• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 15/05/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

សមាគមនិស្សិតសាលាមហាវិទ្យាល័យត្រាវិញ៖ មហាសន្និបាតតំណាងលើកទី ៧ អាណត្តិកាល ២០២០-២០២៣

16/11/2020 19:45

មានសមាជិកសមាគមនិស្សិត ១៥០ នាក់ តំណាងឲ្យសមាជិកសមាគមនិស្សិតសាលាមហាវិទ្យាល័យត្រាវិញជាង ១០.០០០ នាក់ចូលរួម។

           សប្តាហ៍កន្លងហើយ សមាគមនិស្សិតវៀតណាមសាលាមហាវិទ្យាល័យត្រាវិញ​ចាត់តាំងមហាសន្និបាតតំណាងលើកទី ៧ អាណត្តិកាល ២០២០‑២០២៣ ។ អញ្ជើញចូល​រួមមានលោកង្វៀងញ៉ឹកឡិញ សមាជិកគណៈប្រតិបត្តិការ អនុប្រធានគណៈយុវជនសាលានៃសម្ព័ន្ធយុវជនមជ្ឈិម សមាជិកគណៈលេខាមជ្ឈិមសមាគមនិស្សិត​វៀតណាម ប្រធានមជ្ឈមណ្ឌលឧបត្ថម្ភ និងអភិវឌ្ឍន៍និស្សិតវៀតណាម តំណាងថ្នាក់ដឹកនាំ​សមាគមនិស្សិតបណ្តាសាលាឧត្តមសិក្សា មហាវិទ្យាល័យក្នុងនិងក្រៅខេត្ត តំណាង​បណ្តាមន្ទីរស្ថាប័នខេត្ត ស្រុក គណៈចាងហ្វាងសាលានិងសមាជិកសមាគមនិស្សិត ១៥០ នាក់ តំណាងឲ្យសមាជិកសមាគមនិស្សិតសាលាមហាវិទ្យាល័យត្រាវិញជាង ១០.០០០ នាក់។ មហាសន្និបាតបានពិគ្រោះឯកភាពបោះឆ្នោតជ្រើសតាំងសមាជិក ២៣ នាក់ចូលគណៈប្រតិបត្តិការនីតិកាលថ្មី លោកង្វៀងវ៉ាំងថើជាប់ឆ្នោតសាឡើងវិញជាប្រធានសមាគមនិស្សិតសាលាមហាវិទ្យាល័យត្រាវិញនីតិកាលទី ០៧ អាណត្តិកាល ២០២០‑២០២៣។

ចេញបង្ហាញមុខគណៈប្រតិបត្តិការថ្មី។ រូបថត៖ ហុងញុង

            ជាមួយនឹងគោលលំនាំ “និស្សិតសាលាមហាវិទ្យាល័យត្រាវិញរវៀសរវៃ‑ច្នៃប្រតិដ្ឋ‑សមាហរណកម្ម‑អភិវឌ្ឍន៍និងស្និទ្ធស្នាល “អាណត្តិកាល ២០២០‑២០២៣ សមាគមនិស្សិតសាលាមហាវិទ្យាល័យត្រាវិញបានផ្តុំកម្លាំងអនុវត្តបណ្តាកម្រិតផែនការជាច្រើនដូចជា៖ កម្មាភិបាល សមាជិកសមាគមសាលា ១០០% បានរៀនសូត្របណ្តាសេចក្តី​សម្រេចចិត្តរបស់បក្ស សេចក្តីសម្រេចចិត្តរបស់សម័្ពន្ធយុវជន​ និងសមាគម។ មាននិស្សិត​តិចបំផុត ០២ នាក់ សម្រេចកិត្តិនាម “ និស្សិតល្អ ០៥ យ៉ាង “ ថ្នាក់មជ្ឈិម  និស្សិត ០៤ នាក់សម្រេចកិត្តិនាម   “ និស្សិតល្អ ០៥ យ៉ាង “ ថ្នាក់ខេត្ត  និស្សិត ៤០០ នាក់សម្រេចកិត្តិនាម   “និស្សិតល្អ ០៥ យ៉ាង “ ថ្នាក់សាលា និស្សិតតិចបំផុត ០២ នាក់សម្រេចកិត្តិនាម “ផ្កាយខែកញ្ញា“ ។ ពង្រីកសមាជិកថ្មី ២.០០០ នាក់​ មាននិស្សិតតិច​បំផុត ១០ នាក់ស្រាវជ្រាវបធានបទវិទ្យាសាស្រ្តគ្រប់លំដាប់ថ្នាក់។ ខិតខំចលនាបណ្តាប្រភពកម្លាំងចូលរួមជាទឹកប្រាក់  ១០០ លានដុងដើម្បីជូនអាហារូបករណ៍ ស្ងើចសរសើរដល់​និស្សិត ។ និស្សិត ១០០% ចូលរួមកសាងនិងរក្សាបរិស្ថានស្រស់‑ជ្រះ‑ស្អាត។ ផ្សព្វផ្សាយចលនានិស្សិត ១០០% សកម្មចូលរួមជ្រោមជ្រែងចលនា “ និស្សិតសាលាមហា​វិទ្យាល័យត្រាវិញមិនប្រើប្រាស់ថង់នីឡុង “ និង “ និស្សិតមិនជក់បារី “ ​។

            ក្នុងឱកាសនេះដែរ មជ្ឈិមសមាគមនិស្សិតវៀតណាម គណៈចាងហ្វាងសាលានិងសមាគមនិស្សិតសាលាមហាវិទ្យាល័យត្រាវិញជូនប័ណ្ណសរសើរ លិខិតសរសើរដល់បណ្តាបុគ្គលដែលមានស្នាដៃឆ្នើមក្នុងការងារសមាគមនិងចលនានិស្សិតដំណាក់កាល ២០១៨‑២០២០៕

ហុងញុង‑សុជា

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Ra mắt Tủ sách điện tử Chủ tịch Hồ Chí Minh

BĐBP tỉnh Trà Vinh khen thưởng 17 tập thể, cá nhân có thành tích xuất sắc trong 10 năm thực hiện Chỉ thị số 05 của Bộ Chính trị

Xã Tân An khen thưởng 25 tập thể, cá nhân trong học tập và làm theo tư tưởng, đạo đức, phong cách Hồ Chí Minh

Tập trung xây dựng phương án nhân sự chặt chẽ, có năng lực, là trung tâm đoàn kết

Quyết tâm đấu tranh mạnh với tội phạm ma túy

TRỰC TIẾP: Quốc hội thảo luận về sửa đổi, bổ sung một số điều của Hiến pháp năm 2013

Kiểm tra công tác chuẩn bị đại hội và sắp xếp tổ chức bộ máy tại huyện Cầu Ngang

ĐBQH Trần Quốc Tuấn: Cần ưu tiên bảo lãnh tín dụng và chính sách hỗ trợ tài chính cho khởi nghiệp đối với hoạt động khoa học, công nghệ và đổi mới sáng tạo

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.