27/11/2020 08:02
បណ្តាតំណាងចូលរួមសន្និបាតផ្សាយបន្តផ្ទាល់ទូទាំងប្រទេសនៅខេត្តត្រាវិញ។ រូបថតៈ គីមឡង
កាលពីថ្ងៃទី ២៤ វិច្ឆិកា ស្ថិតនៅនឹងទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលង្វៀងស្វឹងភុកធ្វើជាអធិបតីសន្និបាតផ្សាយបន្តផ្ទាល់ទូទាំងប្រទេសអំពីបធានបទស្តីអំពីការងារកសាងធ្វើឲ្យសុក្រឹតប្រព័ន្ធច្បាប់ដោយភ្ជាប់ជាមួយនឹងការលើកកម្ពស់លទ្ធភាពប្រសិទ្ធភាពអនុវត្តច្បាប់។
ក្នុងដំណាក់កាល ២០១៦-២០២០ រដ្ឋាភិបាលបានជម្រាបជូនរដ្ឋសភា គណៈអចិន្ត្រៃយ៍នៃរដ្ឋសភាចេញផ្សាយឯកសារ ១១២ ច្បាប់ ( មាន ៧១ ច្បាប់បញ្ញត្តិ ០២ ច្បាប់ សេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ២២ ច្បាប់ សេចក្តីសម្រេចចិត្តរបស់គណៈអចិន្ត្រៃយ៍នៃរដ្ឋសភា ១៧ ច្បាប់) ប្រៀបជាមួយនឹងដំណាក់កាល ២០១១-២០១៥ បន្ថយ ០៨ ឯកសារ ។ រដ្ឋាភិបាលចេញផ្សាយអនុក្រឹត្យ បាន ៧៤៥ ច្បាប់ ប្រៀបជាមួយនឹងដំណាក់កាល ២០១១-២០១៥ កើន ២៤ ច្បាប់។ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលចេញផ្សាយសេចក្តីសម្រេចចិត្តបាន ២៣២ ច្បាប់ ប្រៀបជាមួយនឹងដំណាក់កាល ២០១១-២០១៥ បន្ថយ ១២៩ ច្បាប់ បណ្តាក្រសួង ស្ថាប័នប្រហាក់ប្រហែលក្រសួងចេញផ្សាយសេចក្តីណែនាំបាន ២.៤២២ ច្បាប់សេចក្តីណែនាំអន្តរបាន ១១០ ច្បាប់ប្រៀបជាមួយនឹងដំណាក់កាល ២០១១-២០១៥ បន្ថយ ២០១ ច្បាប់ ថ្នាក់មូលដ្ឋានចេញផ្សាយឯកសារសរុបរួម ៩២.៧៩៩ ច្បាប់ រួមមាន៖ ឯកសារថ្នាក់ខេត្ត ១៦.៣៤១ ច្បាប់ ប្រៀបជាមួយនឹងដំណាក់កាល ២០១១-២០១៥ កើន ២.៥៥២ ច្បាប់ ថ្នាក់ស្រុក ១២.៤២៧ ច្បាប់ប្រៀបជាមួយនឹងដំណាក់កាល ២០១១-២០១៥ បន្ថយ ១៨.៣២០ ច្បាប់ ថ្នាក់ឃុំ ៦៤.០៣១ ច្បាប់ប្រៀបជាមួយនឹងដំណាក់កាល ២០១១-២០១៥ បន្ថយ ១៣១.០៨៣ ច្បាប់។
គុណភាពរបស់ប្រព័ន្ធច្បាប់មានភាពវិវឌ្ឍន៍យ៉ាងសកម្ម ធានាបានភាពឯកភាពជាសារវន្ត និងព្រមៗ។ បណ្តាឯកសារតែងបានវាយតម្លៃអំពីភាពសមស្របធម្មនុញ្ញភាពសមស្របច្បាប់ ភាពឯកភាពព្រមៗ គ្នាមុននឹងចេញផ្សាយ។ រួមជាមួយនឹងនោះ ការងារអនុវត្តច្បាប់តែងបានគណៈកម្មាធិការបក្សរដ្ឋអំណាចយកចិត្តទុកដាក់ អនុវត្តសម្រេចបានបណ្តាលទ្ធផលបង្គួរ។ ការងារផ្សព្វផ្សាយសុះសាយអប់រំច្បាប់មានការផ្លាស់ប្តូរថ្មីច្រើនជឿនលឿនជាង ជំហានមុនដម្បូងអនុវត្តវិទ្យាសាស្ត្រ-បច្ចេកវិជ្ជាទៅក្នុងការងារផ្សព្វផ្សាយ ដើម្បីបញ្ជូនច្បាប់ទៅក្នុងជីវភាពបានរហ័សជាង ប្រសិទ្ធភាពជាង ប្រិតសំចៃជាង។
ស្ថិតនៅនឹងសន្និបាតក្រៅពីការវាយតម្លៃទិដ្ឋភាព រួមអំពីការងារកសាងធ្វើឲ្យសុក្រឹតច្បាប់ និងអនុវត្តច្បាប់ រដ្ឋាភិបាលនៅទាំងបានស្តាប់យោបល់ពិភាក្សាអំពីការងារលទ្ធិភាវូបនីយកម្មគ្រប់គ្រងបណ្តាគោលការណ៍ គោលមាគ៍ារបស់បក្សទៅជាគោលនយោបាយ ក្រឹត្យច្បាប់ ការងារសហការក្នុងកសាងច្បាប់ ធ្វើឲ្យសុក្រឹតនិងអនុវត្តច្បាប់ឆ្លើយតបសំណូមពរចូលរួមសមាហរ័ណកម្មអន្តរជាតិ ធ្វើឲ្យសុក្រឹតប្រទេសនីតិរដ្ឋវៀតណាមសង្គមនិយម និងសំណូមពរដែលបានដាក់ចេញឲ្យការងារកសាងចាត់តាំងប្រតិបត្តិច្បាប់របស់រដ្ឋាភិបាល
សន្និដ្ឋានសន្និបាត នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលង្វៀងស្វឹងភុកបានសង្គត់ធ្ងន់ថា៖ កែលម្អលទ្ធិគ្រប់គ្រងគឺជាភាពទម្លុះទម្លាយមួយក្នុងភាពទម្លុះទម្លាយយុទ្ធសាស្ត្រ ០៣ យ៉ាង តែងបានមជ្ឈិមបញ្ជាក់ដើម្បីពង្រីកប្រទេសជាតិ។ អាស្រ័យហេតុនោះហើយ ដំណាក់កាល ២០២១-២០៣០ គប្បីបន្តជំរុញការកសាងធ្វើឲ្យសុក្រឹតប្រព័ន្ធច្បាប់ដោយភ្ជាប់ជាមួយនឹងការលើកកម្ពស់លទ្ធភាពប្រសិទ្ធភាពអនុវត្តច្បាប់លើកកម្ពស់ការយល់ដឹងរបស់ប្រព័ន្ធ នយោបាយអំពីតួនាទីរបស់ការងារកសាងធ្វើឲ្យសុក្រឹតច្បាប់ ផ្តើមពីនោះឆ្លៀតយកពេលវេលា ប្រភពធនធានជាងទៀត ដើម្បីលើកកម្ពស់គុណភាពការកសាងធ្វើឲ្យសុក្រឹតច្បាប់។
នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលក៏បានបង្ហាញឲ្យឃើញច្បាស់នូវបណ្តាភាពអន់ខ្សោយក្នុងការងារកសាងធ្វើឲ្យសុក្រឹតច្បាប់ក្នុងពេលកន្លងហើយ និងសំណូមពរបណ្តាថ្នាក់បណ្តាផ្នែក មូលដ្ឋានគប្បីបង្កើនការងារសហការកសាងនិងធ្វើឲ្យសុក្រឹតច្បាប់ លទ្ធិភាវូបនីយកម្មគ្រប់គ្រងគោលការណ៍ គោលមាគ៍ា គោលនយោបាយក្រឹត្យច្បាប់របស់បក្ស-រដ្ឋបានទាន់ពេល អនុវត្តត្រឹមត្រូវតាមច្បាប់បញ្ញត្តិក្នុងការកសាងឯកសារបទដ្ឋានច្បាប់ ធានាគុណភាព ជៀសវៀងធ្វើតាមរូបភាពទន្ទឹមនឹងនោះចាត់តាំងអនុវត្តនិងតាមដានការអនុវត្តន៍ច្បាប់ធានាក្រឹត្យវិន័យច្បាប់បញ្ញត្តិ៕
ប្រែសម្រួល៖ រតនា