• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

សមាគមសិល្បៈអក្សរសិល្ប៍ខេត្តត្រាវិញឧទ្ទេសនាមសៀវភៅកំណាព្យខ្មែរថ្មី ០៣ ក្បាល

24/11/2020 08:34

កាលពីថ្ងៃទី ១៩ វិច្ឆិកា សមាគមសិល្បៈអក្សរសិល្ប៍ខេត្តត្រាវិញ ចាត់តាំងពិធីឧទ្ទេសនាមសៀវភៅកំណាព្យខ្មែរ ០២ ក្បាលនិងសៀវភៅសិល្បៈយូកេរ្ត៍ ០១ ក្បាល របស់អ្នកនិពន្ធ-អ្នកកាសែត ថាច់ភក្តី និងអ្នកនិពន្ធ - សិល្ប​ករឆ្នើម ថាច់សាងសេដ្ឋ ។

អ្នកកាសែតស៊ើងហុង អគ្គនិពន្ធនាយករងកាសែតត្រាវិញ ថ្លែងយោបល់ក្នុងពិធីឧទ្ទេសនាមសៀវភៅកំណាព្យខ្មែរ។

លោកគឹមង៉ុកថាយ អនុលេខាគណៈកម្មាធិការបក្សខេត្តជូនបាច់ផ្កាដល់អ្នកនិពន្ធ​ថាច់សាងសេដ្ឋ​។

        ចូលរួមពិធីនេះ មានលោកគឹមង៉ុកថាយ អនុលេខាគណៈ​កម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រ​ជា​ជនខេត្ត អ្នកកាសែតស៊ើងហុង អគ្គនិពន្ធនា​យករងកាសែតត្រាវិញ ថ្នាក់ដឹកនាំសមាគមសិល្បៈអក្សរសិល្ប៍ខេត្តនិងតំណាងព្រះសង្ឃ​សមាជិកសាខាសមាគមសិល្បៈ អក្សរសិល្ប៍​ ខ្មែរសមាជិកបណ្តាសាខាសមាគមនៃសមាគម សិល្បៈអក្សរសិល្ប៍ខេត្ត និងអ្នកស្នេហាកំណាព្យ អក្សរសាស្ត្រនិស្សិតជិត ១០០ អង្គ-រូប ក្នុងខេត្ត ។
      សមមិត្តត្រឹងវ៉ាំងយុង អនុប្រធានសមាគម សិល្បៈអក្សរសិល្ប៍ខេត្តបានរៀបរាប់ប្រវត្តិរូប​សង្ខេបរបស់អ្នកនិពន្ធ - អ្នកកាសែតថាច់ភក្តី អ្នកនិពន្ធ-សិល្បករឆ្នើមថាច់សាងសេដ្ឋ ។ រៀបរាប់ខ្លឹមសារសង្ខេបពីវណ្ណកម្មកំណាព្យ ០២ ក្បាល និងសៀវភៅសិល្បៈយូកេរ្តិ៍ ០១ ក្បាល។ វណ្ណកម្មកំណាព្យ " ជួបអូនយប់ដូនតា" ជាស្នាដៃរបស់អ្នកនិពន្ធ-អ្នកកាសែត ថាច់ភក្តី រួមមានកំណាព្យ ៧៩ បទ វណ្ណកម្មកំណាព្យឧភ័យភាសា (ខ្មែរ-វៀត) "ជំហ៊ាន ដើម្បីសម្រេច" របស់អ្នកនិពន្ធ សិល្បៈករឆ្នើម ថាច់សាងសេដ្ឋ រួមមានកំណាព្យ ៥០  បទ។ កំណាព្យ ២ វណ្ណកម្មនេះ មានខ្លឹមសារស្ងើចសរសើរបក្ស អ៊ំហូ មាតុភូមិរៀបរាប់អំពីការរស់នៅ លក្ខណៈវប្បធម៌របស់ជនជាតិខ្មែរ អំពីស្នេហាយុវវ័យ។ល។ បណ្តាខ្លឹមសារទាំងនោះបានអ្នកនិពន្ធទាំងពីររូបបកស្រាយតាម រយៈបទ ភុជង្គលីលា បទពាក្យប្រាំពីរ បទ ពាក្យប្រាំបី ។ល។  អំពីសៀវភៅសិល្បៈល្ខោនយូកេរ្តិ៍ជាស្នាដៃ អ្នកនិពន្ធ-សិល្បករឆ្នើម ថាច់ សាងសេដ្ឋ មានខ្លឹមសារសំខាន់ៗពីដើមកំណើតនៃសិល្បៈយូកេរ្តិ៍ខ្មែរណាមបូ ឧទ្ទេសនាមពីការសំដែងសិល្បៈយូកេរ្តិ៍ខ្មែរណាមបូ ។ល។
      បន្ទាប់ពីឧទ្ទេសនាមខ្លឹមសង្ខេបនៃវណ្ណកម្មកំណាព្យនិងសៀវភៅសិល្បៈយូកេរ្តិ៍ តំណាង ចូលរួមបានដាក់សំណួរជាច្រើនជុំវិញ ខ្លឹម សារក្នុងវណ្ណកម្មទាំងនោះ។ ដោយសារសុខ ភាពមិនសូវបានល្អ ម្ល៉ោះហើយ អ្នកនិពន្ធ អ្នក កាសែត ថាច់ភក្តី មិនបានអញ្ជើញចូលរួម ពិធីឧទ្ទេសនាមវណ្ណកម្មកំណាព្យរបស់គាត់បានប្រគល់សិទ្ធិឲ្យអ្នកកាសែតសើុងហុងអគ្គ​និពន្ធនាយករងកាសែតត្រាវិញឆ្លើយសំណួរដែលតំណាងចូលរួមបានសួរ។ បណ្តាតំណាងដែលសួរ អ្នកនិពន្ធសុទ្ធសឹងជាអ្នក​ស្នេហាកំណាព្យកាព្យខ្លោង ស្នេហាវប្បធម៌ សិល្បៈខ្មែរ។ ពួកគាត់ចង់ដឹងពីវិធីសាស្រ្តសរ សេរកាព្យ ចង់ស្វែងយល់ពីលក្ខណៈពិសេស របស់សិល្បៈយូកេរ្តិ៍ ដើម្បីចូលរួមអភិរក្សអភិវឌ្ឍ សិល្បៈវប្បធម៌ជនជាតិ។ល។ សំណួរទាំងអំបាលមាណ ក៏បានអ្នកនិពន្ធបកស្រាយពន្យល់ពីរោះក្បោះក្បាយ៕

ដំណឹង-រូបថត៖ សុជា

 

 

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.