• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

លិខិតប្រសិទ្ធពរឆ្នាំថ្មី ២០២១ របស់គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ

09/02/2021 09:20

ជនរួមជាតិ សមមិត្ត និងយុទ្ធជនជាទីមេត្រី! នាឱកាសអំណរនិទាឃរដូវថ្មីតឹងសឺវឆ្នាំ ២០២១ គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជា​ជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញសូម ផ្ញើជូនចំពោះកម្មាភិបាលចាស់ព្រឹទ្ធាចារ្យបដិវត្តន៍ អ្នកម្តាយវៀត ណាមវីរភាព វីរកងកម្លាំងប្រដាប់អាវុធ វីរពលកម្ម គ្រួសារមានសគុណចំពោះប្រទេសជាតិ ជនរួមជាតិ សមមិត្ត កម្មាភិបាល យុទ្ធជន សហគមន៍អាជីវកម្ម អ្នកមុខអ្នកការ សាសនិកជនក្នុងខេត្តទាំងមូល បណ្តាអ្នកមានកំណើតនៅខេត្តត្រាវិញកំពុងរស់នៅរៀនសូត្រ បំពេញការងារនៅលើមាតុប្រទេស និង នៅក្រៅប្រទេសនូវបិយវាចាសួរសុខទុក្ខយ៉ាងកក់ក្ដៅព្រមទាំងស័ព្ទសាធុការពរយ៉ាងប្រពៃបំផុត!


     ឆ្នាំកន្លងហើយ ស្ថានភាពពិភពលោក ក្នុងប្រទេស និងខេត្តយើងជួបការលំបាកជាច្រើន អាស្រ័យដោយអាសន្នរោគជំងឺ ពិសេសគឺអាសន្នរោគជំងឺកូវីដ-១៩ បណ្តាលឲ្យជះឥទ្ធិពល​យ៉ាងសកម្មដល់ការពង្រីកសេដ្ឋកិច្ច-សង្គម និងជីវភាពរបស់ប្រជា ជន។ ខណៈបក្ខភាគ កងទ័ព ប្រជាជន និងសហគមន៍អាជីវកម្មខេត្តយើងបានពង្រីកស្មារតីសាមគ្គី ម្ចាស់ការ ច្នៃប្រតិដ្ឋ ខិតខំប្រឹងប្រែងបញ្ចេញកម្លាំងជម្នះការទុក្ខលំបាក ផ្សព្វផ្សាយព្រមៗរវាសរវៃបណ្តាវិធានការអនុវត្ត គោលការណ៍ គោលនយោ បាយរបស់មជ្ឈិមរបស់ខេត្ត សម្រេចជាសារវន្តបណ្តាភាគកម្រិតផែនការភារកិច្ចឆ្នាំ ២០២០ ។ ចាត់តាំងសម្រេចជោគជ័យមហាសន្និបាត បក្ខភាគគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត អាណត្តិកាល ២០២០-២០២៥ ។ ទន្ទឹមនឹងនោះ អនុវត្តមានប្រសិទ្ធភាព “គោលដៅ ផ្ជិត” បង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ មិនទុកឲ្យរាលដាលទូលំទូលាយចេញសហគមន៍ផង ជំរុញការពង្រីកសេដ្ឋកិច្ច-សង្គមផង។ រក្សាខ្ជាប់សន្ទុះកំណើនបង្កើនសេដ្ឋកិច្ច បរិមាណផលមូលដ្ឋានសរុបរួម (GRDP) កើន ៣,៣២% ប្រមូលថវិការដ្ឋសម្រេចលើសផែនការសម្រេចជាង ៥.០០០ ពាន់លានដុង វប្បធម៌-សង្គមមានការជឿនលឿន សុខុមាលភាពសង្គមតែងបានយកចិត្តទុកដាក់ ជីវភាពប្រជាជនបានលំនឹង ការពារជាតិ-សន្តិសុខតែងរក្សាខ្ជាប់ ប្រព័ន្ធនយោបាយបន្ត នឹងបានពង្រឹង។
     បណ្តាលទ្ធផលខាងលើនេះ ដោយមានការសំខាន់ បង្កជាក្តីជំនឿ ថាមពល បញ្ជាក់កម្លាំងផែនមហាសាមគ្គីទូទាំងប្រជាជាតិ ស្តារឡើងនូវឆន្ទះច្នៃប្រតិដ្ឋ   ឈានឡើងរបស់ប្រជាជនត្រាវិញ ទៅក្នុងការអនុវត្តភារកិច្ចនយោបាយ កសាងបក្ខភាគខេត្តពីមួយថ្ងៃទៅមួយថ្ងៃកាន់តែអភិវឌ្ឍន៍ សម្បូណ៌រឹងមាំ អារ្យធម៌។ គណៈកម្មាធិការបក្សខេត្ត  ក្រុមប្រឹក្សាប្រជាជន  គណៈ កម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញគោរពកត់ត្រា និងវាយតម្លៃខ្ពស់អំពីស្នាដៃរបស់ទូទាំងជនរួមជាតិ សមមិត្ត កម្មាភិបាល យុទ្ធជន សហគមន៍អាជីវកម្មដែល បង្កើតបានស្នាដៃឆ្នើមជាច្រើន រួមបំពេញយ៉ាងធំទៅក្នុងបុព្វហេតុពង្រីករបស់ខេត្តយើង។
     បពិត្រជនរួមជាតិ សមមិត្ត និងយុទ្ធជនជាទីមេត្រី!
    ឆ្នាំ ២០២១ គឺជាឆ្នាំដែលប្រព្រឹត្តឡើងព្រឹត្តិការណ៍នយោបាយសំខាន់ៗរបស់ប្រទេសជាតិជាច្រើនដូចជា៖ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្ស បោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦ ជាឆ្នាំដំបូងផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តលើក ទី ១១ សេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១៣ របស់បក្ស។ ទន្ទឹមនឹងនោះ គង់មានបណ្តាភាពងាយស្រួលជាសារវន្ត យើងគ្រប់គ្នានៅតែប្រឈមជាមួយនឹងការទុក្ខលំបាកសាកល្បងជាច្រើនដូចជា៖គ្រោះធម្មជាតិ អាសន្នរោគជំងឺ ស្ថានភាពសេដ្ឋកិច្ច នយោបាយលើពិភពលោក ក្នុងតំបន់បង្កប់នូវហានិភ័យដោយស្មានពុំបាន។
   នាឱកាសឆ្នាំថ្មី ជាមួយនឹងក្តីជំនឿថ្មី ថាមពលថ្មី គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញសូមអំពាវនាវដល់ទូទាំងបក្ស ទូទាំងប្រជាជន ទូទាំងកងទ័ពក្នុងខេត្ត បណ្តាអ្នកមានកំណើតនៅខេត្តត្រាវិញកំពុងរស់នៅបំពេញការងាររៀនសូត្រនៅក្រៅខេត្ត ក្រៅប្រទេសគប្បីបន្តពង្រីក​ស្មារតី “សាមគ្គី ក្រឹត្យវិន័យ ធ្វើសកម្មភាព ច្នៃប្រតិដ្ឋ ទម្លុះទម្លាយឆ្ពោះទៅមុខ អភិវឌ្ឍន៍” រួមកម្លាំងរួមគំនិតឆ្លងកាត់ការលំបាក សាកល្បង បញ្ចេញកម្លាំងប្រឡងប្រណាំងផលិត ធ្វើអាជីវកម្ម អនុវត្តប្រិតសំច្នៃ ខិតខំអនុវត្តសម្រេចជោគជ័យគោល ដៅពង្រីកសេដ្ឋកិច្ច-សង្គម កសាងប្រព័ន្ធនយោបាយស្អាតស្អំរឹងមាំ បង្កជាគ្រឹះធារអនុវត្តសម្រេចជោគជ័យអស់មួយអាណត្តិកាល គប្បីបន្តអនុវត្តដោយមានប្រសិទ្ធភាព “គោលដៅផ្ជិត” បង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ផង ជំរុញការពង្រីកសេដ្ឋកិច្ច-សង្គមផង រួមចំណែកអនុវត្តគោលដៅខេត្តត្រាវិញសម្រេចលក្ខឋានជនបទថ្មីមុនឆ្នាំ ២០២៥ និងជាខេត្តអភិវឌ្ឍន៍ ក្នុងក្រុមមុខរបស់តំបន់វាលទំនាបទន្លេគឺវឡុងមុនឆ្នាំ ២០៣០។
    អំណរនិទាឃរដូវថ្មីតឹងសឺវឆ្នាំ ២០២១ គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈ​កម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញសូមប្រសិទ្ធពរចំពោះជនរួមជាតិ សមមិត្ត កម្មាភិបាល យុទ្ធជន សហគមន៍បណ្តាអាជីវកម្ម បណ្តាអ្នកមុខ អ្នកការ សាសនិកជនក្នុងទូទាំងខេត្ត និងបណ្តាអ្នកមានកំណើតនៅខេត្តត្រាវិញសព្វថ្ងៃកំពុង រស់នៅរៀនសូត្រ បំពេញការងារនៅក្នុង និងក្រៅប្រទេសឆ្នាំថ្មីប្រកបដោយសុខភាពមាំមួន សុភមង្គល សុខក្សេមក្សាន្ត សម្បូរណ៍រុងរឿង៕

                                                          គណៈកម្មាធិការបក្សខេត្ត  ក្រុមប្រឹក្សាប្រជាជន  គណៈកម្មាធិការប្រជាជន  
                                                                     គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.