• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ថ្នាក់ដឹកនាំមជ្ឈិម និងខេត្តអញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មីនៅខេត្តត្រាវិញ

12/04/2022 14:51

លោក គឹមង៉ុក​ថាយ ជូនអំណោយអំណរបុណ្យចូលឆ្នាំថ្មីដល់ចាស់ព្រឹទ្ធាចារ្យ។ រូបថត៖​ ហ៊ឺវហ្វេ

     *កាលពីថ្ងៃទី ៦ ខែមេសា លោកហូវអា​លេន សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិរួមជាមួយនឹងក្រុមប្រតិភូការងារបានអញ្ជើញមកសួរ សុខទុក្ខ និងប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មីនៅខេត្តត្រាវិញ។ 
ចូលរួមដំណើរជាមួយក្រុមប្រតិភូការងារមានលោកគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត លោក ឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោកឡេថាញ់បិញ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងថ្នាក់ដឹកនាំគណៈជនជាតិខេត្ត ព្រម ទាំងរដ្ឋអំណាចមូលដ្ឋាន។
     រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ ហូវអាលេន រួមជាមួយសមាជិកក្នុងក្រុមប្រតិភូបានអញ្ជើញទៅសួរសុខទុក្ខ និងប្រគេនទេយ្យវត្ថុដល់ព្រះឧបជ្ឈាយ៍ ថាច់ហ្វាយ អនុប្រធានអចិន្រៃ្តយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ព្រះចៅអធិការវត្តពោធិសាលរាជ (កំពង់) សង្កាត់ទី ១ ទីក្រុងត្រាវិញ អញ្ជើញទៅសួរសុខទុក្ខ និងប្រគេនទេយ្យវត្ថុដល់ព្រះឧបជ្ឈាយ៍ថាច់សុខ​ សាន្ត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម ព្រះពុទ្ធសាសនាវៀតណាម ប្រធានគណៈអភិ បាលសមាគមព្រះពុទ្ធសាសនា វៀតណាមខេត្ត ប្រ ធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត  ព្រះចៅអធិការវត្តអង្គររាជបុរី (អង្គ) សង្កាត់ទី ៨ ទីក្រុងត្រាវិញ។ ទន្ទឹមនឹងនោះ​ សួរសុខទុក្ខ និងជូនអំណោយចំនួន ៥០ ចំណែកដល់គ្រួសារគោលនយោបាយ កម្មាភិបាលចូលនិវត្តន៍ ចាស់ព្រឹទ្ធាចារ្យបដិវត្តន៍ និងគ្រួសារជនរួមជាតិខ្មែរក្រីក្រនៅលើភូមិសាស្រ្តខេត្តត្រាវិញ។

លោក ហូវអាលេន ប្រគេនទេយ្យវត្ថុព្រះឧបជ្ឈាយ៍ គឹមថន។ រូបថត៖ ហ៊ឺវហ្វេ
តំណាងឱ្យព្រះឧបជ្ឈាយ៍ ព្រះសង្ឃគ្រប់ព្រះ អង្គ និងគណៈអភិបាល ព្រមទាំងប្រជាពុទ្ធបរិស័ទខ្មែរខេត្តត្រាវិញ ព្រះឧបជ្ឈាយ៍ ថាច់សុខ សាន្ត និងព្រះឧបជ្ឈាយ៍ ថាច់ហ្វាយ បានសំដែងនូវក្តីរីករាយស្វាគមន៍គណៈប្រតិភូការងារ និងរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិដែលបានអញ្ជើញមកសួរសុខទុក្ខ និងប្រសិទ្ធពរ បុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ ណាម បូនិយាយរួម និងខេត្តត្រាវិញនិយាយដោយ ឡែក។ ពិសេសគឺនារយៈកាលកន្លងហើយ បក្ស  និងរដ្ឋបន្តមានគោលនយោបាយជាក់ស្តែងគិត គូរដល់ជីវភាពរបស់ជនរួមជាតិភាគតិចនិយាយ រួម និងជនរួមជាតិខ្មែរនិយាយដោយ​ឡែកបាន រួមចំណែក ធ្វើឲ្យវិវឌ្ឍន៍ទិដ្ឋភាពជនបទ ស្ថាន ភាពសេដ្ឋកិច្ច - វប្បធម៌-សង្គមរបស់មូលដ្ឋាន មានការរីកចម្រើន គួរឲ្យកត់សម្គាល់ និងមាន ឃុំ តំបន់ជនរួមជាតិភាគតិចជាច្រើនបានទទួលស្គាល់ សម្រេចលក្ខឋានឃុំជនបទថ្មី។
     មានយោបល់នៅតាមទីកន្លែងដែលបានទៅដល់រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ ហូវអាលេនបានចែករំលែកក្តីរីករាយចំពោះបណ្តាសមិទ្ធផលដែលសម្រេចបានក្នុងការពង្រីកសេដ្ឋកិច្ច-វប្បធម៌-សង្គមរបស់ខេត្តក្នុងឆ្នាំកន្លង។ ក្នុងនោះ វាយតម្លៃខ្ពស់ ស្ងើចសរសើរ និងកត់ត្រានូវការរួមវិភាគទានយ៉ាងសកម្មរបស់ព្រះឧបជ្ឈាយ៍ ព្រះចៅអធិការព្រះសង្ឃគ្រប់ព្រះអង្គ និងគណៈកម្ម ការបណ្តាវត្ត ព្រមទាំងប្រជាពុទ្ធបរិស័ទខ្មែរខេត្ត ត្រាវិញ។ ពិសេសគឺការចូលរួមកម្លាំងក្នុងការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ កន្លងហើយ។ ឆ្លងតាមនោះលោកហូវអាលេន សង្ឃឹមថាព្រះ ឧបជ្ឈាយ៍ ព្រះចៅអធិការ ព្រះសង្ឃគ្រប់ព្រះអង្គ  និងគណៈកម្មការបណ្តាវត្ត ព្រមទាំងប្រជាពុទ្ធបរិ ស័ទខ្មែរខេត្តត្រាវិញបន្តអភិរក្ស និងអភិវឌ្ឍន៍ប្រវេណី អត្តសញ្ញាណវប្បធម៌របស់ជនជាតិ បន្តផ្សព្វផ្សាយ ចលនាប្រជាជនអនុវត្តល្អបណ្តាគោលការណ៍ គោលមាគ៌ា គោលនយោបាយក្រឹត្យច្បាប់របស់បក្ស រដ្ឋ។ ពង្រឹងផែនមហាសាមគ្គីជនជាតិ បន្ត សហការស្អិតល្មួតជាមួយរដ្ឋអំណាចមូលដ្ឋាន ថែទាំល្អដល់ជីវភាពរស់នៅខាងសុខុមាលភាពសង្គម ទន្ទឹមនឹងនោះសកម្មចលនាជនរួមជាតិជំរុញមាំការពង្រីកសេដ្ឋកិច្ច លើកកម្ពស់ ជីវភាព សម្ភារៈ ស្មារតីជូនប្រជាជន។

     នាឱកាសនេះដែរ រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ ហូវអាលេន បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយ ៥០ ចំណែកដល់កម្មាភិបាលចូលនិវត្តន៍ ចាស់ព្រទ្ធាចារ្យបដិវត្តន៍ និងគ្រួសារជនរួមជាតិខ្មែរក្រីក្រនៅលើភូមិសាស្រ្តខេត្តព្រមជាមួយនឹងបិយវាចារប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិប្រកបដោយភាពសប្បាយរីករាយ សុភមង្គល សុវត្ថិភាព៕
     *កាលពីថ្ងៃទី ៦ ខែមេសាលោកង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្ស​ខេត្ត រួមជាមួយក្រុមប្រតិភូការងារបានអញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មីព្រះឧបជ្ឈាយ៍ថាច់សុខសាន្ត អនុប្រធានក្រុមប្រឹក្សា ភិបាលសមាគមព្រះពុទ្ធសាសនាវៀតណាម ប្រធានគណៈអភិបាលសមាគមព្រះពុទ្ធសាសនាវៀតណាមខេត្ត ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត នៅវត្តអង្គររាជបុរី (អង្គ) នៅសង្កាត់ទី ៨ ទីក្រុងត្រាវិញ ព្រះឧបជ្ឈាយ៍ ថាច់ហ្វាយ អនុប្រធានអចិន្ត្រៃយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ព្រះចៅអធិការវត្តពោធិសាលរាជ(កំពង់) សង្កាត់ទី ១ ទីក្រុងត្រាវិញ។ 
សមមិត្តលេខាបក្សខេត្តបានសួរសុខទុក្ខពីស្ថានភាពការរៀនសូត្រ ប្រតិបត្តិធម៌អាថ៌របស់ព្រះសង្ឃ និងដាក់ក្តីសង្ឃឹមលើព្រះសង្ឃគ្រប់ព្រះអង្គបន្តពង្រីកប្រវេណីសាមគ្គីបញ្ចេញកម្លាំងចលនាប្រ ជាពុទ្ធបរិស័ទមិនបពា្ឈប់ខិតខំឈានឡើងក្នុងជីវភាព រួមកម្លាំងកសាងខេត្តត្រាវិញពីមួយថ្ងៃកាន់ តែសម្បូណ៌ ស្រស់ស្អាត។ នាឱកាសនេះដែរ សម មិត្តលេខាបក្សខេត្ត ផ្ញើបិយវាចាសួរសុខទុក្ខ ប្រសិទ្ធពរប្រគេនជូនព្រះសង្ឃគ្រប់ព្រះអង្គ និងប្រជាពុទ្ធបរិស័ទខ្មែរក្នុងខេត្ត ទទួលអំណរឆ្នាំថ្មី សប្បាយរីករាយ សុភមង្គល៕


នគរបាលខេត្ត សួរសុខទុក្ខនិងជូនអំណោយ អតីតនាយកនគរបាលសឺនកាង។​ ​​រូបថត៖ ផាមហើង   

 *កាលពីរសៀលថ្ងៃទី ៥ ខែមេសា ឧត្តមសេនីយ៍ត្រី ឡេតឹងតឺយ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការការពារជាតិ និងសន្តិសុខរបស់រដ្ឋសភាធ្វើជាប្រធានបានអញ្ជើញ មកសួរសុខទុក្ខ និងប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មីដល់ គ្រួសារឧត្តមសេនីយ៍ទោ វីរកងកម្លាំងប្រដាប់អា វុធប្រជាជន សឺនកាង អតីតអគ្គនាយករងនៃអគ្គ នាយកដ្ឋានសន្តិសុខលេខ២-ក្រសួងនគរបាល អតីតនាយកនគរបាលខេត្ត និងសមាគមព្រះសង្ឈ សាមគ្គីស្នេហាជាតិខេត្តត្រាវិញ។
នៅតាមទីកន្លែងទៅដល់ ឧត្តមសេនីយ៍ត្រី ឡេតឹងតឺយ ព្រមទាំងបណ្តាសមាជិកក្រុមប្រតិភូការ ងារបានសួរសុខទុក្ខដល់សុខភាពគ្រួសារឧត្តមសេនីយ៍ទោ សឺនកាង, ប្រសិទ្ធពរបុណ្យចូលឆ្នាំ ថ្មីប្រគេនព្រះឧបជ្ឈាយ៍ ថាច់សុខសាន្ត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមព្រះពុទ្ធសាសនាវៀតណាម ប្រធានគណៈអភិបាលសមាគមព្រះ ពុទ្ធសាសនាវៀតណាមខេត្តត្រាវិញ ប្រធានសមា គមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ ព្រម ទាំងព្រះសង្ឃ គណៈកម្មការ ពុទ្ធបរិស័ទវត្តពោធិ សាលរាជ (កំពង់)នៅសង្កាត់ទី១ ទីក្រុងត្រាវិញ និងមាមីងជនរួមជាតិខ្មែរទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រកបដោយសុខភាពមាំមួន សប្បាយរីករាយ សុភមង្គល។
     ឧត្តមសេនីយ៍ត្រី ឡេតឹងតឺយ ប្រធានគណៈកម្មា ធិការការពារជាតិ និងសន្តិសុខរបស់រដ្ឋសភា វាយតម្លៃខ្ពស់ចំពោះព្រះសង្ឈ  អ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិខ្មែរតែងពង្រីកល្អតួនាទីស្នូល ក្នុងចលនាប្រជាជនទាំងមូលការពារសន្តិសុខមាតុ ភូមិ ធ្វើជាគំរូក្នុងការអនុវត្តន៍ និងចលនាជនរួមជាតិប្រតិបត្តិល្អគោលការណ៍ គោលមាគ៌ា គោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ ទន្ទឹមនឹងនោះជួយដល់ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ដោះស្រាយមានប្រសិទ្ធ ភាពបណ្តាករណីតវ៉ាសេចក្តីស្នើទាក់ទិនដល់ជនជាតិ ផ្សព្វផ្សាយការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ រួមចំណែកធានាសន្តិសុខសណ្តាប់ធ្នាប់របស់ប្រទេសជាតិនិយាយរួម និងខេត្តត្រាវិញនិយាយដោយឡែក។
     នៅក្នុងអំឡុងពេលខាងមុខ ឧត្តមសេនីយ៍ត្រីឡេតឹងតឺយ សង្ឃឹមថាបណ្តាអ្នកមុខអ្នកការ គណៈកម្មការបណ្តាវត្ត ប្រជាពុទ្ធបរិស័ទ បន្តសហការ ជានិច្ចកាលផ្សព្វផ្សាយដល់មាមីងជនរួមជាតិខ្មែរ សកម្មចូលរួមចលនាការពារសន្តិសុខមាតុប្រទេស អនុវត្តល្អបណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩នៅក្នុងឱកាសពិធីបុណ្យទាន៕    ប្រែសម្រួល៖ រតនា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.