• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

នគរបាលខេត្តត្រាវិញផ្សព្វផ្សាយភារកិច្ចការងារឆ្នាំ ២០២១

25/12/2020 15:44

នគរបាលខេត្តត្រាវិញចាត់តាំងសន្និបាតបូកសរុបលទ្ធផលការងារនគរបាលឆ្នាំ ២០២០ និងផ្សព្វផ្សាយភារកិច្ចការងារឆ្នាំ ២០២១។ អញ្ជើញចូលរួមនិងចង្អុលការសន្និបាតមានឧត្តមសេនីយត្រី ឡេតឹងតើយ អនុរដ្ឋមន្ត្រីក្រសួងនគរបាល សមមិត្​តឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្ត តំ​ណាងថ្នាក់ដឹកនាំបណ្តាអង្គភាពជំនាញការស្ថិតក្រោមឪវាទក្រសួងនគរបាល និងបណ្តាមន្ទីរ គណៈ ផ្នែកខេត្តត្រាវិញ។

សមមិត្តឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តមានយោបល់ចង្អុលការសន្និបាត។

ឆ្នាំ ២០២០ ស្ថានភាពអន្តរជាតិ ក្នុងតំបន់ និងប្រទេសមានការប្រែប្រួលយ៉ាងស្មុគស្មាញ ពិបាកស្មានបានបណ្តាលឲ្យជះឥទ្ធិ​ពលជម្រៅទៅក្នុងការងារធានាសន្តិសុខសណ្តាប់ធ្នាប់លើភូមិសាស្ត្រខេត្ត។ដោយបានការយកចិត្តទុកដាក់ដឹកនាំ ចង្អុលការរបស់ក្រសួងនគរបាល គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត ជាមួយនឹងគោលលំនាំ “ម្ចាស់ការ ជ្រោងខ្ពស់ស្មារតីធ្វើជាគំរូ ក្រឹត្យវិន័យ ទទួលបន្ទុក ប្រសិទ្ធភាព” នគរបាលខេត្តត្រាវិញអនុវត្តសម្រេចភារកិច្ចឆ្នើមដែលបានប្រគល់​ជូន រក្សាលំនឹងសន្តិសុខនយោបាយ ធានាសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនៅលើភូមិសាស្ត្រខេត្ត។

លើវិស័យសន្តិសុខនយោបាយ នគរបាលបណ្តាអង្គភាព មូលដ្ឋានតែងម្ចាស់ការក្តាប់ខ្ជាប់ស្ថានការណ៍ ធ្វើសេនាធិការជូនគណៈ​កម្មាធិការបក្ស គណៈនាយកនគរបាលខេត្ត គណៈកម្មាធិការបក្ស រដ្ឋអំណាចចង្អុលការដោះស្រាយសម្រេចបណ្តាបញ្ហាដែលមាន​កើតឡើងទាក់ទិនដល់សន្តិសុខសណ្តាប់ធ្នាប់បានទាន់ពេល មិនទុកឲ្យមានកើតឡើងបណ្តាសកម្មភាពឆ្លៀតឪកាសបញ្ហាជនជាតិ សាសនាទំនាស់ បណ្តឹងតវ៉ាដើម្បីចាក់ក្រឡេក អូសទាញបង្កអុកឡុកបាតុកម្មនៅលើភូមិសាស្ត្រខេត្ត។ សណ្តាប់​ធ្នាប់សុវត្ថិភាពសង្គមបានធានាលំនឹង ឧក្រឹដ្ឋជនព្រហ្មទណ្ឌប្រៀបធៀបជាមួយនឹងឆ្នាំទៅបានកាត់បន្ថយចុះ ៨,២% ។ ការងារគ្រប់គ្រងរដ្ឋអំពីសន្តិសុខសណ្តាប់ធ្នាប់បន្តបានធានា អនុវត្តល្អគម្រោងការមូលដ្ឋានទិន្នន័យជាតិស្តីអំពីតំបន់ប្រជាជនស្នាក់នៅ និងត្រៀមបម្រុងបណ្តាលក្ខណៈចាំបាច់ដើម្បីផ្សព្វផ្សាយគម្រោងការផលិត ផ្តល់ជូន និងគ្រប់គ្រងអត្តសញ្ញាណពលរដ្ឋ។ អនុវត្តព្រមៗ ប្តូរផ្តាច់បណ្តាវិធានការធានាសន្តិសុខសណ្តាប់ធ្នាប់ចរាចរណ៍។ ឆ្លងតាមនោះស្ថានភាពសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍នៅលើភូមិសាស្ត្រតែងបានធានាលំនឹង។ គឺជាឆ្នាំទី ៥ បន្តបន្ទាប់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ទាំង ៣ សម្បទាគឺទាំងចំនួនករណី ចំនួនមនុស្សស្លាប់ និងចំនួនមនុស្សរងរបួស។

ចលនា “ទូទាំងប្រជាជនការពារសន្តិសុខមាតុប្រទេស” បានពង្រឹងជានិច្ចកាល និងបង្កើន ការងារកសាងបក្ស កសាងកងកម្លាំងប្រដាប់អាវុធ ភស្តុភារ-បច្ចេកទេសតែងបានយកចិត្តទុកដាក់អនុវត្តល្អ ឆ្លើយតបសំណូមពរភារកិច្ចដែលបានដាក់ចេញក្នុងស្ថានភាពថ្មី។

រួមជាមួយនឹងបណ្តាសមិទ្ធផលដែលសម្រេចបាន នគរបាលខេត្តត្រាវិញមានកិត្តិយសបានក្រសួងនគរបាលជូនទង់ប្រឡងប្រណាំងដោយឆ្លងតាមការបូកសរុបលទ្ធផលប្រឡងប្រណាំង “ដើម្បីបុព្វហេតុសន្តិសុខមាតុប្រទេស” ឆ្នាំ ២០២០។

មានយោបល់ចង្អុលការសន្និបាត ឧត្តមសេនីយត្រី ឡេតឹងតើយបានវាយតម្លៃខ្ពស់លទ្ធផលនៃបណ្តាចំណុចការងាររបស់នគរ​បាលខេត្តត្រាវិញក្នុងឆ្នាំកន្លង អនុរដ្ឋមន្ត្រីក្រសួងនគរបាលសំណូមពរនគរបាលខេត្តត្រាវិញគប្បីបន្តពង្រីកលទ្ធផលដែលសម្រេចបាន និងគប្បីអនុវត្តល្អខ្លឹមសារមួយចំនួនដូចជា៖ ក្នុងការងារធ្វើសេនាធិការគប្បីត្រូវម្ចាស់ការ ទាន់ពេល ស៊ីជម្រៅជាមួយនឹងគោលលំនាំ “លំនឹងដើម្បីពង្រីក” ព្យាករណ៍ស្ថានការណ៍ ធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស រដ្ឋអំណាចដោះស្រាយមានប្រសិទ្ធភាពបណ្តាការទំនាស់វិវាទ បណ្តឹងតវ៉ា បង្កើនការធានាសន្តិសុខឆ្នើសមុទ្រ សន្តិសុខសេដ្ឋកិច្ច វប្បធម៌ សតិអារម្មណ៍ លើកកម្ពស់តួនាទីធ្វើជាគំរូរបស់អ្នកជាប្រមុខ ជ្រួតជ្រាប និងអនុវត្តម៉ឹងម៉ាត់បណ្តាសារាចរ អាជ្ញាបទបញ្ជារបស់ថ្នាក់ដឹកនាំថ្នាក់លើ៕រតនា

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.