• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ពង្រីកប្រសិទ្ធភាពកាមេរ៉ាតាមដានក្នុងការរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ឡើងវិញ

22/12/2020 09:15

                                        ពង្រីកប្រសិទ្ធភាពកាមេរ៉ាតាមដានក្នុងការរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ឡើងវិញ ។

        បច្ចុប្បន្ន កាមេរ៉ាសម្រាប់តាមដាននិយាយ​រួមកាមេរ៉ាសន្តិសុខនិយាយដោយឡែកកំពុង​បានមូលដ្ឋានជាច្រើន ផ្គុំដាក់នៅតាមបណ្តាដង​ផ្លូវដើម្បីរកឃើញបណ្តាបញ្ហាអសកម្មផ្សេងៗ ក្នុង​នោះមានការបំពានរបស់អ្នកចូលរួមចរាចរណ៍។ ប្រការនោះមិនត្រឹមតែជួយឱ្យផ្នែកមានសមត្ថកិច្ចងាយស្រួលក្នុងការវិនិច្ឆ័យសភាពការណ៍ពេលកើតមានគ្រោះថ្នាក់ចរាចរណ៍ប៉ុណ្ណោះទេ នៅទាំង រួមចំណែករៀបចំឡើងវិញ សណ្តាប់ធ្នាប់ចរាចរណ៍សម្រាប់បណ្តាដងផ្លូវទៀតផង។
      កំណត់បានពីអត្ថន័យខាងលើ ក្នុងខែកញ្ញា ឆ្នាំ២០២០ ឃុំទ្រឿងទ័រ ស្រុកកូវង៉ាង បានសហការជាមួយការិយាល័យភោគ ផលធម្មជាតិនិងបរិស្ថានមួយអន្លើដោយនគរបាលស្រុកកូវង៉ាងបានដាក់កាមេរ៉ាតាមដាន កាមេរ៉ាសន្តិសុខចំនួន ៣ លើបណ្តាដងផ្លូវ៖ ផ្លូវជនបទលេខ១៧-ភូមិកាន់ស្នំ ផ្លូវជនបទលេខ១៧-ភូមិអញ្ចាញ់ និងលើផ្លូវជនបទលេខ១៧ស្ថិតលើភូមិសាស្រ្តភូមិផ្នោរអំពក់។ នេះជាបណ្តាដងផ្លូវច្រើនមានមុខសញ្ញាបំពានសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ បង្កជាក្តីតប់ប្រមល់ចំពោះប្រជាជននារយៈពេលកន្លង។ ក្នុងនោះកាមេរ៉ាលើដងផ្លូវជនបទលេខ១៧ស្ថិតនៅភូមិសាស្រ្តភូមិផ្នោរអំពក់បានប្រជាជនចាប់អារម្មណ៍យ៉ាងខ្លាំង។
      បងថាច់ជា ប្រជាជននៅភូមិផ្នោរអំពក់ចែករំលែក៖ ខ្ញុំកត់សម្គាល់ឃើញថាចាប់ពីពេលមានកាមេរ៉ាតាមដានបានផ្គុំដាក់នៅលើភូមិសាស្រ្ត ភូមិបានចាត់ទុកជាវិធានការមួយក្នុងបណ្តាវិធានការគ្រប់គ្រងសណ្តាប់ធ្នាប់ចរាចរណ៍ឱ្យមានរបៀប រៀប រយល្អប្រសើរជាង។ បើប្រៀបជាមួយពេលមុន មានយុវជនរូបខ្លះទើបទិញបានម៉ូតូថ្មី ហាក់ដូចជាចង់សាកល្បឿនម៉ូតូរបស់ខ្លួនរត់បានលឿនដល់កម្រិតណា ម៉្លោះហើយពេលយប់ច្រើនឮសំឡេងបើកបរដោយល្បឿនខ្ពស់ សំឡេងលាន់ឮធំ បណ្តាលឱ្យប្រជាជននៅទីនេះ មានការតក់ក្រហល់យ៉ាងខ្លាំង ពីព្រោះប៉ះពាល់ដល់ដំណេកពេលយប់របស់ពួកគាត់។ បច្ចុប្បន្ន ទោះបីពេលថ្ងៃឬពេលយប់ក៏ដោយគ្មានជួបប្រទះទិដ្ឋភាពនេះទៀត សូម្បីតែគ្មានកងកម្លាំងនគរបាលចរណ៍ល្បាតក៏មនុស្សជាច្រើននៅតែរក្សាសណ្តាប់ធ្នាប់ល្អពេលចូលរួមចរាចរណ៍។
      ក្នុងត្រៃមាសទី​ ៤ ឆ្នាំ ២០២០ កងកម្លាំងនគរបាលឃុំសហការជាមួយតម្រួតចរាចរណ៍ស្រុកចាត់តាំងចរល្បាតបានចំនួន ៨ លើក រកឃើញករណីបំពានចំនួន ១៦ ករណី (ថយចុះ៨ករណីប្រៀបជាមួយត្រៃមាសទី ៣ ឆ្នាំ ២០២០) រួមមាន៖ បំពានអំពីល្បឿន ២ ករណី (ថយចុះ៣ករណី) មិនពាក់មួកសុវត្ថិភាព ១២ ករណី(ថយចុះ ៥ ករណី) ឌុបលើសចំនួនមនុស្ស ២ ករណី។ អំពីគ្រោះ ថ្នាក់ចរាចរណ៍កើតមាន ៥ ករណី (ថយចុះ ៦ ករណីប្រៀបជាមួយត្រៃមាសទី ៣ ឆ្នាំ ២០២០) គ្មានបង្កឱ្យអន្តរាយដល់អាយុជីវិតមនុស្ស។
      ភូមិផ្នោរអំពក់ជាភូមិសាស្រ្តទូលាយបង្គួរ៖ ខាងជើងទល់ជាមួយភូមិចុងក្រោម ឃុំម៉ីចាញ់ ស្រុកចូវថាញ់ ខាងលិចទល់ជាមួយភូមិដូវយ៉ុង (បេ) ឃុំភឿកហ៊ឹង ស្រុកថ្កូវ ជាភូមិច្រកផ្លូវមានដងផ្លូវជនបទលេខ ១៧ តភ្ជាប់ជាមួយបណ្តាមូលដ្ឋានដទៃទៀត។  ជារៀងរាល់ថ្ងៃ មានមធ្យោបាយចរាចរណ៍ធុនធ្ងន់បើកបរទៅមកលើផ្លូវជនបទនេះ ក្នុងនោះមានមធ្យោបាយជាច្រើនដឹកជញ្ជូនលើសចំណុះអនុញ្ញាតច្រើន បានផ្នែកមានសមត្ថកិច្ចតាមទាន់រួចពិន័យ។ ក៏មានពេលខ្លះឆ្លៀតឱកាស គ្មាន កងតម្រួតចរាចរណ៍ល្បាត មានមធ្យោបាយ នៅតែដឹកជញ្ជូនទំនិញហួសចំណុះ បណ្តាលឱ្យដងផ្លូវឆាប់ខូចទ្រុឌទ្រោមយ៉ាងដំណំ។ ក្រៅពី នោះ ម្ចាស់មធ្យោបាយទាញយកផលដីនៅតាម បណ្តាមូលដ្ឋានបម្រើឱ្យការសាងសង់បណ្តាសំណង់ក៏តែងដឹកជញ្ជូនដោយចំនួនច្រើន។ អា ស្រ័យហេតុនោះការដាក់កាមេរ៉ាតាមដាននៅម្តុំភូមិនេះ បានប្រជាជនជាច្រើនផ្តល់យោបល់ថាជាការសមស្រប ដើម្បីមានវិធានការឃាត់ឃាំង។
      លោកត្រឹងវុាំងទ្រុង ប្រធានគណៈកម្មាធិការប្រជាជនឃុំទ្រឿងទ័របានឱ្យដឹង៖ ជាមួយលក្ខណៈពិសេសភូមិភ្ជាប់ជាមួយបណ្តាតំបន់ជិតខាងមិន ស្ថិតក្នុងបរិវេណគ្រប់គ្រងរបស់មូលដ្ឋាន ម៉្លោះហើយការដែលម្ចាស់មធ្យោបាយលបលាក់ឱ្យមធ្យោ បាយ លើសចំណុះបើកបរលើដងផ្លូវនេះជាករណីធ្លាប់កើនមានជាញឹកញាប់។ មធ្យោបាយរបស់មូលដ្ឋាននេះត្រូវតាមទាន់ និងវិនិច្ឆ័យនោះ មានមធ្យោបាយរបស់មូលដ្ឋានដទៃទៀត មកសំខាន់គឺនៅរដូវប្រមូលផលស្រូវដងផ្លូវអនុញ្ញាតឱ្យតែ ១០ តោន ប៉ុន្តែមានមធ្យាបាយដឹកជញ្ជូនពី ១៥-២០ តោននៅតែបើកបរលើដងផ្លូវនេះ។ ក្រៅពីការផ្គុំដាក់កាមេរ៉ាតាមដានលើដងផ្លូវនៅ ពេលខាងមុខមូលដ្ឋាននឹងសហការជាមួយមូលដ្ឋានជិតខាងធ្វើការបំផុសចលនាប្រជាជនសំខាន់គឺម្ចាស់មធ្យោបាយ ដឹកជញ្ជូនខ្នាតធំប្រតិបត្តិម៉ឹងម៉ាត់ការកំណត់អំពីទម្ងន់ពេលបើកបរលើដងផ្លូវនេះ ដើម្បីរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ផង និងមិនធ្វើឱ្យឥទ្ធិពលដល់សំណង់ដោយសារតែទម្ងន់របស់បណ្តាមធ្យោបាយផង។
      ទន្ទឹមជាមួយការផ្គុំដាក់កាមេរ៉ាតាមដានមូល ដ្ឋាននៅទាំងបំផុសបណ្តាគ្រួសារប្រជាជនឲ្យកសាងប្រព័ន្ធអុជបំភ្លឺសម្រាប់ ដងផ្លូវ បើសិនបណ្តាមុខសញ្ញាបំពានពេលចូលរួមចរាចរណ៍នៅពេលយប់នោះក៏មានពន្លឺពីអំពូលភ្លើងជួយឱ្យកាមេរ៉ាផ្ដិតជាប់រូបភាពមុខសញ្ញាបំពានច្បាស់ ដើម្បី មានមូលដ្ឋានវិនិច្ឆ័យ ៕                                                អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

 

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.