• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

លិខិតប្រសិទ្ធពរ របស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តផ្ញើជូនដល់បណ្តាក្មួយៗ យុវវ័យ កុមារា កុមារីនាឱកាសបុណ្យត្រុងធូឆ្នាំ ២០២០

29/09/2020 10:37

បណ្តាក្មួយៗយុវវ័យ កុមារា កុមារីជាទីស្រឡាញ់ និង​ រាប់អានជាទីបំផុត!
នាុំឱកាសបុណ្យត្រុងធូឆ្នាំ ២០២០ លោកពូសូមផ្ញើជូនដល់ក្មួយៗ យុវវ័យ កុមារា កុមារីក្នុងខេត្តទាំងមូលនូវបិយវាចាសួរសុខទុក្ខជាមួយនឹងមនោសញ្ចេតនាជាទីស្រឡាញ់បំផុត។
ក្នុងឆ្នាំសិក្សាកន្លងហើយ ថ្វីត្បិតស្ថានភាពមហាអាសន្នរោគកូវីដ -១៩ មានកើតឡើងបណ្តាលឲ្យជះឥទ្ធិពលមួយចំណុចដល់បណ្តា សកម្មភាព​សិក្សារៀនសូត្រពិតមែន ប៉ុន្តែបណ្តាក្មួយៗបានខិតខំ  បញ្ចេញកម្លាំង ដើម្បីសម្រេចបានស្នាដៃល្អក្នុងការសិក្សារៀនសូត្រ និងលត់ដំអត្តចរិត ឈ្លាសវៃ សង្វាតរៀនសូត្រ មានច្បាប់ទម្លាប់ ចេះគូរសមឧបការគុណចំពោះជីដូន ជីតា ឪពុក ម្តាយ គោរពលោក គ្រូ អ្នកគ្រូ បណ្តាក្មួយៗសមជាកូនឈ្លាសវៃ សិស្សពូកែ ក្មួយឈ្លាស វៃរបស់អ៊ំហូ។ លោកពូសូមវាយតម្លៃខ្ពស់ និងស្ងើចសរសើរចំពោះបណ្តាស្នាដៃដែលក្មួយៗសម្រេចបាន។
លោកពូសង្ឃឹមថាបណ្តាក្មួយៗគប្បីបន្តការខិតខំប្រឡងប្រណាំង ជម្នះរាល់ការលំបាក លត់ដំ បំពាក់បំប៉នតាមពាក្យទូន្មាន ០៥ ប្រការ របស់អ៊ំហូប្រៀនប្រដៅយុវវ័យ កុមារា កុមារី ធ្វើតាមគំរូមនុស្សល្អ ការងារល្អ ចូលរួមការពារបរិស្ថាន រក្សាអនាម័យសាលារៀន បន្ទប់ រៀន ស្អាតស្អំ បង្កើនការលត់ដំកីឡាហាត់ប្រាណ អនាម័យខ្លួនប្រាណ រក្សាសុខភាពឲ្យខ្លួន ពិសេសគឺ អនុវត្តម៉ឹងម៉ាត់បណ្តាវិធានការបង្ការទប់ ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ តាមការណែនាំរបស់ផ្នែកសុខា ភិបាល របស់សាលារៀន របស់លោកគ្រូអ្នកគ្រូ សាមគ្គី ជួយឧបត្ថម្ភ ដល់មិត្តរួមថ្នាក់ ពិសេសគឺបណ្តាមិត្តដែលមានស្ដានភាពលំបាក រួម គ្នារៀនសូត្របានពូកែពិតប្រាកដ លត់ដំល្អ ដើម្បីអនាគតក្លាយជា ពលរដ្ឋមានប្រយោជន៍ឲ្យសង្គម ធ្វើឲ្យសប្បាយចិត្តឪពុកម្តាយ លោក គ្រូ អ្នកគ្រូ រួមចំណែកកសាងមាតុភូមិត្រាវិញពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែសម្បូណ៍ រុងរឿង។
លោកពូសូមប្រសិទ្ធពរបណ្តាក្មួយៗយុវវ័យ កុមារា​ កុមារី ក្នុងខេត្តទាំងមូលទទួលអំណរបុណ្យត្រុងធូឆ្នាំ ២០២០ ប្រកបដោយភាព សប្បាយរីករាយ សុខដុម សុវត្ថិភាព មានប្រយោជន៍ និងរៀន សូត្របានល្អពិតប្រាកដ សម្រេចបានស្នាដៃក្នុងឆ្នាំសិក្សាថ្មីច្រើនជាង ទៀត៕
        សូមជូនពរដោយសេចក្តីស្រឡាញ់រាប់អានដ៏​ស្និទ្ធស្នាល
ដុងវុាំងឡឹម ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.