10/06/2021 14:01
សមមិត្ត គឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្តត្រួតពិនិត្យការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩
នៅស្រុកថ្កូវ ។ រូបថត៖ ង៉ុកស្វង
កាលពីថ្ងៃទី ០៧ មិថុនា សមមិត្ត គឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្តប្រធាន ក្រុមប្រឹក្សាប្រជាជនខេត្តធ្វើជាប្រធានក្រុមប្រតិភូការងារអញ្ជើញទៅធ្វើការត្រួតពិនិត្យការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ នៅស្រុកថ្កូវ។
ស្ថិតនៅស្រុកថ្កូវ របាយការណ៍ជូនក្រុមប្រតិភូការងាររបស់គណៈកម្មាធិការបក្សខេត្ត សមមិត្តតាំងធីធឹម អនុប្រធានគណៈកម្មាធិការ ប្រជាជនស្រុកថ្កូវបានឱ្យដឹងថា៖ គិតតាំងពីដើមឆ្នាំ ២០២១ មកដល់ពេលនេះ នៅលើភូមិសាស្ត្រស្រុកអនុវត្តចត្តាឡីស័កប្រមូលផ្តុំ ០៨ ករណី F១ (ប្រសិនរាប់ទាំងបណ្តាករណីពីតំបន់អាសន្នរោគហ៊ុមព័ន្ធវិលត្រឡប់មកមូលដ្ឋាន មាន ៣៣ ករណី) អនុវត្តចត្តាឡីស័កសុខាភិបាលនៅនឹងផ្ទះ ៤១ ករណី F២ ធ្វើចត្តាឡីស័កនៅនឹងផ្ទះដោយខ្លួនឯងក្រោយពីអនុវត្ត សម្រេចចត្តាឡីស័កប្រមូលផ្តុំចំនួន ៥២០ ករណី។ សព្វថ្ងៃនៅ ០១ ករណីកំពុងធ្វើចត្តា ឡីស័កប្រមូលផ្តុំ ធ្វើតេស្តអវិជ្ជមានលើកទីមួយ ០១ ករណី។ ស្រុកបង្កើតមណ្ឌលចត្តាឡីស័ក ព្យាបាលមានចំណុះ ២០ គ្រែជំងឺ សម្ភារៈចំនួន ថ្នាំ មូលដ្ឋានសម្ភារៈសុខាភិបាលសម្រាប់ព្យាបាល។ បណ្តាមូលដ្ឋានពិនិត្យព្យាបាលជំងឺផ្សព្វផ្សាយបណ្តាសកម្មភាពធានាមន្ទីរពេទ្យសុវត្ថិភាព និងបន្ទប់ពិនិត្យសុវត្ថិភាពក្នុងការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។ ទន្ទឹម នឹងនោះ បង្កើនការងារផ្សព្វផ្សាយបង្ការទប់ស្កាត់ជំងឺជាមួយនឹងរូបភាពជាច្រើន ចាត់តាំងចាក់វ៉ាក់សាំងជូនប្រជាជនបាន ៩១៦ នាក់ សើុបអង្កេត ពិនិត្យឡើងវិញ និងរាយការណ៍ សុខាភិបាលចំពោះមុខសញ្ញាដែលស្ថិតក្នុងក្រប ខ័ណ្ឌរាយការណ៍សុខាភិបាលទាំង ១០០%។ បង្កើតក្រុមកូវីដសហគមន៍បាន ៧៥៦ ក្រុម ដោយមានសមាជិក ១.៨៤១ នាក់ គ្រប់គ្រង ៤១.៧៤៨ គ្រួសារ បណ្តាក្រុមចូលរួមប្រមាញ់ បណ្តាករណីវិលត្រឡប់មកពីបណ្តាខេត្តឱ្យ រាយការណ៍សុខាភិបាល។ សន្និដ្ឋានក្នុងពិធីធ្វើការ អនុលេខាប្រចាំការបក្សខេត្ត គឹមង៉ុកថាយ វាយតម្លៃខ្ពស់ការងារប្រមូលផ្តុំកម្លាំងបង្ការទប់ស្កាត់ជំងឺរបស់ស្រុកថ្កូវ ពិសេសគឺ អនុវត្តទាន់ពេលការចង្អុលការផ្សព្វផ្សាយ។ នៅពេលខាងមុខនេះ ស្រុកថ្កូវ គប្បីពង្រីកបណ្តាបទពិសោធលទ្ធផលសម្រេចបាន។ ចំពោះបណ្តាក្រុមកូវីដសហគមន៍សហការជាមួយ នឹងបក្ខជន សាខាបក្សភូមិ អនុសង្កាត់បន្តអនុវត្តល្អការងារផ្សព្វផ្សាយធ្វើឲ្យប្រជាជនជ្រោងខ្ពស់ ស្មារតីយល់ដឹងអំពីការងារ បង្ការអាសន្នរោគជំងឺ។ បង្កើនការងារត្រួតពិនិត្យច្បាមស្និទ្ធស្នាលជាមួយនឹងមូលដ្ឋាន ធានាសាមញផារសុខាភិបាលផ្គត់ផ្គង់ទាន់ពេល និងគ្រប់ចំនួនឧបករណ៍ធ្វើតេស្ត ជាបន្ទាន់ យកចិត្តទុកដាក់ឧបត្ថម្ភដល់បណ្តាប៉ុស្តិ៍ ត្រួតពិនិត្យ អនុវត្តមានប្រសិទ្ធភាពបង្ការអាសន្នរោគផង ពង្រីកសេដ្ឋកិច្ច ស្វែងរកស្ថានភាពគ្រួសារ ដើម្បីមានការឧបត្ថម្ភដល់មុខសញ្ញា F២ គឺជា ពលកម្មសំខាន់ គប្បីធ្វើចត្តាឡីស័កនៅនឹងផ្ទះ ដែល មានលក្ខណៈសេដ្ឋកិច្ចលំបាកបន្តចលនាមូល និធិបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩៕
សមមិត្ត ឡឹមមិញដាំង អនុលេខាបក្សខេត្ត ត្រួតពិនិត្យការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ នៅស្រុកកូវង៉ាង។ រូបថត៖ ម៉ីញ៉ឹង
* កាលពីថ្ងៃទី ០៧ មិថុនា សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្ត បានអញ្ជើញទៅធ្វើការត្រួត ពិនិត្យការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ នៅស្រុកកូវង៉ាង។ ទទួលបដិសណ្ឋារកិច្ច និងធ្វើការជាមួយ នឹងក្រុមប្រតិភូការងារមានសមមិត្តត្រឹងធីគីមជុង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត លេខាបក្ស ស្រុកកូវង៉ាង រួមជាមួយនឹងថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនស្រុក និងបណ្តាការិយាល័យ គណៈ ផ្នែក ស្រុក។
គិតតាំងពីថ្ងៃទី ២០ មករាដល់ថ្ងៃទី ១៤ កុម្ភៈ ឆ្នាំ ២០២១ បណ្តាមូលដ្ឋាននៅលើភូមិសាស្ត្រស្រុក ផ្សព្វផ្សាយណែនាំរាយការណ៍សុខាភិបាល និង តាមដានសុខភាពនៅនឹងផ្ទះប្រតិបត្តិតាមនិងអនុវត្តអនុសាសន៍ “៥K” ដល់ ៥.១៣៦ ករណីវិលត្រ ឡប់មកពីបណ្តាខេត្ត ទីក្រុង។ គិតដល់ថ្ងៃទី ០៦ មិថុនាឆ្នាំ ២០២១ ស្រុកអនុវត្តចត្តាឡីស័កប្រមូល ផ្តុំចំនួន ៨៥ ករណី ក្នុងនោះមាន ១២ ករណីធ្វើ ចត្តាឡីស័កប្រមូលផ្តុំក្នុងស្រុក ៧៣ ករណីធ្វើចត្តាឡីស័កកន្លែងផ្សេងដែលវិលត្រឡប់មកមូលដ្ឋាន។ បច្ចុប្បន្ននេះ ស្រុកអនុវត្តការតាមដាននិងគ្រប់គ្រង ៤២ ករណី ក្នុងនោះមាន ០៤ ករណីធ្វើចត្តា ឡីស័កប្រមូលផ្តុំនៅតំបន់ចត្តាឡីស័កប្រមូលផ្តុំរបស់ស្រុក ២៩ ករណីធ្វើចត្តាឡីស័កនៅនឹងផ្ទះ កន្លែងស្នាក់នៅមាន ៣៩០ ករណី ធ្វើចត្តាឡីស័ក នៅនឹងផ្ទះ កន្លែងស្នាក់នៅ ១៤ ថ្ងៃ និង ០៧ ថ្ងៃ។
ទន្ទឹមនឹងនោះ ស្រុកបានសហការជាមួយនឹង មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺតម្កាត់ត្រាវិញ យកគំរូ និងសងលទ្ធផលបាន ៣០ គំរូសុទ្ធតែអវិជ្ជមានវីរុស។ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនមុខ សញ្ញា ១.០១២/១.០៤៩ នាក់។ បង្កើតប៉ុស្តិ៍ពិនិត្យ បង្ការទប់ស្កាត់ជំងឺកូវីដ-១៩ នៅ ០២ កំពង់ចម្លង របស់ទីប្រជុំជនម៉ីឡុង និងឃុំម៉ីឡុងបាក់ចាត់តាំង ចែកចាយរបាំងសុខាភិបាល លិខិតឃោសនាបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ បាន ៦០០ ផ្ទាំង។ គិតតាំងពីថ្ងៃទី ១៥ ឧសភា-០៥ មិថុនាឆ្នាំ ២០២១ នៅលើភូមិសាស្ត្រស្រុកមានជនវិលត្រឡប់មកពីបណ្តាខេត្តចំនួន ១.៩៨១ នាក់ ក្នុង នោះ ប្រមាញ់រកករណី F១ ចំនួន ០២ នាក់ដែល ពាក់ព័ន្ធជាមួយនឹងអ្នកជំងឺ ៤៧៨០ F០ និង ០៨ ករណី F២ ពាក់ព័ន្ធជាមួយនឹង F១។ សម្ភារៈសុខាភិបាលបម្រើការងារបង្ការទប់ស្កាត់ជំងឺនៅលើភូមិសាស្ត្រស្រុកតែងធានាទាន់ពេល។
ស្ថិតនៅនឹងពេលធ្វើការ សមមិត្ត ឡឹមមិញដាំង អនុលេខបក្សខេត្តចង្អុលការថា៖ ក្នុងពេលខាងមុខនេះ គណៈចង្អុលការបង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩ គប្បីបន្តអនុវត្តបណ្តាឯកសារចង្អុលការរបស់គណៈចង្អុលការជាតិរបស់ខេត្តជំរុញមាំ ការងារផ្សព្វផ្សាយដើម្បីទុក ឱ្យប្រជាជនបានជ្រួត ជ្រាបអនុវត្តម៉ឹងម៉ាត់អនុសាសន៍ ៥K តាមសេចក្តីព្រមានរបស់ក្រសួងសុខាភិបាល តម្លើងប្រព័ន្ធកាម៉េ រាត្រួតពិនិត្យនៅតំបន់ធ្វើចត្តាឡស័ក ពិសេសគឺ គប្បីយកចិត្តទុកដាក់ដល់ការងារអនាម័យបរិស្ថាននៅតំបន់ចត្តាឡីស័កបង្កើនការងារត្រួតពិនិត្យ ស៊ើបអង្កេតការអនុវតន៍បណ្តាវិធានការចត្តាឡីស័ក នៅនឹងគ្រួសារ ស្ថាប័ន អង្គភាព ក្រុមហ៊ុន កេណ្ឌប្រមូលទូទាំងប្រព័ន្ធនយោបាយប្រមូលផ្តុំបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ផង ចូលរួមផលិតផង ដើម្បីធានាភាគកម្រិតផែនការសេចក្តីសម្រេចចិត្តដែល បានដាក់ចេញ យកចិត្តទុកដាក់ចង្អុលការសហព័ន្ធ ពលកម្មស្រុកសហការជាមួយនឹងក្រុមហ៊ុន អាជីវ កម្មឲ្យមានវិធានការបង្ការទប់ ស្កាត់ជំងឺកូវីដ-១៩ ជូនពលករ៕ ប្រែសម្រួល៖ រតនា