• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ពិធីជួបជុំអំណរបក្ស អំណរនិទាឃរដូវតឹងសឺវឆ្នាំ ២០២១

19/02/2021 08:43

កាលពីថ្ងៃទី ០៦ កុម្ភៈ គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ចាត់តាំងពិធីជួបជុំអនុស្សាវរីយ៍ឆ្នាំ ទី ៩១ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (០៣ កុម្ភៈ ឆ្នាំ ១៩៣០-០៣ កុម្ភៈ ឆ្នាំ ២០២១) អំណរនិទាឃរដូវតឹងសឺវឆ្នាំ ២០២១។

ក្រុមប្រតិភូអញ្ជើញទៅដាក់កម្រងផ្កាអុជធូបរំលឹកដួងវិញ្ញាណក្ខ័ន្ធអ៊ំហូនៅបូជនីយដ្ឋានឃុំឡុងឌឹក ។ រូបថត៖ ហ្វិញណូយ

    អញ្ជើញចូលរួមមានសមមិត្ត ង៉ូជីកឿង សមាជិកគណៈ ប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមប្រតិភូរដ្ឋសភានីតិកាលទី ១៤ អង្គភាពខេត្តត្រាវិញ បណ្តាសមមិត្តអនុលេខាបក្សខេត្ត និងតំណាងគឺជាបណ្តាសមមិត្តចាស់ព្រឹទ្ធាចារ្យបដិវត្តន៍ អតីតថ្នាក់ដឹកនាំខេត្តគ្រប់ជំនាន់ បណ្តាសមមិត្តសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត សមាជិកគណៈប្រតិបត្តិការបក្សខេត្ត នីតិកាលទី ១១ អ្នកម្តាយ វៀតណាមវីរភាព វីរកងកម្លាំងប្រដាប់អាវុធ វីរពលកម្ម ថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែក អង្គការមហាជន ថា្នក់ដឹកនាំបណ្តាស្រុក ទីក្រុង ទីផ្សាររួមខេត្ត តំណាងអ្នកមុខអ្នកការសាសនាលើភូមិសាស្ត្រខេត្ត បណ្តាបក្ខជនបានទទួលសញ្ញាសម្គាល់ អាយុបក្ស។
     មុននឹងឈានចូលពិធីជួបជុំ គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ចាត់តាំងក្រុមប្រតិភូអញ្ជើញទៅដាក់កម្រងផ្កាអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធអ៊ំ​ហូនៅបូជនីយដ្ឋានអ៊ំហូ និងទីបញ្ចុះសពយុទ្ធជនពលីនៅឃុំឡុងឌឹក ទីក្រុងត្រាវិញ។
   ស្ថិតក្នុងបរិយាកាសរបស់ពិធីជួបជុំនេះ សម​មិត្ត ង៉ូជីកឿង បានរំលឹកឡើងវិញប្រវេណីដ៏ត្រចះត្រចង់របស់បក្សកុម្មុយ និស្តវៀតណាមដែក ឆ្លងកាត់ដំណាក់កាល ៩១ ឆ្នាំ ដែលបានកសាង និងរីកចំរើន។ សមមិត្តង៉ូជីកឿងបានសង្កត់ធ្ងន់ ថា៖ អស់រយៈកាល ៩១ ឆ្នាំកន្លង បក្សកុម្មុយនិស្តវៀតណាមបានដឹកនាំប្រជាជនយើងឆ្លងកាត់ការទុក្ខលំបាក សាកល្បង យ៉ាងអនេក បង្កើតបានជាបណ្តាសមិទ្ធផលដ៏មហិមាដូចជា៖ការជោគជ័យរបស់បដិវត្តន៍ខែសីហាឆ្នាំ ១៩៤៥ ការជោគជ័យរបស់បណ្តាយុទ្ធនាការតស៊ូប្រឆាំងនឹងខ្មាំងឈ្លានពានប៉ុន្តែកំពូលនោះ គឺជ័យជម្នះជាប្រវត្តិសាស្ត្រដៀងបៀងភូ ឆ្នាំ ១៩៥៤ មហា ជ័យជម្នះនិទាឃរដូវឆ្នាំ ១៩៧៥  រំដោះទូទាំងភាគខាងត្បូងឯកភាពប្រទេសជាតិ។ ឆ្លងអស់រយៈកាល ៣៥ ឆ្នាំកន្លង អនុវត្តយុទ្ធនាការផ្លាស់ថ្មី បក្សកុម្មុយនិស្តវៀតណាមបានដឹកនាំប្រទេសជាតិឆ្លងកាត់ការទុក្ខលំបាកសាកល្បងជាច្រើន និងអនុវត្តសម្រចបានសមិទ្ធផល ធំជាច្រើនផងដែរ។
    រួមជាមួយនឹងភាពរីកចម្រើនរបស់ចលនាបដិវត្តន៍របស់ទូទាំងប្រទេសនិទាឃរដូវ ឆ្នាំ ១៩៣០  បណ្តាសាខាបក្សមុនដំបូងរបស់ខេត្ត ត្រាវិញបានបង្កើតឡើង។ ក្រុមការដឹកនាំរបស់ គណៈកម្មាធិការបក្សខេត្ត កងទ័ព   ប្រជាជនត្រាវិញ សាមគ្គី តស៊ូយ៉ាងអង់អាចក្លាហាន មោះមុតរួមចំណែកជាមួយទូទាំងប្រទេសធ្វើសង្គ្រាមស្ថាបនាប្រទេសជាតិ។ សាច់ឈាមស្រស់កម្លាំង ពលំយ៉ាងអនេករបស់ប្រជាជាតិ សមមិត្ត យុទ្ធជនបានពលីបរិច្ចាគដើម្បីបុព្វហេតុឯករាជ្យ សេរីភាពជូនមាតុភូមិ ប្រទេសជាតិ ពិធីជួបជុំជាប្រ វេណី “វិញត្រាក្លាហាន” “ខេត្តត្រាវិញវីរភាព” បានប្រទានជូនកិត្តិនាមខ្ពង់ខ្ពស់ “ខេត្តនាំមុខ ចលនាប្រជាជនឈ្លបធ្វើសង្រ្គាមទូទាំងភាគខាងត្បូង” “គ្រឿងឥស្សរិយយសកំពែងចំណាត់ ថ្នាក់ឯក” ជាមួយនឹងទង់ជ័យបំពាក់អក្ខរៈមាស ០៨ តួ “ប្រជាជនទាំងមូលក្រោកឡើងសាមគ្គី បង្កើតស្នាដៃ” បានរដ្ឋប្រទានជូនកិត្តិយសវីរ ភាព កងកម្លាំងប្រដាប់អាវុធ និងវីរពលកម្មដល់ មូលហភាព ៨៤ កន្លែង និងបុគ្គល ៦១ នាក់។ ពិសេសគឺ មានអ្នកម្តាយ ៣.៣៤៦ រូប បាន ប្រទាន និងឧទ្ទិសជូនកិត្តិយសកិត្តិនាមអ្នកម្តាយ វៀតណាមវីរភាព”។
    ស្ថិតក្នុងបរិយាកាសសប្បាយរីករាយ សុខដុមរមនារបស់បណ្តាថ្ងៃដើមនិទាឃរដូវ តំណាងឲ្យគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជា​ជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត សមមិត្ត​ ង៉ូជីកឿង  ប្រសិទ្ធពរដល់ចាស់ព្រឹទ្ធាចារ្យបដិវត្តន៍ អ្នកម្តាយវៀតណាមវីរភាព វីរកងកម្លាំងប្រដាប់អាវុធប្រជាជន វីរពលកម្ម ថ្នាក់នាំបណ្តាមន្ទីរ គណៈ ផ្នែក អង្គការមហាជនគ្រប់លំដាប់ថ្នាក់ កម្មាភិបាល យុទ្ធជន អ្នកមុខអ្នកការសាសនា ឆ្នាំថ្មីប្រកបដោយសុខភាព មួនមាំ សុភមង្គល សាមគ្គីនិងជ័យជម្នះ។

              សម​មិត្ត ង៉ូជីកឿង​ ជូនសញ្ញាសម្គាល់អាយុបក្សដល់បក្ខជនដែលមានវ័យចាស់ ។ រូបថត៖ គីមឡង
  ក្នុងលើកប្រទានជូនសញ្ញាសម្គាល់អាយុបក្សលើក ០៣ កុម្ភៈឆ្នាំ ២០២១ ក្នុងទូទាំងខេត្ត មានបក្ខជន ២៨៨ នាក់ បានទទួលសញ្ញាសម្គាល់អាយុបក្ស។ ក្នុងពិធីជួបជុំនេះអំណរបក្សអំណរនិទាឃរដូវនេះគណៈអចិន្ត្រៃយ៍នៃគណៈ កម្មាធិការបក្សខេត្ត ប្រទានជូនសញ្ញាសម្គាល់​ អាយុបក្សដល់បក្ខជន ១៣ នាក់៕

  ប្រែសម្រួល៖​ រតនា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.