• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ប្រកាសជាបន្ទាន់ពីលទ្ធផលសន្និបាតមជ្ឈិមបក្សលើកទី ៤ (នីតិកាលទី ១៣)

15/10/2021 09:22

កាលពីថ្ងៃទី ១១ ខែតុលា ស្ថិតនៅរដ្ឋធានីហាណូយ គណៈឃោសនាអប់រំមជ្ឈិមបក្សចាត់តាំងសន្និបាតអ្នករបាយការណ៍មជ្ឈិម ដើម្បីប្រកាសលទ្ធផលសន្និបាតមជ្ឈិមបក្សលើកទី ៤ (នីតិកាលទី ១៣) ដោយរូបភាពផ្សាយ បន្តផ្ទាល់។ សមមិត្ត ឡាយស្វឹងម៉ង សមាជិក គណៈប្រតិបត្តិការមជ្ឈិមបក្ស អនុប្រធានគណៈឃោសនាអប់រំមជ្ឈិមបក្សធ្វើជាអធិបតីសន្និបាត។

តំណាងចូលរួមសន្និបាតអ្នករបាយការណ៍មជ្ឈិមបក្សលើកទី ៤ ។ រូបថត៖ គីមឡង 
     នៅមណ្ឌលផ្សាយបន្តផ្ទាល់ខេត្តត្រាវិញដោយបានចាត់តាំងនៅ ៩២ មណ្ឌលក្នុងទូទាំងខេត្ត ដោយមានតំណាងចូលរួមជាង ១.០៥០ នាក់។ អញ្ជើញចូលរួមនៅមណ្ឌលផ្សាយបន្ត ផ្ទាល់របស់ខេត្តមានសមមិត្តត្រឹងក្វឹកត្វឹង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈឃោសនាអប់រំបក្សខេត្ត បណ្តាអនុប្រធាន គណៈឃោសនាអប់រំបក្សខេត្ត អ្នករបាយការណ៍ថ្នាក់មជ្ឈិមអង្គភាពខេត្តត្រាវិញ បណ្តាអ្នករបាយការណ៍ថ្នាក់ខេត្ត។
     ស្ថិតនៅនឹងសន្និបាត តំណាងទាំងឡាយបានស្តាប់សមមិត្តឡាស្វឹងម៉ង ប្រកាសជូនជាបន្ទាន់ពីលទ្ធផលសន្និបាតមជ្ឈិមបក្សលើកទី ៤ (នីតិកាលទី ១៣) ។ ក្រោយអស់រយៈ ពេល ០៣ ថ្ងៃធ្វើការយ៉ាងមមាញឹក ម៉ឹងម៉ាត់ (ចាប់ពីថ្ងៃទី ០៤-០៧ ខែតុលាឆ្នាំ ២០២១) សន្និបាតមជ្ឈិមបក្សលើកទី ៤ គណៈប្រតិបត្តិការមជ្ឈិមបក្ស (នីតិកាលទី ១៣) បានសម្រេច ជោគជ័យលើបណ្តាខ្លឹមសារកម្មវិធីដែលបាន ដាក់ចេញ។ សន្និបាតប្រជុំពិភាក្សា ឱ្យយោ បល់លើបណ្តាខ្លឹមសារដូចជា៖ (១) របាយការណ៍ពីស្ថានភាពអនុវត្តផែនការពង្រីកសេដ្ឋកិច្ច-សង្គមឆ្នាំ ២០២១ ត្រៀមបម្រុងផែនការពង្រីកសេដ្ឋកិច្ច-សង្គមឆ្នាំ ២០២២ វាយតម្លៃ ពីស្ថានភាពងអនុវត្តថវិការដ្ឋឆ្នាំ ២០២១ និង ត្រៀមបម្រុងថវិការដ្ឋឆ្នាំ ២០២២ ផែនការហិរញ្ញវត្ថុ-ថវិការដ្ឋ ០៣ ឆ្នាំ ២០២២-២០២៤ ។ ការបន្ថយពេលអនុវត្តការកែទម្រង់គោលនយោ បាយប្រាក់បៀវត្សតាមសេចក្តីសម្រេចចិត្តលេខ ២៧-NQ/TW របស់សន្និបាតមជ្ឈិមបក្សលើកទី ៧ (នីតិកាលទី ១២)។ (២) របាយការណ៍លទ្ធផលការងារបង្ការទប់ស្កាត់អាសន្នរោគជំ ងឺកូវីដ-១៩ ក្នុងរយៈកាលកន្លង ទស្សនគោល ការណ៍ ភារកិច្ច វិធានការក្នុងពេលខាងមុខនេះ។ (៣) របាយការណ៍លទ្ធផល ០៥ ឆ្នាំ អនុវត្តសេចក្តីសម្រេចចិត្តលេខ ០៤- NQ/TW ចុះថ្ងៃទី ៣០ តុលាឆ្នាំ ២០១៦ របស់គណៈប្រតិបត្តិការ​មជ្ឈិមបក្ស (នីតិកាលទី ១២) “ស្តីអំពី បង្កើនការ​កសាង រៀមចំបក្ស ទប់ស្កាត់រុញច្រានស្ថានភាព​ថមថយអំពីសតិអារម្មណ៍នយោបាយសីលធម៌ របៀបរស់នៅបណ្តាភាពត្រដាង “ប្រែប្រួល​ដោយ ខ្លួនឯង” “ក្លែងភាពដោយខ្លួនឯង” ក្នុងផ្ទៃក្នុង។ (៤)  សេចក្តីកំណត់អំពីបណ្តប្រការដែលបក្ខជនមិនគប្បីធ្វើ។ (៥) របាយការណ៍បណ្តាការងារសំខាន់ៗដែលការិយាល័យដោះស្រាយក្រោយ ពីសន្និបាតមជ្ឈិមបក្សលើកទី ៣ រហូតដល់សន្និ បាតមជ្ឈិមបក្សលើកទី ៤ និងបណ្តាភារកិច្ចសំខាន់ៗចាប់ពីសន្និបាតមជ្ឈិមបក្សលើកទី ៤ រហូតដល់សន្និបាតមជ្ឈិមបក្សលើកទី ៥។ គណៈប្រតិបត្តិការមជ្ឈិមបក្សអំពាវនាវទូទាំងបក្ស ទូទាំង ប្រជាជន ទូទាំងកងទ័ពគប្បីបង្កើនការសាមគ្គី ឯក ភាព ឯកច្ឆន្ន និងធ្វើសកម្មភាព ខិតខំបញ្ចេញកម្លាំងឆ្លងកាត់ការទុក្ខលំបាក សាកល្បង អនុវត្ត ដោយមានប្រសិទ្ធភាពបណ្តាសេចក្តីសម្រេចចិត្ត សេចក្តីសន្និដ្ឋាន សេចក្តីកំណត់របស់សន្និបាត លើកទី ៤ គណៈប្រតិបត្តិការមជ្ឈិមបក្ស (នីតិ កាលទី ១៣) បណ្តាភារកិច្ចបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ និងពង្រីកសេដ្ឋកិច្ច-សង្គម ការពារខ្ជាប់ឯករាជ អាធិបតេយ្យភាពប្រទេស និងសន្តិសុខជាតិ រួមចំណែកអនុវត្តសម្រេចជោគ ជ័យសេចក្តីសម្រេចចិត្តមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្ស។
     កំណត់ទិសដៅផ្សព្វផ្សាយក្នុងពេលខាងមុខ សមមិត្តឡាយស្វឹងម៉ងសំណូមពរគណៈឃោសនាអប់រំ អ្នករបាយការណ៍គ្រប់លំដាប់ថ្នាក់ បណ្តាមូលដ្ឋានប្រមូលផ្តុំកម្លាំងផ្សព្វផ្សាយលទ្ធផលសន្និបាតលើកទី ៤  របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស (នីតិកាលទី ១៣) យកចិត្តទុកដាក់ដល់បណ្តាចំណុចសំខាន់ៗ ខ្លឹមសារថ្មី ប្រមូលផ្តុំផ្សព្វផ្សាយ ជ្រួតជ្រាបជម្រៅដើម្បីបង្កជាភាពព្រមព្រៀងក្នុង កម្មាភិបាល បក្ខជន និងប្រជាជនគ្រប់ជាន់ថ្នាក់ ព្រមទាំងឆន្ទៈ និងធ្វើសកម្មភាព។ រួមជាមួយ នឹងនោះ ប្រមូលផ្តុំផ្សព្វផ្សាយអនុស្សាវរីយ៍បណ្តា ថ្ងៃបុណ្យធំៗរបស់ប្រទេសជាតិ និងមូលដ្ឋាន៕          រតនា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.