• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 18/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

សន្និបាតគណៈកម្មាធិការបក្សខេត្តត្រាវិញ លើកទី ៩

19/07/2022 13:08

លោកង៉ូជីកឿងថ្លែងយោបល់នៅអង្គប្រជុំ ។ រូបថត៖ វិញណោយ

     ក្នុងរយៈពេលពីរថ្ងៃទី១១-១២ ខែកក្កដា  ស្ថិតនៅមជ្ឈមណ្ឌលសន្និបាតខេត្ត គណៈកម្មាធិការបក្សខេត្តចាត់តាំងសន្និបាតគណៈប្រតិបត្តិការបក្ខភាគលើកទី៩(បើកទូលាយ) ដើម្បីបូកសរុបស្ថានភាពអនុវត្តសេចក្តីសម្រេចចិត្ត ០៦ ខែដើមឆ្នាំ ផ្សព្វផ្សាយកម្មវិធី ០៦ ខែចុង ឆ្នាំ ២០២២។
     សមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត សមមិត្តគឹម ង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្តឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងសមមិត្តឡឹមមិញដាំង អនុ លេខាបក្សខេត្តរួមធ្វើអធិបតីអង្គសន្និបាត។
     យោងតាមសេចក្តីរបាយការណ៍ក្នុង ០៦ ខែ ដើមឆ្នាំ សរុបរួមតម្លៃផលិតសម្រេចបានជាង ៤២.០០០ ពាន់លានដុង សន្ទុះកំណើនសេដ្ឋកិច្ចវិជ្ជមាន ២,៣៧% (ភាគច្រើន វិស័យផលិតអគ្គិសនីថយចុះ)។ សេដ្ឋកិច្ចកសិកម្មមានជំហានរីកចម្រើនបង្គួរ សរុបតម្លៃផលិតកសិ-រុក្ខ -ជលផលប៉ាន់ស្មានសម្រេចបានជាង ១២.១០០ ពាន់លានដុង តម្លៃផលិតឧស្សាហកម្មប៉ាន់ស្មាន សម្រេចបានជាង ១៦.៨០០ ពាន់លានដុង។ គិតតាំងពិដើមឆ្នាំមកដល់ពេលនេះខេត្តទាក់ទាញបាន ០៤ គម្រោងការវិនិយោគក្នុងប្រទេស ជាមួយនឹងទុនចុះឈ្មោះជាង ១៣.៦០០ ពាន់ លានដុង និងពង្រីកថ្មីអាជីវកម្មជាង ២០០ អា ជីវកម្ម។ ប្រមូលថវិការដ្ឋសរុបរួមសម្រេចបានជិត ៧២% នៃគ្រោងផែនការ។ ក្នុង ០៦ ខែដើមឆ្នាំខេត្តដោះស្រាយការងារធ្វើថ្មីជូនពល ករបានជាង ១៣.៥០០ នាក់ និងបញ្ជូនពលករទៅធ្វើការក្រៅប្រទេសបាន ៣៩៦ នាក់។ ការងារកសាងបក្ស កសាងប្រព័ន្ធនយោបាយ តែងបានយកចិត្តទុកដាក់អនុវត្ត សម្រេចការ ផ្សព្វផ្សាយ ធ្វើលម្អិតបណ្តាសេចក្តីកំណត់របស់ មជ្ឈិម បង្កើនការត្រួតពិនិត្យ សើុបអង្កេត ដាស់តឿនពិសេសគឺការអនុវត្តន៍ក្រឹត្យក្រមរបស់គណៈកម្មាធិការបក្សបង្កើនការផ្សព្វផ្សាយចលនា ប្រជាជនអនុវត្តល្អគោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស រដ្ឋ  បណ្តាសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាប្រជាជនខេត្ត ស្ថានភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមបានរក្សាខ្ជាប់។

បណ្តាតំណាងចូលរួមអង្គប្រជុំ ។ រូបថត៖ វិញណោយ
      សន្និបាតបានប្រមូលផ្តុំពិភាក្សាពីបណ្តាបញ្ហា សំខាន់ៗ ស្វែងរកដំណោះស្រាយប្រមូលផ្តុំកម្លាំងអនុវត្តការងារកសាងបក្ស កសាងប្រព័ន្ធនយោបាយ និងវិស័យវប្បធម៌សង្គម វិស័យសេដ្ឋកិច្ច វិធានការម្ចាស់ការបង្ការ និងព្យាបាលជំងឺនៅលើមនុស្ស លើដំណាំ សត្វចិញ្ចឹម ពង្រីកផលិតផល OCOP ការងាររំសាយទុនវិនិយោគសាធារណៈ ទាក់ទាញការវិនិយោគ និងការងារ កសាងស្រុកកូវង៉ាង និងយ្វៀងហាយជាស្រុក ជនបទថ្មី។
     មានយោបល់ចង្អុលការសន្និបាត សមមិត្ត ង៉ូជីកឿងចង្អុលការក្នុងពេលខាងមុខ ថ្នាក់ដឹកនាំបណ្តាមន្ទីរ ផ្នែក និងមូលដ្ឋានគប្បីប្រមូល ផ្តុំកម្លាំងជ្រួតជ្រាប និងអនុវត្តជានិច្ចកាលគោល លំនាំធ្វើសកម្មភាពរបស់គណៈកម្មាធិការបក្ស ខេត្ត “សាមគ្គី-ក្រឹត្យវិន័យ-ធ្វើសកម្មភាព-ច្នៃប្រតិដ្ឋ-ទម្លុះទម្លាយឆ្ពោះទៅមុខ-អភិវឌ្ឍន៍”។ គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ ថ្នាក់ប្រញាប់ពិនិត្យឡើងវិញក្នុងដំណាក់កាល អនុវត្តភារកិច្ច និងលទ្ធផលអនុវត្តបណ្តាភាគ កម្រិតផែនការ ភារកិច្ចដែលបានប្រគល់ជូនដើម្បីតម្រែម្រង់ បំពេញបន្ថែមផែនការវិធីសាស្ត្រ អនុវត្តធានាសម្រេចផែនការឆ្នាំ ២០២២។ ផ្សព្វផ្សាយអនុវត្តល្អសេចក្តីសម្រេចចិត្តលេខ ១៣ -NQ/TW របស់ការិយាល័យនយោបាយស្តីពី ទិសដៅពង្រីកសេដ្ឋកិច្ច-សង្គម ការពារជាតិ  សន្តិសុខតំបន់វាលទំនាបទន្លេគឺវឡុងដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ លើក កម្ពស់គុណភាពប្រជុំជីវភាពគណៈកម្មាធិការបក្ស សាខាបក្ស បង្កើនការងារត្រួតពិនិត្យស៊ើបអង្កេតអធិការកិច្ច រកឃើញសញ្ញាបំពាន ពិនិត្យការធ្វើជាគំរូរបស់កម្មាភិបាល បក្ខជន។ល។ ជំរុញមាំការងារបង្ការបង្រ្កាបអំពើពុករលួយខ្ជះខ្ជាយ អសកម្ម រៀបចំរបៀបរបបក្រឹត្យវិន័យ  ក្បួនខ្នាតព្រមទាំងប្រព័ន្ធនយោបាយ និងក្រៅ សង្គម។ ប្រមូលផ្តុំកម្លាំងកសាងរៀបចំបក្ស  រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញដោយភ្ជាប់ជាមួយនឹងការជ្រួតជ្រាប និងអនុវត្តបណ្តាសេចក្តីកំណត់របស់មជ្ឈិម របស់គណៈកម្មាធិការបក្សខេត្ត ពង្រីកតួនាទី ភារកិច្ចធ្វើជាគំរូរបស់កម្មាភិបាល បក្ខជន ពិសេសគឺកម្មាភិបាលថ្នាក់ដឹកនាំ គ្រប់គ្រង។ អនុវត្តល្អការងារក្តាប់សតិអារម្មណ៍ មតិសង្គម ជីវភាពប្រជាជន បង្កើនការប្រឆាំងបដិសេធ ព័ត៌មានពិសពុលនៅលើលំហបណ្តាញ។ បង្កើនលទ្ធភាពគ្រប់គ្រងរដ្ឋរបស់គណៈកម្មាធិការ ប្រជាជនខេត្តផ្លាស់ប្តូរថ្មីខ្លឹមសារវិធីសាស្ត្រធ្វើសកម្មភាពរបស់រណសិរ្សមាតុភូមិ និងបណ្តា អង្គការមហាជន។ អនុវត្តល្អគោលនយោបាយ ចំពោះអ្នកមានសគុណចំពោះបដិវត្តន៍ និងគោលនយោបាយសុខុមាលភាពសង្គម បណ្តុះបណ្តាលវិជ្ជាជីវៈភ្ជាប់ជាមួយនឹងដោះស្រាយការងារធ្វើកាត់បន្ថយភាពក្រីក្រចីរភាព។ បង្កើនការងារ ផ្ទៃក្នុងយុត្តិធម៌ ជំរុញមាំការងារផ្សព្វផ្សាយ  សាយភាយ អប់រំច្បាប់លើកកម្ពស់ចំណេះ ដឹងការប្រតិបត្តិច្បាប់។ ជំរុញមាំការងារតស៊ូ បង្ការប្រឆាំងបង្រ្កាបបណ្តាឧក្រឹដ្ឋជន គ្រោះអបាយមុខសង្គម ត្រួតពិនិត្យវិនិច្ឆ័យម៉ឺងម៉ាត់ បណ្តាករណីបំពានសេចក្តីកំណត់របស់ច្បាប់៕                  ប្រែសម្រួល៖  រតនា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.