* ជនរួមជាតិខ្មែរខេត្តត្រាវិញរីករាយនៅថ្ងៃបោះឆ្នោត

ព្រះសង្ឃវត្តស្វាយសៀមចាស់ ឃុំង៉ាយស្វៀង ស្រុកថ្កូវ ចូលរួមបោះឆ្នោត ។ រូបថត៖ ថាច់ហ្វាង
រួមជាមួយម្ចាស់ឆ្នោតទូទាំងប្រទេសម្ចាស់ឆ្នោតខេត្តត្រាវិញរីករាយទៅបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២១ -២០២៦។ លោក គឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្ត ប្រធានគណៈកម្មាធិការបោះឆ្នោតខេត្តបានជូនជាព័ត៌មានរហ័សថា៖
កិច្ចបើកវារៈទិវាបោះឆ្នោតបានចាត់តាំងយ៉ាង អធិកអធម ធានាតាមសេចក្ដីកំណត់ចំពោះ ក្រុមបោះឆ្នោតចំនួន ១.០២១ ក្រុមលើភូមិសាស្រ្តខេត្តនៅថ្ងៃទី ២៣ ឧសភា ឆ្នាំ ២០២១ ឆាប់ បំផុតនៅវេលាម៉ោង ០៥ យឺតបំផុត នៅវេលា ម៉ោង ០៥ និង ៣០ នាទី។ ខេត្តត្រាវិញមិនចាត់តាំងបោះឆ្នោតមុនថ្ងៃកំណត់។
គិតដល់ម៉ោង ១៤ និង ៣០ នាទីនៃថ្ងៃទី ២៣ ឧសភា ទូទាំងខេត្តមានម្ចាស់ឆ្នោតចំនួន ៧៩១.៨៦៨ នាក់ទៅបោះឆ្នោត សម្រេចអត្រា ៩៩,៣៦% មានក្រុមបោះឆ្នោតចំនួន ៩២៩/១.០២១ ក្រុមមានចំនួនម្ចាស់ឆ្នោត ទៅបោះឆ្នោតសម្រេច ១០០% បណ្ដាអង្គភាព ក្រៅពីនោះ ចំនួនម្ចាស់ឆ្នោតទៅបោះឆ្នោតសម្រេច ៩៩% ។ ស្រុកទីវកឹងសម្រេចការបោះឆ្នោតនៅចំពោះក្រុមបោះឆ្នោត ១១២/១១២ ក្រុមដោយមានចំនួនម្ចាស់ឆ្នោតទៅបោះឆ្នោតសម្រេច ១០០% មាន ៨៥/១០៦ ឃុំ សង្កាត់ ទីប្រជុំជនមានម្ចាស់ឆ្នោតទៅបោះ ឆ្នោតសម្រេច ១០០%។
គណៈកម្មាធិការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ សុទ្ធសឹងមានផែនការ វិធីសាស្រ្តបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងខណៈប្រព្រឹត្តឡើងនៃការបោះឆ្នោត។ បណ្ដាក្រុមបោះឆ្នោតនិងម្ចាស់ឆ្នោតសុទ្ធសឹងអនុវត្តបណ្ដាវិធានការបង្ការទប់ ស្កាត់ជំងឺកូវីដ-១៩ (លាងដៃដោយទឹករម្ងាប់មេរោគ ពាក់របាំងមុខ រក្សាចម្ងាយពីគ្នា ស្ទង់កាយឧណ្ហធាតុ។ល។) ពេលចូលរួមបោះឆ្នោត ធានាសុ វត្ថិភាពនៅបណ្ដាតំបន់បោះឆ្នោតកន្លែងបោះឆ្នោត។
នៅលើភូមិសាស្រ្តខេត្ត បច្ចុប្បន្ននេះ មិនទាន់ ឃើញមានករណីជំងឺកូវីដ-១៩ ឆ្លងរាលដាល ក្នុងសហគមន៍ឡើយ។ ថ្វីត្បិតដូច្នោះក្ដី ទូទាំងខេត្តកំពុងអនុវត្តការជម្លៀសប្រមូលផ្ដុំចំពោះ ០៤ ករណី (ស្រុកចូវថាញ់ ០១ ករណី ទីវកឹង ០១ ករណី ទីផ្សាររួមខេត្តយ្វៀងហាយ ០២ ករណី) ជម្លៀសនៅនឹងផ្ទះ ១០ ករណី តាមដានសុខភាព ដោយខ្លួនឯងនៅនឹងផ្ទះ និងកន្លែង ស្នាក់នៅ ៨៩ ករណី។ ចំពោះបណ្ដាករណីនេះ គណៈកម្មាធិការបោះឆ្នោតខេត្តចង្អុលការឲ្យបណ្ដាអង្គការចាត់តាំងទទួលបន្ទុកការបោះឆ្នោតយកហិបឆ្នោតទៅដល់កន្លែងឲ្យម្ចាស់ឆ្នោត បោះឆ្នោត៕

លោក ង៉ូជីកឿង លេខាបក្សខេត្ត អញ្ជើ់ញទៅបោះឆ្នោតនៅអនុសង្កាត់ទី ១ សង្កាត់ទី ១ ទីក្រុងត្រាវិញ។
រូបថត៖ ផាងត្វឹង

លោក ឡេវុាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្តចូលរួមបោះឆ្នោតនៅសង្កាត់ទី ៩ ។ រូបថត៖ បាធី
* យកចិត្តទុកដាក់បង្ការទប់ស្កាត់ជំងឺពេលទៅបោះឆ្នោត
សន្លឹកឆ្នោតរបស់ម្ចាស់ឆ្នោតអាយុ ១៨។ រូបថត៖ សុជា
នៅព្រឹកថ្ងៃទី ២៣ ឧសភា ម្ចាស់ឆ្នោតស្រុក ថ្កូវបានទៅកាន់បណ្ដាកន្លែងបោះឆ្នោតលើ ភូមិសាស្រ្តស្រុកដើម្បីបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សា ប្រជាជនគ្រប់ លំដាប់ថ្នាក់អាណត្តិកាល ២០២១-២០២៦។ នៅមណ្ឌលបោះឆ្នោតលេខ ៣ ឃុំង៉ាយស្វៀង ទោះបីដល់ម៉ោង ០៥ និង ៣០ នាទីទើបធ្វើពិធី កិច្ចបើកវារៈ ប៉ុន្តែមុននោះ ជិតមួយម៉ោងមានម្ចាស់ ឆ្នោតជាច្រើនបានអញ្ជើញទៅអង្គុយរង់ចាំ។ មុន ពេលចូល កាន់មណ្ឌលបោះឆ្នោត ម្ចាស់ឆ្នោតបាន ស្ទង់កាយឧណ្ហធាតុ លាងដៃរម្ងាប់មេរោគ ពាក់របាំងមុខដើម្បីធានាសុវត្ថិភាពបង្ការទប់ស្កាត់ជំងឺកូវីដ-១៩។ ក្រោយពេលបានស្ដាប់ ផ្សព្វផ្សាយ សេចក្ដីកំណត់អំពីការបោះឆ្នោតរួច បណ្ដាម្ចាស់ ឆ្នោតចូលទៅក្នុងបន្ទប់សម្ងាត់ ដើម្បីជ្រើសរើស បណ្ដាតំណាងដែលម្ចាស់ឆ្នោតសម្គាល់ថាស័ក្ដិសមជាអ្នកតំណាងរបស់ ប្រជាជនរួចបោះទៅក្នុង ហិបឆ្នោត។ព្រះតេជគុណថាច់ថាយយឿង ព្រះ ចៅអធិការវត្តពោធិព្រឹក្សគិរីវង្សស្វាយសៀមចាស់ ឃុំង៉ាយស្វៀងមានថេរដីកាឲ្យដឹងថា៖ “ព្រឹកនេះ អាត្មា ក្រោកតាំងពីព្រលឹមដើម្បីរៀបចំការងារវត្ត រួចនាំព្រះសង្ឃទៅបោះឆ្នោត។ មុននឹងនិមន្តទៅ អាត្មាបានឲ្យព្រះសង្ឃយកស្លាបប៉ាក់កាតាមគ្រប់ ព្រះអង្គសម្រាប់គូសសន្លឹកឆ្នោតសំ ដៅធានាសុ វត្ថិភាពបង្ការទប់ស្កាត់អាសន្នរោគ”។
ម្ចាស់ឆ្នោតថាច់ង៉្វាង អ្នកមានប្រជាប្រិយភាព ក្នុងតំបន់ជនរួមជាតិខ្មែរភូមិជ្រៃធំ ឃុំង៉ាយស្វៀង ក៏វត្តមានតាំងពីព្រលឹមនៅមណ្ឌលបោះឆ្នោតលេខ ៣ ដែរ។ ម្ចាស់ឆ្នោត ថាច់ង៉្វាង មានប្រ សាសន៍ថា ជាមួយតួនាទីរបស់ខ្លួន គាត់បានចលនា មាមីងនិងសាច់ញាតិសន្ដាន ឲ្យទៅបោះឆ្នោតផ្ទាល់ ដើម្បីជ្រើសដោយខ្លួនឯងនូវតំណាងសម្រាប់ខ្លួន បម្រើកិច្ចការនៅស្ថាប័នសិទ្ធិអំណាចកំពូលរបស់ រដ្ឋនិងស្ថាប័នសិទ្ធិអំណាចរបស់រដ្ឋនៅមូលដ្ឋាន។
លោក ថាច់ប៉ាក អ្នកមានប្រជាប្រិយភាពនៅភូមិផ្នោរអំពក់។ រូបថត៖ ថាច់សម្បត្តិ
ចំណែកនៅលើភូមិសាស្រ្តស្រុកចូវថាញ់ មីង ស៊ើងធីធ្វឹង ម្ចាស់ឆ្នោតនៅភូមិត្រួង ឃុំហ្វាឡើយ ចែករំលែកថា៖ មិនដូចបណ្តាលើកបោះឆ្នោតក្នុង អាណត្តិកាលមុនៗ ខ្ញុំទៅបោះឆ្នោតពីព្រលឹម (នៅ វេលាម៉ោង០៥ និង ៣០ នាទី) លើកនេះ ខ្ញុំទៅ កាន់កន្លែងបោះឆ្នោតនៅម៉ោង ០៨ ព្រឹក។ អាស្រ័យ ខ្លឹមសារក្នុងប័ណ្ណម្ចាស់ឆ្នោតមានសរសេរកំណត់ ពេលជាក់ស្តែង ដើម្បីចូលរួមបោះឆ្នោត។ ទៅដល់ កន្លែងបោះឆ្នោត ការងារបង្ការទប់ស្តាត់ជំងឺកូវីដ-១៩ បានត្រួតពិនិត្យម៉ត់ចត់ ម៉្លោះហើយខ្ញុំនឹងនរចិត្តដើម្បីជ្រើសតំណាងសម្រាប់ខ្លួន និងគ្រួសារក្នុង លើកបោះឆ្នោតនេះ។ ក៏មានយោបល់ដូចខាង លើ បងស្រីគឹមធីវ៉ានថា ម្ចាស់ឆ្នោតនៅភូមិត្រួង ឃុំហ្វាឡើយឲ្យដឹងបន្ត៖ ម្ចាស់ឆ្នោតមកបោះឆ្នោត តែងបានក្រុមបោះឆ្នោតរៀបចំមានសណ្តាប់ធ្នាប់ គម្លាតពីគ្នា ពាក់របាំងមុខ លាងដៃរម្ងាប់មរោគ និងស្ទង់កាយឧណ្ហធាតុ។ ការរៀបចំដាក់ហិបឆ្នោត កន្លែងគូសសន្លឹកឆ្នោត។ល។ បានសមស្របជៀស វាងស្ថានការណ៍ឈររង់ចាំពេលគូសសន្លឹកឆ្នោត។
ចែកសន្លឹកឆ្នោតដល់ម្ចាស់ឆ្នោត ។ រូបថត៖ ថាច់សម្បត្តិ
* រីករាយនាទិវាបោះឆ្នោត
គិតដល់ម៉ោង ៩ ព្រឹក ថ្ងៃទី ២៣ ឧសភានៅឃុំ ហ្វាធ្វឹង ស្រុកចូវថាញ់ មានម្ចាស់ឆ្នោត ៨.៥៦៣ នាក់ ទៅបោះឆ្នោត ស្រូបយកអត្រា ៨៥,៩៩% នៃចំនួនម្ចាស់ឆ្នោតរួមក្នុងឃុំ។ នៅភូមិគគីរ ឃុំ ហ្វាធ្វឹង មុនម៉ោង ០៥ ព្រឹក មានម្ចាស់ឆ្នោតជា ព្រះសង្ឃនិងកម្មាភិបាលចូលនិវត្តន៍ជិត ៤០ អង្គនិងរូប បាននិមន្តនិងអញ្ជើញទៅកាន់មណ្ឌល បោះឆ្នោតលេខ ០៤។ ព្រះតេជគុណថាច់តារា ព្រះចៅអធិការវត្តសិលាជលធី (គគីរ) ឃុំហ្វា ធ្វឹង ស្រុកចូវថាញ់ មានព្រះទ័យត្រេកអរ សំណេះ សំណាលថា៖ អាត្មាមានកិត្តិយសណាស់ដែល បានចូលរួមពិធីបើកវារៈ រួចបោះឆ្នោតដំបូងបង្អស់ នៅមណ្ឌលបោះឆ្នោតលេខ ០៤ នាភូមិគគីរ ឃុំ ហ្វាធ្វឹង ស្រុកចូវថាញ់។ មុននឹងបោះឆ្នោត អាត្មា បានស្វែងយល់អំពីប្រវត្តិរូបសង្ខេបរបស់បណ្តាបេក្ខជនចេញឈរឆ្នោតយ៉ាងច្បាស់លាស់ ។ អាត្មា បានជ្រើសអ្នកដែលដល់ព្រមដោយគុណសម្បត្តិ និងវិជ្ជាសម្បត្តិដើម្បីចូលរួមក្នុងរដ្ឋសភានីតិកាល កាលទី ១៥ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ អាណត្តិកាល ២០២១-២០២៦។
លោក ថាច់ង៉្វាង អ្នកមានប្រជាប្រិយភាពនៅភូមិជ្រៃធំចូលរួមបោះឆ្នោត។ រូបថត៖ ថាច់ហ្វាង
នៅវេលាប្រហែលជាម៉ោង ៥ និង ១៥ នាទី អ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិខ្មែរ លោក ថាច់ប៉ាក ម្ចាស់ឆ្នោតនៅ ភូមិផ្នោរអំពក់មានមុខនៅមណ្ឌលបោះឆ្នោតលេខ ៨ ឃុំទ្រឿងទ័រ ស្រុក កូវង៉ាង។ លោកថាច់ប៉ាកបានឱ្យដឹងថា៖ តាម ខ្ញុំធ្លាប់ឃើញផ្ទាល់នោះ ការបោះឆ្នោតលើកនេះ មានភាពខុសប្លែកជាង គឺ កងកម្លាំងសមាជិកក្រុម បោះឆ្នោតបំពេញភារកិច្ចកើនឡើងច្រើន ក្នុងនោះ មានកងកម្លាំងសុខាភិបាលប្រចាំការដើម្បីស្ទង់កាយឧណ្ហធាតុ ជូនរបាំងមុខ ណែនាំរបៀបលាង ដៃរម្ងាប់មេរោគឲ្យម្ចាស់ឆ្នោតខណៈដែលអាសន្ន រោគកូវីដ-១៩កំពុងរីករាលដាលស្មុគស្មាញ។ ខ្ញុំឆ្លៀតពេលមកបោះឆ្នោតគឺមានបំណងឱ្យមាន អ្នកតំណាងឱ្យក្តីប្រាថ្នារបស់ខ្លួន ក្នុងនោះមានការយកចិត្តទុកដាក់ដល់ការកសាងហេដ្ឋារចនា សម្ព័ន្ធជនបទ មានសំណើគោលនយោបាយសម ស្របសម្រាប់មូលដ្ឋាន។ល។ដើម្បីទិដ្ឋភាពរបស់ មូលដ្ឋាន និងជីវភាពរបស់ប្រជាជនរីកចម្រើនជាងទៀត។
កម្មាភិបាលនិងនាយកងទ័ពការពារព្រំដែនខេត្ត ចូលរួមបោះឆ្នោត ។ រូបថត៖ ថាញ់ញ៉ា
គណៈនាយកនគរបាលខេត្ត ចូលរួមបោះឆ្នោត ។ រូបថត៖ ហូយ៉ាង
ការបោះឆ្នោតលើកនេះ ចំពេលដែលម្ចាស់ ឆ្នោតនៅភូមិផ្នោរអំពក់ ឃុំទ្រឿងទ័រ ស្រុកកូវង៉ាង កំពុងមមាញឹកនឹងការថែទាំស្រូវដើមឆ្នាំ។ បង ស្រី ថាច់ធីរ៉ាឌី ម្ចាស់ឆ្នោតនៅភូមិផ្នោរអំពក់សំ ណេះសំណាលថា៖ ទោះបីមានការមមាញឹកក្នុង កិច្ចការស្រែចម្ការយ៉ាងណាក៏ដោយ ខ្ញុំនៅតែឆ្លៀត ពេលមកបោះឆ្នោតដើម្បីសម្តែងពីសិទ្ធិ កាតព្វកិច្ច របស់ពលរដ្ឋផង ជ្រើសបានអ្នកដែលខ្លួនខ្ញុំពេញ ចិត្តផង។ សង្ឃឹមថា បណ្តាបេក្ខជនចេញឈរឆ្នោត ក្នុងអាណត្តិកាលនេះមិនធ្វើឱ្យម្ចាស់ឆ្នោតខកបំ ណងឡើយ ពោលគឺមានសំណើជាច្រើនឡើងកាន់ក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ និងរដ្ឋ សភាដោះស្រាយល្អបណ្តាបញ្ហាទាក់ទងដល់ជីវ ភាពរបស់ប្រជាជន។ គិតឃើញពីប្រការនោះ ខ្ញុំ បំផុសចលនាបណ្តាសមាជិកក្នុងគ្រួសារទៅបោះ ឆ្នោតឱ្យបានគ្រប់គ្នា មិនបោះជំនួស។ បានទៅបោះឆ្នោតគឺជាក្តីរីករាយរបស់ខ្លួនខ្ញុំផ្ទាល់។
* រំភើបចិត្តក្រៃលែងពេលបានចូលរួមបោះឆ្នោតលើកដំបូង
ម្ចាស់ឆ្នោតនៅភូមិអាងឡុក ឃុំហ្វាតឹង ស្រុកកូវកែ ។ រូបថត៖ ហឺវហ្វេ
នេះជាលើកដំបូងបានចូលរួមបោះឆ្នោត ម្ល៉ោះ ហើយម្ចាស់ឆ្នោតគឹមង៉ឹង (កើតឆ្នាំ ២០០៣) នៅ អនុសង្កាត់លេខ ០៤ សង្កាត់ទី ០៨ ទីក្រុងត្រាវិញ មានមោទនភាពរៀបរាប់ថា៖ " នេះជាលើកដំបូង ដែលប្អូនបានកាន់សន្លឹកឆ្នោតក្នុងដៃ។ ប្អូនរំភើប ចិត្តណាស់ ព្រោះការបោះឆ្នោតលើកនេះ គឺជា ព្រឹត្តិការណ៍សំខាន់មួយបញ្ជាក់ពីវ័យវឌ្ឍនាការរបស់ប្អូន ម្ល៉ោះហើយ នៅបណ្ដាថ្ងៃមុនពេលបោះ ឆ្នោត ប្អូនបានស្វែងយល់យ៉ាងច្បាស់ពីប្រវត្តិសង្ខេបរបស់បេក្ខជនចេញឈរឆ្នោត ដើម្បីជ្រើស តំណាងស័ក្តិសមបំផុត។ ប្អូនសង្ឃឹមថាបណ្តា តំណាងជាប់ឆ្នោតលើកនេះ រមែងអនុវត្តល្អការងារ បង្ការ ជម្នះអំពើពុករលួយ។
ឆ្នាំកំណើត ២០០៣ ដូចគ្នា ម្ចាស់ឆ្នោតថាច់ ថាញ់យ៉ាន់ នៅឃុំម៉ីចាញ់រីករាយឲ្យដឹងថា៖នេះ ជាលើកដំបូងដែលប្អូនបានអនុវត្តនូវសិទ្ធិ និង កាតព្វកិច្ចពលរដ្ឋ ។ ប្អូនរំភើបចិត្តនិងមានកិត្តិយសណាស់ដែលបានចូលរួមបោះឆ្នោត ព្រមទាំងមានក្តីសង្ឃឹមចំពោះតំណាងដែលបានជាប់ ឆ្នោតជារដ្ឋសភានីតិកាលទី ១៥ និងក្រុមប្រឹក្សា ប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២១ -២០២៦ គឺជាអ្នកដ៏ឆ្នើម មានបញ្ញាវៀងវៃ មានគុណសម្បត្តិល្អនិងមានសមត្ថភាពក្នុងការសម្រេច ចិត្ត មានគំនិតច្នៃប្រតិដ្ឋ យកចិត្តទុកដាក់ជាងទៀតដល់ជីវភាពប្រជាជន ជាពិសេសជីវភាព ប្រ ជាជនរស់នៅតំបន់ឆ្ងាយដាច់ស្រយាល តំបន់ ជនជាតិភាគតិចនិយាយរួម តំបន់ជនរួមជាតិខ្មែរ និយាយដោយឡែក៕
ក្រុមអ្នកយកសារព័ត៌មាន