27/11/2020 08:07
គណៈចាត់តាំងជូនរង្វាន់សារព័ត៌មានវណ្ណកម្មលេខ 0៣ ដល់អ្នកកាសែត។
កាលពីថ្ងៃទី ២៣ វិច្ឆិកា នៅទីក្រុងកឹងធើទស្សនាវដ្ដីអ្នកធ្វើកាសែត (សមាគមកាសែត វៀតណាម) សហការជាមួយសមាគមកាសែតវៀតណាមទីក្រុងកឹងធើចាត់តាំងពិធីជូន “រង្វាន់សារព័ត៌មានសរសេរអំពីតំបន់វាលទំនាបទន្លេគឺវឡុងឆ្នាំ ២០២០” លើកទី ៥ ឆ្នាំ ២០២០។ អ្នកយកសារព័ត៍មានកាសែតត្រាវិញ ថាច់ធី សុខា ទទួលបានរង្វាន់លេខ ០៣ ចំពោះវណ្ណកម្ម “បណ្ដាគំរូសាមញ្ញប៉ុន្តែមានភាពរាលដាលទូលំទូលាយ” ។
ក្រោយរយៈកាលបំផុសចលនា ០១ ឆ្នាំ គណៈចាត់តាំងទទួលបានជាង ៣០០ វណ្ណកម្មផ្ញើចូលរួមប្រឡងដោយមាន ៤ ប្រភេទ សារព័ត៌មាន។ ក្រុមប្រឹក្សាពិនិត្យបានជ្រើសរើស ២២ វណ្ណកម្មប្រទានជូនរង្វាន់រួមមាន៖ រង្វាន់លេខមួយ ០២ រង្វាន់ លេខពីរ ០៤ រង្វាន់ លេខបី ០៦ រង្វាន់ និងរង្វាន់លើកទឹកចិត្ត ១០ រង្វាន់។
នេះជាឆ្នាំទី ៥ រង្វាន់បានចាត់តាំងជាទ្រង់ទ្រាយធំ សំដៅរួមចំណែកបង្កើនគុណភាពនិង បរិមាណភាពសារព័ត៌មានផ្សព្វផ្សាយឧទ្ទេសនាមអំពីសក្ដានុពលពង្រីកសេដ្ឋកិច្ច-វប្បធម៌-ទេសចរណ៍ បញ្ហាសុខុមាលភាពសង្គម បណ្ដាមេរៀនល្អៗអំពីការទប់ទល់ជាមួយអាកាសធាតុប្រែប្រួលក៏ដូចជាលាតត្រដាងអំពីជីវភាព របស់ប្រជាជននៅតំបន់វាលទំនាបទន្លេគឺវឡុង។ ទន្ទឹមនឹងនោះ កត់សម្គាល់ លើកទឹកចិត្ត ស្ងើចសរសើរ ជូនរង្វាន់ដល់បណ្ដាអ្នកធ្វើកាសែតដែលមានវណ្ណកម្មមានគុណភាពល្អសរសេរអំពីតំបន់វាលទំនាបទន្លេគឺវឡុង។ រង្វាន់សារព័ត៌មានសរសេរអំពីតំបន់វាលទំនាបទន្លេគឺវឡុងបានចាត់តាំងជារៀងរាល់ឆ្នាំ សំដៅស្ងើចសរសើរចំពោះបណ្ដាវណ្ណកម្មសារព័ត៌មាន ដែលសម្រេចប្រសិទ្ធភាពសង្គមខ្ពស់ បានមជ្ឈដ្ឋានសារព័ត៌មាននិងប្រជាជន គាំទ្រអស់ពីចិត្ត៕
ដំណឹង-រូបថត៖ សុខា