• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

លោកគឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ប្រធានគណៈកម្មាធិការបោះឆ្នោតខេត្ត៖ ពង្រីកអស់ពីអតិបរមាសិទ្ធិ កាតព្វកិច្ចរបស់ម្ចាស់ឆ្នោតក្នុងការបោះឆ្នោត

21/05/2021 07:48

កាលពីថ្ងៃទី ២៣ ឧសភា ឆ្នាំ ២០២១ រួមជាមួយនឹងម្ចាស់ឆ្នោតក្នុងទូទាំងប្រទេស ម្ចាស់ឆ្នោតខេត្តត្រាវិញទៅបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២១-២០២៦។ នេះគឺជាព្រឹត្តិការណ៍នយោបាយយ៉ាងសំខាន់របស់ទូទាំងបក្ស ទូទាំងកងទ័ព និងទូទាំងប្រជាជនយើង។ ត្រៀមបម្រុងឱ្យថ្ងៃបុណ្យដ៏ធំរបស់ទូទាំងប្រជាជននៅលើភូមិសាស្ត្រខេត្តត្រាវិញ លោកគឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ប្រធានគណៈកម្មាធិការបោះឆ្នោតខេត្តបានឲ្យដឹងថា៖ គិតមកដល់ពេលនេះ ការងារត្រៀមបម្រុងឱ្យថ្ងៃបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២១-២០២៦ នៅលើភូមិសាស្ត្រខេត្តបានប្រព្រឹត្តទៅយ៉ាងស្រួល និងត្រឹមត្រូវតាមសន្ទុះកំណើនរបស់ច្បាប់កំណត់។ ត្រាវិញកំពុងប្រមូលផ្តុំរាល់ប្រភពធនធានដើម្បីចាត់តាំងសម្រេចជោគជ័យយុទ្ធនាការបោះឆ្នោតនាថ្ងៃទី ២៣ ឧសភា ឆ្នាំ ២០២១។

លោកគឹមង៉ុកថាយ មានប្រសាសន៍ចង្អុលការចាត់តាំងពិធីបោះឆ្នោត។ រូបថត៖ ហុងភឿង

អ្នកយកសារព័ត៌មាន៖ សូមលោកឱ្យដឹងពីលទ្ធផលលេចធ្លោក្នុងការងារត្រៀមបម្រុងដើម្បីទុកឱ្យការបោះឆ្នោតពិតប្រាកដជាថ្ងៃបុណ្យដ៏ធំរបស់ទូទាំងប្រជាជន ពង្រីកយ៉ាងអតិបរមាសិទ្ធិ កាតព្វកិច្ចរបស់ម្ចាស់ឆ្នោតក្នុងថ្ងៃបោះឆ្នោត?

លោកគឹមង៉ុកថាយ៖

គណៈកម្មាធិការបោះឆ្នោតបណ្តាថ្នាក់ក្នុងខេត្តបានអនុវត្តល្អការងារត្រៀមបម្រុងបោះឆ្នោតត្រឹមត្រូវតាមពេលវេលាបានកំណត់ ធានាត្រឹមត្រូវតាមសន្ទុះកំណើនរបស់ច្បាប់កំណត់។ ក្នុងទូទាំងខេត្តបង្កើតគណៈកម្មាធិការបោះឆ្នោតបាន ១១៦ កន្លែង រួមមាន គណៈកម្មាធិការបោះឆ្នោតថ្នាក់ខេត្ត ០១ ដោយមានសមាជិក ២៦ រូប គណៈកម្មាធិការបោះឆ្នោតថ្នាក់ស្រុក ០៩ កន្លែងដោយមានសមាជិក ១៣៥ រូប គណៈកម្មាធិការបោះឆ្នោតថ្នាក់ឃុំ ១០៦ កន្លែងដោយមានសមាជិក ១.១៦៦ រូប។

ចំពោះការបោះឆ្នោតតំណាងរដ្ឋសភា (មាន ០២ អង្គភាពបោះឆ្នោត) បញ្ជីរាយនាមពេញសិទ្ធិបណ្តាបេក្ខជនចេញឈរឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ អង្គភាពត្រាវិញ ១០ រូប ចំនួនតំណាងបានបោះជាប់គឺ ០៦ រូប។

ចំពោះការបោះឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត(រួមមាន ១៤ អង្គភាពបោះឆ្នោត) បញ្ជីរាយនាមពេញសិទ្ធិបណ្តាបេក្ខជនគឺ ៨៣ រូប ចំនួនតំណាងបានបោះជាប់គឺ ៥០​ រូប។

ចំពោះការបោះឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនស្រុក ថ្នាក់ឃុំ គណៈកម្មាធិការបោះឆ្នោតថ្នាក់ស្រុក ថ្នាក់ឃុំក៏អនុវត្តបានសម្រេចការងារប្រកាសបញ្ជីពេញសិទ្ធិបណ្តាបេក្ខជននៅតាមអង្គភាពបោះឆ្នោតត្រឹមត្រូវតាមសេចក្តីកំណត់។ គិតមកដល់ពេលបូកសរុបជំហានទី ០២ ចំនួនបេក្ខជនចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ស្រុកនៅតែ ៤៨២ រូប (បន្ថយ ០៣ រូប ប្រៀបជាមួយនឹងលទ្ធផលសន្និបាតពិភាក្សាលើកទី ០៣)។ មូលហេតុសុំដកឈ្មោះចេញពីបញ្ជីឈរឆ្នោត អាស្រ័យ ដោយស្ថានភាពគ្រួសារ និងសុខភាពមិនធានា ចំនួនតំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ស្រុកបានបោះឆ្នោតជាប់គឺ ២៨៨ រូប។ ចំនួនបេក្ខជនចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ឃុំនៅ ៤.៥៧៣ រូប (បន្ថយចុះ ០៨ រូបប្រៀបជាមួយនឹងលទ្ធផលសន្និបាតពិភាក្សាលើកទី ០៣) មូលហេតុសុំដកឈ្មោះចេញពីបញ្ជីឈរឆ្នោត អាស្រ័យដោយស្ថានភាពគ្រួសារ និងសុខភាពមិនធានា ចំនួនតំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ឃុំបានបោះឆ្នោតជាប់គឺ ២.៧៣៤ រូប។

រួមជាមួយនឹងនោះ អនុវត្តតាមសេចក្តីកំណត់របស់ច្បាប់បោះឆ្នោតតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជននោះ គណៈកម្មាធិការបោះឆ្នោតបណ្តាថ្នាក់ចាត់តាំងត្រឹមត្រូវបណ្តាសន្និបាតជួបសំណេះសំណាលជាមួយនឹងមាមីងម្ចាស់ឆ្នោតដើម្បីទុកឱ្យបណ្តាបេក្ខជនចេញឈរឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២១-២០២៦  អនុវត្តល្អសិទ្ធិអំណាចចលនាបោះឆ្នោតតាមសេចក្តីកំណត់របស់ច្បាប់ ធានាសមាភាព តម្លាភាពរវាងបណ្តាបេក្ខជនចេញឈរឆ្នោត។

ដើម្បីទុកឱ្យការបោះឆ្នោតពិតប្រាកដជាថ្ងៃបុណ្យធំរបស់ទូទាំងប្រជាជនពង្រីកយ៉ាងអតិបរមាសិទ្ធិអំណាច កាតព្វកិច្ចរបស់មាមីងម្ចាស់ឆ្នោតក្នុងការបោះឆ្នោតនោះ គណៈកម្មាធិការបោះឆ្នោតខេត្តបានបង្កើតអនុកម្មការព័ត៌មានផ្សព្វផ្សាយ ធានាការងារផ្សព្វផ្សាយទាំង ០២ ភាសាខ្មែរ-វៀតដើម្បីទុកឱ្យប្រជាជនបានដឹងជ្រាបច្បាស់ មានគំនិតភារកិច្ច និងសិទ្ធិផលប្រយោជន៍របស់ខ្លួនដើម្បីទៅបោះឆ្នោតដោយខ្លួនឯង។

ម្ចាស់ឆ្នោតមានយោបល់ស្នើដល់បេក្ខជនចេញឈរឆ្នោត។

អ្នកយកសារព័ត៌មាន៖ ដោយបានដឹងថា ចាប់ពីថ្ងៃទី ១៣ ឧសភា ឆ្នាំ ២០២១ ( មុន ១០ ថ្ងៃបោះឆ្នោត) គណៈកម្មាធិការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ក្នុងខេត្តបពា្ឈប់ការងារពិនិត្យដោះស្រាយការតវ៉ា ថ្កោលទោស សំណើស្នើអំពីបេក្ខជន និងការបង្កើតបញ្ជីរាយនាមបណ្តាបេក្ខជន លោកអាចនឹងឱ្យដឹងអំពីស្ថានភាពដោះស្រាយសេចក្តីបណ្តឹងតវ៉ាថ្កោលទោសក្នុងការបោះឆ្នោតនៅខេត្តយើងយ៉ាងណាដែរ?

លោកគឹមង៉ុកថាយ៖

ចាប់តាំងពីការផ្សព្វផ្សាយការងារបោះឆ្នោតមកទល់ពេលនេះ នៅលើភូមិសាស្ត្រខេត្តមានលិខិតបណ្តឹងតវ៉ាថ្កោលទោស ០៣ ច្បាប់ដែលទាក់ទិនដល់បេក្ខជនចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ស្រុក ថ្នាក់ឃុំ (ថ្នាក់ស្រុក ០១ ច្បាប់ ថ្នាក់ឃុំ ០២ ច្បាប់)។ យោងលើមូលដ្ឋាននៃសមត្ថកិច្ច ភារកិច្ច សិទ្ធិអំណាចដែលបានប្រគល់ជូន ប្រធានបណ្តាមន្ទីរ គណៈ ផ្នែក បណ្តាអង្គការទទួលបន្ទុកបោះឆ្នោតបណ្តាថ្នាក់ និងអនុកម្មការដោះស្រាយបណ្តឹងតវ៉ាថ្កោលទោសអំពីការបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២១ -២០២៦ បានកសាងផែនការជាក់ស្តែង ដោះស្រាយទាន់ពេលនូវបណ្តាករណីបណ្តឹងតវ៉ា ថ្កោលទោសដែលបានពោលមកខាងលើ។

អ្នកយកសារព័ត៌មាន៖ ស្ថិតក្នុងស្ថានភាពអាសន្នរោគជំងឺកូវីដ-១៩ កំពុងតែប្រែប្រួលយ៉ាងស្មុគស្មាញ ការឡើងបញ្ជីរាយនាមម្ចាស់ឆ្នោត ចែកចាយសន្លឹកឆ្នោតក្នុងលក្ខណៈបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ យ៉ាងណាដែលលោក?

លោកគឹមង៉ុកថាយ៖

រួមជាមួយនឹងការផ្សព្វផ្សាយអនុវត្តបណ្តាវិធានការធានាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពឱ្យការបោះឆ្នោត និងថ្ងៃបោះឆ្នោតនោះ គណៈកម្មាធិការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ក្នុងខេត្តក៏មានវិធីសាស្ត្រជាក់ស្តែងបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ផ្សព្វផ្សាយអនុវត្តម៉ឹងម៉ាត់សារលិខិតលេខ ២៣៤/HĐBCQG-TBVBPLTTTT ចុះថ្ងៃទី ១៣ មេសា ឆ្នាំ ២០២១ របស់ក្រុមប្រឹក្សាបោះឆ្នោតជាតិ “ស្តីពីការណែនាំបង្កើតបញ្ជីរាយនាមម្ចាស់ឆ្នោត និងវិធីសាស្ត្រអនុវត្តការបោះឆ្នោតចំពោះបណ្តាករណីកំពុងចត្តាឡីស័កសុខាភិបាលបង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩ និងនៅតាមបណ្តាមូលដ្ឋានដែលមានកើតជំងឺ” សារលិខិតលេខ ២១៤/HĐBCQG-TT​ ចុះថ្ងៃទី ០៨ ឧសភា ឆ្នាំ ២០២១ របស់ការិយាល័យក្រុមប្រឹក្សាបោះឆ្នោតជាតិ “ស្តីអំពី ការពិនិត្យឡើងវិញ តាមដានបញ្ជីរាយនាមម្ចាស់ឆ្នោត ចែកចាយសន្លឹកឆ្នោតក្នុងលក្ខណៈបង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩” និងបណ្តាឯកសារចង្អុលការរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត។ល។ បង្កលក្ខណៈងាយស្រួលបំផុតដើម្បីធានាទុកឱ្យម្ចាស់ឆ្នោតទាំងមូលអាចនឹងអនុវត្តសិទ្ធិអំណាចបោះឆ្នោតរបស់ខ្លួន។

អ្នកយកសារព័ត៌មាន៖ ថ្ងៃបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២១-២០២៦ បានចូលមកជិតដល់ហើយ សូមលោកឱ្យដឹងនៅបណ្តាបញ្ហាអ្វីគប្បីត្រូវយកចិត្តទុកដាក់សូមជម្រាបលោក?

លោកគឹមង៉ុកថាយ៖

ត្រូវធានាការត្រៀមបម្រុងល្អលក្ខណៈ សម្ភារ-បច្ចេកទេសឱ្យការបោះឆ្នោត ដូចជាការតុបតែងលម្អតំបន់បោះឆ្នោត និងត្រៀមល្អបណ្តាវិធីសាស្ត្រផ្សេងៗដើម្បីបម្រើការបោះឆ្នោត។ បន្តជំរុញមាំការងារព័ត៌មានផ្សព្វផ្សាយអំពីការបោះឆ្នោត។ ត្រៀមល្អបណ្តាវិធីសាស្ត្រនាដកថាដើម្បីត្រៀមលក្ខណៈទប់ទល់ជាមួយនឹងបណ្តាបាតុភូតប្រែប្រួលស្មុគស្មាញអំពីគ្រោះធម្មជាតិ រោគជំងឺ អំពីសន្តិសុខសណ្តាប់ធ្នាប់នៅបណ្តាមូលដ្ឋាន។ ក្នុងថ្ងៃទី ២៣ ឧសភា ឆ្នាំ ២០២១ ប្រមូលផ្តុំរាល់ប្រភពធនធានដើម្បីចាត់តាំងសម្រេចជោគជ័យយុទ្ធនាការបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២១-២០២៦។ ពិសេសគឺ ជ្រួតជ្រាប អនុវត្តម៉ឹងម៉ាត់សារលិខិតលេខ ៦៤៤/HĐBCQG-VPHĐBCQG ចុះថ្ងៃទី ០៥ ឧសភា ឆ្នាំ ២០២១ របស់ក្រុមប្រឹក្សាបោះឆ្នោតជាតិ “ស្តីពីបញ្ហាមួយចំនួនគប្បីយកចិត្តទុកដាក់មុន ក្នុង និងក្រោយថ្ងៃបោះឆ្នោត” ក្នុងនោះមានការប្រកាសលទ្ធផលបោះឆ្នោត និងបញ្ជីរាយនាមបណ្តាបេក្ខជនជាប់ឆ្នោត។

អ្នកយកសារព័ត៌មាន៖ សូមអរគុណសមមិត្តអនុលេខាប្រចាំការបក្សខេត្ត ប្រធាន ក្រុមប្រឹក្សាប្រជាជនខេត្ត ប្រធានគណៈកម្មាធិការបោះឆ្នោតខេត្តបានលាយពេលឆ្លើយសម្ភាធន៍នេះ៕        

ហុងភឿង-រតនា

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.