• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 18/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

សម័យប្រជុំលើកទី ៥ (សម័យប្រជុំធម្មតាពាក់កណ្តាលឆ្នាំ ២០២២)-ក្រុមប្រឹក្សា ប្រជាជនខេត្ត នីតិកាលទី ១០

08/07/2022 13:10

សម័យប្រជុំលើកទី ៥ (សម័យប្រជុំធម្មតាពាក់កណ្តាលឆ្នាំ ២០២២)-ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០ បានប្រព្រឹត្តឡើងក្នុងរយៈពេល ០៣ ថ្ងៃទី ០៥-០៦ និង ០៧ ខែកក្កដា ក្រោមអធិបតីរបស់លោក គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត បណ្តាអនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្តគាងក្វឹង យឿង​ធីង៉ុកធើ។

*អនុម័តជាឯកច្ឆន្ទឆ្លងសេចក្តីសម្រេចចិត្តសំខាន់ៗ ២៩ យ៉ាង 

លោក​ គឹមង៉ុកថាយ ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ថ្លែងយោបល់ក្នុងអង្គប្រជុំ។ រូបថត៖ គីងឡង
     សម័យប្រជុំលើកនេះ ក្រុមប្រឹក្សាប្រជាជនខេត្តពិនិត្យសេចក្តីរបាយការណ៍ ០៦ ខែដើមឆ្នាំ ២០២២ របស់អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជា ជនខេត្ត របស់គណៈកម្មាធិការប្រជាជនខេត្ត របស់បណ្តាគណៈកម្មការក្រុមប្រឹក្សាប្រជាជនខេត្ត។ សេចក្តីរបាយការណ៍លទ្ធផលអនុវត្តកម្មវិធីត្រួតពិនិត្យរបស់ក្រុមប្រឹក្សាប្រជាជនខេត្ត អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្ត បណ្តាគណៈកម្ម ការក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញឆ្នាំ ២០២១។ សេចក្តីរបាយការណ៍លទ្ធផលត្រួតពិនិត្យឯកទេសការប្រតិបត្តិច្បាប់ក្នុងការគ្រប់ គ្រងការទាញយកប្រើប្រាស់ធនធានរ៉ែលើភូមិសាស្ត្រខេត្ត។  សេចក្តីរបាយការណ៍លទ្ធផល ត្រួតពិនិត្យឯកទេសស្តីពីការអនុវត្តន៍គោលនយោបាយឧបត្ថម្ភផ្លាស់ប្តូររចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញលើភូមិសាស្ត្រខេត្ត ដំណាក់កាល ២០២០-២០២១។ សេចក្តីរបាយការណ៍ លទ្ធផលត្រួតពិនិត្យការដោះស្រាយបណ្តាយោបល់សំណើស្នើរបស់មាមីងម្ចាស់ឆ្នោត។ សេច ក្តីរបាយការណ៍ស្តីពីស្ថានភាពអនុវត្តភារកិច្ច ពង្រីកសេដ្ឋកិច្ច-សង្គម ០៦ ខែដើមឆ្នាំ និងផែន ការពង្រីកសេដ្ឋកិច្ច-សង្គម ០៦ ខែចុងឆ្នាំ ២០២២ របស់គណៈកម្មាធិការប្រជាជនខេត្ត។ សេចក្តីរបាយការណ៍ស្ថានភាពប្រមូល-ចំណាយថវិការដ្ឋ ០៦ ​ខេដើមឆ្នាំ ២០២២។  សេចក្តីរបាយការណ៍ស្តីពីការងារបង្ការបង្ក្រាបអំពើពុករលួយ ០៦​ ខេដើមឆ្នាំ ២០២២។ សេចក្តីរបាយ ការណ៍ អនុវត្តការប្រិតសំចៃប្រឆាំងអំពើខ្ជះ ខ្ជាយឆ្នាំ ២០២១ និង ០៦ ខែដើមឆ្នាំ ២០២២។  សេចក្តីរបាយការណ៍ដោះស្រាយសេចក្តីបណ្តឹងតវ៉ាថ្កោលទោស បង្ការបង្ក្រាបឧក្រឹដ្ឋជន និង អំពើបំពានច្បាប់ ០៦ ខែដើមឆ្នាំ ២០២២។ សេចក្តីរបាយការណ៍របស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមចូលរួមកសាងបក្ស រដ្ឋ ០៦ ខែដើមឆ្នាំ ២០២២។ ក្រុមប្រតិភូតំណាងរដ្ឋសភាអង្គភាពខេត្តត្រាវិញ របាយការណ៍ពីលទ្ធផលសម័យប្រជុំលើកទី ៣-រដ្ឋសភា នីតិ កាលទី ១៥ ។
     បណ្តាតំណាងក្រុមប្រឹក្សាប្រជាជនខេត្តពិភាក្សាបំពេញយោបល់លើបណ្តាសេចក្តីរបាយការណ៍ សេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាប្រជាជនខេត្តជម្រាបសម័យ​ប្រជុំ។  បណ្តាតំណាងក្រុមប្រឹក្សាប្រជាជនខេត្តចោទសួរ-ឆ្លើយចំពោះបណ្តានាយកមន្ទីរ គណៈ និងប្រធានគណៈកម្មាធិការប្រជាជនខេត្ត។

បណ្តាតំណាងចូលរួមអង្គប្រជុំ។
     សម័យប្រជុំលើកទី ៥-ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០  បានពិនិត្យសេចក្តីព្រាងសេចក្តីសម្រេចចិត្ត និងអនុម័តឯកច្ឆន្ទឆ្លងសេចក្តីសម្រេចចិត្តសំខាន់ៗ ២៩ យ៉ាងដូចជា៖ សេចក្តីសម្រេចចិត្តស្តីពីការធ្វើសកម្មភាពចោទសួរ-ឆ្លើយក្នុងសម័យប្រជុំលើកទី ៥ -ក្រុមប្រឹក្សា ប្រជាជនខេត្ត នីតិកាលទី ១០។ សេចក្តីសម្រេចចិត្តស្តីពីលទ្ធផលត្រួតពិនិត្យស៊ើបអង្កេតឯកទេសរបស់ក្រុមប្រឹក្សាប្រជាជនខេត្តអំពីការប្រតិបត្តិតាមច្បាប់ក្នុងការងារគ្រប់គ្រងការទាញយកធនធានរ៉ែនៅលើភូមិសាស្ត្រខេត្ត ដំណាក់កាល ២០១៨-២០២០។ សេចក្តីសម្រេចចិត្តស្តីពីលទ្ធផលត្រួតពិនិត្យសុើបអង្កេតឯកទេសរបស់ក្រុមប្រឹក្សាប្រជាជនខេត្តអំពីការអនុវត្តន៍គោលនយោបាយឧបត្ថម្ភការផ្លាស់ប្តូររចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញនៅលើភូមិសាស្ត្រខេត្ត ដំណាក់កាល ២០២០-២០២១។សេចក្តីសម្រេចចិត្តស្តីពី កម្មវិធីត្រួតពិនិត្យសុើបអង្កេតរបស់ក្រុមប្រឹក្សាប្រជាជនខេត្តឆ្នាំ ២០២៣។ សេចក្តីសម្រេចចិត្តស្តីពីបង្កើតក្រុមប្រតិភូត្រួតពិនិត្យឯកទេសរបស់ក្រុមប្រឹក្សាប្រជាជនខេត្តឆ្នាំ ២០២៣។ សេចក្តីសម្រេចចិត្តស្តីពីបំពេញបន្ថែមគម្រោងផែនការបំពេញបន្ថែមមានគោល ដៅឆ្នាំ ២០២២។ សេចក្តីសម្រេចចិត្តស្តីពីការតម្រែតម្រង់ផែនការវិនិយោគសាធារណៈមធ្យមពីប្រភពថវិកាខេត្តដំណាក់កាល ២០២១-២០២៥។ សេចក្តីសម្រេចចិត្តស្តីពីការតម្រែតម្រង់ផែនការវិនិយោគសាធារណៈ ពីប្រភពថវិកាខេត្តឆ្នាំ ២០២២។ សេចក្តីសម្រេចចិត្តស្តីពីការប្រគល់ផែនការទុនវិនិយោគពង្រីកប្រភពថវិកាមជ្ឈិមដំណាក់កាល ២០២១ -២០២៥ អនុវត្តកម្មវិធីគោលដៅជាតិ ០៣ យ៉ាង។     សេចក្តីសម្រេចចិត្តស្តីពីការបំពេញបន្ថែមគ្រោងផែនការ បំពេញបន្ថែមមានគោលដៅទុន ថវិកាមជ្ឈិមឆ្នាំ ២០២២ អនុវត្តកម្មវិធីគោលដៅជាតិ ០៣ យ៉ាង។ សេចក្តីសម្រេចចិត្តស្តីពីឆ្លងគ្រោងផែនការវិនិយោគសាធារណៈឆ្នាំ ២០២៣។ សេចក្តីសម្រេចចិត្តស្តីពីការកំណត់កម្រិតចំណាយជាក់ស្តែងមួយចំនួនឧបត្ថម្ភពង្រីកសេដ្ឋកិច្ចសមូហភាព សហករណ៍ដំណាក់ កាល ២០២១-២០២៥ នៅលើភូមិសាស្ត្រខេត្តត្រាវិញ។ សេចក្តីសម្រេចចិត្តស្តីពីចេញផ្សាយបញ្ជីរាយឈ្មោះសេវាបុព្វហេតុសាធារណៈប្រើប្រាស់ថវិការរដ្ឋស្ថិតលើវិស័យផែនការ និងវិនិយោគ។  សេចក្តីសម្រេចចិត្តស្តីពីការរៀបចំបុគ្គលិកបសុពេទ្យឃុំ សង្កាត់ ទីប្រជុំជន នៅលើភូមិសាស្រ្តខេត្ត។ សេចក្តីសម្រេចចិត្តស្តីពីចេញផ្សាយបញ្ជីរាយឈ្មោះសេវាបុព្វហេតុសាធារណៈប្រើប្រាស់ថវិការដ្ឋស្ថិតក្នុងវិស័យធ្វើសកម្មភាពសេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍន៍ជនបទលើភូមិសាស្ត្រខេត្ត។ សេចក្តីសម្រេចចិត្តស្តីពីការកំណត់ល័ក្ខការណ៍ សម្បទា កំណត់កម្រិត បែងចែកថវិកាមជ្ឈិម និងអត្រាភាគរយទុនបដិភាគរបស់មូលដ្ឋានអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មីខេត្តត្រាវិញ ដំណាក់កាល ២០២១-២០២៥។ សេចក្តីសម្រេចចិត្តស្តីពីការកំណត់បណ្តាប្រភេទសោហ៊ុយក្នុងវិស័យធនធាននៅលើភូមិសាស្ត្រខេត្ត។សេចក្តីសម្រេចចិត្តស្តីពីការឆ្លងតម្រែតម្រង់ បំពេញបន្ថែមបញ្ជីរាយឈ្មោះបណ្តាសំណង់គម្រោងការគប្បីត្រូវដកហូតដីមកក្នុងឆ្នាំ ២០២២ លើភូមិសាស្ត្រខេត្ត។ សេចក្តីសម្រេចចិត្តស្តីពីការឆ្លងតម្រែតម្រង់ បំពេញបន្ថែមបញ្ជីរាយឈ្មោះបណ្តាសំណង់ គម្រោងការគប្បីត្រូវបង្វែរគោលដៅផលិតស្រូវមកប្រើប្រាស់ទៅក្នុងគោលដៅផ្សេងក្នុងឆ្នាំ ២០២២ នៅលើភូមិសាស្ត្រខេត្ត។ សេចក្តីសម្រេចចិត្តស្តីពីការកំណត់កម្រិតប្រមូលប្រាក់សាលាចំពោះអប់រំពន្លកកុមារ និង សកលរដ្ឋ សិស្សរៀននៅនឹងមូលដ្ឋានអប់រំជាប្រចាំតាមកម្មវិធីអប់រំសកលដែលមិនទាន់ធានាការចំណាយជាប្រចាំនៅលើភូមិសាស្ត្រខេត្តឆ្នាំសិក្សា ២០២២-២០២៣ ។ សេចក្តីសម្រេចចិត្តស្តីពីការកំណត់ខ្លឹមសារ កម្រិតចំណាយចាត់តាំងបណ្តាសម័យប្រឡង ពិធីប្រឡង មហោ ស្រពប្រឡងក្នុងវិស័យអប់រំ-បណ្តុះបណ្តាល នៅលើភូមិសាស្ត្រខេត្ត។ សេចក្តីសម្រេចចិត្តស្តីពីការកំណត់តម្លៃសេវាធ្វើតេស្ត SARS-CoV-២ ដែលមិនស្ថិតក្នុងក្របខ័ណ្ឌទូទាត់របស់មូលនិធិគាំពារសុខាភិបាលនៅក្នុងបណ្តាមូលដ្ឋានពិនិត្យ ព្យាបាលជំងឺរបស់រដ្ឋនៅលើភូមិ សាស្ត្រខេត្ត។ សេចក្តីសម្រេចចិត្តស្តីពីការចេញផ្សាយបញ្ជីរាយឈ្មោះបុព្វហេតុសាធារណៈប្រើប្រាស់ថវិការដ្ឋស្ថិតលើវិស័យសុខាភិបាល-ចំនួនប្រជាជននៅលើភូមិសាស្ត្រខេត្ត។ សេចក្តីសម្រេចចិត្តស្តីពីការកំណត់ល័ក្ខការណ៍ សម្បទា កំណត់កម្រិតបែងចែកថវិការដ្ឋអនុវត្តកម្មវិធីគោលដៅជាតិកាត់បន្ថយភាពក្រីក្រចីរភាព ដំណាក់កាល ២០២១-២០២៥ នៅលើភូមិ សាស្ត្រខេត្ត។ សេចក្តីសម្រេចចិត្តស្តីពីការចេញផ្សាយបញ្ជីរាយឈ្មោះបុព្វហេតុសាធារណៈប្រើប្រាស់ថវិការដ្ឋស្ថិតលើវិស័យពលកម្ម-យុទ្ធ ជនពិការ និងសង្គមនៅលើភូមិសាស្ត្រខេត្ត។ សេចក្តីសម្រេចចិត្តស្តីពីការកំណត់អំពីលក្ខណៈផ្ទៃធារផ្ទះទាបបំផុតដើម្បីចំឈ្មោះស្នាក់អាស្រ័យនៅនឹងកន្លែងនៅស្របច្បាប់អាស្រ័យដោយជួល ខ្ចី ស្នាក់អាស្រ័យនៅលើភូមិសាស្ត្រខេត្ត។ សេចក្តីសម្រេចចិត្តស្តីពីការពង្រីកយុវជនវៀតណាមខេត្តត្រាវិញ ដំណាក់កាល ២០២២-២០៣០។ សេចក្តីសម្រេចចិត្តស្តីពីការកំណត់ល័ក្ខការណ៍ សម្បទា កម្រិតកំណត់បែងចែកទុនថវិការដ្ឋអនុវត្តកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ ភ្នំដំណាក់កាល ២០២១-២០៣០ ដំណាក់កាលទី ១៖ ចាប់ពីឆ្នាំ ២០២១​ រហូតដល់ឆ្នាំ ២០២៥ នៅលើភូមិសាស្ត្រខេត្តត្រាវិញ។ សេចក្តីសម្រេចចិត្តស្តីពីការបំពេញបន្ថែមបញ្ជីរាយឈ្មោះសេវាបុព្វហេតុសាធារណៈប្រើប្រាស់ថវិការដ្ឋស្ថិតលើវិស័យព័ត៌មាន-ឃោសនាការនៅលើភូមិសាស្ត្រខេត្តត្រាវិញ។
     មានយោបល់បិទសម័យប្រជុំ លោកគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តសង្កត់ធ្ងន់ថា៖ ក្រុមប្រឹក្សាប្រជាជនខេត្តសំណូមពរគណៈកម្មាធិការប្រជាជនខេត្ត បណ្តាថ្នាក់ បណ្តាផ្នែកគប្បីប្រមូលផ្តុំកម្លាំងជម្នះនូវបណ្តាភាពអន់ខ្សោយ បន្តរវៀសរវៃក្នុងការផ្សព្វផ្សាយដើម្បីអនុវត្តសម្រេចបណ្តាភាគកម្រិត បណ្តា គោលដៅ ភារកិច្ច វិធីសាស្ត្រដែលបានដាក់ចេញ។ ពិសេសគឺផ្សព្វផ្សាយយ៉ាងផ្តាច់ប្តូរ និង មានប្រសិទ្ធភាពកម្មវិធីស្តារឡើងសេដ្ឋកិច្ចតាមសេចក្តីសម្រេចចិត្តលេខ ១១/NQ-CP របស់រដ្ឋាភិបាល។ គប្បីបន្តអនុវត្តការផ្លាស់ប្តូររចនាសម្ព័ន្ធផ្នែកសេដ្ឋកិច្ចសម្របសម្រួលជាមួយនឹងអាកាសធាតុប្រែប្រួល ម្ចាស់ការបង្ការប្រឆាំង ត្រួតពិនិត្យរោគជំងឺគ្រោះថ្នាក់នៅលើហ្វូងសត្វចិញ្ចឹម ប្រមូលផ្តុំកម្លាំងផ្សព្វផ្សាយអនុវត្តកម្មវិធីគោលដៅជាតិ ០៣ យ៉ាងស្តីពីការពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច កាត់ បន្ថយភាពក្រីក្រចីរភាព និងកសាងជនបទថ្មី។ យកចិត្តទុកដាក់ដល់ការងារដោះស្រាយការងារធ្វើជូនពលករ បញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសតាមកំណត់ពេល ពិសេសគឺផ្គត់ផ្គង់កម្លាំងពលកម្មមានជំនាញការកម្រិតវិជ្ជាសម្រាប់បណ្តាតំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ច និងអាជីវកម្ម។ ផ្សព្វផ្សាយការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនបណ្តាមុខសញ្ញាធានាហ្មត់ចត់សុវត្ថិភាព អនុវត្តល្អការងារសុខុ មាលភាពសង្គម តបស្នងសងគុណ មានវិធានការលើកកម្ពស់បណ្តាលិបិក្រមកែទម្រង់រដ្ឋបាល។
     សម័យប្រជុំលើកនេះ ក្រុមប្រឹក្សាប្រជាជនខេត្តអនុម័តឯកច្ឆន្ទឆ្លងសេចក្តីសម្រេចចិត្តសំខាន់ ២៩ យ៉ាងនេះគឺជាបណ្តាសេចក្តីសម្រេចចិត្តសំខាន់ ប្រសិនបានផ្សព្វផ្សាយល្អរួមចំណែកជំរុញការផលិតពង្រីក លើកកម្ពស់ជីវភាព ស្មារតី​ សម្ភារជូនប្រជាជន។ ដើម្បីទុកឱ្យសេចក្តីសម្រេចចិត្តក្រុមប្រឹក្សាប្រជាជនខេត្តឆាប់ស៊ីជម្រៅទៅក្នុងជីវភាព និងពង្រីកប្រសិទ្ធភាព នោះ ក្រោយពីសម័យប្រជុំនេះ ក្រុមប្រឹក្សាប្រជាជនខេត្តសំណូមពរអចិន្ត្រៃយ៍ បណ្តាគណៈកម្មការក្រុមប្រឹក្សាប្រជាជនខេត្ត គណៈកម្មាធិការប្រជាជនខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត បណ្តាផ្នែក បណ្តាថ្នាក់ក្នុងខេត្តបង្កើនការងារផ្សព្វផ្សាយ ប្រញាប់ចាត់តាំងផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពសេចក្តីសម្រេចចិត្តដែលបានអនុម័តឯកច្ឆន្ទឆ្លង។
តំណាងក្រុមប្រឹក្សាប្រជាជនខេត្តប្រញាប់ធ្វើរបាយការណ៍លទ្ធផលសម័យប្រជុំជាមួយនឹងមាមីងម្ចាស់ឆ្នោត ជានិច្ចកាលរក្សាខ្ជាប់ ភាពទំនាក់ទំនង ស្តាប់ ឆ្លុះបញ្ចាំងពិតប្រាកដ ចំពោះយោបល់ និងសេចក្តីប្រាថ្នារបស់មាមីងម្ចាស់ឆ្នោត សកម្មត្រួតពិនិត្យការងារដោះស្រាយបណ្តាសេចក្តីសំណើស្នើ បង្កក្តីជំនឿ ការគាំទ្ររបស់ប្រជាជនជាមួយនឹងបក្ស រដ្ឋ។​ បណ្តាគណៈ ផ្នែកគប្បីខិតខំឆ្លងកាត់ការលំបាកសាកល្បង ប្រញាប់ស្តារឡើង និងពង្រីកសេដ្ឋកិច្ច។ ក្រុមប្រឹក្សាប្រជាជនខេត្តសំណូមពរបណ្តាស្ថាប័នសារព័ត៌មានមហាជនសហការជាមួយនឹងបណ្តាមូលដ្ឋានអង្គការមហាជននយោ បាយ-សង្គមម្ចាស់ការផ្សព្វផ្សាយ សាយភាយសេចក្តីសម្រេចចិត្តក្រុមប្រឹក្សាប្រជាជនខេត្ត និងលទ្ធផលសម័យប្រជុំដល់ទូទាំងម្ចាស់ឆ្នោត និងប្រជាជនក្នុងខេត្ត ប្រញាប់បញ្ជូនសេចក្តីសម្រេចចិត្តទៅក្នុងជីវភាពរស់នៅ៕               រតនា

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.