19/07/2022 14:08
*បោះឆ្នោតជ្រើសសមាជិកគណៈប្រតិបត្តិការថ្មី ៣៦ រូប
គណៈប្រតិបត្តិការថ្មីសមាគមកាកបាទក្រហមវៀតណាមខេត្តត្រាវិញ អាណត្តិកាល ២០២២-២០២៧ ចេញបង្ហាញមុខមហាសន្និបាត។ រូបថត៖ ង៉ុកស្វង
កាលពីថ្ងៃទី ១៥ ខែកក្កដា មហាសន្និបាតសមាគមកាកបាទក្រហមវៀតណាមខេត្តត្រាវិញលើកទី ៧ អាណត្តិកាល ២០២២-២០២៧។ អញ្ជើញចូលរួមមានលោក វ៉ូថាញ់លឺវ អនុប្រធានមជ្ឈិមសមាគមកាកបាទក្រហមវៀតណាម អ្នកស្រីយឿងធីង៉ុកធើ សមាជិកាអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត លោកឡេថាញ់បិញសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោកង្វៀងវុាំងហ៊ីវ សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈចាត់តាំង បក្សខេត្ត រួមជាមួយនឹងតំណាងថ្នាក់ដឹកនាំបណ្តាមន្ទីរ ផ្នែកខេត្ត សមាគមកាកបាទក្រហមតំបន់លេខ ៨ នៃ បណ្តាខេត្តទន្លេហូវ អ្នកមុខអ្នកការ និងតំណាងពេញ សិទ្ធិ ២២០ នាក់។
ក្នុងអាណត្តិកាលកន្លង រួមជាមួយនឹងការខិតខំខ្នះ ខ្នែងការងារសមាគម និងចលនាកាកបាទក្រហមខេត្តត្រាវិញសម្រេចបានលទ្ធផលជាក់ស្តែងជាច្រើន។ សមាគមពង្រីកសមាជិកថ្មីបាន ១៨.២៩៦ រូប បង្កើនចំនួន សមាជិកមកដល់ពេលនេះឡើងបាន ៥៣.២៦៧ រូប។ តម្លៃនៃបណ្តាសកម្មភាពការងារសង្គមមនុស្សធម៌របស់ទូទាំងអាណត្តិកាល ២០១៦-២០២១ សរុបរួមសម្រេចបានជាង ៤៥៣ ពាន់លានដុង ឧបត្ថម្ភជនក្រីក្រ និងជនរងឈឺចាប់បានជាង ៣,៥ លើកនាក់។ ក្នុងនោះ កសាង និងពង្រីកបានទម្រង់លេចធ្លោរបៀបធ្វើពូកែ ច្នៃប្រតិដ្ឋជាច្រើនដូចជា៖ រថយន្តសង្រ្គោះជាបន្ទាន់ដោយឥតគិតថ្លៃ ចង្រានមេត្តាធម៌នៅនឹងបណ្តាមន្ទីរពេទ្យ ធនា គារគោ ផ្សារមនុស្សធម៌ចល័ត។ល។ ពិសេសគឺ សមា គមកាកបាទក្រហមគ្រប់លំដាប់ថ្នាក់សហការជាមួយ នឹងបណ្តាស្ថាប័នមានការទាក់ទិនអនុវត្តរូបភាពជាច្រើនឧបត្ថម្ភដោយមានប្រសិទ្ធភាពក្នុងលក្ខណៈអាសន្នរោគជំងឺកូវីដ-១៩ ប្រែប្រួលស្មុគស្មាញ។
ក្នុងអាណត្តិកាល ២០២២-២០២៧ សមាគមកាកបាទក្រហមវៀតណាមខេត្តត្រាវិញដាក់ចេញបណ្តាភាគ កម្រិតដូចជា៖ ទីផ្សាររួមខេត្ត ទីក្រុង ស្រុកនីមួយៗត្រូវកសាងឱ្យបានយ៉ាងតិចណាស់បាន ០១ ទម្រង់ការងារ សង្គមមនុស្សធម៌ធ្វើសកម្មភាពមានប្រសិទ្ធភាព សមាគមនីមួយៗចលនាប្រភពធនធានក្នុងមួយឆ្នាំមានតម្លៃកើនពី ០៥- ១០%។ ចលនាកសាងផ្ទះមេត្តាធម៌ និងផ្ទះ កាកបាទក្រហម ៣០០ ខ្នង។ សមាគមគ្រប់លំដាប់ ថ្នាក់រក្សាខ្ជាប់បណ្តាការងារធានាមូលនិធិបង្ការជានិច្ច។ ក្នុងមួយឆ្នាំសមាគមគ្រប់លំដាប់ថ្នាក់ឧបត្ថម្ភចលនា “បុណ្យតេតដើម្បីជនក្រីក្រ និងជនរងគ្រោះជាតិគីមីពុល” សម្រេចភាគកម្រិតដែលថ្នាក់លើប្រគល់ជូនអនុវត្ត “ខែសកម្ម ភាពមនុស្សធម៌” ក្នុងមួយឆ្នាំកើនជាមធ្យមពី ១០% ជា មួយនឹងរូបភាព និងកម្រិតឧបត្ថម្ភសមស្រប។ ក្នុងអាណត្តិកាលចលនាឧបត្ថម្ភ“អាសយដ្ឋានមនុស្សធម៌”យ៉ាងតិចបំផុតបានពី ៣.៦០០ សំណុំលិខិត ។
ជូនបណ្ណសរសើរដល់បុគ្គលឆ្នើម។
មហាសន្និបាតបោះឆ្នោតជ្រើសសមាជិកគណៈប្រតិបត្តិការថ្មីចំនួន ៣៦ រូប សមាជិកគណៈអចិន្ត្រៃយ៍នៃ សមាគមកាកបាទក្រហមវៀតណាមខេត្តនីតិកាលទី ៧ អាណត្តិកាល ២០២២-២០២៧ ចំនួន ១២ រូប បោះឆ្នោតតែងតាំងលោកវ៉កុងជិញ និងង្វៀងថាញ់ដុងរក្សា តួនាទីជាអនុប្រធានសមាគម (ខ្វះតួនាទីប្រធាន) បោះឆ្នោតជ្រើសតំណាងពេញសិទ្ធិ ០៤ រូបអញ្ជើញចូលរួមមហាសន្នបាតទូទាំងប្រទេសលើកទី ១១ សមាគមកាកបាទក្រហមវៀតណាម។ មហាសន្និបាតឯកភាពលើក តម្លើងអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេ ថាញ់បិញ ធ្វើជាប្រធានកិត្តិយសសមាគមកាកបាទ ក្រហមវៀតណាមខេត្តត្រាវិញ នីតិកាលទី ៧ អា ណត្តិកាល ២០២២-២០២៧។
មានយោបល់ចង្អុលការមហាសន្និបាត លោកឡេថាញ់បិញវាយតម្លៃខ្ពស់ចំពោះបណ្តាស្នាដៃរបស់សមាគមកាកបាទក្រហមវៀតណាមខេត្តត្រាវិញ អាណត្តិកាល ២០១៦-២០២១។ សំណូមពរសមាគមគ្រប់លំ ដាប់ថ្នាក់បន្តផ្សព្វផ្សាយ ចលនា ទាក់ទាញអង្គការចាត់ តាំង បុគ្គល បណ្តាសប្បុរសធម៌ចូលរួមធ្វើសកម្មភាពមេត្តាធម៌ជាមួយនឹងរូបភាពពហុសណ្ឋាន សមស្របពីមួយថ្ងៃកាន់តែច្រើនឡើង។ បន្តកសាង និងពង្រឹងយន្តការអង្គការចាត់តាំងសមាគមពីខេត្តរហូតដល់មូលដ្ឋាន យកចិត្តទុកដាក់ពង្រីកសមាជិកថ្មី កសាងកងកម្លាំងស្នឹងក្នុងសកម្មភាពមនុស្សធម៌នៅនឹងសហគមន៍៕ ប្រែសម្រួល៖ រតនា