• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

បេក្ខជនចេញឈរឆ្នោតតំណាងរដ្ឋសភាអង្គភាពលេខ ១ បន្តជួបសំណេះសំណាលជាមួយ ម្ចាស់ឆ្នោត និងចលនាបោះឆ្នោតនៅស្រុកទីវកឹង កាងឡុង និងទីក្រុងត្រាវិញ

14/05/2021 07:40

កាលពីថ្ងៃទី ០៩ ឧសភា នៅសាលប្រជុំឃុំតឹងហ៊ុងនិងសាលប្រជុំគណៈកម្មាធិការបក្សស្រុកទីវកឹង បេក្ខជនចេញឈរឆ្នោតតំណាង​រដ្ឋសភា​ នីតិកាលទី ១៥ អាណត្តិកាល ២០២១ - ២០២៦ អង្គភាពលេខ ១ ចំនួន ០៥ នាក់ រួមមាន៖ លោក ង្វៀងង៉ុកលឿង លេខាមជ្ឈិមសម្ព័ន្ធ យុវជនកុម្មុយនិស្តហូជីមិញ អនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិស្ដីពីយុវជនវៀតណាម លោក ថាច់ភឿកបិញ សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានជំនាញការក្រុមប្រតិភូតំណាងរដ្ឋសភា អង្គភាពខេត្តត្រាវិញ សមាជិកក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា នីតិកាលទី ១៤ លោកត្រឹងក្វឹកត្វឹង សមាជិក គណៈអចិន្រ្តៃយ៍បក្សខេត្ត ប្រធានគណៈឃោសនាអប់រំបក្សខេត្តត្រាវិញ លោកស្រីយីបយ្វៀងអាញ់ នាយិការង មន្ទីរពេទ្យបហុព្យាបាលខេត្តត្រាវិញនិងលោក ស្រី ផាមធីហុងយីម នាយិការងមន្ទីរពលកម្ម យុទ្ធពិការនិងសង្គមកិច្ចខេត្តត្រាវិញបន្តការងារចលនាបោះឆ្នោតចំពោះម្ចាស់ឆ្នោត ១១ ឃុំ ទីប្រជុំជនរបស់ស្រុកទីវកឹង រួមមាន៖ ឃុំតឹបង៉ាយ ង៉ាយហ៊ុង តឹងហ៊ុង ហ៊ុងហ្វា តឹងហ្វា ហ៊ីវទឺ ហ៊ីវ ទ្រុង ភូកឹង ឡុងថើយ ទីប្រជុំជនទីវកឹងនិងកូវក្វាង។

 

ម្ចាស់ឆ្នោតឃុំតឹងហ្វា ពិនិត្យប្រវត្តិរូបសង្ខេបរបស់បណ្តាបេក្ខជន ។ រូបថត៖ សុខា

     * នៅស្រុកទីវកឹង៖
    ក្នុងកម្មវិធីសកម្មភាពរបស់ខ្លួន បេក្ខជនចេញ ឈរឆ្នោតទាំងនោះបានឲ្យដឹងថានឹងផ្ដុំដោះស្រាយ​បណ្ដាបញ្ហាដែលនៅកកស្ទះចំពោះមុខ ដូចជា​បញ្ហារកទទួលទាន ការងារធ្វើ គោលនយោបាយ​សង្គម ទន្ទឹមនឹងនោះ ចូលរួមក្នុងបណ្ដាវិស័យទាក់ ទាញវិនិយោគ ពង្រីកហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន បណ្ដាតំបន់ឧស្សាហកម្ម ធានាសុខុមាលភាពសង្គម ជួយលើកស្ទួយជីវភាពប្រជាជន។ ជាពិសេសគឺបញ្ហាអំពីថ្លៃថ្នូរ លក់កសិផល ការងារបណ្ដុះបណ្ដាល វិជ្ជាជីវៈ ដោះស្រាយការងារធ្វើ។ ស្នើទាន់ពេលនូវ រចនាច្បាប់ គោលនយោបាយទាក់ទាញវិនិយោគ បង្កកម្លាំងជំរុញពង្រីកសេដ្ឋកិច្ច សង្គមនិយាយរួមវិស័យទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ខេត្ត ត្រាវិញនិយាយដោយឡែក។ ប្រសិនបើបាន ម្ចាស់ឆ្នោត បោះឆ្នោតជ្រើសរើស បណ្ដាបេក្ខជន ចេញឈរឆ្នោតទាំងនោះនឹងមានលក្ខណៈបាន ជួបសំណេះសំណាល សួរសុខទុក្ខ លើកទឹកចិត្ត  ក្ដាប់ស្ថានភាពប្រជាជនច្រើនជាង របាយការណ៍ ដល់ម្ចាស់ឆ្នោតទាន់ពេលអំពីស្ថានភាពប្រទេស ជាតិ អំពីគោលការណ៍ គោលនយោបាយថ្មីៗរបស់បក្សនិងរដ្ឋ។ ហើយឆ្លងតាមរយៈនោះ ទទួលសហការដោះស្រាយបណ្ដាសំណើស្របច្បាប់របស់ ប្រជាជន។
     ឯកភាពខ្ពស់ចំពោះកម្មវិធីសកម្មភាពរបស់បេក្ខ ជនចេញឈរឆ្នោតទាំងនោះ បណ្ដាម្ចាស់ឆ្នោត បានសម្ដែងនូវក្ដីសង្ឃឹមចំពោះបេក្ខជនចេញឈរ ឆ្នោតពេលបានបោះជ្រើសធ្វើជាតំណាងរដ្ឋសភា ទី ១៥ អាណត្តិកាល ២០២១-២០២៦ នឹងអនុវត្ត ត្រូវតាមកម្មវិធីសកម្មភាពរបស់ខ្លួនបានដាក់ចេញ រួមចំណែកក្នុងបុព្វហេតុអភិវឌ្ឃន៍របស់ខេត្តនិងរបស់ប្រទេស៕
     * នៅទីក្រុងត្រាវិញ៖
     មុននោះមួយថ្ងៃ (គឺថ្ងៃទី ០៨) ស្ថិតក្នុងបរិយាកាសប្រជាធិបតេ្តយ្យបើកចំហបណ្ដាបេក្ខជនចេញឈរឆ្នោត តំណាងរដ្ឋសភា អង្គភាពលេខ ១ បាន​អញ្ជើញទៅជួបសំណេះសំណាល ជាមួយម្ចាស់ឆ្នោតជាង ៤០០ នាក់នៅ ០៩ សង្កាត់និងឃុំឡុងឌឹក (ទីក្រុងត្រាវិញ)។
     ម្ចាស់ឆ្នោតជាច្រើនបានព្រមព្រៀងចំពោះកម្មវិធីសកម្មភាពរបស់បេក្ខជនចេញឈរឆ្នោត ទន្ទឹមនឹងនោះមានបំណងឲ្យបេក្ខជនចេញឈរឆ្នោត ទាំងនោះ ពង្រីកតួនាទីរបស់អ្នកតំណាងប្រជាជន និយាយតិចធ្វើច្រើនធ្វើការងារដែលមានផលប្រ យោជន៍សម្រាប់ប្រជាជនសម្រាប់ខេត្តយើង។
     តំណាងម្ចាស់ឆ្នោតសង្កាត់ទី ១ បានដាក់ក្ដីជំនឿ ក្រោយពេលបានជាប់ឆ្នោត បេក្ខជនចេញឈរឆ្នោត នឹងយកចិត្តទុកដាក់ដល់គម្រោងការពង្រីកតំបន់វាលទំនាបទន្លេគឺវឡុង ក្នុងនោះ គួរចំណាប់អារម្មណ៍ កសាងមហាវិថីនៅតំបន់វាលទំនាបទន្លេគឺវឡុង តម្រែតម្រង់ ច្បាប់សុខាភិបាល ដោះស្រាយសម ស្របរបបគាំពារសុខាភិបាល គាំពារសង្គម បរិ ស្ថានជនបទ និងមានបណ្ដាវិធានការមានប្រសិទ្ធ ភាពសំដៅទប់ស្កាត់មុខសញ្ញាយុវជនជួញដូរ ប្រើប្រាស់គ្រឿងញៀននៅលើភូមិសាស្រ្តទីក្រុង។ ម្ចាស់ឆ្នោតឃុំឡុងឌឹកមានបំណងកែប្រែច្បាប់ដីធ្លីសមស្របតាមស្ថានភាពជាក់ស្ដែងនៅមូលដ្ឋាន កាត់បន្ថយពេលធ្វើការរបស់បុគ្គលិក និយោជិតចុះនៅ ០៤ ថ្ងៃក្នុងមួយសប្ដាហ៍ ជំរុញមាំការកែ ទម្រង់រដ្ឋបាល តស៊ូ បង្ការប្រឆាំងអំពើពុករលួយ ខ្ជះខ្ជាយលុបបំបាត់អបាយមុខសង្គម។ ម្ចាស់ឆ្នោត សង្កាត់ទី ៧ ដាក់ក្ដីសង្ឃឹមទៅលើគម្រោងការ ស្ថាបនាស្ពានដាយង៉ាយ នឹងឆាប់បានសម្រេច ដើម្បីជំ រុញសេដ្ឋកិច្ច សង្គមខេត្តយើងឲ្យកាន់តែ រីកចម្រើន កាត់បន្ថយគ្រួសារក្រីក្រ បង្កើនគ្រួសារ ស្ដុកស្ដម។ ចំណែកម្ចាស់ឆ្នោតសង្កាត់ទី ៦ ស្នើ ដល់បណ្ដាបេក្ខជនចេញឈរឆ្នោតឲ្យយកចិត្តទុកដាក់ដល់គោលនយោបាយសម្រាប់អ្នកមាន សគុណចំពោះជាតិ ជាពិសេសមុខសញ្ញាកងទ័ព វៀតណាមស្ម័គ្រចិត្តទៅជួយប្រទេសមិត្តកម្ពុជា។
នៅក្នុងអង្គសន្និបាត បណ្ដាបេក្ខជនចេញឈរឆ្នោតបានអះអាងថានឹងពង្រីកលទ្ធភាព ជំនាញ និងបទពិសោធន៍ក្នុងការងារ ដើម្បីធ្វើឲ្យល្អពិតប្រាកដតួនាទីរបស់តំណាងរដ្ឋសភា ហើយចំណាយពេលច្រើន ដើម្បីជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត ស្ដាប់យោបល់ បំណងប្រាថ្នារបស់ម្ចាស់ឆ្នោតដើម្បីនាំយកសំដី បំណងរបស់ម្ចាស់ឆ្នោតជម្រាបដល់ផ្នែក មានសមត្ថកិច្ចពិនិត្យ ដោះ ស្រាយ ខិតខំជួយមូលដ្ឋានពង្រីកសេដ្ឋកិច្ចសង្គម ដើម្បីបម្រើផលប្រយោជន៍ប្រជាជន៕
     * នៅស្រុកកាងឡុង៖
     មុននោះ (នៅថ្ងៃទី ០៧) ខែឧសភា នៅឃុំ ហ្វៀងហោយនិងញីឡុង (ស្រុកកាងឡុង) បណ្ដាបេក្ខជនចេញឈរឆ្នោតតំណាងរដ្ឋសភា នីតិកាល ទី ១៥ អាណត្តិកាល ២០២១ -២០២៦ ខេត្តត្រា វិញ អង្គភាពលេខ ១ ក៏បានអញ្ជើញទៅជួបសំ​ណេះសំណាលជាមួយម្ចាស់ឆ្នោតបណ្ដាឃុំ៖ ហ្វៀង​ហោយ បិញភូ ភឿងថាញ់ តឹងអាង ញីឡុង ដាយ​ភុក ដាយភឿក និងឌឹកមី។
ក្រោយពេលបានស្ដាប់ជីវប្រវត្តិសង្ខេបនិងកម្មវិធីសកម្មភាពរបស់បេក្ខជនចេញឈរឆ្នោតទាំង ០៥ នាក់នោះ ម្ចាស់ឆ្នោតទាំង ០៨ ឃុំបានវាយ តម្លៃខ្ពស់ ចំពោះបណ្ដាកម្មវិធីសកម្មភាពរបស់បណ្ដាបេក្ខជនជនចេញឈរឆ្នោតទាំងនោះ។
     ម្ចាស់ឆ្នោតជាច្រើនបានថ្លែងថា កម្មវិធីសកម្មភាពរបស់បណ្ដាបេក្ខជនចេញឈរឆ្នោតផ្ទាល់ជាមួយនឹងភាពជាក់ស្ដែងនិងផ្សារភ្ជាប់ជាមួយបណ្ដា វិស័យក្នុងការពង្រីកសេដ្ឋកិច្ច លើកកម្ពស់ជីវភាព ប្រភពចំណូលរបស់ប្រជាជន សមស្របជាមួយ នឹងភាពជាក់ស្ដែង របស់មូលដ្ឋាន របស់ខេត្ត។
     ម្ចាស់ឆ្នោតមានបំណង ក្រោយពេលបានជាប់ ឆ្នោត បណ្ដាបេក្ខជនចេញឈរឆ្នោត គប្បីសម្ដែង នូវការប្ដេជ្ញាចិត្ត មិនបង្អង់ខិតខំដើម្បីបំពេញតួនាទី បន្ទុករបស់អ្នកតំណាងដែលប្រជាជនបានជ្រើសរើស។ ទន្ទឹមនឹងនោះ បណ្ដាបេក្ខជនចេញឈរឆ្នោតគប្បីបំពេញកម្លាំងកាយ កម្លាំងបញ្ញា ដើម្បីបង្កើនគុណភាពធ្វើសកម្មភាពរបស់រដ្ឋសភា បង្កើនការងារពិនិត្យ អង្កេត គ្រប់គ្រងរដ្ឋលើរាល់វិស័យសេដ្ឋកិច្ច វប្បធម៌សង្គម ការពារជាតិ សន្តិសុខ។ ទន្ទឹម នឹងនោះ ម្ចាស់ឆ្នោតមានបំណាងឲ្យតំណាង រដ្ឋសភាផ្សារភ្ជាប់ ក្ដាប់បំណងប្រាថ្នា ស្ដាប់យោ បល់លាតត្រដាងរបស់ម្ចាស់ឆ្នោតដល់បណ្ដាថ្នាក់ មានសមត្ថកិច្ចពិនិត្យ ដោះស្រាយទាន់ពេលសកម្ម កសាងស្រុកកាងឡុងឲ្យកាន់តែរីកចម្រើន ឆ្លើយ តបក្ដីសង្ឃឹមរបស់ប្រជាជន។
តំណាងឲ្យបេក្ខជនចេញឈរឆ្នោត លោកស្រី យីបយ្វៀងអាញ់ នាយិកាមន្ទីរពេទ្យពហុព្យាបាលខេត្តត្រាវិញ បានកត់ត្រានិងទទួលយកយោបល់របស់ម្ចាស់ឆ្នោតរួចសន្យាថាប្រសិនបើបានជាប់ ឆ្នោតតំណាងរដ្ឋសភា នីតិកាលទី ១៥ នឹងអនុវត្តល្អពាក្យសន្យាក៏ដូចជាកម្មវិធីសកម្មភាពរបស់ខ្លួន ខិតខំអស់ពីកម្លាំងកាយចិត្តបម្រើប្រទេសជាតិ បម្រើប្រជាជនមិនឲ្យម្ចាស់ឆ្នោតអស់សង្ឃឹម​ឡើយ៕ 
         

             សុខា -ថាច់ហ្វាង

 

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.