28/05/2021 08:24
សន្និបាតផ្សាយបន្តផ្ទាល់ទូទាំងប្រទេស ។ រូបថត៖ ង៉ុកហុង
ក្នុងអង្គសន្និបាត បណ្ដាតំណាងបានស្ដាប់ ព័ត៌មានអំពីបណ្ដាចំណុចថ្មីក្នុងការចាត់តាំងសម័យប្រឡងយកវិញ្ញាបនបត្រវិទ្យាល័យឆ្នាំ ២០២១។ យោងតាមនោះ គណៈកម្មាធិការប្រជាជនខេត្ត ទីក្រុងស្ថិតក្រោមឱវាទមជ្ឈិមផ្ទាល់ គឺប្រធានគណៈកម្មាធិការប្រជាជនខេត្តទទួល ខុសត្រូវទាំងស្រុងក្នុងការចាត់តាំងសម័យប្រឡងនៅមូលដ្ឋាន រួមមានបណ្ដាភារកិច្ចសំខាន់ៗ៖ លៃលកបណ្ដាកន្លែងប្រឡង ចាត់តាំងចុះឈ្មោះ ចូលរួមប្រឡង ផ្ដិតចេញវិញ្ញាប្រឡង ហ្វឹកហាត់ការងារប្រឡង ត្រួតពិនិត្យឲ្យពិន្ទុះ (មេរៀនប្រឡងធ្វើអនុកុលឲ្យពិន្ទុះលើម៉ាស៊ីនកំព្យូទ័រ ដោយផ្នែកទន់ប្រើរួមរបស់ក្រសួងអប់រំ និងបណ្ដុះ បណ្ដាល) ប្រកាសលទ្ធផលនិងពិនិត្យពិន្ទុះប្រឡងឡើងវិញ វិភាគឯកសារអំពីលទ្ធផលប្រឡងនិងលទ្ធផលសិក្សារបស់សិស្សនៅមូលដ្ឋាន ពិនិត្យទទួលស្គាល់លទ្ធផលប្រឡងការងារអធិការកិច្ច ត្រួតពិនិត្យបណ្ដាការចាត់តាំងសម័យ ប្រឡងនៅមូលដ្ឋាន។ កសាងវិធីសាស្រ្តមានប្រសិទ្ធភាពខ្ពស់បំផុតដើម្បីចាត់តាំងប្រឡងក្នុងលក្ខណៈ រងឥទ្ធិពលរបស់អាសន្នរោគ ជំងឺកូវីដ-១៩ សមស្រប ជាមួ យនឹងស្ថានភាពនិង លក្ខណៈជាក់ស្ដែងរបស់ មូលដ្ឋាន។ ប្រគល់ភារៈច្បាស់លាស់ឲ្យបណ្ដាសមាជិកគណៈចង្អុលការថ្នាក់ខេត្ត។ មន្ទីរអប់រំ និង បណ្ដុះបណ្ដាលផ្សព្វ ផ្សាយហ្វឹកហាត់បែបបទប្រ ឡងជំនាញចាត់តាំងប្រឡងមានប្រសិទ្ធភាពដល់ បណ្ដាអ្នកចូលរួមអនុវត្តការចាត់តាំងសម័យប្រ ឡងរបស់ក្រសួងអប់រំនិងបណ្ដុះបណ្ដាលធានា បណ្ដាលក្ខណៈបច្ចេកទេសអំពីបច្ចេកវិទ្យាព័ត៌មានបម្រើការចាត់តាំងសម័យប្រឡង។ ចង្អុលការឲ្យគណៈចង្អុល ការប្រឡងនិងគណៈចង្អុលការ បង្ការទប់ស្កាត់ជំងឺកូវីដ-១៩ របស់ខេត្តរួមជាមួយ ផ្នែកអប់រំនិងបណ្ដាគណៈ ផ្នែកដែលពាក់ព័ន្ធ កសាងវិធី សាស្រ្តចាត់តាំងសម័យប្រឡងប្រកប ដោយសុវត្ថិភាព ត្រូវតាមគោលដៅនៅមូលដ្ឋាន ក្នុងលក្ខណៈ ត្រូវឥទ្ធិពលអាសន្នរោគកូវីដ-១៩។ ក្រសួងអប់រំ-បណ្តុះបណ្តាលសំណូមពរបណ្តាមូលដ្ឋាន អនុវត្តការធ្វើកោសល្យវិច័យជំងឺកូវីដ -១៩ ឬចាក់ វ៉ាក់សាំងបង្ការជំងឺឲ្យមុខសញ្ញាចាំបាច់។ ចាត់តាំងបង្រៀននិងរៀន រំលឹកមេរៀនមាន គុណភាព សមស្របនឹងលក្ខណៈរងឥទ្ធិពលអាសន្នរោគជំ ងឺកូវីដ-១៩ ដើម្បីត្រៀមបម្រុងល្អបំផុតឲ្យ បេក្ខសិស្សប្រឡង។ ទន្ទឹមនឹងនោះ ម្ចាស់ការក្ដាប់ បណ្ដាបេក្ខសិស្សដែលមានស្ថានភាពលំបាកដើម្បី មានវិធានការឧបត្ថម្ភទាន់ពេល មិនទុកឲ្យសិស្ស រូប ណាមិនបានចូលរួមប្រឡងព្រោះជួបការលំបាក។
នៅខេត្តត្រាវិញ សម័យប្រឡងយកវិញ្ញាបនបត្រវិទ្យាល័យឆ្នាំ ២០២១ មានកន្លែងប្រឡង ៣០ កន្លែងដោយមានបន្ទប់ប្រឡងចំនួន ៤៦៤ បន្ទប់ ក្នុងនោះ ចំនួនបន្ទប់ប្រឡងជាផ្លូវការ ៣៨៩ បន្ទប់ និងបន្ទប់បម្រុង ៧៥ បន្ទប់ ចំនួនបេក្ខសិស្សចូលរួមប្រឡង ៨,៨២២ រូប។ កងកម្លាំងនគរបាល ចូលរួម ១១៦ នាក់ ចំនួននិយោជិតបម្រើ ៦០ នាក់ អ្នករក្សាសណ្ដាប់ធ្នាប់ ៣០ នាក់ បុគ្គលិកសុខា ភិបាល ៣០ នាក់ ចំនួនកម្មាភិបាល គ្រូបង្រៀន ចូលរួមក្រុមប្រឹក្សាប្រឡង ១.៤១៦ រូប៕
ង៉ុកហុង-ថាច់ហ្វាង