• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 12/05/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

បូកសរុបការងារបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦

22/06/2021 07:31

*គណៈកម្មាធិការប្រជាជនខេត្ត​ ជូនបណ្ណសរសើរដល់សមូហភាព ២៨ កន្លែង និងបុគ្គល ១៧៣ រូប * ជូនទង់ប្រឡងប្រណាំងដល់ប្រជាជន និងកម្មាភិបាលស្រុកទីវកឹង

 

លោក គឺមង៉ុកថាយ (ខាងស្តាំ) អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឺក្សាប្រជាជនខេត្ត 
ជូនទង់ប្រឡងប្រណាំងដល់ប្រជាជននិងកម្មាភិបាល ស្រុកទីវកឹង ។ រូបថត៖ គីមឡង

     កាលពីថ្ងៃទី ១៦ មិថុនា គណៈកម្មាធិការបោះឆ្នោតខេត្តចាត់តាំងសន្និបាតបូកសរុបការងារបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦។ សមមិត្ត គឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ប្រធានគណៈកម្មាធិការបោះឆ្នោតខេត្ត សមមិត្ត យឿងធីង៉ុកធើ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត អនុប្រធានគណៈកម្មាធិការបោះឆ្នោតខេត្ត សមមិត្ត ឡេថាញ់បិញ សមាជិក អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អនុប្រធានគណៈកម្មាធិការបោះឆ្នោតខេត្តធ្វើជាអធិបតីសន្និបាត។
     ក្នុងការបោះឆ្នោតតំណាងរដ្ឋសភា នីតិកាល ទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦ ខេត្តត្រាវិញមានម្ចាស់ឆ្នោតចូលរួមបោះឆ្នោត ៧៩៨.០០១ នាក់ សម្រេចអត្រា ៩៩,៩៧% នៃម្ចាស់ឆ្នោតទៅបោះឆ្នោតជ្រើសតំណាងរដ្ឋសភានីតិកាលទី ១៥ ចំនួន ០៦ រូប និងតំណាងក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី ១០ ចំនួន ៤៩ រូប តំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ស្រុក ២៨៧ រូប តំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ឃុំ ២.៧២០ រូប។
     ការផ្សព្វផ្សាយចាត់តាំងអនុវត្តការងារបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី ១៥ និង តំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦ គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ និងគណៈកម្មាធិការបោះឆ្នោតខេត្តរួមជាមួយនឹងបណ្តាផ្នែក បណ្តាថ្នាក់ បណ្តាអង្គការចាត់តាំងទទួល បន្ទុកបោះឆ្នោតបញ្ជាក់បានសារសំខាន់របស់ការងារបោះឆ្នោត ត្រៀមបម្រុងរាល់លក្ខណៈ ល្អបំផុត ធានាឲ្យការបោះឆ្នោតនៅលើភូមិសាស្ត្រខេត្តសម្រេចជោគជ័យ។  
     គណៈកម្មាធិការបក្ស រដ្ឋអំណាច គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ បណ្តាអង្គការចាត់តាំងទទួលបន្ទុកបណ្តាថ្នាក់សកម្មដឹកនាំចង្អុលការផ្សព្វផ្សាយចាត់តាំងអនុវត្តល្អការងារបោះឆ្នោតនៅថ្នាក់យើង។ បណ្តាជំហានត្រៀមបម្រុងឱ្យការបោះឆ្នោតបានអនុវត្តត្រឹមត្រូវតាមសេចក្តីកំណត់របស់ច្បាប់ ការងារដឹកនាំចង្អុលការ ណែនាំរបស់ស្ថាប័ន អង្គការចាត់តាំងមានសិទ្ធិតែងបានចាត់តាំងផ្សព្វផ្សាយអនុវត្តយ៉ាងស្និទ្ធស្នាល និងទាន់ពេល។ ការងារត្រួតពិនិត្យស៊ើបអង្កេតបានអនុវត្តល្អ ការក្រើនរំលឹកដាស់តឿនបណ្តាខុសឆ្លកទាន់ពេល និងដោះស្រាយការលំបាក ជំពាក់វាក់វិនជូនថ្នាក់ក្រោម ពិសេសគឺថ្នាក់មូលដ្ឋាន។ សកម្មភាពសារព័ត៌មានផ្សព្វផ្សាយអំពីការបោះឆ្នោតបានអនុវត្តជាមួយនឹងរូបភាពពហុសណ្ឋាន ជាក់ស្តែងមានប្រសិទ្ធភាព អាស្រ័យដោយបានអនុវត្តកិច្ចការនេះ និងបានការឧបត្ថម្ភគាំទ្រយ៉ាងសកម្មរបស់ប្រជាជនបានជាការបោះឆ្នោតសម្រេចបានលទ្ធផលល្អ អត្រាម្ចាស់ឆ្នោតទៅបោះសម្រេចអត្រាខ្ពស់ ចំនួនតំណាងរដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២១-២០២៦ បានបោះគ្រប់ចំនួនតមការកំណត់របស់ច្បាប់ គ្មានអង្គភាពបោះឆ្នោតណាត្រូវបោះបន្ថែម បោះសាឡើងវិញ និងកើតមានការល្មើសក្នុងការងារបោះឆ្នោតឡើយ។

     មានយោបល់ក្នុងអង្គសន្និបាត សមមិត្ត គឹមង៉ុកថាយ បានវាយតម្លៃស្ងើចសរសើរពីលទ្ធផលដែលសម្រេចបានក្នុងការងារបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦។ ទន្ទឹមនឹងនោះបានសង្កត់ធ្ងន់ថា៖ សម្រេចបានបណ្តាលទ្ធផលគួរឱ្យកត់សម្គាល់គឺជាការខិតខំ បញ្ចេញកម្លាំងរបស់បណ្តាក្រុមបោះឆ្នោតរបស់អង្គភាពបោះឆ្នោតគ្រប់ថ្នាក់ដែលបានសកម្មអនុវត្តសម្រេចភារកិច្ចដែលបានប្រគល់ជូន អនុវត្តត្រឹមត្រូវតាមបណ្តាសេចក្តីកំណត់របស់ច្បាប់បោះឆ្នោតតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជន បណ្តាឯកសារចង្អុលការរបស់ថ្នាក់លើ។ ស្ថិតនៅនឹងបណ្តាកន្លែងបោះឆ្នោតបានផ្សព្វផ្សាយអនុវត្តល្អបណ្តាវិធានការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។ ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមបានធានាមុន ក្នុង និងក្រោយថ្ងៃបោះឆ្នោត។ តួនាទីដឹកនាំចង្អុលការរបស់គណៈចង្អុលការបោះឆ្នោតគ្រប់ថ្នាក់ត្រដាងបានភាពឯកភាព ជានិច្ចកាលក្នុងការងារដឹកនាំ ចង្អុលការ ផ្តើមពីគោលការណ៍របស់បក្ស រដ្ឋរហូតដល់ការអនុវត្តការងារជំនាញបោះឆ្នោត។ ចំណេះដឹង និងភារកិច្ចរបស់ម្ចាស់ឆ្នោតអំពីកាតព្វកិច្ច និងផលប្រយោជន៍របស់ខ្លួនបានកើនឡើង អត្រាម្ចាស់បោះឆ្នោតទៅបោះឆ្នោតបានខ្ពស់បញ្ជាក់ឱ្យឃើញចំណេះដឹងខាងកសាងប្រទេសនីតិរដ្ឋរបស់ប្រជាជន អាស្រ័យដោយប្រជាជន ដើម្បីប្រជាជនរបស់ម្ចាស់​ឆ្នោតក្នុងទូទាំងខេត្ត។

     សំណូមពរក្នុងពេលខាងមុខ បណ្តាផ្នែកមានការទាក់ទិនត្រៀម​បម្រុងល្អរាល់កិច្ចការ​ចាត់តាំងសម្រេចជោគជ័យសម័យប្រជុំលើកទីមួយ -ក្រុមប្រឹក្សាប្រជាជននីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦ ប្រមូលផ្តុំកម្លាំងពង្រឹងបណ្តាតួនាទីដឹក​នាំធ្វើសកម្មភាព​ជំនាញការតាមការកំណត់ កសាងកម្មវិធី ផែនការការងារទូទាំងនីតិកាល និងឆ្នាំ ២០២១ យកចិត្តទុកដាក់ដឹកនាំលើកកម្ពស់គុណភាពធ្វើសកម្មភាពរបស់ក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់តាមស្មារតីសារាចរលេខ ២៦-CT/TU ចុះថ្ងៃទី ២១ វិច្ឆិកាឆ្នាំ ២០១៧ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត  ទន្ទឹមនឹងនោះ  បន្តផ្សព្វផ្សាយសម្រេចជោគជ័យលទ្ធផលបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦។

     នាឱកាសនេះដែរ ប្រធានគណៈកម្មាធិការប្រជាជនខេត្តជូនទង់ប្រឡងប្រណាំងរបស់ខេត្តដល់ប្រជាជន និងកម្មាភិបាលស្រុកទីវកឹងដែលមានស្នាដៃឆ្នើមក្នុងការងារចាត់តាំង អនុវត្តការងារបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦ និងជូនបណ្ណសរសើរដល់សមូហភាព ២៨ កន្លែង និងបុគ្គល ១៧៣ រូបដែលមានស្នាដៃឆ្នើមក្នុងការងារចាត់តាំង អនុវត្តការងារបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦៕            ប្រែសម្រួល៖ រតនា

TIN CÙNG MỤC

ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ

ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥

  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
  • គណៈកម្មាធិការប្រជាជនខេត្តចាត់តាំងពិធីជួបជុំអាជីវកម្មដើមឆ្នាំ ២០២៥
  • ប្រកាសសេចក្តីសម្រេចចិត្តរបស់គណៈលេខាមជ្ឈិមបក្ស និងសេចក្តីសម្រេចចិត្តរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត
Tin Nổi Bật

Phát huy hiệu quả mô hình “Tuyên truyền, vận động Nhân dân nâng cao ý thức phòng ngừa và tố giác tội phạm”

LĐLĐ tỉnh tổ chức Gameshow “Tan ca vui - khỏe” thứ 2

Phòng An ninh chính trị nội bộ phát huy truyền thống, thực hiện hoàn thành xuất sắc nhiệm vụ được giao

Tuyên truyền những điểm mới về Luật BHXH, Luật BHYT năm 2024 cho ĐVCĐ, CNLĐ

Thông qua ứng dụng VNeID người dân cho ý kiến về sửa đổi, bổ sung một số điều của Hiến pháp 2013

Khởi sắc xã nông thôn mới kiểu mẫu Phú Cần

30 học sinh đạt giải cao Hội thi viết bài giới thiệu sách

Ban Trị sự GHPG Việt Nam tỉnh Trà Vinh tổ chức Đại lễ Phật đản, Phật lịch 2569

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.