• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ព្រះឧបជ្ឈាយ៍កិត្តិបណ្ឌិតថាច់សុខសាន្តបានតែងតាំងជាប្រធាសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តជាបន្ត

29/09/2023 09:53

កាលពីថ្ងៃទី ២៧ ខែកញ្ញា នៅមជ្ឈមណ្ឌលសន្និបាតខេត្ត សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ចាត់តាំងមហាសន្និបាតតំណាងសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ លើកទី ៨ អាណត្តិកាល ២០២៣ - ២០២៨។

គណៈប្រតិបត្តិការអាណត្តិកាលថ្មីចេញបង្ហាញព្រះភក្រ្តមហាសន្និបាត


តំណាងពេញសិទ្ធិជាង ៣៧០ អង្គ និងរូប តំណាងឲ្យព្រះសង្ឃ គណៈអារាមាភិបាល និងពុទ្ធបរិស័ទនៃវត្តព្រះពុទ្ធសាសនាគណៈមហា និកាយខ្មែរទាំង ១៤៣ វត្តក្នុងខេត្តនិមន្ត និងអញ្ជើញចូលរួម។
ចូលរួមពពិធីនេះមានលោក តាវវៀតថាំង  នាយករងនាយកដ្ឋានកិច្ចការជនជាតិមូលដ្ឋាននៃគណៈកម្មាធិការជនជាតិ តំណាងសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិបណ្តាខេត្តក្រុង។ ថ្នាក់ខេត្តរួមមាន៖ លោក គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជា ជនខេត្ត អ្នកស្រី យឿងធីង៉ុកធើ សមាជិកា អចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត លោក ឡេថាញ់បិញ សមាជិក អចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោក គឹមរឿង សមាជិក អចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្ត លោកគាងបុណ្យ អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ព្រះឧបជ្ឈាយ៍ធិចមិញទ្រី អនុប្រធានអចិន្ត្រៃយ៍គណៈអភិបាលពុទ្ធសាសនា វៀតណាមខេត្ត និងអតីតថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនខេត្ត តំណាងថ្នាក់ដឹកនាំបណ្តាមន្ទីរ ស្ថាប័នខេត្ត ស្រុក ក្រុង។ 
 យោងតាមបធានបទ “សាមគ្គី ពង្រីកប្រវេណីស្នេហាជាតិ” មហាសន្និបាតបានជម្នះនូវចំណុចអន់ខ្សោយ ខ្វះខាតក្នុងអាណត្តិកាលកន្លង និងកំណត់ទិសដៅការងារជាក់ស្តែងសម្រាប់អាណត្តិកាលថ្មី ដើម្បីអនុវត្តឱ្យបានល្អ តាមគោលលំនាំ “សាសនា-ជនជាតិ-សង្គមនិយម” និង “ជីវភាពថ្លៃថ្លា សាសនារុងរឿង "។
តំណាងឲ្យគណៈកម្មាធិការបក្ស-ក្រុមប្រឹក្សាប្រជាជន-គណៈកម្មាធិការប្រជាជន-គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត  អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត គឹមង៉ុកថាយ បាន គោរពស្ងើចសរសើរ ទទួលស្គាល់ និងអបអរ សាទរចំពោះសមិទ្ធផលដ៏អស្ចារ្យដែលសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តសម្រេច បានក្នុងអាណត្តិកាលកន្លង។ អនុលេខាអចិន្ត្រៃយ៍បក្សខេត្តបានឯកភាព និងវាយតម្លៃខ្ពស់ចំពោះរបាយការណ៍ ទិសដៅសកម្មភាពសម្រាប់អាណត្តិកាលថ្មី និងបទអន្តរាគមន៍របស់តំណាងបានអានចែករំលែកក្នុងអង្គសន្និបាត។ ជាពិសេសគឺសុន្ទរកថាបើកមហាសន្និបាតរបស់ព្រះឧបជ្ឈាយ៍កិត្តិបណ្ឌិត ថាច់សុខសាន្ត ប្រធាន សមាគមព្រសង្ឃសាមគ្គីស្នេហាជាតិខេត្ត គឺជាកថាដ៏ល្អសម្រាប់ធ្វើជាទិសដៅសំខាន់ដើម្បីអនុវត្តក្នុងអាណត្តិកាលថ្មី។ អនុលេខាអចិន្រ្តៃយ៍បក្សខេត្ត បានបញ្ជាក់ថា៖ ក្នុងការអភិវឌ្ឍន៍រួមរបស់ខេត្តមានការរួមចំណែកយ៉ាងសំខាន់របស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត មេគណព្រះពុទ្ធសាសនាគណៈមហានិកាយខ្មែរ ខេត្តត្រាវិញ ព្រះចៅអធិការ គណៈអារាមាភិបាលគ្រប់វត្តក្នុងខេត្ត។ សេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១១ នៃគណៈកម្មាធិការបក្សខេត្តអាណត្តិកាល ២០២០ - ២០២៥ បានកំណត់គោលដៅ “ខិតខំដើម្បីខេត្តត្រាវិញ សម្រេចលក្ខឋានជនបទថ្មីមុនឆ្នាំ ២០២៥ ជា ខេត្តអភិវឌ្ឍជាងខេត្តនានានៅតំបន់វាលរាប ទន្លេគឺវឡុង” ដោយមានភារកិច្ចសំខាន់ៗ  ០៦  យ៉ាង និងភារកិច្ចទម្លុះទម្លាយ ០៣ យ៉ាង។  ដូច្នេះហើយ ក្នុងពេលខាងមុខខេត្តត្រូវតែមាន ផែនការ ភារកិច្ចថ្មីជាច្រើន ដែលត្រូវការបណ្តាស្ថាប័ន បណ្តាផ្នែកក្នុងនោះមានសមាគមព្រះ សង្ឃសាមគ្គីស្នេហាជាតិខេត្ត ចូលរួមប្តេជ្ញាខិតខំអនុវត្តល្អរាល់ការងារ ដើម្បីសម្រេច​ជោគជ័យតាមកម្រិតផែនការនៃសេចក្តីសម្រេចចិត្តបានដាក់ចេញ។
អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត គឹមង៉ុកថាយ បានចង្អុលការបណ្តាផ្នែក ស្ថាប័នមានសមត្ថកិច្ច និងបណ្តាមូលដ្ឋានបន្តការយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលកម្មាភិបាលបំពេញការងារជនជាតិ និងសាសនា។ កសាងកងជួរកម្មាភិបាលជនជាតិខ្មែរគ្រប់ចំនួន ដល់ព្រមដោយចរិយាសម្បត្តិ និងវិជ្ជាសម្បត្តិ។ បន្តការយកចិត្តទុកដាក់អភិវឌ្ឍសមណស័ក្ដិដើម្បីរួម ចំណែកអនុវត្តមានប្រសិទ្ធភាពតាមគោលការណ៍ គោលនយោបាយ ច្បាប់របស់បក្ស និងរដ្ឋ និងបណ្តាកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចសង្គម។


លោកឡេថាញ់បិញប្រគេនប័ណ្ណសរសើរដល់បណ្តាព្រះថេរ។

មហាសន្និបាតបានឯកភាពតែងតាំងតំណាង ៦៥ អង្គ ធ្វើជាគណៈប្រតិបត្តិការអាណត្តិកាលថ្មី។ ក្នុងនោះ មានតំណាង ២៥ អង្គជាគណៈអចិន្ត្រៃយ៍។ ព្រះឧបជ្ឈាយ៍កិត្តិបណ្ឌិតថាច់សុខសាន្ត បានគណៈប្រតិបត្តិការថ្មីតែងតាំងជាប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត អាណត្តិកាល ២០២៣-២០២៨។
ក្នុងឱកាសនេះដែរ ប្រធានគណៈកម្មាធិការ ប្រជាជនខេត្ត ប្រគេនប័ណ្ណសសើរ ដល់សមូហភាព ០៩ កន្លែង និងបុគ្គល ២៧ អង្គ ដែលមានស្នាព្រះហស្ដឆ្នើមក្នុងការងារព្រះពុទ្ធសាសនា អាណត្តិកាល ២០១៨-២០២៣។ គណៈ កម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តប្រគេន ប័ណ្ណសរសើរ ដល់សមូហភាព ០៩ កន្លែង និង បុគ្គល ២២ ព្រះអង្គដែលមានស្នាព្រះហស្ដជាច្រើនក្នុងការកសាងធ្លុងមហាសមគ្គីជនជាតិ ដំណាក់កាល ២០១៨ - ២០២៣៕​  ដំណឹង-រូបថត៖ សុជា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

Báo chí và các nhà báo tỉnh Trà Vinh giữ vững và phát huy vai trò của báo chí và người làm báo cách mạng

Bảo hiểm xã hội Khu vực XXXI chúc mừng ngày Báo chí Cách mạng Việt Nam tại Báo Trà Vinh

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.