• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ស្ងើចសរសើរដល់សមូហភាព និងបុគ្គល ១១០ កន្លែងនិងរូប អនុវត្តល្អការងារប្រជាចលនា បែបបទ ប្រជាធិបតេយ្យនៅមូលដ្ឋាន និងចលនាប្រឡងប្រណាំង “ប៉ិនប្រសប់ការងារប្រជាចលនា” ឆ្នាំ ២០២០

21/01/2021 14:36

អញ្ជើញចូលរួមមានលោកស្រីដាវធីហឿង នាយកដ្ឋានរងនៃនាយកដ្ឋាន ស្ថាប័នប្រចាំការគណៈប្រជាចលនាមជ្ឈិមនៅទីក្រុងហូជីមិញ លោកឡឹមមិញដាំង អនុលេខាបក្សខេត្ត។

                                        លោកស្រីដាវធីហឿង ជូនលិខិតសរសើរដល់សមូហភាពនិងបុគ្គល ។ រូបថត៖ សើងតៀង

         កាលពីថ្ងៃទី ១៩ មករា គណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្តចាត់តាំងសន្និបាតបូកសរុបលទ្ធផលការងារប្រជាចលនាបែបបទប្រជាធិបតេយ្យនៅមូលដ្ឋាន និងចលនាប្រឡងប្រណាំង “ប៉ិនប្រសប់ការងារប្រជាចលនា” ឆ្នាំ ២០២០ និងផ្សព្វផ្សាយភារកិច្ចឆ្នាំ ២០២១។ 
          ឆ្នាំ២០២០ ការងារប្រជាចលនាសម្រេចបាននូវបណ្តាលទ្ធផលយ៉ាងឆ្នើមនាំមកប្រសិទ្ធភាពជាក់ស្តែង។ បណ្តាផ្នែកបណ្តាថ្នាក់អនុវត្តសម្រេចកម្មវិធីផែនការដាក់ចេញ សមស្របជាមួយនឹងសមត្ថកិច្ចភារកិច្ច ក្នុងប្រព័ន្ធនយោបាយ គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ពង្រីកល្អតួនាទីដឹកនាំចង្អុលការផ្សព្វផ្សាយអនុវត្តការងារប្រជាចលនារបស់បក្សក្នុងទូទាំងប្រព័ន្ធនយោបាយ។ រដ្ឋអំណាចស្ថាប័នរដ្ឋ កងកម្លាំងប្រដាប់អាវុធអនុវត្តល្អកម្មវិធីគម្រោងការពង្រីកសេដ្ឋកិច្ច វប្បធម៌ សុខុមាលភាពសង្គម អនុវត្តបណ្តាគោលនយោបាយសមស្រប ផ្តាច់ប្តូរ ច្បាប់ខ្ជាប់ភាពជាក់ស្តែងនៃជីវភាពឧបត្ថម្ភប្រជាជនឆ្លងកាត់ការលំបាកបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។ ក្នុងឆ្នាំបណ្តាអង្គការមហាជន​សមាគមមហាជនពង្រីកសមាជិកថ្មីបាន ៥៤.៦១៣ នាក់ គិតមកដល់ពេលនេះក្នុងទូទាំងខេត្តមានសមាជិកសម្ព័ន្ធយុវជន សមាជិក​សមាគម ៨០២.៦៥០ នាក់ សម្រេច ៨៩%​ នៃចំនួនប្រជាជនដែលស្ថិតក្នុងលក្ខណៈប្រមូលផ្តុំ។
         អនុវត្ត “ឆ្នាំប៉ិនប្រសប់ការងារប្រជាចលនា” ឆ្នាំ ២០២០ ក្នុងទូទាំងប្រព័ន្ធនយោបាយបានចូលរួមគ្រប់វិស័យសេដ្ឋកិច្ច វប្បធម៌ សង្គមការពារជាតិសន្តិសុខ កសាងប្រព័ន្ធនយោបាយ ដោះស្រាយបានបណ្តាបញ្ហាទុក្ខលំបាកតប់ប្រមល់ថែទាំជីវភាពស្មារតី សម្ភារៈជូនប្រជាជន។ បច្ចុប្បន្ននេះក្នុងទូទាំងខេត្តចុះឈ្មោះកសាងទម្រង់ “ប៉ិនប្រសប់ការងារបរជាចលនា” គណៈចង្អុលការបែបបទប្រជាធិបតេយ្យនៅមូលដ្ឋាននិងចលនាប្រឡងប្រណាំង “ប៉ិនប្រសប់ការ​ងារប្រជាចលនា” បាន ២.៤២០ ទម្រង់។ បណ្តាថ្នាក់ពិនិត្យជ្រើសរើសបាន ២៦១ ទម្រង់ ដើម្បីពង្រីកទូលាយ (សមូហភាព ១៨៥ ទម្រង់និងបុគ្គល ៧៦ ទម្រង់)។
     មានយោបល់ក្នុងសន្និបាតនេះ លោកឡឹមមិញ​ដាំង អនុលេខាបក្សខេត្តបានកត់ត្រានិង វាយតម្លៃខ្ពស់លទ្ធផលដែលបណ្តាថ្នាក់ បណ្តាផ្នែកសម្រេចបាន។ ក្នុងឆ្នាំ ២០២១ នេះ អនុលេខាបក្សខេត្តសំណូមពរគណៈប្រជាចលនានៃគណៈកម្មាធិការបក្ស ខេត្តគ្រប់លំដាប់ថ្នាក់ និងកងជួរកម្មាភិបាលបំពេញការងារប្រជាចលនាគ្រប់លំដាប់ថ្នាក់គប្បីប្រមូលផ្តុំកម្លាំងផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២០-២០២១ និងសេចក្តីសម្រេចចិត្តឆ្នាំ ២០២១ របស់គណៈកម្មាធិការបក្សខេត្ត ធ្វើសេនាធិការជូនគណៈកម្មាធិការបក្សខេត្តធ្វើលម្អិត និងផ្សព្វផ្សាយអនុវត្តដោយមានប្រសិទ្ធភាពភារកិច្ចសំខាន់ៗអំពីការងារប្រជាចលនាបង្កើនការដឹកនាំរបស់បក្សចំពោះការងារប្រជាចលនាក្នុងស្ថានភាពថ្មី អនុវត្តល្អការងារប្រជាចលនារដ្ឋអំណាច បែបបទប្រជាធិបតេយ្យ​នៅមូលដ្ឋាន និងចលនាប្រឡងប្រណាំង “ប៉ិនប្រសប់ការងារប្រជាចលនា” ដោយភ្ជាប់ជាមួយនឹងការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិ យាបថហូជីមិញ៕ 

  ប្រែសម្រួល៖  រតនា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.