• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

សន្និបាតទូទាំងប្រទេសស្តីពីទម្លុះទម្លាយពង្រីកវិទ្យាសាស្ត្របច្ចេកវិទ្យា ផ្លាស់ប្តូរថ្មី ច្នៃប្រតិដ្ឋ និងផ្លាស់ប្តូរឌីជីថលជាតិ

17/01/2025 09:40

កាលពីថ្ងៃទី ១៣ ខែមករា ក្រោមអធិបតីសន្និបាតមានបណ្តាសមមិត្ត៖ តូឡឹម អគ្គលេខាបក្ស លឿងកឿង សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋ ផាមមិញជិញ សមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ត្រឹងថាញ់ម៉ឹង សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋសភា ត្រឹងកឹមទូ សមាជិកការិយាល័យនយោបាយ អចន្ត្រៃយ៍នៃគណៈលេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម។ សន្និបាតបានផ្សាយផ្ទាល់ពីសាលប្រ ជុំយឿងហុង អគាររដ្ឋសភាគួបផ្សំផ្សាយបន្តផ្ទាល់ដល់ ១៥.៣៤៥ មណ្ឌល ដោយមានតំណាង ៩៧៨.៥០០ រូបរបស់គណៈកម្មាធិការបក្សបណ្តាខេត្ត ទីក្រុង បណ្តាគណៈកម្មាធិការបក្សស្ថិតក្រោមឱវាទមជ្ឈិម បណ្តាគណៈ ក្រសួង ផ្នែក អង្គភាពបុព្វហេតុមជ្ឈិម បណ្តាថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ។

ទិដ្ឋភាពមណ្ឌលផ្សាយបន្តផ្ទាល់គណៈកម្មាធិការបក្សខេត្ត។  រូបថត៖ ម៉ីញ៉ឹង

អញ្ជើញចូលរួមសន្និបាតនៅមណ្ឌលខេត្ត​ត្រាវិញមានបណ្តាសមមិត្ត ង៉ូជីកឿង សមាជិក​ គណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត បណ្តាសមមិត្ត អនុលេខាគណៈកម្មាធិការបក្សខេត្ត គឹមង៉ុកថាយ ឡឹមមិញដាំង ឡេវ៉ាំងហាំង គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត បណ្តាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត សមាជិកគណៈប្រតិបត្តិការបក្សខេត្ត បណ្តាមន្ទីរ គណៈ ផ្នែក ខេត្ត ស្រុក ឃុំ។ល។  ស្ថិតនៅសន្និបាត បណ្តា តំណាងបានទស្សនាបញ្ចាំងបទពណ៌នាស្តីពីវិទ្យាសាស្ត្របច្ចេកវិទ្យា ផ្លាស់ប្តូរថ្មី ច្នៃប្រតិដ្ឋ និងផ្លាស់ប្តូរឌីជីថលជាតិ។  ស្តាប់ប្រកាសសេចក្តីសម្រេចចិត្តបង្កើតគណៈចង្អុលការមជ្ឈិមស្តី ពីពង្រីកវិទ្យាសាស្ត្របច្ចេកវិទ្យា ផ្លាស់ប្តូរថ្មី ច្នៃ ប្រតិដ្ឋ និងផ្លាស់ប្តូរឌីជីថលជាតិអាស្រ័យដោយ សមមិត្ត តូឡឹម ធ្វើជាប្រធានគណៈចង្អុលការ។  កំណត់សមត្ថកិច្ច ភារកិច្ច សិទ្ធិអំណាចរបស់គណៈ ចង្អុលការមជ្ឈិម ស្តាប់សេចក្តីរបាយការណ៍អំពីសភាពការណ៍ លទ្ធផលអនុវត្តគោលការណ៍ គោលនយោបាយរបស់បក្ស រដ្ឋស្តីពីពង្រីកវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ប្តូរថ្មី ច្នៃប្រតិដ្ឋ និងផ្លាស់ប្តូរឌីជីថលជាតិរយៈពេលកន្លង។ ទន្ទឹមនឹងនោះ ជ្រួតជ្រាប ផ្សព្វផ្សាយស្មារតី និងខ្លឹមសារស្នូលរបស់សេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW ចុះថ្ងៃទី ២២  ខែធ្នូ ឆ្នាំ ២០២៤ របស់ការិយាល័យនយោបាយ ស្តីពីទម្លុះទម្លាយពង្រីកវិទ្យាសាស្ត្របច្ចេកវិទ្យា  ផ្លាស់ប្តូរថ្មី ច្នៃប្រតិដ្ឋ និងផ្លាស់ប្តូរឌីជីថលជាតិ។  យោងតាមមូលដ្ឋាននោះ សេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW បានសង្កត់ធ្ងន់លើការពង្រីកវិទ្យាសាស្ត្របច្ចេកវិទ្យា ផ្លាស់ប្តូរថ្មី ច្នៃប្រតិដ្ឋ និងផ្លាស់ ប្តូរឌីជីថលដែលកំពុងស្ថិតក្នុងកត្តាសម្រេចចិត្តឱ្យការអភិវឌ្ឍន៍របស់បណ្តាប្រទេស គឺជាលក្ខណៈ កំណត់សម្រេចដំបូង ជាឱកាសល្អបំផុតដើម្បីប្រ ទេសយើងអភិវឌ្ឍន៍សម្បូណ៌រឹងមាំ ខ្លាំងក្លាក្នុងយុគ សម័យ-យុគសម័យក្រោកឡើងរបស់ជនជាតិ។  សេចក្តីសម្រេចចិត្តបានដាក់ចេញ គោលដៅទម្លុះ ទម្លាយ០៥ ក្រុម៖ (១) វៀតណាមស្ថិតក្នុងក្រុមទី  ៣ ជាប្រទេសនាំមុខអាស៊ីអាគ្នេយ៍  ក្នុងចំនួន ៥០ ប្រទេសនាំមុខសាកលលោកស្តីពីលទ្ធភាព ប្រជែងឌីជីថល និងសន្ទស្សន៍លេខអភិវឌ្ឍន៍រដ្ឋាភិបាលអេឡិចត្រូនិច។ (២) រួមបំពេញរបស់ទិន្នផល កត្តាភាគប្រកបសម្រុះ  (TFP) ទៅក្នុងការបង្កើនកំណើនសេដ្ឋកិច្ចកម្រិតជាង ៥៥% សមាមាត្រនីហ រ័ណផលិតផលបច្ចេកវិទ្យាខ្ពស់ច្រើនជាងចំនួនសរុបរួមនៃតម្លៃមុខទំនិញនីហរ័ណសម្រេចយ៉ាង តិចបំផុត ៥០%។ ទ្រង់ទ្រាយសេដ្ឋកិច្ចឌីជីថលសម្រេច ៣០% នៃ GDP។ អត្រាប្រើប្រាស់សេវាកម្មសាធារណៈរបស់ប្រជាជន និងអាជីវកម្មសម្រេចជាង ៨០% ផ្តោះប្តូរដោយមិនប្រើប្រាស់សាច់ប្រាក់ សម្រេច ៨០%។ សន្ទស្សន៍ពង្រីកមនុស្ស (HDI)  រក្សាខ្ជាប់ជាង ០,៧។ (៣) ថវិកាសម្រាប់ចំណាយ  សិក្សាស្រាវជ្រាវអភិវឌ្ឍន៍ (R&D) សម្រេច ២% នៃ  GDP ក្នុងនោះ ថវិកាពីសង្គមស្រូបយកអត្រាជាង ៦០%  បែងចែកតិចបំផុត ៣% នៃការចំណាយថវិការដ្ឋប្រចាំឆ្នាំសម្រាប់ការពង្រីកវិទ្យាសាស្ត្របច្ចេកវិទ្យា ផ្លាស់ប្តូរថ្មី ច្នៃប្រតិដ្ឋ និងផ្លាស់ប្តូរឌីជីថលជាតិ សន្សឹមៗនិងបង្កើនតាមសំណូមពរអភិវឌ្ឍន៍។ (៤) ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាឌីជីថល ជឿនលឿន ទំនើប ខ្នាតចំណុះធំប្រហាក់ប្រហែល ជាមួយនឹងបណ្តាប្រទេសជឿនលឿនសន្សឹមៗ នឹងធ្វើម្ចាស់បានបច្ចេកវិទ្យាជាយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល។ល។ គ្របដណ្តប់អាការរលក ៥G ទូទាំងប្រទេស។ (៥) ការគ្រប់គ្រងរដ្ឋពីមជ្ឈិមរហូតដល់មូលដ្ឋាននៅលើបរិស្ថានឌីជីថល តភ្ជាប់ ដំណើការបានរលួនរវាងបណ្តាស្ថាប័នក្នុងប្រព័ន្ធ នយោបាយ។ ពង្រីករដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល បច្ចេកវិទ្យាវប្បធម៌ឌីជីថលសម្រេចកម្រិតខ្ពស់របស់ពិភពលោក។ 
បន្ទាប់ពីនោះជ្រួតជ្រាបខ្លឹមសារស្មារតីកម្មវិធីធ្វើសកម្មភាពរបស់រដ្ឋាភិបាលអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាមមិញជិញសំណូមពរ៖បណ្តាស្ថាប័នក្នុង ប្រព័ន្ធនយោបាយ បណ្តាថ្នាក់ បណ្តាផ្នែក បណ្តា  មូលដ្ឋានគប្បី យកចិត្តទុកដាក់ចាត់តាំងផ្សព្វផ្សាយ ធានាភាពម្ចាស់ការ ទាន់ពេលរវៀសរវៃ ប្រសិទ្ធភាពជាមួយនឹងស្មារតី “សតិអារម្មណ៍ត្រូវស្រឡះ ស្រលួន ប្តេជ្ញាចិត្តខ្ពស់ ខិតខំប្រឹងប្រែងធំធ្វើសកម្ម ភាពត្រូវផ្តាច់ប្តូរ មានឱតមានភ័ន្ត ធ្វើកិច្ចការអ្វីឱ្យ ច្បាស់លាស់ ធ្វើកិច្ចការអ្វីឱ្យសម្រេចកិច្ចការនោះ” យកចិត្តទុកដាក់ដល់ការប្រគល់ភារកិច្ចជាក់ស្តែង ជាមួយនឹងស្មារតីច្បាស់ ០៥ យ៉ាង  (ច្បាស់មនុស្ស ច្បាស់កិច្ចការ ច្បាស់ភារកិច្ច ច្បាស់ពេលវេលា  ច្បាស់លទ្ធផល) ហា៊នគិតហា៊នធ្វើ ហា៊នទម្លុះទម្លាយដើម្បីបុព្វហេតុផលប្រយោជន៍រួម និងគោលលំនាំបក្សដឹកនាំរដ្ឋាភិបាលឯកភាព រដ្ឋសភាព្រម ព្រៀងប្រជាជនគាំទ្រឧបត្ថម្ភមាតុប្រទេសសង្ឃឹមរង់ចាំ។ ជានិច្ចកាលត្រួតពិនិត្យវាយតម្លៃ ឃ្លាំមើល អនុវត្ត ជ្រោងខ្ពស់ភារកិច្ចរបស់អ្នកជាប្រមុខ អង្គការចាត់តាំង ស្ថាប័ន អង្គភាពនីមួយ និងបុគ្គល ដែលមានការពាក់ព័ន្ធ។ 
បន្តពីនោះ សមមិត្ត ត្រឹងថាញ់ម៉ឹង ប្រធានរដ្ឋ សភាអធិប្បាយពីគោលការណ៍ វិធានការស្តីពីលទ្ធិ គ្រប់គ្រងនីតិប្បញ្ញត្តិដើម្បីទម្លុះទម្លាយពង្រីកវិទ្យា សាស្ត្របច្ចេកវិទ្យា ផ្លាស់ប្តូរថ្មី ច្នៃប្រតិដ្ឋ និងផ្លាស់ប្តូរឌីជីថលជាតិ។  
សន្និដ្ឋានសន្និបាត អគ្គលេខាបក្ស តូឡឹម ប្រធានគណៈចង្អុលការមជ្ឈិមស្តីពីពង្រីកវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ប្តូរថ្មី ច្នៃប្រតិដ្ឋ និងផ្លាស់ប្តូរឌីជីថលជាតិបានសង្កត់ធ្ងន់ថា៖ ដើម្បីទុកឱ្យសេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW ប្រញាប់ស៊ីជម្រៅទៅក្នុងជីវភាព គប្បីប្រមូលផ្តុំកម្លាំងផ្សព្វផ្សាយភារកិច្ច វិធានការសំខាន់ៗដែលមានភាពទម្លុះទម្លាយ ០៨ យ៉ាង៖ យោងតាមមូលដ្ឋាននោះ ឯកភាព ការយល់ដឹង និងធ្វើសកម្មភាព បញ្ជាក់ការពង្រីក វិទ្យាសាស្ត្របច្ចេកវិទ្យា ផ្លាស់ប្តូរថ្មី ច្នៃប្រតិដ្ឋ និងផ្លាស់ប្តូរឌីជីថលជាតិគឺជាភារកិច្ចយុទ្ធសាស្ត្ររបស់ទូទាំងបក្ស ទូទាំងប្រជាជន ទូទាំងកងទ័ព។ គប្បី ប្រញាប់ធ្វើសម្រេចលទ្ធិគ្រប់គ្រងគោលនយោបាយ ក្នុងឆ្នាំ ២០២៥ គប្បីអនុវត្តសម្រេចការ កែប្រែ បំពេញបន្ថែម ចេញផ្សាយបណ្តាសេចក្តីកំណត់នីតិសាស្ត្រថ្មីស្តីពីរចនាគោនយោបាយ ដោះស្រាយសម្រេចបណ្តាចំណុចស្ទះ របងរាំងស្កាត់ការពង្រីកវិទ្យាសាស្ត្របច្ចេកវិទ្យា ផ្លាស់ប្តូរថ្មី ច្នៃប្រតិដ្ឋ និងផ្លាស់ប្តូរឌីជីថល រំដោះយ៉ាងអតិបរមា កម្លាំងច្នៃប្រតិដ្ឋ ជំរុញទឹកចិត្តហា៊នគិតហា៊នធ្វើ ហា៊ន ទទួលសុខត្រូវ។ ប្រញាប់រៀបចំឡើងវិញអង្គការ  ចាត់តាំងយន្តការស្តីពីវិទ្យាសាស្ត្របច្ចេកវិទ្យាក្នុង ត្រីមាសទី ១ ឆ្នាំ ២០២៥ អនុវត្តសម្រេចការរៀប ចំឡើងវិញអង្គការចាត់វិទ្យាសាស្ត្របច្ចេកវិទ្យា  ប្រមូលផ្តុំវិនិយោគចំគោលដៅពង្រីកបណ្តាអង្គការចាត់តាំង សិក្សាស្រាវជ្រាវមាំមួនមានផែនការ លម្អិតកសាងប្រភពធនធានមនុស្សគុណភាពខ្ពស់ ពិសេសគឺអ្នកប្រាជ្ញខាងវិទ្យាសាស្ត្របច្ចេកវិទ្យា ផ្សព្វផ្សាយបណ្តាវិធានការទម្លុះទម្លាយទាក់ទាញបណ្តាសម្ព័ន្ធបច្ចេកវិទ្យាចម្បងទាក់ទាញអ្នក ប្រាជ្ញបច្ចេកវិទ្យាជាងទៀតដើម្បីបង្កភាពទម្លុះទម្លាយ ប្រជែងខ្ពស់ប្រៀបជាមួយនឹងបណ្តាប្រទេសផ្សេងៗ ទៅក្នុងការដោះស្រាយបណ្តាបែបបទពាក់ព័ន្ធដល់បញ្ហានេះ។ អាទិភាពបត់បែនថវិកាឱ្យវិទ្យាសាស្ត្របច្ចេកវិទ្យាសមជាមួយនឹងគោលនយោបាយជាតិ ស្រាវជ្រាវពង្រីកបណ្តាមូលនិធិវិទ្យាសាស្ត្រ បច្ចេកវិទ្យាស្រាវជ្រាវរចនាច្បាប់វិនិយោគទម្រង់ សាធារណៈធានាសម្រាប់អ្នកវិទ្យាសាស្ត្រមានសិទ្ធិ ម្ចាស់ការក្នុងការស្រាវជ្រាវអនុវត្តបច្ចេកវិទ្យា។   ប្រញាប់ចេញផ្សាយប្រភពធនធានគុណភាពខ្ពស់ ជាពិសេសគឺវិទ្យាសាស្ត្របច្ចេកវិទ្យា អ្នកប្រាជ្ញ វៀតណាមនៅប្រទេសក្រៅបណ្តាអ្នកឯកទេសអន្តរជាតិ។ បង្កើនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ច្ចេកវិទ្យាឌីជីថល អាទិភាពកសាងសម្រេចហេដ្ឋារចនាសម្ព័ន្ធ លើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល កសាងអនុស្ថានីយ ៥G បើកទូលាយ  internet ពង្រីកប្រព័ន្ធតារាវិទ្យាកសាងមជ្ឈមណ្ឌល ស្តុកទុកទិន្នន័យជាតិផ្សព្វផ្សាយ ស្ថានីយដោះដូរទិន្នន័យ៕    រតនា

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.