• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

បោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦៖

11/05/2021 07:27

បេក្ខជនចេញឈរឆ្នោតតំណាងរដ្ឋសភា នីតិកាលទី ១៥ ខេត្តត្រាវិញ អង្គភាពបោះឆ្នោត ទី ០១ ជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតស្រុកកូវកែ និងស្រុកកាងឡុង។​ តំណាងក្រុមប្រឹក្សាប្រជាជនខេត្ត អាណត្តិកាល ២០២១-២០២៦ អង្គភាពបោះឆ្នោតទី ១២ ជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត ស្រុកថ្កូវ

 

ម្ចាស់ឆ្នោតពិនិត្យប្រវត្តិរូបសង្ខេបរបស់បណ្តាបេក្ខជន ។ រូបថត៖ សុខា

​​     បេក្ខជនចេញឈរឆ្នោតតំណាងរដ្ឋសភា​នីតិកាលទី ១៥ ខេត្តត្រាវិញ អាណត្តិកាល ២០២១-២០២៦ អង្គភាពលេខ ១ អញ្ជើញទៅជួបសំណេះសំណាល ជាមួយម្ចាស់ឆ្នោតនៅ​បណ្ដាឃុំ៖ ហ្វាអឹង ចូវដៀង ហ្វាតឹង និងទីប្រជុំ​ជនកូវកែ (ស្រុកកូវកែ)។
     ម្ចាស់ឆ្នោតនៅឃុំ ទីប្រជុំជនទាំង ០៤ បាន វាយតម្លៃខ្ពស់អំពីកម្មវិធីសកម្មភាពរបស់បណ្ដា បេក្ខជនចេញឈរឆ្នោត ។ ម្ចាស់ឆ្នោតសង្ឃឹមថា ពេលបានចូលរួមក្នុងរដ្ឋសភា បណ្ដាតំណាង បន្តពង្រីកលទ្ធភាព ជាតំណាងឲ្យម្ចាស់ឆ្នោត ពិតប្រាកដ បង្កើនការងារពិនិត្យអង្កេតរបស់រដ្ឋសភា។ នៅទីនេះ មាន ០៧ យោបល់ របស់ម្ចាស់ឆ្នោតស្នើ បណ្ដាថ្នាក់ បណ្ដាផ្នែក ពីមូលដ្ឋានដល់មជ្ឈិម។ ឆ្លងតាមរយៈនោះ តំណាងឲ្យម្ចាស់ឆ្នោតនៅទីប្រជុំជនកូវកែ ម្ចាស់ ឆ្នោត លីធីហុង ស្នើគប្បីអនុវត្តល្អការងារសម ភាពភេទ យកចិត្តទុកដាក់ដល់ការងារកម្មាភិ បាល ជាពិសេស កម្មាភិបាលនារី កម្មាភិ បាលជនជាតិខ្មែរ។           ម្ចាស់ឆ្នោតសើុងដឿងនៅ ឃុំចូវដៀងសង្ឃឹមថាបេក្ខជនចេញឈរឆ្នោត ប្រសិនបើបានទំនុកចិត្តជាប់ឆ្នោត គប្បីយក ចិត្តទុកដាក់បង្កការងារធ្វើជូនពលករទំនេរនៅមូលដ្ឋាន។ ជាពិសេសចំពោះមុខសញ្ញាយុវ ជន ទន្ទឹមនឹងនោះ គប្បីឧបត្ថម្ភថវិកាបំប៉ន បន្ថែមដល់បណ្ដាអ្នកចូលរួមបំពេញការងារនៅ ភូមិ អនុសង្កាត់។ ម្ចាស់ឆ្នោតត្រឹងវុាំងបែ នៅទីប្រជុំជនកូវកែផ្ដាំផ្ញើដល់បណ្ដាបេក្ខជនចេញ ឈរឆ្នោតគប្បីមាន វិធានការមានប្រសិទ្ធភាព ក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ នៅមូល ដ្ឋាន និងវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ម៉ាស៊ីនទំនើបឲ្យបណ្ដាដំណាក់សុខាភិបាលនៅមូលដ្ឋាន (ថ្នាក់ឃុំ ទីប្រជុំជន) ដើម្បីប្រជាជនមានលក្ខណៈងាយស្រួល និងកាត់បន្ថយប្រាក់ចំណាយពេលទៅពិនិត្យព្យា​​បាលជំងឺ។
     ជំនួសមុខឲ្យបណ្ដាបេក្ខជនចេញឈរឆ្នោត លោកង្វៀងង៉ុកលឿង លេខាមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្ដហូជីមិញ បានកត់ត្រាបណ្ដាយោបល់ សំណើរបស់ម្ចាស់ឆ្នោត ទន្ទឹមនឹងនោះជូនព័ត៌មានដល់ម្ចាស់ឆ្នោតអំពីបណ្ដាបញ្ហាទាក់ទងដល់ការផ្ដើមអាជីពនៅមូលដ្ឋានដែលមាន តម្លាភាព សក្ដានុពល ជំរុញកម្មវិធីផ្ដើមអាជីព ជាតិ ឧបត្ថម្ភប្រភពទុន ពិគ្រោះ ឧទ្ទេសនាម ការងារធ្វើជូនយុវជន ជាពិសេស យុវជននៅជន បទ យុវជនជនជាតិ៕

ពិធីជូបសំណេះសំណាលជាមួយម្ចាស់ឆ្នោត ។ រូបថត៖ សុខា
     *បេក្ខជនចេញឈរឆ្នោតតំណាងរដ្ឋសភា នីតិកាលទី ១៥ អង្គភាពលេខ ១ បន្តការងារជួប សំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅបណ្ដាឃុំ៖ ថុងហ្វា អាងភូ តឹង តាមង៉ាយ ថាញ់ភូ (ស្រុកកូវកែ) អាងត្រឿង អាងត្រឿង (អា) តឹង​បិញ ញ៉ីឡុងភូ និងទីប្រជុំ ជនកាងឡុង (ស្រុក​ កាងឡុង)។
     បន្ទាប់ពីម្ចាស់ឆ្នោតបានស្ដាប់គណៈកម្មាធិ ការរណសិរ្សមាតុភូមិវៀតណាមខេត្តរៀបរាប់សង្ខេបអំពីជីវប្រវត្តិនិងកម្មវិធីសកម្មភាពរបស់ បេក្ខជនចេញឈរឆ្នោតទាំងនោះ។ យោបល់ របស់ម្ចាស់ឆ្នោតភាគច្រើនផ្ដាំផ្ញើ ដល់បណ្ដា បេក្ខជនចេញឈរឆ្នោត ប្រសិនបើបានជាប់ឆ្នោតគប្បីយកចិត្តទុកដាក់ដល់បញ្ហាគ្រោះថ្នាក់ ចរាចរណ៍នៅជនបទ ជាពិសេស ចំពោះយុវ កុមារមិនទាន់គ្រប់អាយុបើកបរម៉ូតូ បង្ការ ទប់ ស្កាត់អាសន្នរោគកូវីដ-១៩ មានគោលនយោបាយឧបត្ថម្ភចំពោះគ្រួសារតម្កល់បូជាអ្នកមាន សគុណចំពោះជាតិ វិនិច្ឆ័យម៉ឹងម៉ាត់មុខសញ្ញាប្រព្រឹត្តិអំពើពុករលួយ ផលិតមុខទំនិញគៃ បន្លំក្លែងក្លាយ បង្ការជំងឺលើស្រូវ សត្វចិញ្ចឹម ដោះស្រាយការងារធ្វើជូននិស្សិត រៀនចប់ផ្នែក ខាងវេជ្ជសាស្រ្ត បង្កើនប្រាក់ឧបត្ថម្ភរាល់ខែដល់អ្នកមានវ័យចាស់។ល។ ទន្ទឹមនឹងនោះ ម្ចាស់ឆ្នោតក៏ បានសម្ដែងនូវការជឿជាក់ចំពោះ បេក្ខជនចេញឈរឆ្នោតទាំងអស់ហើយសង្ឃឹម ថាក្រោយពេលបានជាប់ឆ្នោត នឹងបន្តអនុវត្ត ល្អកម្មវិធីសកម្មភាព ដាក់ចេញវិធីសាស្រ្តសម ស្របជាច្រើនដើម្បីឆ្លើយតបតម្រូវការបំណង ប្រាថ្នារបស់ប្រជាជន ធានាសិទ្ធិនិងផលប្រ យោជន៍របស់មាមីងម្ចាស់ឆ្នោត៕
     *បណ្តាបេក្ខជនចេញឈរឆ្នោតក្រុមប្រឹក្សា ប្រជាជនខេត្ត អាណត្តិកាល ២០២១-២០២៦ អង្គភាពទី ១២ រួមមានលោកគឹមង៉ុកថាយ អនុលេខាប្រចាំការ បក្សខេត្ត ប្រធានក្រុមប្រឹក្សា ប្រជាជនខេត្ត លោក ស្រីង៉ូធីយាវហឿង លេខា បក្សឃុំថាញ់សើុង លោកឌិញកុងមី អនុប្រធាន គណៈកម្មការវប្បធម៌-សង្គម ក្រុមប្រឹក្សាប្រជា ជនខេត្ត លោក​ ត្រឹវ៉ងផុង អនុប្រធានគណៈកិច្ច ការផ្ទៃក្នុងនៃគណៈកម្មាធិការបក្សខេត្ត លោក ស្រី ង្វៀធីម៉ុងធូ នាយិការងមន្ទីរឧស្សាហពា ណិជ្ជកម្មខេត្ត លោកយឿងវុាំងទ្រាវ លេខាបក្សស្រុកថ្កូវ លោកតឹមហាយវូ ប្រធានការិ យាល័យវិទ្យា សាស្ត្រអប់រំ-ចម្រុះនៃគណៈឃោ សនាអប់រំបក្សខេត្តបានចេញបង្ហាញមុខ និងជួប សំណេះសំណាលជាមួយនឹងម្ចាស់ឆ្នោតជិត ១៥០ នាក់​ នៅឃុំង៉ាយស្វៀង និងលឺវង៉ីបអាញ់។
​     បន្ទាប់ពីបានស្តាប់បណ្តាបេក្ខជនរបាយការណ៍អំពីកម្មវិធីធ្វើសកម្មភាពរបស់ខ្លួនពេល ដែលបានជាប់ឆ្នោតធ្វើជាតំណាងក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦ បណ្តាម្ចាស់ឆ្នោតរបស់ទាំង ពីរឃុំបានវាយតម្លៃខ្ពស់ចំពោះកម្មវិធីធ្វើសកម្មភាពរបស់បេក្ខជនគ្រប់រូប ហើយម្ចាស់ឆ្នោតសង្ឃឹមថា៖បណ្តាបេក្ខជនក្រោយបានជាប់ ឆ្នោតធ្វើជាតំណាងក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលថ្មី គប្បីត្រូវមានការរួមវិភាគទានជាច្រើនទៀត ដើម្បីកសាងមាតុភូមិស្រុកថ្កូវរីកចម្រើន ជីវភាពប្រជាជនសុខដុមរមនា សុភមង្គល ប្រសិនជាប់ឆ្នោតជាតំណាងក្រុមប្រឹក្សា ប្រជាជនខេត្តរួចហើយ គប្បីត្រូវចេះពង្រីកតួនាទីជាតំណាងរបស់ប្រជាជន និងអនុវត្តល្អបណ្តាភារកិច្ចរបស់អ្នកតំណាងឱ្យឆន្ទៈសេចក្តីបំណង់ប្រាថ្នារបស់ប្រជាជន។ និយាយទន្ទឹម នឹងការងារធ្វើនិយាយតិចប៉ុន្តែធ្វើច្រើនដើម្បី រួមចំណែកកសាងស្ថាប័នប្រជាជនបោះឆ្នោត ក្លាយជាស្ថាប័នធ្វើសកម្មភាពនាំមកលទ្ធផលខ្ពស់ក្នុងអាណត្តិកាល។ ក្រៅពីនោះ បណ្តាម្ចាស់ឆ្នោតរបស់ឃុំទាំងពីរសំណើស្នើបញ្ហាទាក់ ទិនដល់ការពង្រីកសេដ្ឋកិច្ច-សង្គម សុខុមាល ភាពសង្គម ថែទាំសុខភាពជូនគ្រួសារគោលនយោបាយនិងប្រជាជននៅលើភូមិសាស្ត្រស្រុក។
    បណ្តាយោបល់សំណើស្នើរបស់ម្ចាស់ឆ្នោត តែងបានលោកស្រីតាំងធីថឹម អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកបកស្រាយធ្វើឱ្យ​ច្បាស់ រីឯបណ្តាបញ្ហាទាក់ទិនដល់គោលនយោបាយនឹងបានកត់ត្រាឆ្លុះបញ្ចាំងដល់ស្ថាប័នជំនាញថ្នាក់លើ ពិនិត្យដោះស្រាយបានសម ស្រប៕ 
  

    សុខា-ថាច់ហ្វាង-ហុងភុក-រតនា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.