• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវុាំងហាំង៖ បណ្ដាមូលដ្ឋានដែលបានធ្វើកោសល្យវិច័យសម្រាំងរកជំងឺកូវីដ-១៩ រួចគប្បីរក្សាខ្ជាប់ភូមិសាស្រ្ត

27/08/2021 03:37

កាលពីថ្ងៃទី ២៤ សីហា លោកឡេវុាំង​ហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មា​ធិការប្រជាជនខេត្ត ប្រធានគណៈចង្អុលការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ មេបញ្ជាការមជ្ឈ​មណ្ឌលបញ្ជាការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ខេត្តត្រាវិញ ធ្វើអធិបតីអង្គប្រជុំ​ប្ដូរវេនផ្សាយបន្ត​ផ្ទាល់ជាមួយបណ្ដាមូលដ្ឋានក្នុងខេត្ត​ ដើម្បីស្ដាប់របាយការណ៍សកម្មភាពចង្អុលការបង្ការ ទប់ស្កាត់ជំងឺ កូវីដ-១៩។

លោកឡេវ៉ាំងថ្លែងយោបល់ថង្អុលការអង្គប្រជុំប្ដូរវេនផ្សាយបន្ត​ផ្ទាល់ជាមួយបណ្ដាមូលដ្ឋានក្នុងខេត្ត​ ។
     តាមរបាយការណ៍ពីមជ្ឈមណ្ឌលបញ្ជាការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ របស់បណ្ដាស្រុក ទីផ្សាររួមខេត្ត ក្រុងក្នុងខេត្ត ក្រោយពេលអនុវត្តផែនការលេខ ៧១/KH-UBND ចុះថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២១ “ ស្ដីពីបង្កើនការងារបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ លើភូមិសាស្រ្តខេត្ត ក្នុងស្ថានភាពបច្ចុប្បន្ន” និងផែនការលេខ ៧២ /KH-UBND “ស្ដីពីការធ្វើកោសល្យវិច័យសម្រាំង រកអ្នកសង្ស័យជ្រាបជំងឺកូវីដ-១៩ លើភូមិសាស្រ្តខេត្ត” បណ្ដាមូលដ្ឋានសុទ្ធសឹងអនុវត្តធានាត្រូវ តាមសន្ទុះដាក់ចេញ។ ដោយឡែកការធ្វើកោសល្យវិច័យសម្រាំងរកអ្នកសង្ស័យជ្រាបជំងឺ កូវីដ-១៩ ក្រោយពេលអនុវត្ត បណ្ដាមូលដ្ឋានរកឃើញ ១២ ករណី វិជ្ជមាននឹងវីរុស SARS-CoV- ២ ក្នុងសហគមន៍។
     អំពីការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ក្រុមមុខសញ្ញាដែលអាទិភាព ដូចជា៖ អ្នកម្ដាយវៀតណាមវីរភាព និងយុទ្ធជនពិការធ្ងន់មូលដ្ឋានទាំងអស់សុទ្ធសឹងអនុវត្តមិនទាន់បានសម្រេចតាមផែនការ ដាក់ចេញព្រោះមុខសញ្ញាទាំងនេះមានអាយុច្រើន សុខភាពខ្សោយ មានជំងឺប្រចាំកាយ ហើយមិនទាន់ចាំបាច់ចាក់វ៉ាក់សាំងបង្ការជំងឺ។
     អំពីការអនុវត្តគម្លាតសង្គមតាមសារាចរលេខ ១៦/CT-TTg ចុះថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២០ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល និងសារាចរលេខ ១០/CT-UBND ចុះថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២១ របស់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត “ស្ដីពីការអនុវត្តគម្លាតសង្គមបង្ការទប់ស្កាត់ជំងឺកូវីដ-១៩” បណ្ដាមូលដ្ឋានបានអនុវត្តល្អ។
     វាយតម្លៃខ្ពស់បណ្ដាមូលដ្ឋានក្នុងការអនុវត្តផែនការលេខ ៧១ និងផែនការលេខ ៧១/KH -UBND ចុះថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២១ របស់គណៈកម្មាធិការប្រជាជនខេត្តស្ដីពីការងារបង្ការទប់ស្កាត់ជំងឺកូវីដ -១៩ លើភូមិសាស្រ្តខេត្ត លោកឡេវុាំង ហាំងចង្អុលការឲ្យបណ្ដាមូលដ្ឋានផ្ដុំកម្លាំងជាងទៀតក្នុងការងារ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខិតខំចាក់វ៉ាក់សាំងឲ្យ រហ័ស ត្រូវមុខសញ្ញា និងត្រូវតាមចំនួនវ៉ាក់សាំង ដែលបានលៃលកឲ្យមូលដ្ឋាននីមួយៗ។ ដោយឡែកការស្នើឲ្យបង្កើនចំនួនវ៉ាក់សាំង បណ្ដាមូលដ្ឋាន គប្បីចាក់ដោយប្រុងប្រយ័ត្ន គប្បីបញ្ជាក់ឲ្យត្រូវតាមមុខសញ្ញាដើម្បីជៀសវាងការខ្ជះខ្ជាយពេលវ៉ាក់សាំង ដែលបានលៃលកឲ្យមូលដ្ឋាន។
     អំពីការអនុវត្តគម្លាតសង្គមតាមសារាចរលេខ ១៦ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល និងសារាចរលេខ ១០ របស់ប្រធានគណៈកម្មា ធិការប្រជាជនខេត្ត លោកឡេវុាំងហាំងចង្អុលការឲ្យបណ្ដាមូលដ្ឋានអនុវត្តម៉ឹងម៉ាត់ ពិន័យចំពោះបណ្ដាករណីបំពាននិងជ្រោងខ្ពស់ស្មារតីទទួលបន្ទុកអ្នកជាប្រមុខក្នុងការអនុវត្ត បណ្ដាសេចក្ដីកំណត់។ ក្នុងការស្វែងរកអ្នកជ្រាប អ្នក សង្ស័យជ្រាបជំងឺកូវីដ-១៩ ក្នុងសហគមន៍ដែល កំណត់មិនទាន់បានប្រភពឆ្លង លោកប្រធាន គណៈកម្មាធិការប្រជាជនខេត្តចង្អុលការឲ្យយកចិត្តទុកដាក់ ដើម្បីឆាប់រកឃើញបណ្ដាករណីដែលប៉ះពាល់ជិត ទប់ស្កាត់ទាន់ពេលប្រភពចម្លងក្នុង សហគមន៍។ ការកំណត់កម្រិត និន្នាការ លោក ឡេវុាំងហាំង សំណូមពរឲ្យបណ្ដាមូលដ្ឋានគប្បីកំណត់ច្បាស់ ទាន់ពេល។ បន្តពង្រីកការអនុវត្តបច្ចេកវិទ្យាព័ត៌មានតាមដានស្ថានភាពជំងឺ ដើម្បីជួយឲ្យប្រជាជនក្ដាប់ បានស្ថានភាពជំងឺ (តាមរយៈផែនទីព័ត៌មានអំ ពីជំងឺបានតាមដានជាប្រចាំបណ្ដាមធ្យោបាយ ព័ត៌មានមហាជន) ដើម្បីសហការជាមួយរដ្ឋ អំណាចគ្រប់លំដាប់ថ្នាក់អនុវត្តល្អការងារបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩។
     ជាពិសេស អំពីការងារធ្វើកោសល្យវិច័យសម្រាំងរកអ្នកសង្ស័យជ្រាបជំងឺកូវីដ-១៩ ប្រធានគណៈកម្មាធិ ការប្រជាជនខេត្តចង្អុលការ ឲ្យបណ្ដាមូលដ្ឋានអនុវត្តម៉ឹងម៉ាត់។ ចំពោះបណ្ដាភូមិសាស្រ្តដែលអនុវត្តរួច រាល់ការធ្វើកោសល្យវិច័យសម្រាំងរកអ្នកជ្រាបជំងឺក្នុងសហ គមន៍គប្បីគ្រប់គ្រងម៉ត់ចត់ ជៀសវាងស្ថាន ភាពប្រជាជនចេញទៅកន្លែងផ្សេងឬពីកន្លែងផ្សេងចូលមកកន្លែងដែលបានអនុវត្តរួច។ របៀបធ្វើនេះ សំដៅត្រួតពិនិត្យម៉ត់ចត់ភូមិសាស្រ្ត ដែលជ្រះគឺកន្លែងដែលគ្មានរកឃើញ F0 ឬ វិនិច្ឆ័យឲ្យជ្រះបណ្ដាភូមិសាស្រ្តដែលមាន F0 ដើម្បីបោសសម្អាតបណ្ដាករណីប៉ះពាល់ផ្ទាល់៕   

                                                                                                                                    ប្រែសម្រួល៖ ថាច់ហ្វាង

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.