• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 17/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវ៖ ចាត់តាំងមហាសន្និបាតលើកទី ៧ សម្រេចជោគជ័យ

24/03/2023 10:34

កាលពីថ្ងៃទី ១៦ ខែមីនា សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវចាត់តាំងមហាសន្និបាតលើកទី ៧ អាណត្តិកាល ២០២៣-២០២៨ ដោយមានតំណាង ១៣១ អង្គ និងរូបនិមន្តនិង អញ្ជើញមកពីវត្តទាំង ៣៧ ក្នុងស្រុក។ និមន្ត និងអញ្ជើញចូលរួមមហាសន្និបាត មានថ្នាក់ដឹកនាំសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ថ្នាក់ដឹកនាំ គណៈប្រជាចលនានៃគណៈ កម្មាធិការបក្សខេត្ត ថ្នាក់ដឹកនាំគណៈចាត់តាំងនៃគណៈកម្មាធិការបក្សខេត្ត រួមជាមួយថ្នាក់ ដឹកនាំនៃគណៈផ្នែកខេត្តមួយចំនួននិងថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនស្រុកមួយអន្លើដោយថ្នាក់ដឹកនាំនៃបណ្ដាគណៈ ផ្នែកស្រុក។

សមាជិកគណៈប្រតិបត្តិការ អាណត្តិកាល ២០២៣-២០២៨។ រូបថត៖ ម៉ាល័យ

ក្នុងអាណត្តិកាលកន្លង សមាគមព្រះសង្ឃ សាមគ្គីស្នេហាជាតិស្រុកថ្កូវតែងពង្រីកប្រពៃណីល្អល្អះ ប្រមូលផ្ដុំសាមគ្គីទូលំទូលាយក្នុង ព្រះសង្ឃនិងពុទ្ធបរិស័ទ សាមគ្គីរវាងពុទ្ធសា សនាគណៈមហានិកាយខ្មែរនិងបណ្ដាសាសនាដទៃនៅលើភូមិសាស្រ្តស្រុក បង្កើតបានភាពវិវឌ្ឍន៍ថ្មីអំពីស្មារតី និងសកម្មភាព។ សកម្មភាពរបស់ព្រះសង្ឃបាន លំនឹងនិងរីកចម្រើនតាមគោលលំនាំ “សាសនា ជនជាតិ សង្គមនិយម”។
លេចធ្លោបំផុតក្នុងសកម្មភាពរបស់សមាគម គឺការងារសុខុមាលភាពសង្គមសាងសង់ផ្ទះសាមគ្គីធម៌ជូនដល់គ្រួសារក្រីក្រ ការងារសប្បុ រសធម៌សង្គម បវារណាថវិកាឧបត្ថម្ភគ្រួសារក្រីក្រ សរុបថវិកាសម្រាប់សប្បុរសធម៌សង្គមជាង ៤០ ពាន់លានដុង។ ក្នុងនោះ ឧបត្ថម្ភបុណ្យ សពចំនួន ១.៦២១ លើក ឧបត្ថម្ភអ្នកជំងឺក្រីក្រ ២.១៩០ គ្រួសារ ជូនអំណោយចំនួន ១៦.៩២១ ចំណែកដល់គ្រួសារក្រីក្រ ជូនអំណោយ ៤.៣១២ ចំណែកដល់សិស្សក្រីក្រសង្វាតរៀនសូត្រ ជូនអាហារូបករណ៍ ៩៧១ ដល់សិស្សក្រីក្រ ឧបត្ថម្ភ សង់ផ្ទះសាមគ្គីធម៌ ៩២ ខ្នង ឧបត្ថម្ភ ០៨ គ្រួសារ ដែលត្រូវរងគ្រោះអគ្គិភ័យ ឧបត្ថម្ភគ្រូបង្រៀនពុទ្ធិកសិក្សា ខេមរភាសា ១.៥៨២ អង្គនិងរូប  ឧបត្ថម្ភសមាគមជំរុញការសិក្សាស្រុក ឃុំ ៩៨ លានដុង ឧបត្ថម្ភកសាងស្ពានជនបទ ០៤ កន្លែង ជូនទោចក្រយាន ៤២១ គ្រឿងដល់សិស្សក្រីក្រ។ ក្រៅពីនោះ វត្តផ្នោរអំពូង (ឃុំតឹងហ៊ីប) បានបង្កើតមូលនិធិសម្រាប់ពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃដល់ពុទ្ធបរិស័ទរាល់សប្ដាហ៍។ វត្តផ្នោរដូង (ឃុំដាយអាង) កសាងចលនាចិញ្ចឹមជ្រូកដីជំរុញការសិក្សាប្រិតសំចៃថវិកាបាន ១៧៤ លានដុងសម្រាប់ឧបត្ថម្ភដល់សិស្សក្រីក្រនៅលើភូមិសាស្រ្តស្រុក។ ក្រៅពីការអនុវត្តន៍ការ ងារសប្បុរសធម៌សង្គម បណ្ដាវត្តនៅលើភូមិ សាស្រ្តស្រុកនៅទាំងយកចិត្តទុកដាក់ដល់ការ ងារអភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិតាមរយៈការ ចាត់តាំងបណ្ដាពិធីបុណ្យប្រពៃណីតាមទំនៀមម្លាប់ កសាងបណ្ដាសំណង់ផ្សេងៗ ក្នុងបរិវេណវត្តជាដើម។
មហាសន្និបាតបានអនុម័តជ្រើសតាំងសមាជិក គណៈប្រតិបត្តិការសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវ (អាណត្តិកាល ២០២៣-២០២៨) ចំនួន ៣៩ អង្គនិងរូប ។ ព្រះឧបជ្ឈាយ៍គឹមង៉ុកត្វង បានតែងតាំងជាប្រធានសមាគមក្នុងអាណត្តិកាល ២០២៣-២០២៨។
ក្នុងឱកាសនេះ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តបានប្រគេនលិខិតសរសើរ ដល់សមូហភាព ០១ និងបុគ្គល ០៩ អង្គ។ គណៈកម្មាធិការប្រជាជនស្រុកថ្កូវជូនលិ ខិតសរសើរដល់សមូហភាព ១១ កន្លែង និងបុគ្គល ២៦ អង្គនិងរូប។ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកចលនាជូនផ្ទះសាមគ្គីធម៌ ០៦ ខ្នងដល់គ្រួសារក្រីក្រ ជិតក្រ ព្រមទាំងជូនទោចក្រយាន ២៥ គ្រឿងនិងអាហារូបករណ៍ ០៥ ចំណែក (មួយចំណែក ០១ លាន ដុង) ដល់សិស្សានុសិស្សដែលមានស្ថានភាពក្រ លំបាករៀនសូត្រពូកែនៅលើភូមិសាស្រ្តស្រុក៕   ម៉ាល័យ-ថាច់ហ្វាង

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.