08/06/2021 09:33
សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត និងស្រុកកូវង៉ាង ជូនទឹកប្រាក់ឧបត្ថម្ភមូលនិធិបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។ រូបថត៖ ឌិញកាញ់
តំណាងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម និងគណៈ សង្គ្រោះខេត្ត សមមិត្តង្វៀងវុាំងត្រៀកបាន ថ្លែងអំណរគុណនិងកត់ត្រានូវការយកព្រះទ័យ ជួយឧបត្ថម្ភរបស់ព្រះសង្ឃគ្រប់ព្រះអង្គ។ ក្នុងឱកាសនេះដែរ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ង្វៀងវុាំងត្រៀក បានជូនព័ត៌មានបន្ថែមអំពីស្ថានភាពជំងឺកូវីដ-១៩ ទន្ទឹមនឹងនោះ សង្ឃឹមថាសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ស្រុកកូវង៉ាងសកម្មផ្សព្វផ្សាយចលនាប្រជាពុទ្ធបរិស័ទសកម្មចូលរួមជ្រោមជ្រែង និង ឧបត្ថម្ភប្រភពធនធានឲ្យការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩៕
ឌិញកាញ់-រតនា