• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 17/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

សប្តាហ៍វប្បធម៌កម្ពុជានៅខេត្តត្រាវិញ៖ បានប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ២៩ ខែកញ្ញា-០១ ខែតុលាឆ្នាំ ២០២២

29/09/2022 14:04

អនុវត្តសារលិខិតលេខ ៣១៦៨/BVHTTDL-HTQT ចុះថ្ងៃទី ២២ ខែសីហាឆ្នាំ ២០២២ របស់ក្រសួងវប្បធម៌ កីឡា ​និងទេសចរណ៍ ស្ដីពីការចាត់តាំងសប្ដាហ៍វប្បធម៌កម្ពុជានៅខេត្តត្រាវិញ។ បានការឯកភាពរបស់ប្រធានគណៈកម្មា​ធិការប្រជាជនខេត្តចែងក្នុងសារលិខិតលេខ ៣៦៥០/UBND-THNV ចុះថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២២ ស្ដីពីកិច្ចសហ​ការចាត់តាំងសប្ដាហ៍វប្បធម៌កម្ពុជានៅខេត្តត្រាវិញ បានប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ២៩ ខែកញ្ញាដល់ថ្ងៃទី ១ ខែតុលា។ ​ដើម្បីជួយដល់មិត្តអ្នកអានទទួលបានព័ត៌មានបន្ថែមពីគោលបំណង អត្ថន័យ ក៏ដូចជាបណ្ដាសកម្មភាពនៃព្រឹត្តិ​ការណ៍ លោកយឿងហ្វាងស៊ុម សមាជិកគណៈប្រតិបត្តិការបក្សខេត្ត នាយកមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត​ត្រាវិញឆ្លៀតពេលឱ្យកាសែតត្រាវិញផ្ដោះប្ដូរយោបល់ជុំវិញបញ្ហានេះ។ សូមឧទ្ទេសនាមជូនមិត្តអ្នកអានដូចតទៅ៖

លោកយឿងហ្វាងស៊ុម ។

      អ្នកយកសារព័ត៌មាន៖ ជម្រាបលោកសប្ដាហ៍​វប្បធម៌កម្ពុជានៅខេត្តត្រាវិញ បានប្រព្រឹត្តឡើង ​ ក្នុងគោលបំណងអត្ថន័យអ្វីខ្លះ?
     លោកយឿងហ្វាងស៊ុម៖ នេះជាសកម្មភាពទំ នាក់ទំនងកិច្ចការបរទេស មានអត្ថន័យយ៉ាងសំខាន់ចំពោះខេត្ត ក៏ដូចជាទូទាំងប្រទេស។ ខ្លឹមសារបណ្ដាសកម្មភាពតាមគោលលំនាំ “ប្រទេសជិតខាងល្អស្អាត មិត្តភាពប្រពៃណី សហការ ប្រតិបត្តិការលើគ្រប់វិស័យ ស្ថិតស្ថេរយូរអង្វែង” រវាងប្រទេសទាំងពីរវៀតណាម-កម្ពុជា។ ទន្ទឹមនឹងនោះ ឧទ្ទេសនាមលក្ខណវប្បធម៌វិសេសវិសាលរបស់ប្រទេសជាមិត្តកម្ពុជាជាមួយប្រជាជនខេត្តត្រាវិញ របស់ខេត្តត្រាវិញជាមួយប្រទេសជាមិត្ត សំដៅជ្រោមជ្រែងអនុស្សាវរីយ៍ឆ្នាំទី ៥៥ ទិវាបង្កើតទំនាក់ទំនងកិច្ចការបរទេសកម្ពុជា-វៀតណាម និងអំណរឆ្នាំមិត្តភាពវៀតណាម-កម្ពុជាឆ្នាំ ២០២២ តាមការចង្អុល ការរបស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍។     
     សកម្មភាពរបស់សប្ដាហ៍វប្បធម៌កម្ពុជានៅខេត្តត្រាវិញគឺជាការអនុវត្តន៍បន្តកន្សោមព្រឹត្តិការណ៍សប្ដាហ៍វប្បធម៌វៀតណាមនៅកម្ពុជា ដែលបានប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ១០-១៤ ខែ សីហា នៅរាជធានីភ្នំពេញ និងទីក្រុងសៀមរាបជាទីប្រជុំស្ថាបត្យកម្មប្រាសាទអង្គរដ៏ល្បីល្បាញលើពិភពលោក។ ចំណុចសំខាន់ គឺបណ្ដាកម្មវិធីសិល្បៈវិសេសវិសាលនាឱកាសអនុស្សាវរីយ៍ ឆ្នាំទី ៥៥ ទិវាបង្កើតទំនាក់ទំនងកិច្ចការបរទេស វៀតណាម-កម្ពុជា អំណរឆ្នាំមិត្តភាពវៀតណាម- កម្ពុជា កម្ពុជា-វៀតណាម។
     អ្នកយកសារព័ត៌មាន៖ ក្នុងរយៈពេលប្រព្រឹត្តឡើងសប្ដាហ៍វប្បធម៌កម្ពុជានៅខេត្តត្រាវិញ នឹងមានបណ្ដាសកម្មភាពអ្វីខ្លះ?
     លោកយឿងហ្វាងស៊ុម៖ តាមផែនការសកម្មភាពរបស់ក្រុមកម្ពុជាក្នុងរយៈពេលស្នាក់នៅខេត្តត្រាវិញ នឹងទៅទស្សនាតំបន់កេរដំណែលបូជនីយដ្ឋានអ៊ំហូ (ឃុំឡុងឌឹក ទីក្រុងត្រាវិញ) តំបន់ទេសចរណ៍សមុទ្របាដុង ភូមិបន្លែខូវឡូវ វាយោអគ្គិសនី វិបស្សនដ្ឋានទ្រុកឡឹម (ទីផ្សាររួមខេត្តយ្វៀងហាយ) រមណីយដ្ឋានគូស្រះស្រី  សារមន្ទីរវប្បធម៌ជនជាតិខ្មែរខេត្តត្រាវិញ វត្តអង្គររាជបុរី(អង្គ) សង្កាត់ទី ៨ ទីក្រុងត្រាវិញ និងកម្មវិធីសំដែងសិល្បៈប្រព្រឹត្តឡើងនាវេលាម៉ោង ១៩ និង ៣០ នាទីនៃថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២ នៅមជ្ឈមណ្ឌលសន្និបាតខេត្ត ត្រាវិញ។
     សប្ដាហ៍វប្បធម៌កម្ពុជានៅខេត្តត្រាវិញ សំដៅឧទ្ទេសនាមដល់ទស្សនិកជនរបស់ខេត្តត្រាវិញអំពីប្រទេសកម្ពុជាសម្បូរទៅដោយអត្តសញ្ញាវប្បធម៌។ ទន្ទឹមនឹងនោះ ខេត្តក៏ឧទ្ទេសនាមអំពីខេត្តត្រាវិញជាមួយភ្ញៀវ ខេត្តអភិវឌ្ឍ រវៀសរវៃ មានសក្ដានុភាពទេសចរណ៍យ៉ាងច្រើន បំផុតគឺផ្សារភ្ជាប់កេតនភណ្ឌវប្បធម៌ បណ្ដាវត្តខ្មែរ ជាមួយការអភិវឌ្ឍន៍មនុស្សដើម្បីគោលដៅអភិវឌ្ឍន៍រឹងមាំ។

សារមន្ទីរវប្បធម៌ជនរួមជាតិខ្មែរ ជាកន្លែងបម្រុងក្រុមការងារព្រះរាជាណាចក្រកម្ពុជាមកទស្សនាក្នុងរយៈពេលប្រព្រឹត្តឡើងសប្តាហ៍វប្បធម៌នៅខេត្តត្រាវិញ។ រូបថត៖ បាធី
     អ្នកយកសារព័ត៌មាន៖ សូមលោកឱ្យដឹងយ៉ាងច្បាស់បន្ថែមអំពីខ្លឹមសារ ទ្រង់ទ្រាយនៃកម្មវិធី សំដែងសិល្បៈ?
     លោកយឿងហ្វាងស៊ុម៖ កម្មវិធីសម្ដែងសិល្បៈ គ្រោងនឹងមានតំណាង ៦០០ នាក់ចូលរួម និងទស្សនាការសំដែង៖ ថ្នាក់ដឹកនាំគណៈកម្មាធិការ បក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិ ការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុ ភូមិវៀតណាមខេត្ត បណ្ដាមន្ទីរ គណៈ ផ្នែក  អង្គការចាត់តាំងមហាជនខេត្ត បណ្ដាអាជីវកម្មថ្នាក់មជ្ឈិម និងមូលដ្ឋានដែលមានទីតាំង លើភូមិសាស្រ្តខេត្ត កម្មាភិបាលចូលនិវត្តន៍ ថ្នាក់ដឹកនាំបណ្ដាស្រុក ទីផ្សាររួមខេត្ត ទីក្រុង កម្មាភិបាល និងសិល្បករ -ការិនីរបស់ក្រុមសិល្បៈ រស្មីប្រទីប កម្មាភិបាល សមាជិកសម្ព័ន្ធយុវជន ប្រជាជនលើភូមិសាស្រ្តទីក្រុងត្រាវិញ និស្សិត សាកលវិទ្យាល័យត្រាវិញ (អាទិភាពនិស្សិតជាជនជាតិខ្មែរ)  និស្សិតកម្ពុជាកំពុងរៀនសូត្រនៅសាកលវិទ្យាល័យត្រាវិញ។ល។
ក្នុងបរិយាកាសដិតដាមមិត្តភាព សប្ដាហ៍វប្បធម៌កម្ពុជានៅខេត្តត្រាវិញ កម្មវិធីសិល្បៈ វិសេសវិសាលជាមួយបណ្ដាបទចម្រៀងស្ងើច សរសើរស្នេហាមាតុភូមិ ប្រទេសជាតិ រួមជាមួយឈុតរាំ របាំ សូរសៀងចម្រៀង។ល។តាម រយៈការសំដែងផ្ដោះប្ដូររបស់សិល្បករ- ការិនីជាច្រើននៃខេត្តត្រាវិញ និងប្រទេសជាមិត្ត។  ជឿជាក់ថា សប្ដាហ៍វប្បធម៌កម្ពុជានៅខេត្តត្រាវិញ និងកម្មវិធីសំដែងសិល្បៈនឹងជួយឱ្យប្រជាជនខេត្តត្រាវិញយល់ដឹងជាងទៀតអំពីប្រទេស ជាមិត្ត រួមចំណែកបង្កើន នាំយកភាពទំនាក់ទំ នងផ្សារភ្ជាប់ស្អិតល្មួតរវាងខេត្តត្រាវិញជាមួយ ប្រទេសជាមិត្តកម្ពុជា។
     ផ្ដើមពីគោលបំណង អត្ថន័យខាងលើ គណៈនាយកមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត ត្រាវិញសង្ឃឹមថា៖ បណ្ដាមន្ទីរ ផ្នែកពាក់ព័ន្ធ សហការចាត់តាំងត្រូវតាមផែនការ ចាត់ លៃ លកកងកម្លាំងមធ្យោបាយធានាការងារសុវត្ថិភាពអនាម័យគ្រឿងបរិភោគ ធានាសុវត្ថិភាពចរាចរណ៍ សន្តិសុខសណ្ដាប់ធ្នាប់កន្លែងហូបចុក ស្នាក់អាស្រ័យនៅក្នុងរយៈពេលក្រុមប្រតិភូ កម្ពុជាមកទស្សនា និងក្នុងរាត្រីសំដែងសិល្បៈ កៀរគរកម្មាភិបាល សមាជិកសម្ព័ន្ធយុវជន និង ប្រជាជនចូលរួមទស្សនាកម្មវិធី៕   អ្នកយកសារព័ត៌មាន៖ សូមអរគុណលោក។

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.