17/11/2020 07:26
សន្និបាតផ្សាយបន្តផ្ទាល់ទូទាំងប្រទេស។ រូបថតៈ គីមឡង
សន្និបាតអ្នករបាយការណ៍មជ្ឈិមខែវិច្ឆិកា ឆ្នាំ ២០២០ បានផ្សាយបន្តផ្ទាល់ទូទាំងប្រទេស។ អាស្រ័យដោយគណៈឃោសនាអប់រំមជ្ឈិមបក្សចាត់តាំងជូនព័ត៍មានអំពីលទ្ធផលមហាសន្និបាតបក្ខភាគស្ថិតក្រោមឱវាទមជ្ឈិម អាណត្តិកាល ២០២០-២០២៥ បានជូនព័ត៍មានអំពីព្រឹត្តិការណ៍ក្នុងប្រទេស និងអន្តរជាតិ។
រួមជាមួយនឹងនោះ គណៈឃោសនាអប់រំមជ្ឈិមបក្សជ្រួតជ្រាបសេចក្តីសន្និដ្ឋានលេខ ៧៦-KL/TW ចុះថ្ងៃទី ០៤ មិថុនា ឆ្នាំ ២០២០ របស់ការិយាល័យនយោបាយស្តីអំពីបន្តអនុវត្តសេចក្តីសម្រេចចិត្តលេខ ៣៣-NQ/TW របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស (នីតិកាលទី ១១) ស្តីអំពីការកសាង និងពង្រីកវប្បធម៌ មនុស្សវៀតណាមឆ្លើយតបនឹងសំណូមពរ ពង្រីកចិរភាពប្រទេសជាតិ។ សេចក្តីណែនាំរបស់គណៈឃោសនាអប់រំមជ្ឈិមបក្សស្តីអំពី ការអនុវត្តន៍សេចក្តីសន្និដ្ឋានលេខ ៧៦ របស់ ការិយាល័យនយោបាយ។
កំណត់ការងារផ្សព្វផ្សាយក្នុងពេលខាងមុខ សមមិត្តផាងស្វឹងធ្វីសំណូមពរកងជួរអ្នករបាយការណ៍គ្រប់លំដាប់ថ្នាក់ បណ្តាមូលដ្ឋានប្រមូលផ្តុំកម្លាំងផ្សព្វផ្សាយពីលទ្ធផលមហាសន្និបាតបក្ខភាគស្ថិតក្រោមឱវាទមជ្ឈិម អាណត្តិកាល ២០២០-២០២៥ បណ្តាសកម្មភាពឆ្ពោះដល់មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្ស បណ្តាលទ្ធផលដែលសម្រេចបានលើបណ្តាវិស័យក្នុងអាណត្តិកាល ២០១៥-២០២០ សម័យប្រជុំលើកទី ១០-រដ្ឋសភា នីតិកាលទី ១៤។ មហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិទូទាំងប្រទេសលើកទី ១០ ស្ថានភាពពង្រីក សេដ្ឋកិច្ច-សង្គម អនុស្សាវរីយ៍បណ្តាថ្ងៃបុណ្យ ធំៗ៕ រតនា