12/04/2024 09:42
ក្រុមប្រតិភូការងាររបស់សមមិត្តលេខាបក្សខេត្តង៉ជីកឿងថតរូបអនុស្សាវរីយ៍ជាមួយព្រះឧបជ្ឈាយ៍គឹមថន ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកចូវថាញ់។ រូបថតៈ បាធី
កាលពីថ្ងៃទី ០៩ ខែមេសា សមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមប្រតិភូតំណាងរដ្ឋសភា នីតិកាលទី ១៥ អង្គភាពខេត្តត្រាវិញអញ្ជើញទៅសួរសុខទុក្ខប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មី ២០២៤ ដល់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក ចូវថាញ់ កូវង៉ាង និងវត្តខ្មែរឆ្នើមមួយចំនួន។
រួមដំណើរជាមួយសមមិត្តលេខាបក្សខេត្ត មានបណ្តាសមមិត្តគាងបុណ្យ អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ឡេវ៉ាំងទិន ប្រធានគណៈសាសនាខេត្ត។
នាឱកាសអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី របស់ជនរួមជាតិខ្មែរ សមមិត្តលេខាបក្សខេត្ត ង៉ូជីកឿង បានអញ្ជើញទៅប្រសិទ្ធពរ និងប្រគេន អំណោយដល់ព្រះឧបជ្ឈាយ៍ថាច់សុខសាន្ត ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ព្រះចៅអធិការវត្តអង្គររាជបូរី(អង្គ) ព្រះឧបជ្ឈាយ៍ថាច់វ៉ាយ អនុប្រធានអចិន្ត្រៃយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ព្រះចៅ អធិការវត្តពោធិសាលរាជ (កំពង់) ព្រះឧបជ្ឈាយ៍ គឹមថន ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកចូវថាញ់ ព្រះចៅអធិការវត្តចម្បី សោភ័ណ (ត្រោកកើត) ព្រះតេជព្រះគុណថាច់ រ៉ីយ៍ ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវង៉ាង ព្រះចៅអធិការវត្តគិរីសុវណ្ណ (ចុងមីសចាស់) និងព្រះតេជព្រះគុណថាច់តារា ព្រះចៅអធិការវត្តកងចក្តារាម (ធ្លក)។
ស្ថិតនៅបណ្តាកន្លែងដែលបានទៅដល់ សមមិត្ត ង៉ូជីកឿង សាកសួរសុខភាពបណ្តា ព្រះឧបជ្ឈាយ៍ ព្រះតេជព្រះគុណព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទ និងកំណត់ត្រានូវបណ្តាការរួមវិភាគទានរបស់គណៈអារាមាភិបាល បណ្តាវត្ត និងប្រជាពុទ្ធបរិស័ទទៅក្នុងការពង្រីកសេដ្ឋកិច្ច-សង្គមរបស់ខេត្តកន្លងហើយ។ ជូនជាព័ត៌មានអំពីស្ថានភាពផលិត ធ្វើអាជីវកម្ម ចលនាកសាងជនបទថ្មី ការងារសុខុមាលភាព សង្គមនៅលើភូមិសាស្ត្រខេត្ត។ សមមិត្តលេខាបក្សខេត្តង៉ូជីកឿងសង្ឃឹមថា ព្រះសង្ឃគ្រប់ព្រះ អង្គ និងប្រជាពុទ្ធបរិស័ទបន្តពង្រីកប្រវេណីស្នេហាជាតិ សាមគ្គី ប្រតិបត្តិ និងផ្សព្វផ្សាយទាន់ពេលបណ្តាគោលការណ៍ គោលមាគ៌ាគោល នយោបាយ ក្រឹត្យច្បាប់របស់បក្ស រដ្ឋដល់ប្រជាពុទ្ធបរិស័ទ បញ្ចេញកម្លាំងប្រឡងប្រណាំង កសាងមាតុភូមិប្រទេសជាតិពីមួយថ្ងៃកាន់តែ សម្បូណ៌រុងរឿង អារ្យធម៌។
នាឱកាសទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៤ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សមមិត្ត លេខាបក្សខេត្ត ង៉ូជីកឿង ប្រសិទ្ធពរប្រគេន-ជូន ព្រះសង្ឃគ្រប់ព្រះអង្គ និងគ្រួសារប្រកបដោយ ភាពរីករាយ សុភមង្គល ប្រសិទ្ធពរប្រជាពុទ្ធបរិស័ទជីវភាពពីមួយថ្ងៃកាន់តែអភិវឌ្ឍន៍ និងទទូលអំណរបុណ្យចូលឆ្នាំថ្មីសប្បាយរីករាយ សុខដុម និងប្រិតសំចៃ៕ ប្រែសម្រួល៖ រតនា