• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 14/05/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ពិធីប្រកាសសេចក្តីសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល៖ ទទួលស្គាល់ស្រុកជនបទថ្មី និងអនុវត្តសម្រេចភារកិច្ចកសាងជនបទថ្មី

04/05/2021 08:27

កាលពីថ្ងៃទី ២៨ មេសា ទីក្រុងត្រាវិញ ចាត់តាំងពិធីប្រកាសសេចក្តីសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល និងទទួលបណ្ណទទួលស្គាល់សម្រេចភារកិច្ចកសាងជនបទថ្មី។ សមមិត្ត ង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការ មជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមប្រតិភូរដ្ឋសភាអង្គភាពខេត្តត្រាវិញនីតិកាលទី ១៥ អង្គភាពត្រាវិញ សមមិត្តគឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្ត សមមិត្ត ឡឹមមិញដាំង អនុលេខាបក្សខេត្ត សមមិត្ត ឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានអញ្ជើញចូលរួម។

ថ្នាក់ដឹកនាំទីក្រុងត្រាវិញទទួលបណ្ណទទួលស្គាល់សម្រេចភារកិច្ចកសាងជនបទថ្មី។ រូបថត៖ ហុងពឿង
     ទីក្រុងត្រាវិញមាន ១០ អង្គភាពរដ្ឋបាល (០៩ សង្កាត់ និងឃុំ  ០១) បានគណៈកម្មាធិការប្រជាជនខេត្តជ្រើសឃុំឡុងឌឹកធ្វើជាកន្លែងចង្អុលការកសាងជនបទថ្មី (គឺជាឃុំ ០១ ស្ថិតក្នុង ១៧ ឃុំចង្អុលការរបស់ខេត្ត)។ ក្រោយរយៈកាល ១០ ឆ្នាំកសាងជនបទថ្មី តាមសេចក្តីសម្រេច ចិត្តលេខ ៤៥៤/QĐ-TTg ចុះថ្ងៃទី ២៦ មីនា ឆ្នាំ ២០២១ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល “ទទួលស្គាល់ទីក្រុងត្រាវិញសម្រេចភារកិច្ចកសាងជនបទថ្មីឆ្នាំ ២០២០” ។ តាមការវាយ តម្លៃរបស់គណៈកម្មាធិការប្រជាជនទីក្រុងត្រាវិញ លទ្ធផលអនុវត្តកម្មវិធីគោលដៅជាតិ កសាងជនបទថ្មីនៅទីក្រុងត្រាវិញបាននាំមក លទ្ធផលបង្គួរ ទិដ្ឋភាពឃុំឡុងឌឹកបានផ្លាស់ប្តូរ លើគ្រប់វិស័យអំពីនយោបាយ សេដ្ឋកិច្ច សង្គម បង្កបានភាពព្រមព្រៀង ឧបត្ថម្ភរបស់ប្រជាជន ភាគច្រើន។
     មានយោបល់ក្នុងពិធីនេះ សមមិត្តឡេវុាំងហាំងបានសង្កត់ធ្ងន់ថា៖ ទីក្រុងត្រាវិញអនុវត្តសម្រេចភារកិច្ចកសាងជនបទថ្មីនេះ គឺជាក្តី កិត្តិយសមោទនភាព។ ថ្វីត្បិត ជាមួយនឹងគោល ដៅបន្តរក្សា និងលើកកម្ពស់បណ្តាលក្ខឋានជនបទថ្មី ដោយមិនបពា្ឈប់លើកកម្ពស់ជីវភាព សម្ភារៈ ស្មារតីរបស់ប្រជាជនជនបទ ទាមទា ទីក្រុងត្រាវិញគប្បីត្រូវមានការប្តេជ្ញាចិត្តនយោ បាយខ្ពស់ និងការចូលរួមខ្ពស់ជាងទៀតរបស់ ទូទាំងប្រព័ន្ធនយោបាយ និងសហគមន៍។ ក្នុង ពេលខាងមុខនេះ រួមជាមួយនឹងការជម្នះនូវបណ្តាភាពអន់ថយដែលបានដាក់ចេញក្នុងការកសាងជនបទថ្មី ភារកិច្ចក្នុងចំណោមភារកិច្ចសំខាន់ដែលប្រធានគណៈកម្មាធិការប្រជាជនខេត្តសំណូមពរទីក្រុងត្រាវិញ​គប្បីត្រូវ​យកចិត្តទុកដាក់នោះ  គឺបន្តអនុវត្តសម្រេច គ្រោងផែនការទីក្រុងត្រាវិញ គួបផ្សំនិងគ្រោងផែនការឃុំឡុងឌឹក ដើម្បីអនាគតឃុំឡុងឌឹកជំរុញឧស្សាហូបនីយកម្មទីក្រុង បង្វែរសន្សឹមៗ ផលិតកសិកម្ម ពលកម្មកសិកម្មទៅជាផលិតឧស្សាហកម្ម និងសេវាកម្មជាមួយនឹងភាពមាន ព្រៀបអំពីភូមិសាស្ត្ររបស់ឃុំជាមួយនឹងទីក្រុងត្រាវិញ ខេត្តត្រាវិញ។ល។
     នាឱកាសនេះទីក្រុងត្រាវិញមានសមូហភាព ០៥ កន្លែង និងបុគ្គល ១០ នាក់បានគណៈ​កម្មាធិការប្រជាជនខេត្តទីក្រុងត្រាវិញជូនបណ្ណ​សរសើរសមូហភាព ១៥ កន្លែង និងបុគ្គល ៣០ នាក់ បានគណៈកម្មាធិការប្រជាជនទី​ក្រុង​ ត្រាវិញជូនលិខិតសរសើរដោយមានស្នា​ដៃឆ្នើមក្នុងការអនុវត្តន៍កម្មវិធីគោលដៅជាតិកសាងជនបទថ្មី៕

ថ្នាក់ដឹកនាំស្រុកកាងឡុងទទួលបណ្ណទទួលស្គាល់សម្រេចភារកិច្ចកសាងជនបទថ្មី។ រូបថត៖ គីមឡង
     * កាលពីថ្ងៃទី ២៩ មេសា គណៈចង្អុលការ​បណ្តាកម្មវិធីគោលដៅជាតិ និងចលនា “ទូទាំង​ប្រជាជនសាមគ្គីកសាងជីវភាពរស់នៅវប្បធម៌” ស្រុកកាងឡុងបានចាត់ពិធីប្រកាសសេចក្តីសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល និងទទួលបណ្ណទទួលស្គាល់ស្រុកកាងឡុងសម្រេចជនបទថ្មីឆ្នាំ ២០២០។
     អញ្ជើញចូលរួមមានសមមិត្ តត្រឹងវុាំងមោង អនុប្រធានការិយាល័យសម្របសម្រួលជនបទថ្មីមជ្ឈិម សមមិត្ត ង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធាន ក្រុមប្រតិភូរដ្ឋសភាអង្គភាពខេត្តត្រាវិញ នីតិកាលទី ១៥ អង្គភាពត្រាវិញ សមមិត្ត គឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្ត សមមិត្ត ឡឹមមិញដាំង អនុលេខាបក្សខេត្ត សមមិត្តឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តរួមជាមួយនឹងបណ្តាថ្នាក់ដឹកនាំ បណ្តាមន្ទីរ គណៈ ផ្នែកខេត្តបានអញ្ជើញចូលរួម។
     ឆ្លងអស់រយៈកាល ១០ ឆ្នាំផ្សព្វផ្សាយអនុវត្ត កម្មវិធីគោលដៅជាតិកសាងជនបទថ្មី ស្រុកកាងឡុង កេណ្ឌប្រមូលបានជាង ២.១២៧ ពាន់លានដុងដើម្បីអនុវត្តសម្រេចបណ្តាលក្ខឋាន។ គិតមកដល់ពេលនេះមាន ១៣/១៣ ឃុំអនុវត្តសម្រេចលក្ខឋានេជនបទថ្មី មាន ៩៥/១១១ ភូមិសម្រេចសម្បទាវប្បធម៌ជនបទ ថ្មី(សម្រេច ៨៥,៥៨%)។ យោងលើសេចក្តីសម្រេចចិត្តលេខ ៥៥៨/QĐ-TTg ចុះថ្ងៃទី ០៥ មេសាឆ្នាំ ២០១៦ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលស្តីពីការកំណត់លក្ខឋានស្រុកជនបទថ្មី គិតតាំងពីឆ្នាំ ២០១៦ គណៈចង្អុលការ បណ្តាកម្មវិធីគោលដៅជាតិ និងចលនា “ទូទាំង ប្រជាជនសាមគ្គីកសាងជីវភាពរស់នៅវប្បធម៌” ស្រុកកាងឡុងបានបញ្ជាក់គោលដៅ សាងជនបទថ្មី ផ្តើមពីនោះកសាងផែនការ កម្មវិធីគោចរណ៍ជាក់ស្តែងសម្រាប់ឱ្យលក្ខឋាន នីមួយៗ គិតមកដល់ចុងឆ្នាំ ២០២០ ស្រុក អនុវត្តសម្រេចបាន ០៩/០៩ លក្ខឋានស្រុកជនបទថ្មីត្រឹមត្រូវតាមការកំណត់។
     ស្ថិតនៅពិធីនេះតំណាងថ្នាក់ដឹកនាំការិយាល័យសម្របសម្រួលជនបទថ្មីមជ្ឈិម បានប្រកាសសេចក្តីសម្រេចចិត្តលេខ ៤៥២/QĐ-TTg  ចុះថ្ងៃទី ២៦ មីនាឆ្នាំ ២០២១ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលស្តីពីទទួលស្គាល់ស្រុក កាងឡុង ខេត្តត្រាវិញសម្រេចលក្ខឋានជនបទថ្មីឆ្នាំ ២០២០។
     មានយោបល់ក្នុងពិធីនេះសមមិត្ត ឡេវុាំងហាំង បានស្ងើចសរសើរនូវបណ្តាលទ្ធផល គួរឱ្យមោទនៈភាពដែលបក្ខភាគ រដ្ឋអំណាច និងប្រជាជនស្រុកកាងឡុងខិតខំបញ្ចេញកម្លាំងសម្រេចបានក្នុងដំណាក់កាលកសាងស្រុកជនបទថ្មី។ ប្រធានគណៈកម្មាធិការប្រជាជនខេត្តសំណុំពរក្នុងពេលខាងមុខ ស្រុកកាងឡុងគប្បីអនុវត្តសុក្រឹតផែនការបន្តកសាង ពង្រឹងលើកកម្ពស់គុណភាពបណ្តាលក្ខឋានជនបទថ្មី។  ក្រៅពីការចង្អុលការពង្រីកសេដ្ឋកិច្ច-សង្គម គប្បីត្រូវយកចិត្តទុកដាក់ដល់ការកសាងពង្រីកជីវភាពវប្បធម៌ ពង្រីកទូលាយ បណ្តាទម្រង់ពូកែ ទម្រង់ជឿនលឿនក្នុងចលនាធ្វើសកម្មភាពបដិវត្តន៍នៅមូលដ្ឋាន។ ទន្ទឹមនឹងនោះយកចិត្តទុកដាក់កសាងប្រព័ន្ធ នយោបាយស្អាតស្អំរឹងមាំ កសាងកងជួរកម្មាភិបាលគ្រប់ថ្នាក់គ្រប់អត្តចរិត លទ្ធភាព ប្រិយ ភាព ឆ្លើយតបតម្រូវការភារកិច្ចក្នុងស្ថានភាពថ្មី។
     នាឱកាសនេះ គណៈកម្មាធិការប្រជាជន​ខេត្ត ជូនបណ្ណសរសើរដល់សមូហភាព ០៥ កន្លែង បុគ្គល ១០ រូប និងគណៈកម្មាធិការប្រជាជនស្រុកការឡុងជូនលិខិតសរសើរដល់សមូហភាព ២២ កន្លែង និងបុគ្គល ១០២ រូបដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តន៍កម្មវិធីគោលដៅជាតិកសាងជនបទថ្មី៕        
               

   ប្រែសម្រួល៖ រតនា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

TRỰC TIẾP: Quốc hội thảo luận về sửa đổi, bổ sung một số điều của Hiến pháp năm 2013

Kiểm tra công tác chuẩn bị đại hội và sắp xếp tổ chức bộ máy tại huyện Cầu Ngang

ĐBQH Trần Quốc Tuấn: Cần ưu tiên bảo lãnh tín dụng và chính sách hỗ trợ tài chính cho khởi nghiệp đối với hoạt động khoa học, công nghệ và đổi mới sáng tạo

Tặng bằng khen cho 32 tập thể, cá nhân có thành tích tiêu biểu trong phong trào khởi nghiệp

Khát vọng vươn cao trên vùng đất nông thôn mới

Tập trung xây dựng phương án nhân sự cấp ủy đảm bảo tỷ lệ nữ, dân tộc theo quy định

Chiến sĩ mới Trung đoàn 926 tự tin bước vào kiểm tra 3 tiếng nổ

Phát huy vai trò Công an cấp xã trong bảo đảm trật tự, an toàn giao thông

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.