10/09/2021 09:32
ក្នុងរយៈពេល ០៣ ថ្ងៃទី ០៦-០៩ ខែកញ្ញា ឆ្នាំ ២០២១ នៅលើភូមិសាស្ត្រខេត្តត្រាវិញ ធ្វើតេស្ត PCR មានបន្ថែម ២០ ករណីវិជ្ជមានជាមួយនឹងវីរុស SARS-CoV-២ បណ្តាករណីទាំងនេះ បានគម្លាតធ្វើចត្តាឡីស័កប្រមូលផ្តុំជាក់ស្តែងគឺ៖
ស្រុកកូវង៉ាង ០១ ករណី ស្រុកកូវកែ ០២ ករណី ស្រុកថ្កូវ ០១ ករណី ទីផ្សាររួមខេត្តយ្វៀងហាយ ០៣ ករណី ស្រុកយ្វៀងហាយ ០១ ករណី ស្រុកចូវថាញ់ ០៩ ករណី និងទីក្រុងត្រាវិញ ០២ ករណី ស្រុកកាងឡុង ០១ ករណី (ក្នុងចំនួន ២០ ករណីរកឃើញភាគច្រើនឆ្លងតាមការធ្វើតេស្តជម្រះនៅក្នុងសហគមន៍ និងក្នុងបណ្តាតំបន់ធ្វើចត្តាឡីស័ក)។
ដូច្នោះ គិតតាំងពីថ្ងៃផ្ទុះឡើងជំងឺថ្ងៃទី ២៧ មេសា មកដល់ព្រឹកថ្ងៃទី ០៩ កញ្ញា ក្នុងទូទាំងខេត្តត្រាវិញ មានករណីវិជ្ជមានវីរុស SARS-CoV-២ សរុបរួមចំនួន ១.៤៥០ ករណី ព្យាបាលជាសះស្បើយ ៩៤៤ ករណី។ គិតមកដល់ពេលនេះ ខេត្តកំណត់ត្រាករណីស្លាប់ចំនួន ១៨ ករណី ៕