• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 25/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

សម័យប្រឡងយកវិញ្ញាបនបត្រវិទ្យាល័យឆ្នាំ ២០២១ ប្រព្រឹត្តទៅដោយជោគជ័យ និងសុវត្ថិភាព

13/07/2021 09:02

សម័យប្រឡងយកវិញ្ញាបនបត្រវិទ្យាល័យឆ្នាំ ២០២១ បានប្រព្រឹត្តឡើងក្នុងសម័យកាល​អាសន្នរោគកូវីដ-១៩ នៅតែប្រព្រឹត្តឡើងយ៉ាង​ស្មុគស្មាញនៅតាមមូលដ្ឋានជាច្រើន មានសិស្ស​ ចំនួន ១០៩ រូបអាស្រ័យដោយពាក់ព័ន្ធដល់អាសន្នរោគកូវីដ ១៩ ត្រូវផ្អាកការប្រឡងជាបណ្តោះអាសន្ន ។ ប៉ុន្តែគណៈចង្អុលការប្រឡង​យកវិញ្ញាបនបត្រវិទ្យាល័យថ្នាក់ខេត្ត និងបណ្តា ​មូលដ្ឋានបានអនុវត្តល្អបណ្តាលក្ខណៈធានា សុវត្ថិភាពសម្រាប់សម័យប្រឡងសម្រេចជោគ ជ័យល្អប្រសើរ។

បណ្តានិសិ្សតជំនួយក្នុងការប្រឡងយកវិញ្ញាបនបត្រវិទ្យាល័យឆ្នាំ ២០២១។ រូបថត៖ បាធី

     *សកម្មភាពជាច្រើនឧបត្ថម្ភបេក្ខសិស្ស និងធានាបង្ការទប់ស្កាត់អាសន្នរោគកូវីដ ១៩៖
សម័យប្រឡងយកវិញ្ញាបនបត្រវិទ្យាល័យ ឆ្នាំ ២០២១ ប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃ គឺចាប់បីថ្ងៃទី ៧-៨ ខែកក្កដា យបានចាត់តាំងនៅមណ្ឌលប្រឡងចំនួន ៣០ កន្លែង ជាមួយនឹងបន្ទប់ប្រឡង ៣៩៩ បន្ទប់ ដោយមានបេក្ខសិស្ស ៨.៨២២ រូបចូលរួមប្រឡង។ តាមរបាយការណ៍របស់មន្ទីរអប់រំ និងបណ្តុះបណ្តាល ក្រោយរយៈពេល ២ ថ្ងៃប្រឡងក្នុងទូទាំងខេត្ត មានសិស្ស ១០៩ រូបអវត្តមានក្នុងការប្រឡង។ ក្នុងនោះ វិញ្ញាសាអក្សរសាស្រ្ត អវត្តមាន ០៧ រូប វិញ្ញាសាគណិតវិទ្យាអវត្តមាន ១៤ រូប វិញ្ញា សារូបវិទ្យាអវត្តមាន ០៤ រូប វិញ្ញាសាគីមីវិទ្យា អវត្តមាន ០៩ រូប វិញ្ញាសាជីវវិទ្យាអវត្តមាន ១០ រូប វិញ្ញាសាភាសាបរទេសអវត្តមាន ០៨ រូប។ ក្រុមរួបរួមបណ្តាវិញ្ញាសាវិទ្យាសាស្ត្រសង្គម (ប្រវត្តិសាស្រ្ត ភូមិសាស្រ្ត រូបវិទ្យា អប់រំពល រដ្ឋ) អវត្តមាន ២០ រូប។ អត្រាបេក្ខសិស្សចូលរួមប្រឡងបណ្តាវិញ្ញាសាតែងសម្រេច ៩៩,៦% ឡើងទៅ។ មានសិស្សពិការភាព ០២ រូប បានលើកលែងប្រឡង និងសិស្ស ០៣ រូបអវត្តមាន អាស្រ័យជះឥទ្ធិពលអាសន្នរោគកូវីដ ១៩។ អាស្រ័យការប្រែប្រួលស្មុគស្មាញនៃអាសន្នរោគ កូវីដ ១៩ ក្រៅសហគមន៍ មានបេក្ខសិស្ស ០២ រូបនៅស្រុកកូវង៉ាងជា F១ ត្រូវប្រឡងនៅមណ្ឌលប្រឡងបង្ការនៃបន្ទប់ប្រឡងសាលាអនុវិទ្យាល័យ ង្វៀងធីមិញខាយ (សង្កាត់លេខ ៨ ទីក្រុងត្រា វិញ)។
     ដើម្បីធានាឱ្យសម័យប្រឡងប្រព្រឹត្តទៅដោយ សុវត្ថិភាព មធ្យ័ត សត្យានុម័ត គណៈចង្អុលការ សម័យប្រឡងបានកៀរគរ កម្មាភិបាល គ្រូបង្រៀន នគរបានជាង ១.៦៥២ រូប ចូលរួមបម្រើការឱ្យ សម័យប្រឡង។ 
     យើងខ្ញុំបានធ្វើការកត់សម្គាល់នៅមណ្ឌលប្រឡង នាសាលាអនុវិទ្យាល័យទីប្រជុំជនកូវង៉ាង ជាកន្លែងដែលមានចម្ងាយពីឃុំម៉ីហ្វាជិត ០២ គី ឡូម៉ែត្រ។ មុននោះ ឃុំម៉ីហ្វារកឃើញករណីវិជ្ជមានជាមួយកូវីដ-១៩ រួចមូលដ្ឋាននេះកំពុងបង្កើន ការងារបង្ការ ទប់ស្កាត់អាសន្នរោគ។ បងថាច់សំ ណាង នៅពលទេព ឃុំធ្វឹងហ្វា ជាឪពុករបស់សិស្ស ម្នាក់របស់សាលាអនុវិទ្យាល័យទីប្រជុំជន កូវង៉ាងបានឱ្យដឹងថា៖ អាស្រ័យព្រួយបារម្ភអំពី អាសន្នរោគ ម៉្លោះហើយឪពុកម្តាយសិស្សជាច្រើន ជូនកូនមកប្រឡង រួចប្រញាប់ប្រញាល់វិលត្រឡប់ទៅផ្ទះវិញ។ នៅតាមហាងលក់ភេសជ្ជៈ យើងខ្ញុំធ្លាប់បានពិនិត្យឃើញក្នុងបណ្តាឆ្នាំមុនៗ ឱ្យតែដល់សម័យប្រឡងយកវិញ្ញាបនបត្រវិទ្យាល័យម្តងៗ គឺឪពុកម្តាយសិស្សប្រមូលផ្តុំគ្នាច្រើនបង្គួរ រង់ចាំយកកូនចេញពីបន្ទប់ប្រឡង ។ ប៉ុន្តែសម័យប្រឡងឆ្នាំនេះ នៅតាមបណ្តាហាងលក់ភេសជ្ជៈ មិនបានឃើញមានឪពុកម្តាយសិស្សរូប ណាអង្គុយរង់ចាំឡើយ ។ ដល់ពេលបញ្ចប់ម៉ោង ប្រឡង ឪពុកម្តាយក៏មកជាលំដាប់លំដោយយក កូនទៅផ្ទះវិញដើម្បីរក្សាគម្លាតសុវត្ថិភាពក្នុងការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ ១៩។ បងសឺនដុង ឪពុករបស់សិស្សនៅភូមិផ្នោរលើអា ឃុំញីទ្រឿង ស្រុកកូវង៉ាងចែករំលែក៖ តាមការពិនិត្យរបស់ខ្លួនខ្ញុំ ឆ្នាំនេះ កងកម្លាំងនគរបាល និងអ្នកស្មគ្រចិត្តបន្តកម្លាំងសម័យប្រឡងតែងរំលឹកដល់ឪពុកម្តាយសិស្សអនុវត្តល្អអនុសាសន៍ ៥K ក្នុង ការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ ១៩ បានល្អ។
     *វិញ្ញាសាប្រឡងសមស្របជាមួយលទ្ធភាពរបស់បេក្ខសិស្សភាគច្រើន
     កត់សម្គាល់នៅតាមមណ្ឌលប្រឡងបេក្ខសិស្ស ភាគច្រើនតែងវាយតម្លៃ វិញ្ញាសាប្រឡងសមស្រប ជាមួយលទ្ធភាព បណ្តាវិញ្ញាជ្រើសចម្លើយត្រូវសារ វន្តប្រហាក់ប្រហែលរចនាបទ និងខ្លឹមសារបណ្តា វិញ្ញាសាប្រឡងបញ្ជាក់បានគ្រូបង្រៀនរំលឹកមេរៀន ម៉្លោះហើយបណ្តាបេក្ខសិស្សធ្វើមេរៀនបាន ល្អបង្គួរ។ បេក្ខសិស្ស ង៉ូថាញ់ត្រាង សាលាវិទ្យាល័យផាមថាយបឿង ចែករំលែក៖ តាមរយៈបណ្តាវិញ្ញាសាប្រឡង ប្អូនមានការជឿជាក់ធ្វើមេរៀនបានល្អបង្គួរ ពីព្រោះវិញ្ញាសាប្រឡងសមល្មមជាមួយកម្លាំងរបស់ខ្លួនសម្រេចប្រមាណ ៧០% ឡើងទៅ។ បើសិនជាមិត្តភ័ក្តិដែលមានសមត្ថភាពរៀនមធ្យមនៅតែធ្វើមេរៀនសម្រេចតាមសំណូមពរ ពីព្រោះសំណួរភាគច្រើនក្នុងវិញ្ញាសាសុទ្ធតែមាន ក្នុងចំណេះដែលបានរំលឹក។ បេក្ខសិស្ស ថាច់ធីខាញ់យ៉ឹង សិស្សសាលាសកលជនជាតិអន្តេវាសិកជនជាតិខេត្តឱ្យដឹង៖ ប្អូនធ្វើបណ្តាមេរៀនបានល្អបង្គួរ ក្នុងនោះវិញ្ញាសាគណិត ប្អូនឱ្យពិន្ទុខ្លួនឯងពី ៧ ឬ​ ៨ ពិន្ទុ។

បញ្ចប់ម៉ោងប្រឡងវិញ្ញាសាគណិតវិទ្យាថ្ងៃដំបូងនៅមណ្ឌលប្រឡងសាលាវិទ្យាល័យញីទ្រឿង។ រូបថត៖ សម្បត្តិ
     ឪពុកម្តាយ និងគ្រូបង្រៀនតែងរួមដំណើរ ជាមួយ៖
     ឪពុកម្តាយសិស្សយ៉ាងច្រើន រួមរលឹកចាកដំណេក រួមរំលឹកមេរៀន និងរួមធ្វើដំណើរទៅជាមួយកូនប្អូនរបស់ខ្លួនក្នុងសម័យប្រឡងយកវិញ្ញា បនបត្រវិទ្យាល័យឆ្នាំ ២០២១ នេះ។ លោកស្រីផាងធីង៉ុកយុង នៅសង្កាត់លេខ ៤ ទីក្រុងត្រាវិញ បានឱ្យដឹងថា៖ ខ្ញុំមានចៅប្រឡងនៅសាលាវិទ្យាល័យផាមថាយបឿង ទីក្រុងត្រាវិញ ម៉្លោះហើយសុំឈប់ធ្វើការ ០២ ថ្ងៃដើម្បីជូនចៅទៅប្រឡង។ ជិត ០១ ខែនេះ ការហូបចុក បំប៉នឱ្យចៅគ្រប់សុខភាពចូលរួមសម័យប្រឡងឱ្យបានល្អ ពេលចេញពីបន្ទប់ប្រឡងមានយាយមកទទួលមិនត្រូវប្រមូលផ្តុំមិត្តភ័ក្តិផ្តោះប្តូរវិញ្ញាសាប្រឡងដើម្បីបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ ១៩។ ខ្ញុំសំឡឹងឃើញ កម្មាភិបាល នគរបាលបម្រើការសម្រាប់សម័យ ប្រឡងបានហ្មត់ ម៉្លោះហើយខ្ញុំមានការស្ងប់ចិត្តអំពីការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ ១៩។
     នៅមណ្ឌលប្រឡងសាលាវិទ្យាល័យញីទ្រឿង (ភូមិត្រពាំងវែង ឃុំញីទ្រឿង ស្រុកកូវង៉ាង) ឪពុក ម្តាយច្រើនបង្គួរនៅតែរង់ចាំនៅខាងក្រៅមណ្ឌលប្រឡងរហូតដល់អស់ម៉ោងប្រឡង។ បងស្រី ថាច់ធីស្វាង នៅភូមិធ្លកទទឹង ឃុំហ៊ីបហ្វា ស្រុកកូវង៉ាង បានឱ្យដឹង៖ នេះជាលើកប្រឡងយ៉ាងសំខាន់ ម៉្លោះហើយប្តីប្រពន្ធខ្ញុំតែងបម្រុងពេលនៅក្បែរកូនតាំងពីពេលរំលឹកមេរៀនបណ្តាវិញ្ញាសា និងរហូតដល់ពេលអង្គុយចាំនៅខាងក្រៅមណ្ឌលប្រឡង។ តាមដែលខ្ញុំបានឃើញផ្ទាល់ឆ្នាំនេះ ទោះបីមានការឥទ្ធិពលដោយអាសន្នរោគកូវីដ-១៩ ក៏ដោយ ប៉ុន្តែនៅតាមមណ្ឌលប្រឡងនៅតែត្រៀមបម្រុងបានបណ្តាឧបករណ៍វាស់កម្តៅខ្លួន ទឹក លាងដៃកម្ចាត់មេរោគ អនុវត្តម៉ឹងម៉ាត់ការពាក់របាំងមុខ ម៉្លោះហើយយើងខ្ញុំនឹងនរចិត្តឱ្យកូនចូលរួមប្រឡង។
មុននោះនៅតាមបណ្តាមណ្ឌលប្រឡងផ្នែកអប់រំសហការស្អិតល្មួតជាមួយផ្នែកសុខាភិបាល ក្នុងការធ្វើអនាម័យតុ កៅអី ឧបករណ៍ បាញ់ជាតិ គីមីកម្ចាត់មេរោគធានាសុវត្ថិភាពបង្ការ ទប់ស្កាត់ អាសន្នរោគក្នុងសម័យប្រឡង ធានាឱ្យសម័យ ប្រឡងប្រព្រឹត្តឡើងដោយសុវត្ថិភាព មធ្យ័ត ត្រូវ តាមបែបបទ ៕ 

 អត្ថបទ-រូបថត៖ សុខា-សម្បត្តិ

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.