• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ប្រតិភូការងារគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមត្រួតពិនិត្យការងាររណសិរ្សនៅខេត្តត្រាវិញ

01/12/2020 07:59

បូកសរុបលទ្ធផលការងាររណសិរ្សតំបន់ប្រឡងប្រណាំងបណ្តាខេត្តភាគខាងជើងទន្លេហូវ។ ប្រតិភូការងារគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមអាស្រ័យដោយសមមិត្តង្វៀងហឺវយុង អនុប្រធានគណៈកម្មាធិការ​មជ្ឈិមរណសិរ្សមាតុភូមិវៀតណាម​ ធ្វើជាប្រធានក្រុមអញ្ជើញមកធ្វើការត្រួតពិនិត្យការងារ រណសិរ្សឆ្នាំ ២០២០ នៅខេត្តត្រាវិញនាថ្ងៃទី ២៤ វិច្ឆិកា។

 

ជូនទង់ប្រឡងប្រណាំង គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ។ រូបថត៖ ស៊ើងតៀង

  សមមិត្តគឹមង៉ុកថាយ អនុលេខាបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្តង្វៀងវុាំងទ្រៀក សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត រួមជាមួយនឹងបណ្តាអង្គការជាសមាជិក បណ្តា ផ្នែក អង្គការមហាជនខេត្តទទួលបដិសណ្ឋារកិច្ចនិងធ្វើការជាមួយប្រតិភូ។

     ឆ្នាំ ២០២០ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ បន្តចលនាបណ្តាប្រភពមូលនិធិដូចជា៖ មូលនិធិ “សុខុមាល ភាពសង្គម “ បានជាង ១៨១ ពាន់លានដុង ឧបត្ថម្ភកសាងផ្ទះជូនគ្រួសារក្រីក្របាន ៤៣៨ ខ្នង កសាងសំណង់សុខុមាលភាពប្រជាជនបាន ១១៧ សំណង់ឧបត្ថម្ភពិនិត្យព្យាបាលជំងឺបាន ១៥.៨៧១ ករណី ឧបត្ថម្ភសិស្ស ៦.០៩៣ នាក់ និងកិច្ចការសកម្មភាពមួយចំនួនជាមួយនឹងទឹកប្រាក់ជាង ៩០ ពាន់លានដុង។ ចលនា “ជនជាតិវៀតណាមអាទិភាពប្រើប្រាស់មុខទំនិញវៀតណាម” គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម គ្រប់លំដាប់ថ្នាក់សហការផ្សព្វផ្សាយបាន ៦.៧៣១ លើក ចាត់តាំងបាន ៣៥ លើក (ផ្សារប្រជុំលក់ ០៣ លើក ផ្សារណាត់ ៣២ លើក) បញ្ជូនមុខទំនិញចុះទៅ ជនបទជាមួយនឹង ៩០ ល្វែងគ្រប់ប្រភេទទាក់ ទាញមនុស្សចូលរួមទស្សនានិងទិញបានជាង ១៣.០០០ លើកនាក់។
     សមមិត្ត គឹមង៉ុកថាយ វាយតម្លៃខ្ពស់តួនាទី របស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម និងបណ្តាអង្កការជាសមាជិកបានពង្រីក ស្មារតីទទួលបន្ទុក សាមគ្គីរួមកម្លាំងច្បាមខ្ជាប់ភារកិច្ចនយោបាយរបស់បក្ខភាគខេត្ត ខិតខំបញ្ចេញកម្លាំងអនុវត្តសម្រេចជោគជ័យភាគកម្រិតភារកិច្ចដែលបានដាក់ចេញ។ ពិសេស គឺអនុវត្តកិច្ចចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី អារ្យធម៌ទីក្រុង” និងចលនាប្រឡងប្រណាំង “ទូទាំងប្រទេសរួមកម្លាំងដើម្បីអ្នកក្រ- មិនទុកឲ្យនរណាម្នាក់ត្រូវចោល មកខាងក្រោយ” គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់បានវិនិយោគឧបត្ថម្ភប្រជាជនអនុវត្តបណ្តាទម្រង់ផលិត ចិញ្ចឹមសត្វដោយមានប្រសិទ្ធភាពរួមចំណែកកាត់បន្ថយអត្រាគ្រួសារក្រីក្រពី ១៣,២៣% ឆ្នាំ ២០១៥ ដល់ចុងឆ្នាំ ២០២០ ប៉ាន់ស្មានចុះ នៅ ១,៥៧%។ ពិសេសគឺអត្រាគ្រួសារក្រីក្រក្នុងតំបន់ជនរួមជាតិខ្មែរពី ២៣,១២% ឆ្នាំ ២០១៥ គិតមកដល់ឆ្នាំ ២០១៩ បន្ថយចុះ នៅ៦,០៥%។
    សន្និដ្ឋានក្នុងពិធីធ្វើការនេះ សមមិត្តង្វៀង​ហឺវយុង​ បានកត់ត្រានិងវាយតម្លៃខ្ពស់បណ្តាការខិតខំបញ្ចេញកម្លាំងរបស់គណៈកម្មាធិការ រណសិរ្សមាតុភូមិវៀតណាមខេត្ត ក្នុងការផ្សព្វផ្សាយអនុវត្តដោយមានប្រសិទ្ធភាពបណ្តាខ្លឹមសារក្នុងការងាររណសិរ្សឆ្នាំ ២០២០។ ពង្រីកនូវ​បណ្តាលទ្ធផលដែលសម្រេចបានក្នុងពេលខាង​មុខនេះ​ សំណូមពរគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត​ គប្បីបន្តសហការជាមួយនឹងបណ្តាអង្គការមហាជនផ្លាស់ប្តូរថ្មីការងារផ្សព្វផ្សាយចលនាប្រជាជនតាមទិសដៅងាយយល់ងាយចាំងាយផ្សព្វផ្សាយ។ ចំពោះការងារចលនាបណ្តាកិច្ចចលនាប្រឡង ប្រណាំងការផ្សព្វផ្សាយត្រូវធានាភាពជាក់ស្តែង ប្រសិទ្ធភាពរួមចំណែកលើកកម្ពស់ជីវភាពប្រជាជន។ បន្តបង្កើនការងារស៊ើបអង្កេតប្រតិ កម្មសង្គមរួមបំពេញយោបល់កសាងបក្ស កសាង រដ្ឋអំណាច ដើម្បីទុកឲ្យបណ្តាគោលការណ៍គោល មាគ៍ា គោលនយោបាយក្រឹត្យច្បាប់របស់បក្ស-រដ្ឋចុះដល់ប្រជាជន បង្កភាពយល់ព្រមសង្គម។ គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់កសាងកងជួរកម្មាភិបាលរណសិរ្សមានអត្ថចរិត លទ្ធភាព ប្រជាប្រិយភាពសាមគ្គី ឯកភាពខ្ពស់ក្នុងស្ថាប័នរណសិរ្ស៕


   *កាលពីថ្ងៃទី ២៥ វិច្ឆិកា ស្ថិតនៅនឹងមជ្ឈ​មណ្ឌលសន្និបាតខេត្ត គណ៖អចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ (ប្រធានតំបន់) ទទួលបន្ទុកចាត់តាំងសន្និបាត បូកសរុបលទ្ធផលការងាររណសិរ្សឆ្នាំ ២០២០ តំបន់ប្រឡងប្រណាំងបណ្តាខេត្តភាគខាងជើងទន្លេហូវ។អញ្ជើញចូលរួមមានសមមិត្តង្វៀងហឺវ យុងអនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្ស មាតុភូមិវៀតណាមសមមិត្ត វ៉វុាំងទៀង ប្រធាន គណៈការងារភាគខាងត្បូងនៃគណៈកម្មាធិការ មជ្ឈិមរណសិរ្សមាតុភូមិវៀតណាមសមមិត្តឡឹម មិញដាំង អនុលេខាបក្សខេត្ត សមមិត្ត​ង្វៀងវុាំងទ្រៀកសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិ​ការរណសិរ្សមាតុភូមិវៀតណាមខេត្តថ្នាក់ដឹកនាំ​គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ០៥ ខេត្តក្នុងតំបន់ប្រឡងប្រណាំងដូចជា៖​ បែនទ្រែ ទៀនយ៉ាង វិញឡុង ដុងថាប ឡុងអាង។
   អនុវត្តកម្មវិធីសហការ ឯកភាពធ្វើសកម្មភាព ឆ្នាំ ២០២០ របស់គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមបណ្តាខេត្តបានប្រមូលផ្តុំកម្លាំងអនុវត្តល្អបណ្តាភារកិច្ចសំខាន់ៗក្នុងការងាររណសិរ្សឆ្នាំ ២០២០ បានត្រឹមត្រូវតាមការ កំណត់របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការ មជ្ឈិមរណសិរ្សមាតុភូមិវៀតណាមរបស់អចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្ត។ ប្រការលេចធ្លោបំផុតគឺការផ្សព្វផ្សាយអនុវត្តដោយមានប្រសិទ្ធភាពបណ្តាចលនា បណ្តាចលនាប្រឡងប្រណាំង ស្នេហាជាតិ ពិសេសគឺចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី អារ្យធម៌ទីក្រុង” ដោយភ្ជាប់ជាមួយនឹងគោលដៅកាត់បន្ថយភាពក្រីក្រចីរភាព ចាត់តាំងបំផុសចលនាប្រជាជនឧបត្ថម្ភ ប្រភពធនធានឲ្យការងារបង្ការទប់ស្កាត់អាសន្ន រោគកូវីដ-១៩បានទាន់ពេល ឧបត្ថម្ភប្រជាជន ជម្នះរាំងរឹះ និងជះឥទ្ធិពលអាស្រ័យដោយព្យុះទឹកជំនន់។
    ស្ថិតនៅនឹងសន្និបាតថ្នាក់ដឹកនាំរណសិរ្សបណ្តា​ខេត្ត ក្នុងតំបន់បានចែករំលែកអំពីបណ្តាទម្រង់ពូកែរបៀបធ្វើមានប្រសិទ្ធភាពក្នុងការងារចលនា បណ្តាប្រភពធនធានកសាង”មូលនិធិដើម្បីអ្នកក្រ” កសាងជនបទថ្មី អារ្យធម៌ទីក្រុង។
    មានយោបល់ក្នុងសន្និបាតសមមិត្តង្វៀងហឺវយុងបានសង្កត់ធ្ងន់ថា៖ ឆ្នាំ ២០២០ ការងាររណសិរ្សគ្រប់លំដាប់ថ្នាក់មានការជឿនលឿនយ៉ាងសកម្ម ការងារចលនាផ្សព្វផ្សាយស៊ីជម្រៅមានសារសំខាន់ផ្សព្វផ្សាយដោយមានប្រសិទ្ធភាពបណ្តាកិច្ចចលនា ចលនាប្រឡងប្រណាំង ស្នេហាជាតិ អនុវត្តល្អការងារកាត់បន្ថយភាពក្រីក្រ និងប្រតិកម្មសង្គម។ ឆ្នាំ ២០២១ សមមិត្ត សំណូមពរគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមបណ្តាខេត្ត គប្បីផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតតំណាងរណសិរ្សមាតុភូមិវៀតណាមនីតិកាលទី ៩ អាណត្តិ កាល ២០១៩-២០២៤ យ៉ាងម៉ឹងម៉ាត់ជានិច្ចកាល ត្រូវមានទម្រង់ថ្មី របៀបធ្វើពូកែដើម្បីពង្រីកទូលាយ។គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមបណ្តាខេត្តគប្បីយកចិត្តទុកដាក់ជំរុញទឹកចិត្តប្រជាជនអនុវត្តដោយមានប្រសិទ្ធភាពភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គម ចលនាទូទាំងប្រជាជនចូលរួមការបោះឆ្នោតតំណាងរដ្ឋសភានីតិកាល ទី ១៥ បោះឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២១-២០២៦។ ចូលរួមអនុវត្តល្អការងារស៊ើបអង្កេតប្រតិកម្មសង្គម ពិសេសគឺបណ្តាការស៊ើបអង្កេតអនុវត្តបណ្តារបបគោលនយោបាយក្នុងប្រជាជន។ បន្តផ្សព្វផ្សាយ និងអនុវត្តដោយមានប្រសិទ្ធភាពចលនា “ជនជាតិវៀតណាមអាទិភាពប្រើប្រាស់មុខទំនិញវៀតណាម”។ គណៈកម្មាធិការបក្ស រដ្ឋអំណាច គ្រប់ថ្នាក់គប្បីយកចិត្តទុកដាក់កសាងកងជួរកម្មាភិបាលរណសិរ្សគ្រប់អត្តចរិត លទ្ធភាព ប្រជាប្រិយ ភាព សាមគ្គី ឯកភាពខ្ពស់។
    ស្ថិតក្នុងសន្និបាតនេះដែរ បណ្តាខេត្តក្នុងតំបន់បានដំណើរការឲ្យពិន្ទុវាយតម្លៃលទ្ធផលប្រឡងប្រណាំងក្នុងឆ្នាំ ២០២០ ដើម្បីស្នើគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមពិនិត្យស្ងើចសរសើរ។ សន្និបាតក៏បានឯកភាពប្រទានទង់ប្រធានតំបន់ប្រឡង ប្រណាំងបណ្តាខេត្តភាគខាងជើងទន្លេហូវ ឆ្នាំ ២០២១  ដល់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តឡុងអាង។


   *ក៏ស្ថិតក្នុងថ្ងៃនេះដែរ ក្រុមប្រតិភូការងារមជ្ឈិម រណសិរ្សមាតុភូមិវៀតណាម បានអញ្ជើញទៅសួរសុខទុក្ខនិងប្រគេនអំណោយដល់ព្រះឧបជ្ឈាយ៍ ថាច់សុខសាន្ត អនុប្រធានក្រុមប្រឹក្សាភិបាល ពុទ្ធសាសនាវៀតណាម ប្រធានគណៈអភិបាល ពុទ្ធសាសនាវៀតណាមខេត្ត ប្រធានសមាគម ព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត។
    សមមិត្តង្វៀងហឺវយុងបានផ្ញើនូវបិយវាចាយ៉ាង សុខដុម និងប្រសិទ្ធពរសុខភាពព្រះឧបជ្ឈាយ៍ថាច់សុខសាន្ត និងកត់ត្រានូវការចូលរួមវិភាគទានរបស់ព្រះសង្ឃគ្រប់ព្រះអង្គ ក្នុងបុព្វហេតុចលនាពុទ្ធបរិស័ទចូលរួមក្នុងចលនាអាស្រ័យដោយរណសិរ្សបំផុសចលនាកសាងជីវភាពរស់នៅវប្បធម៌ក្នុងសហគមន៍៕

ប្រែសម្រួល៖ រតនា

 

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.