• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

សមមិត្តលេខាបក្សខេត្តត្រួតពិនិត្យប្រព័ន្ធធារាសាស្ត្រនៅបណ្តាលូបង្ហូតទឹកដើមទង

02/03/2021 09:08

កាលពីថ្ងៃទី ២៥ កុម្ភៈ សមមិត្ត ង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខា​បក្សខេត្ត ប្រធានក្រុមប្រតិភូរដ្ឋសភា នីតិកាល​ ទី ១៤ អង្គភាពខេត្តត្រាវិញ សមមិត្ត គឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្ត ប្រធាន ក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្ត ឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានអញ្ជើញទៅធ្វើការត្រួតពិនិត្យស្ថានភាពនៅនឹងបណ្តាប្រព័ន្ធធារាសាស្ត្រវាល​ស្រែ លូបង្ហូតទឹកដើមទងនាំទឹកសាបបម្រើការផលិតកសិកម្មលើភូមិ សាស្ត្រខេត្ត។

ក្រុមប្រតិភូការងារអញ្ជើញត្រួតពិនិត្យ បណ្តាប្រព័ន្ធធារាសាស្ត្រវាល​ស្រែ លូបង្ហូតទឹកដើមទង ។​ រូបថត៖ គីមត្រា

​​      សមមិត្តលេខាបក្សខេត្តរួមជាមួយនឹងក្រុមប្រតិភូការងារបានចុះទៅពិនិត្យផ្ទាល់ស្ថានភាព ប្រព័ន្ធធារាសាស្ត្រវាលស្រែនៅប្រឡាយ ០៣ កុម្ភៈ លើភូមិសាស្ត្រស្រុកថ្កូវ និងស្វែងយល់វិធីសាស្ត្រគម្រោងការផ្សព្វផ្សាយកសាងប្រព័ន្ធ បណ្តាលូបង្ហូតទឹកនៅលើទូទាំងកំណាត់ដើម្បី គោលដៅនាំយក និងស្តូកទឹកសាបបម្រើឲ្យផ្ទៃដីផលិតកសិកម្មលើភូមិសាស្ត្រស្រុកថ្កូវ និង ស្រុកយ្វៀងហាយ ពិសេសគឺការពារផ្ទៃដីផលិត ស្រូវរដូវសម្រករបស់ប្រជាកសិករដែលស្ថិតក្នុងបាតុភូតជ្រាបជាតិជូរប្រៃពីមួយថ្ងៃទៅមួយ ថ្ងៃកាន់តែស៊ីជម្រៅទៅក្នុងវាលស្រែ។ ប្រឡាយ ០៣ កុម្ភៈ គឺជាធារាសាស្ត្រមានតួនាទីយ៉ាងសំខាន់ក្នុងការបញ្ជាផ្គត់ផ្គង់ទឹកសម្រាប់ ការផលិតកសិកម្មរបស់ប្រជាកសិករមូលដ្ឋាន ជាមួយនឹងផ្ទៃដីផលិតកសិកម្មរាប់ពាន់ហិកតា។ អាស្រ័យហេតុនោះ ដើម្បីធានាគ្រប់បរិមាណ ទឹកសាបបម្រើឲ្យការផលិតក្នុងពេលខាងមុខ នេះ ខេត្តត្តាវិញកំពុងបង្កើតគម្រោងការ និងមានតម្រូវការប្រភពថវិកាមួយចំនួនធំសម្រាប់ វិនិយោគបណ្តាលូបង្ហូតទឹកបញ្ជាទឹកសម្រាប់ ការផលិតរបស់ប្រជាកសិករ។
    ក្រុមប្រតិភូការងាររបស់សមមិត្តលេខាបក្សខេត្ត ចុះទៅត្រួតពិនិត្យផ្ទាល់ប្រព័ន្ធធារាសាស្ត្រ នៅនឹងត្រាង្វាជាកន្លែងតភ្ជាប់រវាងខេត្តត្រាវិញ និងខេត្តវិញឡុង ត្រួតពិនិត្យផ្ទាល់នៅលូធារាសាស្ត្ររបស់កំណាត់ប្រឡាយម៉ាយភើប-ង៉ា​ហូ។ នេះគឺជាសំណង់ធារាសាស្ត្រទាំង ០២ យ៉ាងសំខាន់ដែលនាំយកប្រភពទឹកសាបពីទន្លេ​មាំងទិចខេត្តវិញឡុងមកបណ្តាប្រព័ន្ធធារាសាស្ត្រលើភូមិ សាស្ត្រខេត្តត្រាវិញពេលដែល​ បណ្តាលូបង្ហូតទឹកដើមទងលើភូមិសាស្ត្រខេត្ត ត្រូវបិទអាស្រ័យដោយទឹកប្រៃជ្រាបចូល។ តាម នោះ ប្រព័ន្ធនឹងផ្គត់ផ្គង់ទឹកស្រោចស្រពបំពេញបន្ថែមឲ្យផ្ទៃដីផលិតស្រូវរបស់ស្រុកកាងឡុង ថូវថាញ់ និងកូវង៉ាងប្រមាណ ៣០.០០០ ហិកតា ទន្ទឹមនឹងនោះ បង្កើនសមត្ថភាពជម្រះជាតិជូរ ប្រៃឲ្យផ្ទៃដីធម្មជាតិរបស់ខេត្តត្រាវិញប្រមាណ ១៦០.៦៨០ ហិកតា។  ចំពោះគម្រោងការនេះ ខេត្តត្រាវិញកំពុងពិនិត្យជម្រាបជូនវិធីសាស្ត្រ ដើម្បីសំណើដំណើរការវិនិយោគ បណ្តាលូបង្ហូតទឹកដើមទងសំខាន់ៗ នៅតាមបណ្តាញតភ្ជាប់ព្រំ​ប្រទល់ ដើម្បីចលនាស្តូកទឹកសាបបម្រើឲ្យការផលិតកសិកម្មជូនប្រជា ជនក្នុងខេត្ត។
    ដោយបានដឹង ក្នុងរយៈពេលកន្លងហើយជាមួយនឹងប្រភពទុនផ្សេងៗគ្នា ខេត្តបានវិនិយោគរាប់ពាន់លានដុងសម្រាប់កសាងប្រព័ន្ធធារាសាស្ត្រ ដើម្បីឆ្លើយតបសំណូមពរផ្លាស់ប្តូររចនាផលិតកសិកម្មតាមទិសដៅពហុសណ្ឋានពូជឈើដាំ សត្វចិញ្ចឹម លើកកម្ពស់លទ្ធផលផលិត។ យោងតាមនោះ បណ្តាសំណង់ធារាសាស្ត្រវាលស្រែនៅលើភូមិសាស្ត្រមូលដ្ឋានបានវិនិយោគក៏បាន អនុវត្តកសាង និងក្លាយជា រូបរាងប្រព័ន្ធធារាសាស្ត្រ សុក្រឹតធានាឲ្យការ រាំងស្កាត់ទប់ទល់ជាមួយ​ នឹងជាតិជូរប្រៃ ស្តូក ទឹកសាប បង្ការទឹកជន់លិចឲ្យផ្ទៃដីធម្មជាតិប្រ មាណ ២២៩.៥០០ ហិកតា ក្នុងនោះ មានផ្ទៃដី ផលិតកសិកម្មប្រមាណ ១៧៦.០០០ ហិកតា៕   
  

 គឹមត្រា-រតនា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.