោមជាប់លេខពីរ និងសាមណេរថាច់ហ្វាងវៀត សិក្សាវត្តមេរងថ្មីជាប់លេខបី។ ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទីបី៖ ភិក្ខុថាច់ង៉ុកថឹម សិក្សាវត្តអំពាំងសាន្ត ជាប់លេខមួយ សាមណេរគាងវ៉ាំងតាយ សិក្សាវត្តចុងផ្នោរ ជាប់លេខពីរ និងភិក្ខុ សឺនហ្វៀង សិក្សាវត្តអំពាំងសាន្តជាប់លេខបី៕ ដំណឹង-រូបថត៖ សម្បត្តិ