• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

សមមិត្ត ង៉ូជីកឿង លេខាបក្សខេត្ត៖ ជ្រោងខ្ពស់ស្មារតីទទួលបន្ទុក ធ្វើជាគំរូក្នុងការអនុវត្តន៍ជនបទថ្មី កាត់បន្ថយ ភាពក្រីក្រចិរភាព កសាងជីវភាពរស់នៅវប្បធម៌

23/03/2021 08:06

ឆ្នាំ ២០២១ ខិតខំមានបន្ថែម ១០ ឃុំជនបទថ្មីលើកកម្ពស់ និង ០១ ស្រុកជនបទថ្មី។

 

ទិដ្ឋភាពនៃអង្គសន្និបាតរបស់ថ្នាក់ដឹកនាំខេត្ត ។ រូបថត ៖ ហឺវហ្វេ

    កាលពីថ្ងៃទី ១៩  មីនា គណៈចង្អុលការ បណ្តាកម្មវិធីគោលដៅជាតិ និងចលនាប្រជាជនទាំងមូលសាមគ្គី កសាងជីវភាពរស់នៅវប្បធម៌ខេត្តត្រាវិញ ដំណាក់កាល ២០១៦-២០២០ ចាត់តាំងសន្និបាតបូកសរុបលទ្ធផលឆ្នាំ ២០២០ និងផ្សព្វផ្សាយផែនការឆ្នាំ ២០២១។ សមមិត្ត ង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត សមមិត្តគឹមង៉ុកថាយ អនុ លេខាប្រចាំការបក្សខេត្ត សមមិត្ត លឹមមិញដាំង អនុលេខាបក្សខេត្ត សមមិត្ត ឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ធ្វើជាអធិបតីសន្និបាត និងបណ្តាសមាជិកក្នុងគណៈចង្អុលការ គណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីក្រុង ទីផ្សាររួមខេត្ត។
    ក្នុងឆ្នាំ ២០២០ ឆ្លងតាមការអនុវត្តន៍ ការចាត់តាំងគួបផ្សំផ្សព្វផ្សាយបណ្តាលក្ខឋានជនបទថ្មី ជនបទថ្មីលើកកម្ពស់បាន ៦០.៤៦១ លើក ដោយមានមនុស្សចូលរួម ២,៣៥ លើក នាក់។ ប្រភពទុនកេណ្ឌប្រមូលក្នុងការកសាងជនបទថ្មី សរុបរួមបានជាង ៤.០០៧ ពាន់លានដុង និងកម្មវិធីគោលដៅជាតិកាតបន្ថយភាពក្រីក្រចិរភាពបានជាង ៣.៦៥២ ពាន់លានដុង បង្កការងារធ្វើជូនពលករបាន ១៦.១០០ នាក់។ គិតមកដល់ចុងឆ្នាំ ២០២០ ក្នុងទូទាំង ខេត្តមាន ៦៩/៨៥ ឃុំសម្រេចបាន ១៩/១៩ លក្ខឋានជនបទថ្មី (ក្នុងនោះមាន ៦០ ឃុំបានទទួលស្គាល់ បើប្រៀបនឹងឆ្នាំ ២០១៩ កើន ១២ ឃុំ) ចំនួនលក្ខឋានគិតជាមធ្យមក្នុងឃុំនីមួយៗសម្រេចបាន ១៨,១២ លក្ខឋាន។ មាន ១០ ឃុំ សម្រេចបាន ២០/២០ លក្ខឋាន (ក្នុងនោះមាន ០២/១០ ឃុំមានសេចក្តីសម្រេចចិត្តទទួលស្គាល់) មាន ៥/៩ អង្គភាពថ្នាក់ស្រុក សម្រេចលក្ខឋាន និងសម្រេចភារកិច្ចកសាង ជនបទថ្មី។ មាន ៥៦៤/៦៤១ ភូមិសម្រេចសម្បទាភូមិវប្បធម៌ និងភូមិជនបទថ្មី បើប្រៀបធៀបនិងឆ្នាំ ២០១៩ កើន ១៥៤ ភូមិ។ មានគ្រួសារប្រជាជន ២០៩.០៣៧ គ្រួសម្រេចគ្រួសារវប្បធម៌ជនបទថ្មី ស្រូបយកអត្រា ៩១,៨២% នៃចំនួនគ្រួសារបានបំផុសចលនាបើប្រៀបធៀបនិងឆ្នាំ ២០១៩ កើន ១២.៦០២ គ្រួ)។
    តាមផែនការដាក់ចេញឆ្នាំ ២០២១ ខិតខំ មានបន្ថែម ០៨ ឃុំ សម្រេចលក្ខឋានជនបទថ្មី (ឃុំហ្វាឡើយ ភឿកហៅ ដាឡុក ស្រុកចូវថាញ់ ថាញ់សើុង អាងក្វាងហឺវ ស្រុកថ្កូវ ដូងស្វឹង ស្រុកយ្វៀងហាយ ធ្វឹងហ្វា ញីទ្រឿង ស្រុកកូវង៉ាង) មានបន្ថែមអង្គភាពថ្នាក់ស្រុក ០១ (ចូវថាញ់) សម្រេចលក្ខឋានស្រុកជនបទថ្មី មាន ១០ ឃុំសម្រេចលក្ខឋានជនបទថ្មីលើក កម្ពស់។ បណ្តាឃុំក្រៅពីនោះបើប្រៀបធៀប និងឆ្នាំ ២០២០ ត្រូវបង្កើនយ៉ាងតិចបំផុតបាន ០២ លក្ខឋាន គ្មាននៅឃុំសម្រេចក្រោម ១៤ លក្ខឋានតាមសេចក្តីកំណត់របស់កន្សោមលក្ខ ឋានជាតិជនបទថ្មី ដំណាក់កាល ២0១៦-២០២០។ កាត់បន្ថយភាពក្រីក្រក្នុងទូទាំង ខេត្តពី ០១-១,៥% គ្រួសារក្រីក្រក្នុងតំបន់ជន រួមជាតិខ្មែរបន្ថយពី ១,៥-២% តាមសម្បទាក្រ ច្បាប់ពហុសណ្ឋានតាមដំណាក់កាល ២០១៦ -២០២០។
    មានយោបល់ចង្អុលការក្នុងសន្និបាត សមមិត្តង៉ូជីកឿង លេខាបក្សខេត្តសំណូមពរបណ្តា មូលដ្ឋានសព្វថ្ងៃដែលនៅអត្រាគ្រួសារក្រីក្រខ្ពស់ គប្បីប្រមូលផ្តុំកម្លាំងកសាងបណ្តាវិធីសាស្ត្រពង្រីកសេដ្ឋកិច្ចជូនបណ្តាមុខសញ្ញាក្រីក្រ។ ជ្រោងខ្ពស់ជាងទៀតស្មារតីទទួលបន្ទុកធ្វើជាគំរូ ប្តូរផ្តាច់ អត់ធ្មត់របស់គណៈកម្មាធិការបក្ស រដ្ឋអំណាចបណ្តាមន្ទីរ គណៈ ផ្នែក អង្គការមហាជនតាំងពីខេត្តរហូតដល់មូលដ្ឋាន។ ភារកិច្ចកសាងជនបទថ្មី និងកាត់បន្ថយភាពក្រីក្រចិរភាព គឺជាខ្លឹមសារសំខាន់ក្នុងការកសាងបក្ស កសាងប្រព័ន្ធនយោបាយស្អាតស្អំរឹងមាំ។
    ឆ្នាំ ២០២១ គឺជាឆ្នាំដំបូងអនុវត្តគោលដៅ សេចក្តីប្រាថ្នារបស់បក្ខភាគ និងប្រជាជនខេត្ត យើងស្តីអំពីការកសាងខេត្តសម្រេចលក្ខឋានជនបទថ្មីមុនឆ្នាំ ២០២៥។ សមមិត្តលេខាបក្សខេត្ត ង៉ូជីកឿង ចង្អុលការថា៖ បណ្តាថ្នាក់បណ្តា ផ្នែកគប្បីទៀងត្រង់ក្នុងការវាយតម្លៃលទ្ធផល អនុវត្តភារកិច្ច ០៣ យ៉ាង បញ្ជាក់ច្បាស់ភារកិច្ចរបស់គ្រប់ថ្នាក់ គ្រប់ផ្នែកដើម្បីបញ្ជាក់ឧ្យបានគុណសម្បត្តិ គុណវិបត្តិនៅលើវិស័យនីមួយៗ។ ជ្រួតជ្រាបគ្រប់អត្ថន័យ តួនាទី ឋានៈ របស់ភារកិច្ចក្នុងផ្ទៃក្នុង និងប្រជាជន ០៣ យ៉ាងនេះ គឺជាបណ្តាគោលការណ៍ធំកំណត់ ទិសដៅត្រឹមត្រូវរបស់បក្ស និងរដ្ឋ។ គណៈ ចង្អុលការបណ្តាថ្នាក់ គប្បីវាយតម្លៃបណ្តាលក្ខឋានឧ្យបានត្រឹមត្រូវតាមការកំណត់ប្រមូលផ្តុំចង្អុលការអនុវត្តសម្រេចបណ្តាលក្ខឋាន ដែលនៅសល់ពីនោះ របស់បណ្តាឃុំដែលបានចុះឈ្មោះអនុវត្តសម្រេចលក្ខឋានជនបទ ថ្មីក្នុងឆ្នាំ ២០២១។ បណ្តាមូលដ្ឋានគប្បីត្រូវបញ្ជាក់គោលដៅកសាងជនបទថ្មីតាមចក្ខុវិស័យ កេណ្ឌប្រមូលបណ្តាប្រភពក្នុងសង្គមដើម្បីវិនិយោគកសាងជនបទថ្មី កាត់បន្ថយភាពក្រីក្រ ចិរភាព។ លើកកម្ពស់គុណភាពបណ្តាលក្ខឋានជនបទថ្មីដែលសម្រេចបាន បណ្តាស្រុកដូចជា ចូវថាញ់ ថ្កូវ កូវង៉ាង គប្បីយកចិត្តទុកដាក់ដល់បណ្តាឃុំដែលមិនទាន់សម្រេចជនបទថ្មី បន្តអនុវត្តយ៉ាងរវៀសរវៃ ពហុសណ្ឋាន និងលទ្ធផលនៃបណ្តាចលនា “ទូទាំងប្រទេស ចូលរួមកម្លាំងកសាងជនបទថ្មី” “ចលនាកសាង ជនបទថ្មី អារ្យធម៌ទីក្រុង” “ចលនាទូទាំងប្រជាជនសាមគ្គីកសាងជីវភាពរស់នៅវប្បធម៌ និងបណ្តាចលនាបដិវត្តន៍នៅមូលដ្ឋានដើម្បីលើក កម្ពស់ជីវភាពសម្ភារៈ និងស្មារតី រួមចំណែកផ្លាស់ប្តូរថ្មីលើគ្រប់វិស័យជនបទតាមទិសដៅឧស្សាហូបនីយកម្ម ភាវូបនីយកម្ម ចូលរូមសមា ហរ័ណកម្ម និងចិរភាព៕ 
       

    ប្រែសម្រួល៖   រតនា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.