• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

លិខិតអំពាវនាវ បន្តចលនាឧបត្ថម្ភការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩

28/09/2021 08:41

គោរពជូនចំពោះកម្មាភិបាល បុគ្គលិក និយោជិត អ្នកពលកម្ម កងកម្លាំងប្រដាប់អាវុធ បណ្តាអាជីករ អាជីវកម្ម បណ្តាអង្គការចាត់តាំងសាសនា និងប្រជាជនគ្រប់ជាន់ថ្នាក់ក្នុង និងក្រៅខេត្ត។

    ជ្រោមជ្រែងសេចក្តីអំពាវនាវរបស់គណៈអធិបតីនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងអនុកម្មការចលនា និងកេណ្ឌ ប្រមូលសង្គមស្ថិតក្រោមឱវាទគណៈចង្អុលការជាតិបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ស្ថិតនៅក្នុងពិធីបំផុសចលនា រៃអង្គាសឧបត្ថម្ភ ការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ នាថ្ងៃទី ១៦ កញ្ញាឆ្នាំ ២០២១ យោងលើស្មារតីសាមគ្គី ស្រឡាញ់ស្នេហ៍ស្និទ្ធទូទាំងប្រជាជាតិ ដោយ បានការឯកភាពរបស់អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តត្រាវិញ  គណៈចង្អុលការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ខេត្តត្រាវិញ អំពាវនាវដល់ទូទាំងកម្មាភិបាល បុគ្គលិក និយោជិត អ្នកពលកម្ម កងកម្លាំងប្រដាប់អាវុធ បណ្តាអាជីករ អាជីវកម្ម បណ្តាអង្គការចាត់តាំង សាសនា និងប្រជាជនគ្រប់ជាន់ថ្នាក់ក្នុង និងក្រៅខេត្ត។ល។គប្បីបន្តការរួមវិភាគទានជាប្រភពធនធានសម្រាប់ការងារបង្ការទប់ស្កាត់អាសន្ន រោគជំងឺកូវីដ-១៩ ជាមួយនឹងគោលលំនាំ “ការងារទប់ស្កាត់អាសន្នរោគជំងឺគឺជាការងាររួម” “អ្នកដែលមានទ្រព្យសម្បត្តិរួមវិភាគទានជាទ្រព្យ សម្បត្តិ អ្នកមានកម្លាំងរួមវិភាគទានជាកម្លាំង មានច្រើនរួមវិភាគទានច្រើន មានតិចរួមវិភាគតិច” ទាំងអស់គ្នាសាមគ្គីរួមកម្លាំងជាមួយនឹងគ្នាដើម្បីរុញ ច្រានខ្មាំងកូវីដ-១៩ ដើម្បីលើកស្ទួយប្រទេសជាតិ និងខេត្តយើងឆាប់វិលត្រឡប់មកសភាពធម្មតាថ្មីវិញ។
     កន្លងហើយ ជាមួយនឹងការប្តេជ្ញាចិត្ត “ប្រឆាំងនឹងអាសន្នរោគជំងឺដូចជាប្រឆាំងខ្មាំង” ក្រោមការដឹកនាំរបស់បក្ស និងរដ្ឋ ទូទាំងប្រព័ន្ធនយោ បាយ ទូទាំងប្រជាជនខេត្តត្រាវិញបានប្រមូលផ្តុំកម្លាំងអនុវត្តយ៉ាងប្តូរផ្តាច់ដោយច្រើនវិធានការជាបន្ទាន់ដើម្បីទប់ស្កាត់ ត្រួតពិនិត្យរោគជំងឺ ស្តារឡើងវិញការពង្រីកសេដ្ឋកិច្ច-សង្គម ធានាសុខុមាលភាពសង្គម។ ថ្វីត្បិត ផ្តើមពីការផ្ទុះលើកទី ៤ មកដល់នាពេលបច្ចុប្បន្ននេះ អាសន្នរោគ ជំងឺកូវីដ-១៩ នៅលើភូមិសាស្ត្រខេត្តមានបណ្តាការប្រែប្រួលស្មុគស្មាញ គ្រោះអាសន្ន ដោយមានករណីវិជ្ជមានជាង ១.៤៨០ ករណី ស្លាប់ ២១ ករណី មានជាង ៩០ តំបន់ត្រូវអនុវត្តវិធានការបិទខ្ទប់ ហ៊ុមព័ទ្ធ មានគ្រួសារប្រជាជនជាងរាប់សិបពាន់គ្រួត្រូវចត្តាឡីស័កសុខាភិបាល បណ្តាលឱ្យជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការពង្រីកសេដ្ឋកិច្ច-សង្គម ជីវភាពរស់នៅ ការផលិតរបស់ប្រជាជន។ ជំហានដំបូងមានបណ្តាអ្នក សប្បុរសធម៌ អាជីវកម្ម អាជីវករ សមូហភាព បុគ្គល បណ្តាអង្គការចាត់តាំងសាសនា ប្រជាជនគ្រប់ជាន់ថ្នាក់នៅក្នុង និងក្រៅខេត្តបានពង្រីកស្មារតីស្រឡាញ់ស្នេហ៍សិ្នទ្ធរួមកម្លាំងឧបត្ថម្ភជាថវិកា សម្ភារៈ ។ល។ គិតជាតម្លៃរាប់សិបពាន់លានដុងដើម្បីរួមកម្លាំងជាមួយនឹងខេត្តយើងក្នុង ការងារថែទាំសុខភាព ធានាសុខុមាលភាពសង្គមជូនប្រជាជន។
     គណៈចង្អុលការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ខេត្តសូមកំណត់ត្រាដឹងគុណចំពោះបណ្តាសប្បុរសធម៌ អាជីវកម្ម អាជីវករ សមូហ ភាព បុគ្គល បណ្តាអង្គការចាត់តាំងសាសនា ប្រជាជនគ្រប់ជាន់ថ្នាក់ដែលបានរួមកម្លាំងចែករំលែកក្នុងលើកបំផុសចលនាកន្លងហើយ ហើយ សង្ឃឹមថានឹងទទួលបានពីការរួមកម្លាំងចិត្តកម្លាំងកាយរបស់ទូទាំងសហគមន៍ក្នុងការចលនាឧបត្ថម្ភលើកនេះជាបន្ត។
     កំណត់ពេលទទួលយកការឧបត្ថម្ភ៖ កំពូលចាប់ពីថ្ងៃទី ១៥ វិច្ឆិកា ឆ្នាំ ២០២១។
     -ទទួលយកផ្ទាល់៖គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ។ លេខ ៨៩ ឡេឡើយ សង្កាត់ទី ១ ទីក្រុង ត្រាវិញ ខេត្តត្រាវិញ។ ទូរស័ព្ទលេខ៖ ០២៩៤ ៣៨៦២៧១៤ និង ០២៩៤ ៣៨៦៦៣៧៩។
-ទទួលយកឆ្លងតាមប្រព័ន្ធគណនេយ្យ៖ គណៈសង្គ្រោះខេត្តត្រាវិញ លេខគណនេយ្យ៖ ៣៧៥១. ០.៩០៥៤១០៥.០០០០០ នៅនឹងឃ្លាំងប្រាក់ រដ្ឋត្រា​វិញ ឬគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ លេខគណនេយ្យ៖១១៦០០០០៦៦៨៥០ នៅនឹងធនាគារពាណិជ្ជកម្ម ភាគហ៊ុនពាណិជ្ជកម្មវៀតណាមសាខាត្រាវិញ៕​​​​​​​​​​​​​​​​​                                                       

                                                                                                               សូមគោរពដ៏ខ្ពង់ខ្ពស់!
                                                                                                            ប្រធានគណៈចុះហត្ថលេខា
                                                                                      ​​         ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ
                                                                    ​​                                                  ឡេវុាំងហាំង

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.