• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

បន្តអនុវត្តសារាចរលេខ ០៤ និងហ៊ុំព័ទ្ធនៅទីប្រជុំជនកូវកែ

18/06/2021 07:26

នោះគឺជាសេចក្តីសន្និដ្ឋានរបស់សមមិត្ត ឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈ កម្មាធិការប្រជាជនខេត្ត ប្រធានគណៈចង្អុល​ការបង្ការទប់ ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ខេត្តត្រាវិញ ក្នុងអង្គសន្និបាតផ្សាយបន្តផ្ទាល់រវាងគណៈចង្អុលការជាមួយនឹងបណ្តាមូលដ្ឋានក្នុងខេត្ត។

អង្គសន្និបាតផ្សាយបន្តផ្ទាល់រវាងគណៈចង្អុលការជាមួយនឹងបណ្តាមូលដ្ឋានក្នុងខេត្ត។ រូបថត៖ បាធី
     ចំពោះស្ថានភាពប្រែប្រួលយ៉ាងស្មុគស្មាញ របស់អាសន្នរោគជំងឺកូវីដ-១៩ ក្នុងនោះខេត្តត្រាវិញ មានកើតវិជ្ជមានវីរុស SARS-CoV-២ ចំនួន ០២ ករណីនៅទីប្រជុំជនកូវកែ ស្រុក កូវកែ។ បច្ចុប្បន្ននេះ ក្នុងទូទាំងខេត្តមាន ១៧ ករណីធ្វើចត្តាឡីស័កនៅនឹងមូលដ្ឋានសុខាភិបាល ៧២ ករណីធ្វើចត្តាឡីស័កប្រមូលផ្តុំ និង ៤១៦ ករណី ធ្វើចត្តាឡីស័កនៅនឹងផ្ទះ កន្លែង ស្នាក់នៅ។
     ដោយឡែកតែមូលដ្ឋានស្រុកកូវកែ ឆ្លងអស់ រយៈពេល ១៤ ថ្ងៃគ្មានករណីថ្មីឡើយ ចំពោះបណ្តាករណី F១ របស់ស្រុកមានលទ្ធផលតេស្តអវិជ្ជមានទាំង ០២ លើក ចំពោះ ១៦១ ករណីនៅក្នុងតំបន់ហ៊ុំព័ទ្ធ (អនុសង្កាត់លេខ ៥ លេខ ៦ ទីប្រជុំជនកូវកែ) លទ្ធផលធ្វើ តេស្តអវិជ្ជមាន។ ដោយឡែកតែថ្ងៃទី ១១ មិថុនា អ្នកជំងឺ ៧៣០២ នៅតែវិជ្ជមានជាមួយនឹងវីរុស អ្នកជំងឺ ៥៧២៧ មានលទ្ធផលអវិជ្ជមានលើកទីមួយ។
     បន្ទាប់ពីបានស្តាប់សេចក្តីរបាយការណ៍របស់ បណ្តាផ្នែកជំនាញការ និងថ្នាក់ដឹកនាំបណ្តាអង្គភាព មូលដ្ឋានក្នុងខេត្ត ពិសេសគឺ ស្ថានភាពអាសន្នរោគជំងឺនៅប្រទេសកម្ពុជាក៏ដូចជានៅ បណ្តាខេត្ត ទីក្រុងជិតខេត្តត្រាវិញកំពុងមានការប្រែប្រួលយ៉ាងស្មុគស្មាញនោះ សមមិត្តប្រធាន គណៈកម្មាធិការប្រជាជនខេត្តបានឯកភាពបន្តអនុវត្តសារាចរលេខ ០៤/CT-UBND ចុះថ្ងៃទី ៣១ ឧសភា ឆ្នាំ ២០២១ របស់គណៈកម្មាធិការប្រជាជនខេត្ត “ស្តីអំពីប្រញាប់អនុវត្តបណ្តាវិធានការជាបន្ទាន់បង្ការទប់ស្កាត់អា សន្នរោគជំងឺកូវីដ-១៩ នៅលើភូមិសាស្ត្រខេត្ត ត្រាវិញ” ។ រួមជាមួយនឹងនោះ សេចក្តីសម្រេចចិត្តបង្កើតមណ្ឌលធ្វើចត្តាឡីស័កសុខាភិបាល គម្លាតរយាលសង្គម និងហ៊ុំព័ទ្ធកំណាត់ផ្លូវ ៣០ មេសា នៅនឹងទីប្រជុំជនកូវកែដើម្បីបង្ការទប់ ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ក៏បានអូសអន្លាយបន្ថែម ០១ សប្តាហ៍ទៀតចាប់ពីថ្ងៃទី ១៥ មិថុនា រហូតដល់មានសេចក្តីប្រកាសថ្មី។
     ដើម្បីបន្តអនុវត្តការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ នៅលើភូមិសាស្ត្រខេត្ត សមមិត្តឡេងហាំងចង្អុលការថា៖ គប្បីបន្ត បង្កើនការងារផ្សព្វផ្សាយចលនា ដើម្បីលើកកម្ពស់ចំណេះដឹងរបស់ប្រជាជនអំពីការងារបង្ការជំងឺ ក្នុងនោះយកចិត្តទុកដាក់ដល់បណ្តា ឯកសារចង្អុលការរបស់មជ្ឈិម និងរបស់ខេត្ត ជាមួយនឹងគោលដៅជ័យជម្នះអាសន្នរោគជំងឺកូវីដ-១៩ ត្រាវិញគប្បីត្រូវជាមូលដ្ឋានស្អាតជំងឺ។ បណ្តាមូលដ្ឋានគប្បីអនុវត្តព្រមៗគ្នា បណ្តាវិធានការក្នុងការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ក្នុងនោះមានសារាចរលេខ ០៤ របស់គណៈកម្មាធិការប្រជាជនខេត្ត ដាច់ខាតមិនទុកឲ្យមានការធ្វេសប្រហែស អត្តនោម័តិ ប៉ុន្តែមិនគប្បីបង្កភាពជ្រួលច្របល់ សេចក្តីបារម្ភក្នុងប្រជាជនដើម្បីប្រមូលផ្តុំបង្ការជំងឺ និងរក្សាភាពអនុវត្តគោលដៅផ្ជិតបង្ការជំងឺផង ការពារសុខភាពជូនប្រជាជនផង ពង្រីកសេដ្ឋកិច្ចសង្គមផង។ ផ្នែកសុខាភិបាលគប្បីយកចិត្តទុកដាក់ ធានាគ្រប់លក្ខណៈបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ដូចជាអំពីសម្ភារឧបករណ៍ ធ្វើតេស្តរហ័ស អំពីមូលដ្ឋានសម្ភារៈ គ្រឿងម៉ាស៊ីន។ល។ យោងតាមស្មារតីផ្គត់ផ្គង់ជាបន្ទាន់ ប៉ុន្តែគប្បីត្រូវប្រកាសចំហប្រជាធិបតេយ្យត្រឹមត្រូវតាមច្បាប់។  គប្បីធានាគ្រប់លក្ខណៈបណ្តា វិធីសាស្ត្រសម្រាប់បណ្តាមណ្ឌលធ្វើចត្តាឡីស័កនៅលើភូមិសាស្ត្រខេត្ត។ បណ្តាមូលដ្ឋាន សុខាភិបាលត្រូវធានាអនុវត្តម៉ឹងម៉ាត់សេចក្តីកំណត់មូលដ្ឋានសុខាភិបាលសុវត្ថិភាពអំពីអាសន្នរោគជំងឺកូវីដ-១៩ ។ មានការត្រួតពិនិត្យ ជម្រះសម្អាតអ្នកជំងឺច្រកចូលដើម្បីធ្វើអន្តរាគមន៍ខាងដើម។ ដោយឡែកតែបណ្តាមន្ទីរពេទ្យគប្បីផ្សព្វផ្សាយជាបន្ទាន់តំបន់ធ្វើចត្តាឡី ស័កដោយឡែក និងឡើងវិធានការពេលដែលកើតមានករណីវិជ្ជមានជាមួយនឹងវីរុស SARS -CoV-២។
      ចំណុចសំខាន់គឺសមមិត្តប្រធានគណៈកម្មាធិការប្រជាជនខេត្តបានចង្អុលការដល់បណ្តាផ្នែក មូលដ្ឋានធានាល្អដល់បណ្តាវិធាន ការសម្រាប់សម័យប្រឡងយកវិញ្ញាបនបត្រវិទ្យាល័យសម្រាប់សិស្សក្នុងទូទាំងខេត្ត មិនទុកឲ្យជះឥទ្ធិពលដល់គុណភាពសម័យប្រឡង។ ស្ថិតនៅនឹងតំបន់ឧស្សាហកម្ម និងអាជីវកម្មដែលមានការប្រើប្រាស់កម្លាំងពលករច្រើន និងមានពលករជាជនជាតិបរទេសគប្បីបង្កើនការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ជាងទៀត។ កសាងឲ្យបានមុនបណ្តាបាតុភូតឧទា ហរណ៍មានកើតអាសន្នរោគជាមួយនឹងការ​ប្តេជ្ញាចិត្តមិនមានកើតករណីវិជ្ជមានជាមួយនឹងវីរុស SARS-CoV-២ នៅក្នុងបណ្តាតំបន់​ឧស្សាហកម្ម និងអាជីវកម្មឡើយ៕​​​​​​​​​​​​                     ប្រែសម្រួល៖  រតនា

 

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.